ព័ត៌មានចុងក្រោយ
  • ដើមខែដំបូងក្នុងឆ្នាំ២០២២នេះ ការនាំចេញអង្ករទៅប្រទេសចិន មាន៥០ភាគរយ នៃការនាំចេញការនាំចេញអង្ករសរុប សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច February 25, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ​ដើមខែដំបូងក្នុងឆ្នាំ២០២២នេះ ការនាំចេញអង្ករទៅប្រទេសចិន មាន៥០% នៃការនាំចេញអង្ករសរុប ដែលកំណើននេះ គឺដោយសារមានការប្តេជ្ញាចិត្តខ្ពស់ពីភាគីប្រទេសចិន តាមរយៈការចុះអនុស្សរណៈយោគយល់គ្នាលើកទី៦ ក្នុងបរិមាណចំនួន ៤០ម៉ឺនតោន។​ របាយការណ៍នេះត្រូវបានបង្ហាញនៅក្នុងពិធីបូកសរុបការងារប្រចាំឆ្នាំ២០២១ និង លើកទិសដៅផែនការសកម្មភាពឆ្នាំ២០២២ របស់សហព័ន្ធស្រូវអង្ករកម្ពុជា កាលពីរសៀល ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្ម។ ​ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងសមាជិកសមាជិកាទាំងអស់របស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលបាន ខិតខំអនុវត្តន៍ និងសម្រេចការងារក្នុងឆ្នាំកន្លងមក និងរៀបចំគោលដៅសម្រាប់ឆ្នាំខាងមុខបន្តទៀត។

  • ភាគហ៊ុនធ្លាក់ចុះ ប្រាក់ដុល្លារ មាស និងប្រេងកើនឡើង បន្ទាប់ពីលោក វ្ល៉ាឌីមៀ ពូទីន ចេញការព្រមានទៅអ៊ុយក្រែន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច February 24, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន channelnewsasia បានឱ្យដឹងថា ភាគហ៊ុនសកល និងទិន្នផលមូលបត្របំណុលអាមេរិកបានធ្លាក់ចុះនៅថ្ងៃព្រហស្បតិ៍ (២៤ កុម្ភៈ)​ នេះ ខណៈពេលដែលប្រាក់ដុល្លារ មាស និងតម្លៃប្រេងបានកើនឡើងខ្ពស់ នៅពេលដែលទាហានរុស្ស៊ីបានចូលចតនៅក្នុងទីក្រុងនានា របស់អ៊ុយក្រែននៅលើសមុទ្រខ្មៅ ហើយអ៊ុយក្រែនបាននិយាយថា ទីក្រុងម៉ូស្គូបានបើកការឈ្លានពានពេញលេញ។ ជាមួយគ្នានេះ សារព័ត៌មាន Reuters បានរាយការណ៍ថា ការផ្ទុះជាច្រើនត្រូវបានឮនៅក្នុងរដ្ឋធានី Kyiv របស់អ៊ុយក្រែន នៅមុនថ្ងៃរះ បន្ទាប់ពីមានសំឡេងជាបន្តបន្ទាប់ស្រដៀងនឹងការបាញ់កាំភ្លើងធំ ដោយ Reuters បានរាយការណ៍បន្ថែមថា ហេតុការនេះបានកើតឡើងភ្លាមៗបន្ទាប់ពីប្រទេសរុស្ស៊ីបានប្រកាសប្រតិបត្តិការយោធា។ ការអត្ថាធិប្បាយនេះ បានធ្វើឱ្យមានការលក់ដ៏អាក្រក់រួចទៅហើយនៅក្នុងពាណិជ្ជកម្មអាស៊ី ដោយជំរុញឱ្យសន្ទស្សន៍ធំបំផុតរបស់ MSCI នៃភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិកនៅខាងក្រៅប្រទេសជប៉ុនធ្លាក់ចុះជាង ៣.២%

  • អ្នកមានកាន់តែមាន ព្រោះពួកគេមិនខ្ជះខ្ជាយលុយលើរឿងទាំង ៥ នេះ បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ February 24, 2022 Khmernote

    មនុស្សគ្រប់គ្នាតែងគិតថាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភអាចទិញរបស់របរគ្រប់យ៉ាង និងអ្វីៗដែលពួកគេចង់បាន ប៉ុន្តែការពិតជាក់ស្ដែងមិនដូចនេះទេ នៅពេលឈានដល់កម្រិតមានកាន់តែខ្លាំង ពួកគេកាន់តែសន្សំសំចៃ ពោលគឺមិនចំណាយប្រាក់ខ្ជះខ្ជាយ និងអត់ប្រយោជន៍នោះទេ ដូច្នេះហើយទើបមានទស្សនៈមួយចំនួនតែងលើកឡើងថា អ្នកមានកាន់តែមាន អ្នកក្រនៅតែក្រ ព្រោះអ្នកមានមិនដែលខ្ជះខ្ជាយលុយរបស់ពួកគេលើរឿងទាំង​នេះទេ៖ ១.ទិញរបស់របរតាមចិត្តនឹកឃើញ៖ ប្រាកដណាស់វាពិតជាពិបាកហាមឃាត់ចិត្តខ្លួនឯងនៅពេលដែលឃើញរបស់របរស្អាតៗ ហើយប្លែកទាក់ភ្នែកយើង ប៉ុន្តែការទិញតាមតែចិត្ត​នឹកឃើញនេះ គឺជារឿងដែលអ្នកនឹងមិនដែលឃើញអ្នកមានធ្វើ។ ជាក់ស្ដែងកំពូលវិនិយោគិន Warren Buffet ធ្លាប់បានប្រាប់ Forbes ថា៖ « ប្រសិនបើអ្នកទិញរបស់របរដែលអ្នកមិនត្រូវការ ក្នុងពេលឆាប់ៗអ្នកនឹងត្រូវលក់របស់ដែលអ្នកត្រូវការ »។ ២.កេរ្តិ៍មរតកដល់កូនៗ៖​ យើងតែងគិតថានៅពេលក្លាយជាសេដ្ឋីមានលុយច្រើន នឹងត្រៀមទុកជាកេរ្តិ៍ចែកដល់កូនៗ និងចៅៗ ឲ្យរស់នៅសំបូរសប្បាយមិនបាច់នឿយហត់ដូចយើងពីមុន។ ប៉ុន្តែសម្រាប់មហាសេដ្ឋីដែលបង្កើតដោយខ្លួនឯងភាគច្រើននៅលើពិភពលោក មរតកដែលពួកគេចែកដល់កូនគឺមិនមែនជាលុយទេ។ ស្ថាបនិក

  • រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម៖ ម៉ាឡេស៊ីឈរនៅចំណាត់ថ្នាក់លេខ១ ក្នុងការនាំចូលអង្ករកម្ពុជា ក្នុងចំណោមសមាជិកអាស៊ានទាំងអស់ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច February 24, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានគូសបញ្ជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ២០២១ មានចំនួន ៥០១ លានដុល្លារអាមេរិក គឺកើនឡើងចំនួន ១៣ ភាគរយ ធៀបនឹងឆ្នាំ២០២០ ហើយក្នុងនោះម៉ាទ្បេស៊ីឈរនៅចំណាត់ថ្នាក់លេខ ១ ក្នុងការនាំចូលអង្ករកម្ពុជា ក្នុងចំណោមសមាជិកអាស៊ានទាំងអស់ ដោយក្នុងឆ្នាំ២០២១ ក្នុងនោះ ម៉ាទ្បេស៊ីបាននាំចូលអង្ករកម្ពុជាសរុបចំនួន ៤៦ ១៨១ តោន កើនទ្បើងចំនួន ៨ភាគរយ បើធៀបនឹងឆ្នាំ២០២០។ ការលើកឡើងរបស់ឯកឧត្ដមរដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មនេះ ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Dato’ Seri Mohamed Azmin Ali

  • នាយក​រដ្ឋមន្ត្រី​វៀតណាម បញ្ជា​ឲ្យ​ក្រសួង​ពិនិត្យ​ការ​កាត់​បន្ថយ​ពន្ធ​លើ​ប្រេងសាំង ខណៈពេលដែលតម្លៃកើនឡើងខ្លាំងមិនធ្លាប់មាន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច February 24, 2022 Khmernote

    នាយករដ្ឋមន្ត្រី Pham Minh Chinh បានណែនាំក្រសួងពាណិជ្ជកម្ម និងហិរញ្ញវត្ថុឱ្យសិក្សាពីលទ្ធភាពនៃការបញ្ចុះពន្ធបរិស្ថានលើឥន្ធនៈចំពេលដែលតម្លៃកើនឡើង។ លោក​បន្ត​ថា ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម និង​ហិរញ្ញវត្ថុ ត្រូវ​ធ្វើ​ការ​ដាក់​សំណើ​លើ​រឿង​នេះ​ត្រឹម​ថ្ងៃ​ទី ២៨ ខែ​កុម្ភៈ នេះ។ ពន្ធ​បរិស្ថាន​លើ​ប្រេងសាំងប្រភេទ RON 95 ដែល​ពេញ​និយម​បច្ចុប្បន្ន​គឺមានតម្លៃ ៤ ០០០ ដុង​ក្នុង​មួយ​លីត្រ (០.១៨ ដុល្លារ) ឬ​ប្រហែល ១៥% ​នៃ​តម្លៃ​លក់​រាយ សមាមាត្រ គឺស្រដៀងគ្នាសម្រាប់ជីវឥន្ធនៈប្រភេទ E5 RON 92 ។ ជាមួយគ្នានេះ ពន្ធបរិស្ថាននេះ

  • សម្តេចតេជោ បានបញ្ជាក់ថា ដរាបណាគណបក្សប្រជាជននៅតែដឹកនាំប្រទេស សម្តេចនឹងមិនយកពន្ធដីស្រែពីកសិករឡើយ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច February 24, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានបញ្ជាក់ថា ដរាបណា គណបក្សប្រជាជននៅតែដឹកនាំប្រទេស សម្តេចនឹងមិនយកពន្ធដីស្រែពីកសិករឡើយ ដើម្បីជួយសម្រាលការលំបាក ឬ ការចំណាយរបស់ប្រជាកសិករ។ ថ្លែងក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារបន្តឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៣ ខែកុម្ភៈ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មានប្រសាសន៍ថា ដរាបណាដែល គណបក្សប្រជាជននៅកាន់អំណាច រដ្ឋនឹងមិនយកពន្ធលើដីស្រែពីប្រជាកសិករនោះទេ ហើយបើសិនជាអនាគត មានមេដឹកនាំ ជំនាន់ក្រោយរបស់គណបក្សប្រជាជនណា ហ៊ានយកពន្ធដីស្រែពីកសិករ សម្តេចនឹងដាក់បណ្តាសារ ចំពោះករណីនេះ មិនមែន ជាពេលវេលាដែលត្រូវយកពន្ធពីដីស្រែនោះទេ

  • អ្នកជំនួញស្រីស្អាត Paris Hilton បានវិនិយោគលើ  crypto តាំងពីឆ្នាំ២០១៦ ហើយប្រាប់ពីមូលហេតុដែលនាងដាក់ការភ្នាល់ដ៏ធំលើ NFTs និង metaverse បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ February 23, 2022 Khmernote

    នាពេលបច្ចុប្បន្ននេះ មនុស្សជាច្រើនបានទាញយកផលប្រយោជន៍ពីបច្ចេកវិទ្យាដែលកាន់តែទំនើបទៅៗពីមួយថ្ងៃទៅមួយថ្ងៃ។ មិនត្រឹមតែបានប្រយោជន៍អ្នកខ្លះ អាចកែប្រែវាសនាខ្លួនឯងកា្លយជាមហាសេដ្ឋីវ័យ ឬ រកប្រាក់បានរាប់ពាន់លានដុល្លារពីបច្ចេកវិទ្យាទាំងនោះដែលសុទ្ធសឹងតែជាវេទិកាកំពុងល្បីល្បាញពេញពិភពលោករួមមាន crypto ,NFTs និង metaverse។ បើទោះបីជាបច្ចេកវិទ្យាទាំងនេះល្បីល្បាញខ្លាំងនាពេលថ្មីៗនេះមែន តែតាមពិតទៅអ្នកជំនួញស្រីស្អាត Paris Hilton បាន វិនិយោគលើរូបិយប័ណ្ណ crypto តាំងពីឆ្នាំ២០១៦ មកម្ល៉េះដោយនាងជឿជាក់ថា អ្វីៗគ្រប់យ៉ាងនឹងក្លាយជាឌីជីថលនាពេលអនាគត។ ដោយសារការជឿជាក់បែបនេះ ទើប អ្នកស្នងមរតកសណ្ឋាគារអាយុ ៤០ឆ្នាំរូបនេះ​ កំពុងដាក់ការភ្នាល់ដ៏ធំលើរូបិយប័ណ្ណ crypto ,NFTs និង metaverse។ បើតាមការប្រាប់ទៅកាន់ CNBC Make It ស្រីស្អាត

  • ក្រុមហ៊ុនអាកាសចរណ៍កំពុងល្វីងមុខ ដោយសារការឡើងថ្លៃប្រេងប៉ះពាល់ដល់ប្រាក់ចំណេញរបស់ពួកគេដែលទើបតែងើបឡើងវិញបន្តិចពីជំងឺរាតត្បាត អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម February 23, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post បានឱ្យដឹងថា ការកើនឡើងតម្លៃប្រេងបានធ្វើឱ្យប៉ះពាល់ដល់ប្រាក់ចំណេញរបស់ក្រុមហ៊ុនអាកាសចរណ៍ ដោយរំខានដល់ឱកាសក្នុងការទាញយកប្រយោជន៍ពីការកើនឡើងនៃតម្រូវការក្នុងស្រុក។ ជាមួយគ្នានេះដែរ ក្រុមហ៊ុនអាកាសចរណ៍ដែលមានតម្លៃទាប មានការស្ទាក់ស្ទើរក្នុងការដំឡើងថ្លៃសំបុត្រយន្តហោះ ដោយសារតែអ្នកដំណើរនៅតែប្រកាន់យកតម្លៃក្នុងអំឡុងពេលជំងឺរាតត្បាត។ លោក Tassapon Bijleveld ប្រធានប្រតិបត្តិនៃ Asia Aviation ដែលជាភាគទុនិកភាគច្រើននៃក្រុមហ៊ុន Thai AirAsia (TAA) បាននិយាយថា កត្តាផ្ទុកជាមធ្យមក្នុងខែកុម្ភៈមានពី ៧២-៧៣% ហើយអាចកើនឡើងបន្តិចម្តងៗដល់ ៨០% ខណៈដែលយុទ្ធនាការឧបត្ថម្ភធនសម្រាប់អ្នកធ្វើដំណើរក្នុងស្រុកបានចាប់ផ្តើមឡើងវិញក្នុងខែនេះ។ លោកបានបន្តថា យើងគួរតែទទួលបានអត្ថប្រយោជន៍ពីការកើនឡើងនៃតម្រូវការ ប៉ុន្តែជាអកុសលតម្លៃប្រេងបានកើនឡើងជាលំដាប់ចាប់តាំងពីចុងឆ្នាំមុន ពីប្រហែល ៦០ដុល្លារក្នុងមួយបារ៉ែលដល់ជាង ៨០ដុល្លារ ហើយនេះគឺជាការចំណាយប្រតិបត្តិការដ៏សំខាន់មួយរបស់យើង ដូច្នេះជើងហោះហើរភាគច្រើនរបស់យើងមិនអាចរកប្រាក់ចំណេញបានទេ។