អបអរសាទរ! កម្ពុជា ទទួលបានជ័យលាភីចំនួន ២ នៅក្នុងក្របខណ្ឌនៃ “ពានរង្វាន់នៃការធ្វើដំណើរពិភពលោក” សម្រាប់ឆ្នាំ២០២៣
ទេសចរណ៍
October 20, 2023
Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ បានឱ្យដឹងថា ប្រទេសកម្ពុជាទទួលបានជ័យលាភីចំនួន ២ នៅក្នុងក្របខណ្ឌនៃ “ពានរង្វាន់នៃការធ្វើដំណើរពិភពលោក” សម្រាប់ឆ្នាំ២០២៣ (World Travel Awards 2023) ។
យោងតាមការចុះផ្សាយរបស់គេហទំព័រ World Travel Awards ជ័យលាភី ចំនួន ២ ខាងលើនេះរួមមាន៖ ១. កម្ពុជា ជាគោលដៅទេសចរណ៍វប្បធម៌ឈានមុខគេនៅតំបន់អាស៊ី (Asia’s Leading Cultural Destination) និង ២. កម្ពុជា ជាគោលដៅទេសចរណ៍យុវជនឈានមុខគេនៅតំបន់អាស៊ី (Asia’s Leading Youth Travel Destination)៕


ប្រភព៖ ក្រសួងទេសចរណ៍


