ចាប់តាំងពីមានភាពតានតឹងជាមួយប្រទេសអ៊ុយក្រែនមក រុស្ស៊ីបានរងនឹងការដាក់ទណ្ឌកម្មជាបន្តបន្ទាប់ពីសំណាក់ប្រទេសជាច្រើនរួមាន អាមេរិក និងលោកខាងលិច។ ហើយទណ្ឌកម្មដែលបានដាក់លើរុស្ស៊ី ដើម្បីធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រទេសនេះធ្លាក់ចុះ អាចនឹងចាប់ផ្តើមប៉ះពាល់ដល់សមត្ថភាពយោធា។
ជាក់ស្ដែងក្រុមហ៊ុន ផលិតរថក្រោះធំជាងបំផុតរបស់រុស្ស៊ី ហាក់ដូចជា ផ្នែកមួយចំនួនសម្រាប់ផលិត គ្រឿងបន្លាស់សម្រាប់ជួសជុលរថក្រោះ នេះបើយោងតាមការបង្ហោះលើបណ្ដាញ Facebook របស់អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន។ បើតាមបណ្ដាញ ព័ត៌មានមួយបានរាយការណ៍ថា ក្រុមហ៊ុនរដ្ឋ Uralvagonzavod ដែលផលិតរថក្រោះដូចជា T-72B3 ត្រូវបញ្ឈប់ការផលិតជាបណ្តោះអាសន្ននៅតំបន់ Nizhny Tagil ។
ក្រៅពីក្រុមហ៊ុន Uralvagonzavod ដែលជាក្រុមហ៊ុនផលិតរថក្រោះធំជាងគេមួយនៅលើពិភពលោកដែលមានបុគ្គលិក ៣០,០០០នាក់កាលពីឆ្នាំមុន និងរោងចក្រត្រាក់ទ័រ Chelyabinsk ក៏អស់គ្រឿងបន្លាស់ផលិតពីបរទេសផងដែរ។ គួររម្លឹកថា សម្ព័ន្ធមិត្តលោកខាងលិច រួមទាំងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានបញ្ជាឱ្យបញ្ឈប់ទាំងស្រុងចំពោះការនាំចេញសមាសធាតុមួយចំនួនដូចជា មីក្រូឈីបទៅកាន់ប្រទេសរុស្ស៊ី ដែលជាផ្នែកនៃការដាក់ទណ្ឌកម្មបន្ថែម។ លើសពីនេះ ទំនិញ ឬ សមាសធាតុដែលហៅថាងាចប្រើប្រាស់ពីរដង ក៏ត្រូវបានហាមឃាត់ដែរ ដោយហេតុថាទំនិញទាំងនោះអាចត្រូវបានប្រើប្រាស់សម្រាប់ទាំងផ្នែកយោធា ក៏ដូចជាកម្មវិធីស៊ីវិលផងដែរ៕



អត្ថបទ៖ លីនី
ប្រភព៖ yahoo


