នាយករដ្ឋមន្ត្រីជប៉ុន Kishida Fumio និយាយថា លោកគ្រោងនឹងដកហូតឋានៈពាណិជ្ជកម្មរបស់រុស្ស៊ីជា “ប្រទេសដែលពេញចិត្តបំផុត” ដែលជាផ្នែកមួយនៃការដាក់ទណ្ឌកម្មថ្មីសម្រាប់ការឈ្លានពានអ៊ុយក្រែន។ នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១៦ ខែមីនា លោកក៏បានពន្យល់ពីរបៀបដែលគាត់មានបំណងជួយជនជម្លៀសអ៊ុយក្រែនផងដែរ។
ការសម្រេចចិត្តរបស់ប្រទេសជប៉ុនក្នុងការដកហូតឋានៈ “ប្រទេសដែលពេញចិត្តបំផុត” ធ្វើឱ្យវាកាន់តែងាយស្រួលក្នុងការដាក់លក្ខខណ្ឌពាណិជ្ជកម្ម ដូចជាពន្ធខ្ពស់ដែលនឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចរុស្ស៊ី។ វិធានការនេះ គឺស្របតាមវិធានការដែលបានប្រកាសដោយសហរដ្ឋអាមេរិក សហភាពអឺរ៉ុប ចក្រភពអង់គ្លេស និង G7។
Kishida បានហៅការលុកលុយអ៊ុយក្រែនថាជា “ទង្វើដ៏ឃោរឃៅដែលគួរចងចាំក្នុងប្រវត្តិសាស្ត្រ”។ នាយករដ្ឋមន្ត្រីបាននិយាយថា ប្រទេសជប៉ុនថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះទង្វើរបស់រុស្ស៊ី ហើយបានប្រកាសថា លោកនឹងបង្កើនសម្ពាធការទូត និងសេដ្ឋកិច្ចលើរុស្ស៊ី។
លោក Kishida ក៏និយាយផងដែរថា ប្រទេសជប៉ុននឹងរារាំងការនាំចេញរបស់ប្រណីតទៅកាន់ប្រទេសរុស្ស៊ី និងហាមឃាត់ការនាំចូលទំនិញមួយចំនួន។ លោកបានបន្តថា រដ្ឋាភិបាលនឹងប្រកាសបញ្ជីមុខទំនិញគោលដៅក្នុងពេលឆាប់ៗនេះ។
គួរបញ្ជាក់ផងដែរថា ឋានៈ “ប្រទេសដែលពេញចិត្តបំផុត” គឺជាគោលការណ៍គ្រឹះនៃអង្គការពាណិជ្ជកម្មពិភពលោក។ ឋានៈនេះធានាថាគ្មានប្រទេសណាមួយផ្តល់លក្ខខណ្ឌពាណិជ្ជកម្មអនុគ្រោះដល់សមាជិកផ្សេងទៀតទេ។ ឯកសិទ្ធិទាំងឡាយដែលបានពង្រីកទៅប្រទេសមួយ ដូចជាពន្ធគយទាបលើទំនិញនាំចេញ។ រដ្ឋាភិបាលជប៉ុន និងអ្នកដទៃទៀតនឹងមានសេរីភាពក្នុងការកំណត់លក្ខខណ្ឌរបស់ខ្លួន។ យ៉ាងណាមិញប្រទេសជប៉ុនបានដាក់កំហិតលើការនាំចេញផលិតផល semiconductors និងផលិតផលបច្ចេកវិទ្យាខ្ពស់ផ្សេងទៀតទៅកាន់ប្រទេសរុស្ស៊ីរួចហើយ៕

អត្ថបទ៖ លីនី
ប្រភព៖ nhk


