ព័ត៌មានចុងក្រោយ
  • ប៊ូសស្រ្តងរសជាតិកំពូលឆ្ងាញ់ ធ្វើឱ្យមេចុងភៅប្រចាំក្រុងកំពតញុំារហូតត្រូវរង្វាន់ឡានខ្លាញ់គោ Boostrong
    Boostrong
    Boostrong October 6, 2023 Khmernote

    ផ្អើលអ្នកកំពតទៀតហើយ ប៊ូសស្រ្តងកំពុងប្រគល់រង្វាន់ឡានខ្លាញ់គោលេខរៀង០១៩ នៅស្រុកដងទង់ ខេត្តកំពតមិនទាន់ចប់ស្រួលបួលផង ស្រាប់តែមានមេចុងភៅប្រចាំក្រុងកំពតម្នាក់ខលមកប្រាប់ក្រុមហ៊ុនថាគាត់ត្រូវរង្វាន់ឡានខ្លាញ់គោលេខរៀង០៣២ មួយគ្រឿងដែរ។ មេចុងភៅកំពូលសំណាង ក្លាយជាម្ចាស់ឡានខ្លាញ់គោពីប៊ូសស្រ្តងលេខរៀង ០៣២ មានឈ្មោះ វ៉ាន់ ពុធ អាយុ ៣១ឆ្នាំ និងប្រពន្ធឈ្មោះ ឈិន ទីម អាយុ ៣១ឆ្នាំ បច្ចុប្បន្នរស់នៅភូមិមួយឧសភា ឃុំកំពង់កណ្ដាល ក្រុងកំពត ខេត្តកំពត។ បើតាមសម្ដីរបស់បងប្រុស វ៉ាន់ ពុធ បានឱ្យដឹងថា គាត់ចូលចិត្តញុំាប៊ូសស្រ្តងត្រជាក់ៗជាប្រចាំ ព្រោះប៊ូសស្រ្តងមានរសជាតិឆ្ងាញ់ ញុំារហូតដល់ថ្ងៃមានលាភសំណាងធំត្រូវរង្វាន់ឡានខ្លាញ់គោ ១គ្រឿង ហើយក៏ខលមកក្រុមហ៊ុនដែលកំពុងប្រគល់រង្វាន់ឡានដល់បងប្រុស ស្រៀវ ចិត្រ

  • អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ  បើកដំណើរការសាកល្បងទទួលជើងហោះហើរមិនមែនពាណិជ្ជកម្មនៅថ្ងៃនេះ ,ទទួលបានជើងហោះហើរចំនួនបីព្រមគ្នាក្នុងរយៈពេលមួយម៉ោង ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ October 5, 2023 Khmernote

    អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣នេះ បានបើកដំណើរការសាកល្បង ដើម្បីទទួលជើងហោះហើរ មិនមែនពាណិជ្ជកម្ម ដោយបានទទួលជើងហោះហើរចំនួនបី​ ព្រមគ្នាតែម្ដងក្នុងរយៈពេលមួយម៉ោង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។ បើតាមសេចក្ដីប្រកាសខាងលើ ក្រុមហ៊ុនអាកាសចរណ៍ចំនួនបី ដែលបានចូលរួមដំណើរការសាកល្បងនេះ គឺក្រុមហ៊ុន Sky Angkor Airlines ហោះមកពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ, ក្រុមហ៊ុន Cambodia Airways ហោះ មកពីអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ និង ក្រុមហ៊ុន China Eastern Airlines ហោះមកពីអាកាសយានដ្ឋានអន្តរជាតិគុនមីង នៃសាធារណរដ្ឋប្រជាមានិតចិន។ លទ្ធផលនៃការសាកល្បងទទួលជើងហោះហើរមិនមែនពាណិជ្ជកម្ម របស់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នៅពេលនេះ

  • នាយកអង្គការយូណេស្កូប្រចាំកម្ពុជា ស្នើសុំការគាំទ្ររបស់ក្រសួងទេសចរណ៍ ដើម្បីសិក្សាលទ្ធភាពដាក់បញ្ចូលសម្បត្តិបេតិកភណ្ឌវប្បធម៌ និងធម្មជាតិផ្សេងទៀតរបស់កម្ពុជា ចូលក្នុងបញ្ជីអង្គការយូណេស្កូ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ October 5, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួង​ព័ត៌មាន បានឱ្យដឹងថា លោក Sardar Umar Alam នាយកអង្គការយូណេស្កូប្រចាំកម្ពុជា បានស្នើសុំការគាំទ្ររបស់ក្រសួងទេសចរណ៍ ក្នុងការសហការសិក្សាលទ្ធភាពដាក់បញ្ចូល សម្បត្តិបេតិកភណ្ឌវប្បធម៌ និងធម្មជាតិផ្សេងទៀតរបស់កម្ពុជា ចូលក្នុងបញ្ជីរបស់អង្គការយូណេស្កូ។ ការស្នើសុំនេះបានធ្វើឡើងនៅក្នុងជំនួប ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ពិភាក្សាការងារជាមួយ លោក Sardar Umar Alam នាយកអង្គការយូណេស្កូប្រចាំកម្ពុជា ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការរវាងក្រសួងទេសចរណ៍ និងអង្គការយូណេស្កូ ឆ្ពោះទៅការលើកកម្ពស់ ការអភិវឌ្ឍទេសចរណ៍ និងការអភិរក្សវប្បធម៌នៅកម្ពុជា ប្រកបដោយចីរភាព។ នាឱកាសនេះ ឯកឧត្ដមរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត ស្នើចក្រភពអង់គ្លេសពិនិត្យលទ្ធភាពនាំចូលផលិតផលកសិកម្មពីកម្ពុជា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 5, 2023 Khmernote

    នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ នៅវិមានសន្តិភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ដូមីនិច វីល្លៀម (Dominic Williams) ឯកអគ្គរាជទូត នៃចក្រភពអង់គ្លេស ប្រចាំព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងជំនួបនោះដែរ សម្ដេចធិបតី បានថ្លែងអំណរគុណផងដែរ ចំពោះការដាក់ឱ្យដំណើរការគម្រោង DCTS និងបានស្នើសុំឱ្យចក្រភពអង់គ្លេសពិនិត្យលទ្ធភាពនាំចូលផលិតផលកសិកម្មពីកម្ពុជា បន្ថែមពីលើការនាំចូលផលិតផលវាយនភណ្ឌ និងផលិតផលស្បែកជើង។ ជាមួយគ្នានោះ សម្តេចធិបតី ក៏បានគូសបញ្ជាក់ នូវជំហរគាំទ្ររបស់កម្ពុជាលើវិស័យសេដ្ឋកិច្ចបៃតង និងថាមពលកកើតទ្បើងវិញ ព្រមទាំងបានសម្តែងនូវក្តីរីករាយសាទរចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទសទាំងពីរ លើវិស័យទាំងនេះ

  • សញ្ញាល្អ! អ្នកវិនិយោគជប៉ុននៅក្រុមហ៊ុនចំនួន ៣ គ្រោងបង្កើតទីក្រុងសម្ព័ន្ធមេត្រីភាពរវាងជប៉ុននិងកម្ពុជា និងបង្កើតសាលាបណ្តុះបណ្តាលបច្ចេកទេសសំណង់នៅកម្ពុជា ឆាប់ៗខាងមុខនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 4, 2023 Khmernote

    អ្នកវិនិយោគជប៉ុនមកពីក្រុមហ៊ុនចំនួន ៣ បានស្វែងរកឱកាសវិនិយោគនៅកម្ពុជា ហើយបង្ហាញពីគម្រោងវិនិយោគធំៗចំនួន ២ គ្រោងនឹងបង្កើតឡើងឆាប់ៗខាងមុខនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន នាថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣នេះ។ ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានឱ្យដឹងថា ឯកឧត្តមឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនបានទទួលជួបជាមួយឯកឧត្តម IWAKI Mitsuhide អតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជប៉ុន និងអ្នកវិនិយោគជប៉ុន ដែលមកពីក្រុមហ៊ុន Kanken ក្រុមហ៊ុន Fukagawa និងក្រុមហ៊ុន SP Creation ដើម្បីសំដែងការគួរសម និងស្វែងរកឱកាសវិនិយោគនៅកម្ពុជា ។ នៅក្នុងជំនួបនេះ ឯកឧត្តមអតីតរដ្ឋមន្ត្រីបានលើកឡើងពីគម្រោង២ ដែលក្រុមការងាររបស់ឯកឧត្តមគ្រោងនឹងបង្កើតឡើងឆាប់ៗខាងមុខនេះ គឺ ការបង្កើតទីក្រុងសម្ព័ន្ធមេត្រីភាពរវាងក្រុង Iwaki

  • ដំណឹងល្អ! ចក្រភពអង់គ្លេសប្រកាសផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធថ្មីជូនដល់កម្ពុជា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 4, 2023 Khmernote

    រដ្ឋាភិបាលនៃចក្រភពអង់គ្លេសបានប្រកាសអំពីការផ្ដល់នូវប្រព័ន្ធអនុគ្រោះពន្ធថ្មី UK’s Developing Countries Trading Scheme (DCTS) ជំនួស UK’s Generalized Scheme of Preference (GSP) ជូនដល់ប្រទេសកម្ពុជា។ នេះបើយោងតាមសេចក្ដីជូនរបស់ ក្រសួងពាណិជ្ជកម្ម ដែលបានចេញផ្សាយកាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣នេះ។ យោងតាមសេចក្ដីជូនដំណឹង ការផ្ដល់នូវប្រព័ន្ធអនុគ្រោះពន្ធថ្មីនេះ ធ្វើឡើងក្នុងគោលបំណងគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍ រួមទាំងប្រទេសអភិវឌ្ឍតិចតួចក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។ បន្ថែមលើអត្រាពន្ធសូន្យ និងមិនកម្រិតបរិមាណ (duty-free & quota-free) ដែលប្រទេសអភិវឌ្ឍតិចតួច រួមទាំងប្រទេសកម្ពុជាធ្លាប់ទទួលបាន ប្រព័ន្ធអនុគ្រោះពន្ធថ្មីនេះ (DCTS) នឹងផ្ដល់ភាពងាយស្រួលបន្ថែមទៀត

  • ត្រៀម CV! ស្អែកនេះ ក្រុមហ៊ុន រោងចក្រ សហគ្រាសធំៗ ៦ ផ្ដល់ឱកាសការងារជិត ២ពាន់កន្លែង ដាក់ពាក្យភ្លាមសម្ភាសភ្លាម! អត់បទពិសោធន៍ ក៏អាចដាក់ពាក្យបាន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 4, 2023 Khmernote

    ក្រុមហ៊ុន រោងចក្រ សហគ្រាសធំៗ ៦ បន្តសហការជាមួយ NEA ដោយនាំយកឱកាសការងារថ្មីបន្ថែមចំនួន ១៧០៦កន្លែង សម្រាប់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ នៅក្នុងវេទិកាការងារ នាថ្ងៃព្រហស្បតិ៍ ទី០៥ ខែតុលា នេះ ចាប់ពីម៉ោង ៨ ព្រឹក ដល់ ៥ ល្ងាច ដាក់ពាក្យភ្លាម បានសម្ភាសភ្លាមៗ! អត់បទពិសោធន៍ ក៏អាចដាក់ពាក្យបានដែរ។ ក្រុមហ៊ុន និងរោងចក្រ ទាំង៦ នោះមានដូចជា៖ ធនាគារ AEON SPECIALIZED BANK

  • កម្ពុជា បើកផ្លូវឱ្យវិនិយោគិនម៉ាឡេស៊ី មកវិនិយោគលើដំណាំ ៣ប្រភេទនៅកម្ពុជា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 4, 2023 Khmernote

    កម្ពុជា បើកផ្លូវសម្រាប់វិនិយោគិនម៉ាឡេស៊ី ដែលមានបំណងចង់វិនិយោគលើដំណាំ ម្នាស់ ស្វាយ និងអំពៅ នៅកម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅនេះ។ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ ទទួលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម Datuk Eldeen Husaini Mohd Hashim ឯកអគ្គរដ្ឋរាជទូតម៉ាឡេសុី​ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីព្រឹកថ្ងៃទី០២​