ព័ត៌មានចុងក្រោយ
  • អង្ករខ្មែរកាន់តែមានទីផ្សារ ខណៈម៉ាឡេស៊ី ពិភាក្សាជាមួយក្រសួងកសិកម្មចង់បញ្ជាទិញអង្ករ ២ប្រភេទពីកម្ពុជា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 3, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានឱ្យដឹងថា ម៉ាឡេស៊ី ចង់បញ្ជាទិញអង្ករពីកម្ពុជា ដោយផ្ដោតលើអង្ករចំនួន ២ប្រភេទ។ គោលបំណងរបស់ប្រទេសម៉ាឡេស៊ីនេះ បានលើកឡើងនៅក្នុង ជំនួបសម្ដែងការគួរសមរវាងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម Datuk Eldeen Husaini Mohd Hashim ឯកអគ្គរដ្ឋរាជទូតម៉ាឡេសុី​ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣នេះ។ នៅ​ក្នុង​ពាណិជ្ជកម្ម​កសិកម្ម ឯកឧត្តម​រដ្ឋមន្ដ្រី ឌិត ទីណា បាន​សម្ដែង​ការ​ស្វាគមន៍​ចំពោះ​ភាគី​ម៉ាឡេស៊ី ដែល​ចង់​បញ្ជា​ទិញ​អង្ករ​ពី​កម្ពុជា

  • ឯកឧត្តម ហេង សួរ៖ រាជធានីភ្នំពេញមានរោងចក្រ សហគ្រាសប្រមាណជិត១ម៉ឺន ដោយផ្តល់ឱកាសការងារប្រមាណ៦៦ម៉ឺននាក់ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 3, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា រាជធានី ភ្នំពេញ មានរោងចក្រសហគ្រាសប្រមាណជិត ១ម៉ឺន ដែលផ្តល់ឱកាសការងារប្រមាណ៦៦ម៉ឺននាក់ និងផ្តល់ជាប្រាក់ឈ្នួលសរុបប្រមាណ ២ពាន់លានដុល្លារ ក្នុងមួយឆ្នាំ។ ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតជាង ១៨០០០នាក់ មកពីរោងចក្រ សហគ្រាសចំនួន២២ ដែលមានមូលដ្ឋានក្នុងខណ្ឌមានជ័យនិងខណ្ឌដង្កោ រាជធានីភ្នំពេញ ក្រោមអធិបតីភាពរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តម ហេង សួរ បានឱ្យដឹងថា តាមរយៈគោលនយោបាយ

  • ជិតមានកីឡាករគុនខ្មែរម្នាក់ទៀតហើយ ទទួលបានឡានខ្លាញ់គោទី២ពីប៊ូសស្ត្រង Boostrong
    Boostrong
    Boostrong October 3, 2023 Khmernote

    ប៊ូសស្ត្រងជួយគុនខ្មែរ អ្នកខ្លាំងពូកែ ប៊ូសស្រ្តងឱ្យឡាន ជាមហាព្រឹត្តិការណ៍ចារជាប្រវត្តិសាស្រ្តប្រកួតដណ្ដើមឡានខ្លាញ់គោប៊ូសស្រ្តងទី២ជាប្រវត្តិសាស្ត្រដំបូងគេបង្អស់មិនធ្លាប់មានពីមុនមកសម្រាប់ប្រដាល់គុនខ្មែរ នឹងប្រកួតថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដោយជម្រុះយកជើងខ្លាំងគុនខ្មែរ ២រូប ប្រកួតគ្នាផ្ដាច់ព្រ័ត្រដើម្បីដណ្ដើមឡានខ្លាញ់គោពីប៊ូសស្ត្រង។ ដូចនេះ កីឡាករគុនខ្មែរដែលជាបេក្ខភាពត្រូវតែខិតខំហ្វឹកហាត់ឱ្យបានខ្លាំងក្លា និងស្ទាត់ជំនាញពីក្បាច់គុនខ្មែរ ដើម្បីប្រកួតឱ្យអស់ពីសមត្ថភាពដែលខ្លួនមានដើម្បីឆ្លងកាត់វគ្គជម្រុះនីមួយៗ ទើបអាចឆ្លងទៅវគ្គប្រកួតដណ្ដើមឡានខ្លាញ់គោបាន។ ចំពោះកីឡាករដែលជាបេក្ខភាពតម្រូវឱ្យប្រកួតឈ្នះបរទេសជាមុនសិន និងទទួលបានសារគាំទ្រពីមហាជនច្រើនជាងគេ ២រូប ដើម្បីឡើងទៅប្រកួតផ្ដាច់ព្រ័ត្រដណ្ដើមឡានខ្លាញ់គោទី២ពីប៊ូសស្រ្តង។ សូមចូលរួមបោះឆ្នោតគាំទ្រកីឡាករគុនខ្មែរដែលលោកអ្នកពេញចិត្ត ពីព្រោះសារគាំទ្ររបស់លោកអ្នកនឹងជួយឱ្យកីឡាករគុនខ្មែរដែលលោកអ្នកពេញចិត្តក្លាយជាបេក្ខភាពប្រកួតដណ្ដើមឡានខ្លាញ់គោទី២ពីប៊ូសស្ត្រង។ លក្ខខណ្ឌ ១. អ្នកគាំទ្រត្រូវ Comment គាំទ្រកីឡាករដែលខ្លួនពេញចិត្តដោយសរសេរថា “Boostrong ឆ្ងាញ់ + លេខសម្គាល់កីឡាករ ក ឬ ខ

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រកាសថា រដ្ឋាភិបាលថ្មីមិនមានបង្កើតច្បាប់ពន្ធថ្មី និងដំឡើងអត្រាពន្ធនោះទេ ហើយនឹងបន្តមិនយកពន្ធមួយចំនួនពីប្រជាពលរដ្ឋ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 3, 2023 Khmernote

    នៅព្រឹកថ្ងៃអង្គារ ៤រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបន្តចុះជួបកម្មករជិត ២ម៉ឺន​នាក់​ទៀត។ ជំនួបជាមួយកម្មករ និយោជិតជាលើកទី៥ក្នុងរាជរដ្ឋាភិបាលនីតិកាលថ្មីនេះ ធ្វើឡើងនៅក្នុង​ទឹក​ដី​ភូមិសាស្ត្រខណ្ឌដង្កោ និងមានជ័យ រាជធានីភ្នំពេញ។ នាឱកាសនោះសម្ដេចធិបតី បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលថ្មី មិនមានការបង្កើតច្បាប់ពន្ធថ្មីនោះទេ ហើយក៏អត់មានដំឡើងអត្រាពន្ធនោះដែរ។ ជាមួយគ្នានេះ សម្តេចធិបតីបាន ប្រកាសមិនយកពន្ធលើដីស្រែ, សម្ភារៈកសិកម្ម, ពន្ធកសិផល, ពន្ធចលនទ្រព្យ តម្លៃក្រោម ២៥,០០០ដុល្លារ, មិនយកពន្ធប្រថាប់ត្រា

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ « ពេលទៅញូយ៉ក ខ្ញុំមិនបានជួបមហាសេដ្ឋី Elon Musk ក្រុមហ៊ុនធំមួយ តែខ្ញុំបានជួបក្រុមហ៊ុនយក្សរបស់អាមេរិក ៥៨ក្រុមហ៊ុន» សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 3, 2023 Khmernote

    សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា កាលពីពេលដែលសម្ដេចទៅញូយ៉ក ទោះមិនបានជួបជាមួយមហាសេដ្ឋី Elon Musk ក្រុមហ៊ុនធំមួយ ប៉ុន្តែសម្ដេចបានជួបជាមួយក្រុមហ៊ុនយក្សរបស់អាមេរិកជាង ៥៨ក្រុមហ៊ុន។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងដូច្នេះនៅក្នុងអញ្ជើញជួបសំណេះសំណាលជាមួយនឹង​ បងប្អូនកម្មករ និយោជិត ចំនួន ១៨ ០៩៩នាក់ នៅតាមបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋានក្នុងខណ្ឌមាន​ជ័យ និងខណ្ឌដង្កោ។ សម្ដេចធិបតីបានមានប្រសាសន៍ថា៖ « រឿងជួបវិស័យឯកជនខ្ញុំចេញទៅក្រៅប្រទេស ខ្ញុំជួបទាំងអស់ខ្ញុំមិនចោលទេដើរទាក់ម៉ូយ ខ្ញុំធ្វើការការងារការទូតនយោបាយ តែខ្ញុំមិនភ្លេចដើរទាក់ម៉ូយរឿងសេដ្ឋកិច្ចទេ ទៅចិន ទៅឥណ្ឌូនេស៊ី ទៅអាស៊ាន

  • ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី កំពុងរៀបចំដី ១០ហិកតា សម្រាប់ដាំបន្លែសេរីរាង្គ និងចិញ្ចឹមត្រីទឹកសាប ដើម្បីបំពេញតម្រូវការក្នុងស្រុក និងជួយកាត់បន្ថយការនាំចូល សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 2, 2023 Khmernote

    ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី បាននិងកំពុងរៀចំដីទំហំ ​១០ហិកតា​ ដើម្បីដាំបន្លែសេរីរាង្គ និងចិញ្ចឹមត្រីទឹកសាប សម្រាប់បំពេញតម្រូវការទីផ្សារក្នុងស្រុក និងជួយកាត់បន្ថយការនាំចូល។ នេះបើយោងតាមការបង្ហោះរបស់ឯកឧត្តម នៅលើគណនីផេកផ្ទាល់ខ្លួនកាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ នេះ។ ឯកឧត្តមបានបង្ហោះជាវីដេអូ រួមជាមួយនឹងការរៀបរាប់ដូច្នេះថា៖ «​ រសៀលថ្ងៃ​សៅរិ៍ ទី​៣០ ខែកញ្ញា​ឆ្នាំ​២០២៣​ ចុះមកពិនិត្យ​មេីល​ក្រុមការងារគ្រឿងចក្រ​ រៀបចំទីតាំងដី​ទំហំ​ ១០ហិកតា​សម្រាប់​ដាំបន្លែ​សេរីរាង្គ និងចិញ្ចឹម​ត្រីទឹកសាប​ សម្រាប់​យកទៅ​បំពេញតំរូវការ​ នៅក្នុងទីផ្សារ​នៅក្នុង​ក្រុង​ព្រះសីហនុ​ ដេីម្បី​ជួយកាត់​បន្ថយការនាំចូល​ នេះដោយយោងតាម​ការ​ពិភាក្សា​ជាមួយ​ឯកឧត្តម​អភិបាល​ខេត្ត​ព្រះសីហនុ​។ រួចហេីយបាន​បង្ហួសមកមេីល​សកម្មភាព​ការងារ​ ជាច្រេីនផ្នែក​ទៀត​នៅក្នុង​តំបន់​អភិវឌ្ឍន៍​កសិកម្ម​ កសិឧស្សាហកម្ម​ ឃុំកែវផុស​ ស្រុក​ស្ទឹងហាវ​ ខេត្ត​ព្រះសីហនុ​

  • ក្រសួងសាធារណការ និងក្រុមហ៊ុនសាជីវកម្មសំណង់ខ្នាតធំរបស់ចិន ពិភាក្សាគ្នាលើការស្ដារ និងអភិវឌ្ឍផ្លូវដែកនៅកម្ពុជា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 2, 2023 Khmernote

    ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីពេលថ្មីៗនេះ បា​នជួបជាមួយនឹងក្រុមហ៊ុនសាជីវកម្មសំណង់ខ្នាតធំរបស់ចិនមួយ ដើម្បីពិភាក្សាគ្នាលើការស្ដារ និងអភិវឌ្ឍផ្លូវដែកនៅកម្ពុជា។ យោងតាមការចុះផ្សាយរបស់ក្រសួងសាធារណការ កាលពីចុងខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅនេះ បានឱ្យដឹងថា ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុន China Railway 16th Bureau Group Co., Ltd. ដឹកនាំដោយលោក Huang Ye នាយកប្រតិបត្តិក្រុមហ៊ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការក្នុងការស្តារ និងអភិវឌ្ឍផ្លូវដែកនៅកម្ពុជា។ ក្រសួងបានឱ្យដឹងទៀតថា ជំនួបពិភាក្សានេះ ធ្វើនៅទីស្តីការក្រសួង

  • សញ្ញាល្អ! ភ្នាក់ងារចំណីអាហារសិង្ហបុរី ជួបជាមួយក្រុមហ៊ុននាំចេញអង្ករកម្ពុជាចំនួន ៨ ពិភាក្សាលើការនាំចេញអង្ករទៅទីផ្សារសិង្ហបុរីបន្ថែមទៀត សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 30, 2023 Khmernote

    កម្ពុជា អាចនឹងមានឱកាសនាំចេញអង្ករទៅទីផ្សារប្រទេសសិង្ហបុរីកាន់តែច្រើនថែមទៀត ក្រោយគណៈប្រតិភូមកពីទីភ្នាក់ងារចំណីអាហារសិង្ហបុរី នៃសាធារណរដ្ឋសិង្ហបុរី បានជួបពិភាក្សាជាមួយក្រុមហ៊ុននាំចេញអង្ករកម្ពុជាឈានមុខចំនួន ៨ក្រុមហ៊ុន អំពីដំណើរការ ក៏ដូចជាសិក្សាអំពីយុទ្ធសាស្រ្តនាំចេញអង្ករកម្ពុជាទៅទីផ្សារប្រទេសសីង្ហបុរី។ យោងតាមចចុះផ្សាយរបស់ សហព័ន្ធស្រូវអង្ករ បានឱ្យដឹងថា កាលពីថ្ងៃទី២០ ខែកញ្ញា​ ឆ្នាំ២០២៣ កន្លងទៅនេះ ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា រួមជាមួយនឹងលោក រស់ សុផារិទ្ធ លោក យន់ ហុង និងកញ្ញា សៅ ខេណ្ណារ័ត្ន អនុប្រធានសហ័ពន្ធស្រូវអង្ករកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូមកពីទីភ្នាក់ចំណីអាហារសិង្ហបុរី នៃសាធារណរដ្ឋសិង្ហបុរី ដឹកនាំដោយ លោកបណ្ឌិត