ព័ត៌មានចុងក្រោយ
  • អាជ្ញាធរអាកាសចរណ៍ស៊ីវិល Bermuda ប្រកាសផ្អាកអាជ្ញាប័ណ្ណសម្រាប់យន្តហោះរុស្ស៊ីរាប់រយគ្រឿង សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 14, 2022 Khmernote

    អាជ្ញាធរអាកាសចរណ៍ស៊ីវិល Bermuda (BCAA) បានប្រកាសថា ខ្លួនកំពុងផ្អាកអាជ្ញាប័ណ្ណយន្តហោះរុស្ស៊ីក្នុងទឹកដីក្រៅប្រទេសអង់គ្លេស ដោយសារការដាក់ទណ្ណកម្មលើទីក្រុងម៉ូស្គូ ដែលទំនងជាប៉ះពាល់ដល់យន្តហោះពាណិជ្ជកម្មរុស្ស៊ីរាប់រយគ្រឿងនៅជុំវិញពិភពលោក។ ការផ្លាស់ប្ដូរនេះ អាចមានឥទ្ធិពលយ៉ាងធ្ងន់ធ្ងរ រួមទាំងការបញ្ឈប់ផ្នែកសំខាន់នៃកងនាវារុស្ស៊ី ដែលជាង ៧០០ ត្រូវបានគេជឿថាមានអាជ្ញាប័ណ្ណនៅ Bermuda ។ អាជ្ញាធរអាកាសចរណ៍ស៊ីវិល Bermuda (BCAA) បាននិយាយកាលពីយប់ថ្ងៃសៅរ៍ក្នុងសេចក្តីថ្លែងការណ៍មួយថា “ទណ្ឌកម្មអន្តរជាតិលើវិស័យអាកាសចរណ៍បានជះឥទ្ធិពលយ៉ាងសំខាន់ទៅលើសមត្ថភាពក្នុងការរក្សាការត្រួតពិនិត្យសុវត្ថិភាពលើយន្តហោះដែលដំណើរការដោយរុស្ស៊ីនៅលើបញ្ជីឈ្មោះយន្តហោះ Bermuda”។ ទីភ្នាក់ងារនេះបាននិយាយថា ប្រព័ន្ធនេះត្រូវបានដាក់ដល់កម្រិតមួយដែល BCAA “មិនអាចអនុម័តដោយទំនុកចិត្តថា យន្តហោះទាំងនេះមានលក្ខណៈស័ក្កិសមជាយន្តហោះនោះទេ” ។ គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី១២ ខែមីនា នេះ BCAA បានផ្អាកជាបណ្តោះអាសន្ននូវរាល់វិញ្ញាបនបត្រនៃភាពសក្ដិសមនៃយន្តហោះទាំងអស់ដែលដំណើរការក្រោមកិច្ចព្រមព្រៀងមាត្រា 83bis

  • ជប៉ុន​ គ្រោង​ហាមប្រាម​ការ​នាំ​ចេញ​ផលិតផល​បច្ចេកវិទ្យា​ចំនួន ៥៧ ទៀត​ទៅ​រុស្ស៊ី សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 12, 2022 Khmernote

    រដ្ឋាភិបាល​ជប៉ុន​គ្រោង ​នឹង​ហាមប្រាម​ការ​នាំ​ចេញ​ទៅ​រុស្ស៊ី​នូវ​ទំនិញ​ចំនួន ៥៧ បន្ថែម​ទៀត ដើម្បី​រឹត​បន្តឹង​ទណ្ឌកម្ម​លើ​ប្រទេសរុស្ស៊ី នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន NHK។ ការហាមប្រាមនេះនឹងត្រូវបានពង្រីកពីបញ្ជីបច្ចុប្បន្នដែលគ្របដណ្តប់តែធាតុដែលអាចត្រូវបានបង្វែរសម្រាប់ការប្រើប្រាស់យោធា។ បើតាមសារព័ត៌មាន រដ្ឋាភិបាលបានបន្ថែមទំនិញចំនួន ៣១ ទៅក្នុងបញ្ជីចុងក្រោយរបស់ខ្លួនកាលពីថ្ងៃសុក្រ រួមមានឧបករណ៍អេឡិចត្រូនិក ឧបករណ៍ទំនាក់ទំនង ឧបករណ៍ចាប់សញ្ញា រ៉ាដា និងឧបករណ៍បំលែងកូដ។ ជាមួយគ្នានេះក៏បានបន្ថែមបច្ចេកវិទ្យាចំនួន ២៦ ដូចជាកម្មវិធី software ដោយការរឹតបន្តឹងថ្មីនេះនឹងចូលជាធរមាននៅថ្ងៃសុក្រសប្តាហ៍ក្រោយ ហើយនឹងលើកលែងការនាំចេញសម្រាប់គោលបំណងមនុស្សធម៌។ មិនតែប៉ុណ្ណោះរដ្ឋាភិបាលក៏បានសម្រេចចិត្តដាក់ទណ្ឌកម្មបន្ថែមលើសម្ព័ន្ធមិត្តរបស់រុស្ស៊ី គឺបេឡារុស្ស ដោយការបង្កកទ្រព្យសម្បត្តិរបស់ធនាគារបេឡារុស្សចំនួនបី។ ជំហាននោះគឺស្របតាមវិធានការរបស់សហភាពអឺរ៉ុបក្នុងការបិទធនាគារទាំងនោះពី SWIFT ដែលជាបណ្តាញទូទាត់ហិរញ្ញវត្ថុអន្តរជាតិ៕ អត្ថបទ៖ លីនី ប្រភព៖ nhk

  • លោក Joe Biden ប្រកាសថា អាមេរិកនឹងហាមឃាត់ការនាំចូលទំនិញរបស់រុស្ស៊ី ៣មុខនេះទៀត ជាការដាក់ទណ្ឌកម្មលើលោក Putin បន្ថែម សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 12, 2022 Khmernote

    ប្រធានាធិបតី Joe Biden បានប្រកាសកាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិកនឹងហាមឃាត់ការនាំចូល vodka អាហារសមុទ្រ និងពេជ្រទាំងអស់ពីប្រទេសរុស្ស៊ី ដែលជាវិធានការចុងក្រោយបំផុតនៅក្នុងយុទ្ធនាការសេដ្ឋកិច្ចដែលកំពុងកើនឡើងដើម្បីដាក់ទណ្ឌកម្មប្រធានាធិបតី Vladimir Putin ចំពោះការឈ្លានពានអ៊ុយក្រែន។ លោក Biden បាននិយាយនៅក្នុងសុន្ទរកថាខ្លីពីសេតវិមានថា “ពូទីនគឺជាអ្នកឈ្លានពាន ហើយពូទីនត្រូវតែបង់ថ្លៃ” ។ លោកក៏បាននិយាយផងដែរថា សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបនឹងដកហូតសិទ្ធិពាណិជ្ជកម្មរបស់រុស្ស៊ី ដែលជាជំហានមួយដែលសមាជិកសភាជាច្រើននៅក្នុងសភាកំពុងស្វែងរក។ លោក​បាន​បន្ត​ទៀតថា​៖ «​វា​នឹង​ជា​ការ​វាយ​ប្រហារ​ដ៏​អាក្រក់​មួយ​ទៀត​ដល់​សេដ្ឋកិច្ច​រុស្ស៊ី ដែលកំពុង​រង​ទុក្ខ​យ៉ាង​ខ្លាំង​ពី​ការ​ដាក់​ទណ្ឌកម្ម​របស់​យើង»។ គួរបញ្ជាក់ថា សេដ្ឋកិច្ចរុស្ស៊ីកំពុងស្ថិតក្រោមភាពតានតឹងកាន់តែខ្លាំងឡើងពីការដាក់ទណ្ឌកម្មរបស់បស្ចិមប្រទេស ដែលកាត់ប្រទេសនេះចេញពីទុនបំរុងរូបិយប័ណ្ណបរទេស គួបផ្សំនឹងការកើនឡើងនូវការកើនឡើងនៃការចាក់ចេញរបស់ក្រុមហ៊ុនអាមេរិក និងអឺរ៉ុបពីប្រទេសរុស្ស៊ី។ ទណ្ឌកម្មក៏បានកំណត់គោលដៅលើមន្ត្រីរដ្ឋាភិបាលកំពូលរបស់រុស្ស៊ី និងឥស្សរជនផ្សេងទៀតដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក ពូទីន ដោយបង្កកទ្រព្យសម្បត្តិរបស់ពួកគេ

  • កាន់តែក្ដៅហើយ! រុស្ស៊ីថា ខ្លួនអាច​រឹបអូស ​ទ្រព្យសម្បត្តិ​របស់​ក្រុមហ៊ុន​បរទេស​ដែល​ចាកចេញ​ពី​ប្រទេសមកធ្វើជារបស់រដ្ឋ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 11, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន yahoo បានឱ្យដឹងថា ប្រទេសរុស្ស៊ីអាចនឹងប្រើវិធានការក្ដៅឆ្លើយតបទៅកាន់ក្រុមហ៊ុនបរទេសដែលបានផ្អាក និងបញ្ឈប់អាជីវកម្មនៅក្នុងប្រទេស។ ក្រសួងសេដ្ឋកិច្ចរុស្ស៊ីបាននិយាយថា រុស្ស៊ី​អាច​រឹបអូស ​ទ្រព្យសម្បត្តិ​របស់​ក្រុមហ៊ុន​បរទេស​ដែល​ចាកចេញ​ពី​ប្រទេសមកធ្វើជារបស់រដ្ឋ ហើយវិធានការនេះគឺដើម្បីការពារទ្រព្យសម្បត្តិ ផលិតភាព និងកម្មករ។ រុស្ស៊ីបាននិយាយថា ខ្លួនអាចរឹបអូសយកទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនបរទេសដែលចាកចេញពីប្រទេស ខណៈដែលការដាក់ទណ្ឌកម្មយ៉ាងទូលំទូលាយ និងការចាកចេញសាជីវកម្មធ្វើឱ្យសេដ្ឋកិច្ចរបស់ខ្លួនចុះខ្សោយ។ ជាមួយគ្នានេះកាសែត Financial Times បានរាយការណ៍ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា វិមានក្រឹមឡាំងកំពុងព្យាយាមស្វែងរក “ដំណោះស្រាយផ្លូវច្បាប់” ដើម្បីកាន់កាប់ទ្រព្យសម្បត្តិបរទេសរបស់ក្រុមហ៊ុនអន្តរជាតិដែលកំពុងដកខ្លួនចេញពីទីផ្សាររបស់ខ្លួន។ សារព័ត៌មានដដែលបានឱ្យដឹងទៀតថា “ទាក់ទងនឹងអ្នកដែលមានគម្រោងបិទរោងចក្រផលិតរបស់ពួកគេ រុស្ស៊ីត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់ … ដើម្បីកុំឱ្យមានគ្រោះថ្នាក់ណាមួយកើតឡើងដល់អ្នកផ្គត់ផ្គង់រុស្ស៊ីក្នុងស្រុក”។ មិនតែប៉ុណ្ណោះក្រសួងសេដ្ឋកិច្ចបាននិយាយតាម Bloomberg

  • ស្ងាត់ៗ! មហាសេដ្ឋី លី កាស៊ីង ផ្អាកការឧបត្ថម្ភទៅកាន់ក្លឹប Chelsea បន្ទាប់ពីម្ចាស់​ក្លឹប​ ត្រូវ​បាន​រដ្ឋាភិបាល​អង់គ្លេស​ដាក់​ទណ្ឌកម្ម បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ March 11, 2022 Khmernote

    ក្រុមហ៊ុន CK Hutchison Holdings ដែលជាក្រុមហ៊ុនកាន់កាប់របស់មាហាសេដ្ឋី Li Ka-shing បានផ្អាកការឧបត្ថម្ភទៅកាន់ក្លឹប បាល់ទាត់ Chelsea បន្ទាប់ពីម្ចាស់​ក្លឹប​រុស្ស៊ី Roman Abramovich ត្រូវ​បាន​រដ្ឋាភិបាល​អង់គ្លេស​ដាក់​ទណ្ឌកម្ម។ ក្រុមហ៊ុនរបស់មហាសេដ្ឋីរូបនេះ ចំណាយប្រហែល ៣១៣លានដុល្លារហុងកុង (ប្រមាណ ៤០លានដុល្លារ) ក្នុងមួយឆ្នាំសម្រាប់សិទ្ធិក្នុងការបង្ហាញនិមិត្តសញ្ញារបស់ក្រុមហ៊ុនទូរស័ព្ទ Three ដែលខ្លួ​នបានគាំទ្រនៅលើអាវរបស់កីឡាករ។ ក្រុមហ៊ុន Three បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ដោយមើលឃើញពីការដាក់ទណ្ឌកម្មរបស់រដ្ឋាភិបាលនាពេលថ្មីៗនេះ យើងបានស្នើសុំឱ្យក្លឹបបាល់ទាត់ Chelsea ផ្អាកការឧបត្ថម្ភក្លឹបរបស់យើងជាបណ្តោះអាសន្ន រួមទាំងការដកម៉ាកយីហោរបស់យើងចេញពីអាវ និងជុំវិញកីឡដ្ឋានរហូតដល់មានការជូនដំណឹងបន្ថែម”។ ក្រុមហ៊ុនបានបន្តថា “យើងទទួលស្គាល់ថា ការសម្រេចចិត្តនេះនឹងជះឥទ្ធិពលដល់អ្នកគាំទ្រ

  • យីហោលក់សម្លៀកបំពាក់ដ៏ធំរបស់ជប៉ុន Uniqlo ប្រកាសបន្តប្រតិបត្តិការនៅរុស្ស៊ីដដែល ទោះក្រុមហ៊ុនធំៗជាច្រើនដឹកដៃគ្នាដើរចេញ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម March 11, 2022 Khmernote

    យីហោលក់សម្លៀកបំពាក់ដ៏ធំរបស់ជប៉ុន Uniqlo ប្រកាសថា ខ្លួនមិនបិទ ឬ ផ្អាកអាជីវកម្មនៅរុស្ស៊ីឡើយ ខណៈពេលដែលក្រុមហ៊ុនលោកខាងលិច និងក្រុមហ៊ុនផ្សេងៗជាច្រើនទៀត បានបញ្ឈប់ប្រតិបត្តិការនៅរុស្ស៊ី ដោយសារតែសង្គ្រាមជាមួយអ៊ុយក្រែន។ ស្ថាបនិក​ក្រុមហ៊ុន Fast Retailing លោក Tadashi Yanai បាន​និយាយ​ថា ប្រជាជន​រុស្ស៊ី «មាន​សិទ្ធិ​រស់​នៅ​ដូច​យើង​ដែរ»។ លោក Yanai បានប្រាប់កាសែត Nikkei របស់ប្រទេសជប៉ុនថា “មិនគួរមានសង្រ្គាមទេ ប្រទេស​នីមួយៗ​គួរ​តែ​ប្រឆាំង»។ គាត់បានលើកឡើងបន្ថែមថា «​សម្លៀក​បំពាក់​ គឺ​ជា​តម្រូវការ​សម្រាប់​ជីវិត ហើយប្រជាជនរុស្ស៊ីមានសិទ្ធិរស់នៅដូចយើងដែរ»។ យ៉ាងណាមិញ Uniqlo មិនមែនតែម្នាក់ឯងទេក្នុងការសម្រេចចិត្តបន្តប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ី ទោះបីជាក្រុមហ៊ុនមួយចំនួនបានចាកចេញពីប្រទេសនេះក្នុងប្រតិកម្មចំពោះការលុកលុយទៅលើអ៊ុយក្រែនក៏ដោយ។

  • ប្រទេសថៃ ​បរិច្ចាគ​ថវិកាប្រមាណ ៦ម៉ឺនដុល្លារ ​សម្រាប់​ជំនួយ​មនុស្សធម៌ជួយដល់​អ៊ុយក្រែន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 11, 2022 Khmernote

    អ្នកនាំពាក្យក្រសួងការបរទេសថៃលោក Tanee Sangrat បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសថៃនឹងបរិច្ចាគប្រាក់ចំនួន ២ លានបាត (ប្រមាណ ៦ម៉ឺនដុល្លារ) ជាជំនួយមនុស្សធម៌ដល់ប្រទេសអ៊ុយក្រែនដែលរងគ្រោះដោយសង្គ្រាម។ អ្នកនាំពាក្យរូបនេះបាននិយាយថា ស្ថានទូតថៃប្រចាំប្រទេសប៉ូឡូញ ដែលជាប្រទេសជិតខាងខាងលិចរបស់អ៊ុយក្រែន ត្រូវបានចាត់តាំងឱ្យផ្តល់ជំនួយតាមរយៈកាកបាទក្រហមអ៊ុយក្រែន ឬអង្គការអន្តរជាតិមួយចំនួន។ បើតាមលោក Tanee ស្ថានទូតអ៊ុយក្រែនប្រចាំប្រទេសថៃបានស្នើសុំជំនួយមនុស្សធម៌ បន្ទាប់ពីការប្រយុទ្ធគ្នានៅក្នុងប្រទេសរបស់ពួកគេបាននាំឱ្យមានការស្លាប់ របួស និងការខូចខាតហេដ្ឋារចនាសម្ព័ន្ធ។ គួរបញ្ជាក់ថា នេះមិនមែនជាលើកទី១ ទេ ដែលប្រទេសថៃផ្ដល់ជំនួយដល់អ៊ុយក្រែន ពោលគឺក្នុងឆ្នាំ២០១៩ ប្រទេសថៃបានផ្តល់ជំនួយចំនួន ១លានបាតដល់អ៊ុយក្រែន តាមរយៈគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម និងសមាគមកាកបាទក្រហមថៃសម្រាប់ជំនួយមនុស្សធម៌ ដល់ជនភៀសខ្លួនក្នុងស្រុកនៅតំបន់ភាគខាងកើតនៃប្រទេសនោះ៕ អត្ថបទ៖ លីនី ប្រភព៖

  • ប្រជាជនថៃនាំគ្នាសម្រុកទៅ China Town តម្រង់ជួរចាំលក់មាសយ៉ាងហូរហែរ បន្ទាប់ពីមាសឡើងថ្លៃខ្ពស់កប់ពពក សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 10, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន nationthailand បានឱ្យដឹងថា មាន​មនុស្ស​យ៉ាងច្រើនកុះករនាំគ្នាតម្រង់​ជួរ​​នៅ​ខាង​ក្រៅ​ហាង​មាស​ជា​ច្រើន​កន្លែង​ក្នុង​តំបន់ Yaowarat ក្នុង​ក្រុង China Town ទីក្រុង​បាងកក កាល​ពី​ថ្ងៃ​ពុធ ទី០៩ ម្សិលមិញនេះ។ ការតម្រង់ជួរហូរហែរពេញផ្លូវនេះ គឺភាគច្រើនមកលក់មាសរបស់ពួកគេ បន្ទាប់ពីបានឃើញតម្លៃមាសឡើងខ្ពស់សារជាថ្មី។ គួរឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃពុធនេះ តម្លៃទិញក្នុងមួយបាតទម្ងន់ (ខ្នាតនៅក្នុងប្រទេសថៃ) នៃគ្រឿងអលង្ការមាសគឺ ៣១,៣២០.៥៦ បាត ហើយតម្លៃលក់គឺ ៣២,៥០០បាត ខណៈតម្លៃទិញសម្រាប់មាសដុំក្នុងមួយបាតទម្ងន់គឺ ៣១,៩០០បាត កើនឡើង ៩០០ បាតធៀបនឹងថ្ងៃមុន ហើយតម្លៃលក់ ហើយតម្លៃលក់គឺ ៣២,០០០​បាត នេះបើយោងតាមសមាគមពាណិជ្ជករមាស៕ អត្ថបទ៖