- ទេសចរណ៍ទេសចរណ៍ February 23, 2022 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា ដើម្បីស្ដារវិស័យទេសចរណ៍ឡើងវិញនាដំណាក់កាលក្នុងនិងក្រោយវិបត្តិកូវីដ១៩ បារាំងមានបំណងចង់បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ក្នុងក្របខណ្ឌអឺរ៉ុប-អាស៊ាន និងបារាំង-អាស៊ាន ហើយបានជ្រើសរើសកម្ពុជាជាដៃគូនាំមុខគេក្នុងការបង្កើនកិច្ចសហប្រតិបត្តិការនេះ ពីព្រោះកម្ពុជាជាប្រធានអាស៊ានឆ្នាំ២០២២។ ការបញ្ជាក់ពីគោលបំណងនេះធ្វើឡើងក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងលោក ពើឡេត៍ ហ្សាគ (Pellet Jacques) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា និងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីស្ដីការក្រសួងទេសចរណ៍។ នាឱកាសនោះ លោកឯកអគ្គរដ្ឋទូតបារាំងបានចូលរួមអបអរសាទរដល់កម្ពុជាដែលបានធ្វើជាប្រធានអាស៊ានក្នុងអាណត្តិឆ្នាំ២០២២នេះ។ ជាមួយគ្នានោះ លោក ពើឡេត៍ ហ្សាគ បានលើកឡើងអំពីគោលបំណងរបស់រដ្ឋាភិបាលសាធារណរដ្ឋបារាំង ដែលចង់បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ជាមួយអាស៊ាន ពោលទាំងក្នុងក្របខណ្ឌអឺរ៉ុប-អាស៊ាន និងក្របខណ្ឌបារាំង-អាស៊ាន ដើម្បីស្ដារវិស័យទេសចរណ៍ឡើងវិញនាដំណាក់កាលក្នុងនិងក្រោយវិបត្តិកូវីដ១៩។ ក្នុងនាមតំណាងរដ្ឋាភិបាលបារាំង
- បុគ្គលជោគជ័យបុគ្គលជោគជ័យ February 22, 2022 Khmernote
កាលពីពេលថ្មីៗនេះ មហាសេដ្ឋីចិត្តធម៌ Bill Gates បានបញ្ចេញមតិរបស់គាត់លើ COVID-19 និងជំងឺរាតត្បាតនាពេលអនាគតនៅក្នុងបទសម្ភាសន៍ថ្មីមួយ។ ថ្លែងទៅកាន់ស្ថានីយទូរទស្សន៍ CNBC នៅឯសន្និសីទសន្តិសុខទីក្រុង Munich ប្រចាំឆ្នាំរបស់ប្រទេសអាល្លឺម៉ង់កាលពីថ្ងៃសុក្រ លោកបាននិយាយថា៖ “ហានិភ័យនៃការឆ្លងមេរោគ កូវីដ-១៩ ធ្ងន់ធ្ងរបាន កាត់បន្ថយយ៉ាងខ្លាំង ប៉ុន្តែពិភពលោកនឹងជួបជំងឺរាតត្បាតមួយផ្សេងទៀត”។ មហាសេដ្ឋីរូបនេះបានលើកឡើងតាមរយៈទូរទស្សន៍ CNBC ថា៖ “ឱកាសការធ្លាក់ចូលទៅក្នុងអាការៈធ្ងន់ធ្ងរ ដែលជាចម្បងទាក់ទងនឹងអ្នកមានវ័យចំណាស់ និងមានជំងឺធាត់ ឬ ជំងឺទឹកនោមផ្អែម ត្រូវបានកាត់បន្ថយយ់ាងខ្លាំង តែទោះជាយ៉ាងណាក្ដីលោកជឿជាក់ថា ពិភពលោកនឹងជួបជំងឺរាតត្បាតមួយទៀត “។ លោក Bill Gates បានបន្ថែមថា
- អាជីវកម្មអាជីវកម្ម February 22, 2022 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ប្រជាកសិករខេត្តឧត្តរមានជ័យ បានបង្កើនការដាំដុះដំឡូងមី បន្ទាប់ពីការធ្វើស្រែចម្ការ ដើម្បីបំពេញតម្រូវការទីផ្សារ និងរកប្រាក់ចំណូលបន្ថែម ក្នុងការផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ។ លោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្មខេត្តឧត្តរ មានជ័យបានឱ្យដឹងថា ប្រជាកសិករខេត្តឧត្តរមានជ័យ បានបង្កើនការដាំដុះដំឡូងមីច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ខណៈដែលបច្ចុប្បន្នដំណាំនេះ អាចទទួលបានប្រាក់ ចំណូលសមរម្យ និងមានទីផ្សារល្អ។ លោកបានបន្តថា ដំឡូងមីដែលប្រជាកសិករនិយមដាំនាពេលនេះ គឺពូជ KU៥០ ដែលជាពូជល្អធន់និងជំងឺនាំយកមកពីស្ថានីយអគ្គនាយកដ្ឋានកសិកម្ម ដើម្បីឱ្យពួកគាត់យកមកធ្វើការដាំ ដុះឆាប់ធំល្អមិនបារម្ភពីសត្វ ល្អិតយាយីនិងទទួលបានទិន្នផលខ្ពស់។ លោកបានបន្តទៀតថា ប្រជាកសិករនៅតាមបណ្តុំបានចាប់ផ្តើមយកពូជនេះមកដាំលើផ្ទៃដីជាង១០០០ម៉ែត្រ ក្រឡាហើយនៅពេលបានផល ពួកគាត់បានបំបែកពូជទាំងអស់នេះ ទៅឱ្យកសិករផ្សេងៗទៀតក្នុងបណ្តុំបានពូជល្អនេះដាំដុះគ្រប់គ្នាៗដើម្បីបំពេញតម្រូវការទីផ្សារឱ្យបានគ្រប់គ្រាន់។ «ក្នុងរដូវប្រាំងនេះជាទូទៅខេត្តឧត្តរមានជ័យជាកសិករផ្តោតសំខាន់ទៅលើដំណាំដំឡូងមី ព្រោះដំឡូងមីយើងនេះជាដំណាំទទួលបានចំណូលសមរម្យហើយមានទីផ្សារតែម្ដងពេលនេះកសិករដាំដុះច្រើន និងកំពុងប្រមូលផល
- សេដ្ឋកិច្ចសេដ្ឋកិច្ច February 22, 2022 Khmernote
តម្លៃប្រេងសាំងវៀតណាមបានឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានកាលពីថ្ងៃចន្ទ បន្ទាប់ពីអាជ្ញាធរបានកែសម្រួលវាឡើងជាលើកទីប្រាំជាប់ៗគ្នា។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress តម្លៃប្រេងសាំងដ៏ពេញនិយម RON 95 បានកើនឡើង ៣.៧៩% ដល់តម្លៃ ២៦,២៨០ ដុង (ប្រមាណ ១.១៥ដុល្លារ) ខណៈដែលប្រេងឥន្ធនៈជីវសាស្ត្រ E5 RON 92 កើនឡើង ៣.៩% ដល់តម្លៃ ២៥,៥៣០ ដុង (ប្រមាណ ១.២ដុល្លារ)។ ប្រភពដដែលបានឱ្យដឹងថា តម្លៃទាំងនេះបានឡើងដល់កំពូល ខ្ពស់ការកើនឡើងក្នុងខែកក្កដា ឆ្នាំ២០១៤ ទៅទៀត ដោយនៅថ្ងៃចន្ទម្សិលមិញនេះ គឺជាការកើនឡើងលើកទីប្រាំជាប់ៗគ្នាចាប់តាំងពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១។
- សេដ្ឋកិច្ចសេដ្ឋកិច្ច February 22, 2022 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ចំណូលខែដំបូងឆ្នាំ២០២២ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ មានចំនួន ៥៤,៨១៩,៣១៧ដុល្លារ ក្នុងនោះ ចំណូលពីការនាំចេញជ័រកៅស៊ូ ចំនួន៥៤,៦៨៣,៧៣៥ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូ ចំនួន ១៣៥,៥៨២ដុល្លារសហរដ្ឋអាមេរិក ។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ ។ ប្រភពបានឱ្យដឹងថា ចំពោះបរិមាណនៃការនាំចេញគិតក្នុងខែមករា ឆ្នាំ២០២២ កម្ពុជាបាន នាំចេញជ័រកៅស៊ូ ចំនួន៣២,៥២០តោន កើនឡើងចំនួន១,២៩៤តោន ស្មើនឹង៤ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ។ចំពោះការ នាំចេញឈើកៅស៊ូវិញសម្រេច បានចំនួន៤៨៦ម៉ែត្រគូប ។ សម្រាប់តម្លៃលក់ជ័រកៅស៊ូមធ្យម គិតត្រឹមខែមករា ឆ្នាំ២០២២ ថ្លៃ១,៥៨៦ដុល្លារក្នុងមួយតោន បានកើនឡើងចំនួន២១ដុល្លារក្នុងមួយតោន
- អាជីវកម្មអាជីវកម្ម February 21, 2022 Khmernote
ក្រុមហ៊ុនកសិកម្មយក្សវៀតណាម Hoang Anh Gia Lai JSC (HAGL) បានប្រកាសថា ខ្លួននឹងលក់ភាគហ៊ុនចំនួន ២៥.៤ លានហ៊ុននៃក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន ដើម្បីសងបំណុល ដោយចាប់ផ្តើមកាលពីថ្ងៃទី១៥ ខែកុម្ភៈកន្លងទៅថ្មីៗនេះ។ ភាគហ៊ុនដែលបានចុះបញ្ជីនៅក្រោមការដេញថ្លៃ HNG នៃក្រុមហ៊ុន Hoang Anh Gia Lai Agricultural JSC (HAGL Agrico) មានចំនួនភាគហ៊ុន ២.៣៣% នៅក្នុងក្រុមហ៊ុន។ ដោយផ្អែកលើតម្លៃទីផ្សារបច្ចុប្បន្នរបស់ HNG តម្លៃនៃកិច្ចព្រមព្រៀងគឺប្រហែល ២៥៤ ពាន់លានដុង (១១.២
- សេដ្ឋកិច្ចសេដ្ឋកិច្ច February 21, 2022 Khmernote
តម្លៃក្ដាមរបស់ប្រទេសវៀតណាម បានធ្លាក់ចុះជិតពាក់កណ្តាល ខណៈពាណិជ្ជករនៅច្រកព្រំដែនភាគខាងជើងជាមួយប្រទេសចិនកំណត់ការទិញដោយសារពិបាកក្នុងការនាំចេញ។ ការនាំចេញទំនិញតាមច្រកព្រំដែនក្នុងខេត្ត Lang Son ភាគខាងជើងនៅតែមានភាពយឺតយ៉ាវ ដោយរថយន្តដឹកទំនិញជាច្រើនត្រូវចំណាយពេលក្នុងការបោសសម្អាតគយយូរ បន្ទាប់ពីប្រទេសចិនបានរឹតបន្តឹងបទប្បញ្ញត្តិលើជំងឺ Covid-19។ ស្ថានភាពក្នុងពេលបច្ចុប្បន្នបែបនេះហើយបានធ្វើឱ្យតម្លៃអាហារសមុទ្រក្នុងប្រទេសវៀតណាមធ្លាក់ចុះយ៉ាងខ្លាំង។ លោក Bui Chi Lam កសិករចិញ្ចឹមក្តាមនៅខេត្ត Ca Mau ភាគខាងត្បូង បាននិយាយថា តម្លៃលក់ក្តាមលំដាប់កំពូលនៅកសិដ្ឋាន គឺមានតម្លៃត្រឹមតែ ៦០០,០០០ដុង (២៦.២៨ ដុល្លារ) ក្នុងមួយគីឡូក្រាមប៉ុណ្ណោះ ធ្លាក់ចុះ ៥០ភាគរយបើធៀបនឹងពេលបុណ្យចូលឆ្នាំថ្មីទើបកន្លងទៅនេះ ហើយចូលដើមខែនេះ លោកបានកត់សម្គាល់ឃើញថា ចំនួនអាជីវករដែលរកទិញគ្រឿងសមុទ្រធ្លាក់ចុះយ៉ាងខ្លាំង។ លោក Lam បានបន្តថា
- សេដ្ឋកិច្ចសេដ្ឋកិច្ច February 19, 2022 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម ម៉ាសាហ៊ីរ៉ុ មីខាមី (Masahiro MIKAMI) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា បានដឹកនាំកិច្ចប្រជុំលើកទី២៣ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។ កិច្ចប្រជុំទ្វេភាគីនេះ គឺជាផ្នែកមួយនៃយន្តការថែទាំវិនិយោគ ដែលត្រូវបានរៀបចំឡើងចាប់តាំងពីឆ្នាំ២០០៩មក ក្រោមក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជានិងជប៉ុន ស្តីពីសេរីភាវូបនីយកម្ម ការជំរុញ និងការការពារវិនិយោគ ដែលត្រូវបានចុះហត្ថលេខាដោយ សម្តេចតេជោនាយករដ្ឋមន្ត្រី និងឯកឧត្តមអតីតនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ (Shinzo Abe)










