- សេដ្ឋកិច្ចសេដ្ឋកិច្ច September 8, 2023 Khmernote
ប្រធានរដ្ឋសភានៃសាធារណៈរដ្ឋកូរ៉េ ឯកឧត្តម គីមជីនលូ (KmJr-Pyo) បានប្រកាសថា កូរ៉េនឹងបន្តជួយជ្រោមជ្រែងដល់កម្ពុជា ដើម្បីសម្រេចនូវគោលដៅជាយុទ្ធសាស្ត្រក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់ឆ្នាំ២០៥០។ ការលើកឡើងរបស់ប្រធានរដ្ឋសភានៃសាធារណៈរដ្ឋកូរ៉េ គឺបានធ្វើឡើងនៅក្នុងកិច្ចជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជា ជនកម្ពុជា នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣នេះ នាវិមាន ៧មករា។ យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចជំនួបបានឲ្យដឹងថា នៅក្នុងកិច្ចជំនួបនេះឯកឧត្តមប្រធានរដ្ឋសភាកូរ៉េ បានថ្លែងកោតសរសើរ សម្តេចតេជោ អំពីភាពដឹកនាំការទូតដ៏ឈ្លាសវៃ និងស្នើសុំឱ្យសម្តេចតេជោ បន្តចូលរួមគិតគូរអំពីសន្តិភាពដ៏យូរអង្វែងនៅក្នុងតំបន់ និងពិភពលោកទៀតផងដែរ។ ជាមួយគ្នានេះ ឯកឧត្តមប្រធានរដ្ឋសភាកូរ៉េ បានបញ្ជាក់ថា « ភាគីកូរ៉េនឹងបន្តជួយជ្រោមជ្រែងភាគីកម្ពុជា ដើម្បីសម្រេចនូវគោលដៅជាយុទ្ធសាស្ត្រក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់
- BoostrongBoostrong September 8, 2023 Khmernote
ប៊ូសស្រ្តងជួយគុនខ្មែរ អ្នកខ្លាំងពូកែ ប៊ូសស្រ្តងឱ្យឡានរហូតដល់ ២គ្រឿង ដល់កីឡាករ ព្រំ សំណាង និងកីឡាករ ពេជ្រ សម្បត្តិ ដែលជួយលើកមុខមាត់វិស័យគុនខ្មែរឱ្យល្បីរន្ទឺពាសពេញពិភពលោកបានស្គាល់ច្បាស់ពីភាពខ្លាំងដ៏អស្ចារ្យរបស់ក្បាច់គុនខ្មែរ។ អ្នកខ្លាំងគុនខ្មែរ ដែលទទួលបានឡានខ្លាញ់គោ ពី Boostrong រួមមាន៖ ១. កីឡាករ ព្រំ សំណាង ប្រកួតក្នុងមហាព្រឹត្តការណ៍បីស្រ្តីពិភពលោករហូតដល់ទៅ៨ម៉ោង។ ថែមទាំងបានផ្ទះ ១ល្វែងទៀត ក្រោយប្រកួតឈ្នះមេដាយមាសជូនជាតិក្នុងព្រឹត្តការណ៍ស៊ីហ្គេមឆ្នាំ2023នេះ។ ២. កីឡាករ ពេជ្រ សម្បត្តិ ប្រកួតឈ្នះគូប្រកួតអន្តរជាតិលើសង្វៀន Boostrong Kun Khmer All Star
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 8, 2023 Khmernote
នាល្ងាចថ្ងៃព្រហស្បតិ៍ ទី៧ ខែកញ្ញា ឆ្នាំ២០២៣ នៅរដ្ឋធានីហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជួបសម្តែងការគួរសមជាមួយ ឯកឧត្តម យូន ស៊ក យ៉ល (Yoon Sok Yeol) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ។ ក្នុងជំនួបនោះ ឯកឧត្តមប្រធានាធិបតី បានសន្យានឹងពិចារណាបង្កើនកូតាសម្រាប់ពលករកម្ពុជា និងបន្តលើកទឹកចិត្តដល់ក្រុមហ៊ុនកូរ៉េ មកវិនិយោគនៅកម្ពុជា ជាពិសេសក្នុងវិស័យបច្ចេកវិទ្យាឌីជីថល។ ជាមួយគ្នានេះដែរ ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៅលើវិស័យដែលមានសក្តានុពល ដូចជា ការវិនិយោគ, ពាណិជ្ជកម្ម, កសិកម្ម,
- អាជីវកម្មអាជីវកម្ម September 7, 2023 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យប្រតិភូ ក្រុមហ៊ុនកែច្នៃសំរាមសំណល់ប្លាស្ទិក ដែលដឹកនាំដោយលោក KIM SANG YOUNG អភិបាលក្រុមហ៊ុន ដេហាន់ ខូភើរ៉េត ប្រទេសកូរ៉ ធ្វើបទបង្ហាញនៅសាលាខេត្តព្រះសីហនុ ក្នុងគោលបំណងបង្កើតរោងចក្រកែច្នៃសំណល់ប្លាស្ទិកនៅខេត្តព្រះសីហនុ។ លោក KIM SANG YOUNG អភិបាលក្រុមហ៊ុន ដេហាន់ ខូភើរ៉េត ប្រទេសកូរ៉ បានជម្រាបជូនអភិបាលខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 7, 2023 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានអំពាវនាវដល់ម្ចាស់យានយន្ដទាំងអស់ ប្រញាប់អញ្ជើញមកបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូន ប្រចាំឆ្នាំ២០២៣ កុំចាំដល់ជិតផុតឱសានវាទ និងអាចបង់តាម App យ៉ាងងាយស្រួល។ បើតាមការបញ្ជាក់របស់លោក គង់ វិបុល ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន ប្រចាំឆ្នាំ២០២៣ នឹងបញ្ចប់នៅចុងខែវិច្ឆិកា ខណៈបច្ចុប្បន្នម្ចាស់យានយន្ដ ដែលបានមកបង់ពន្ធរួចមិនទាន់ដល់ ៥០ភាគរយនោះទេ។ ការអំពាវនាវបែបនេះរបស់លោក គង់ វិបុល ធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញចូលរួមក្នុងវេទិកាពន្ធ ២០២៣ ដែលរៀបចំដោយសភាធុរកិច្ចម៉ាឡេស៊ីនៃកម្ពុជា គាំទ្រដោយអគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី០៦ ខែកញ្ញា
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 7, 2023 Khmernote
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា (CDC) នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ នេះ បានសម្រេចអនុម័តគម្រោងវិនិយោគថ្មី ចំនួន ១០បន្ថែមទៀត សរុបទុនវិនិយោគ ១៤៦.៤៥ លានដុល្លារ និងបង្កើតការងារដល់ប្រជាពលរដ្ឋខ្ទង់ម៉ឺនកន្លែង នៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួនដែលគម្រោងវិនិយោគតាំងនៅ។ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១-“CAMBODIAN TRANSMISSION II CO., LTD” គម្រោងអភិវឌ្ឍន៍អនុស្ថានីយ៍ និងខ្សែបញ្ជូនថាមពលអគ្គិសនី តង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុល ពីខេត្តកំពង់ចាម ទៅខេត្តក្រចេះ ក្នុងទុនវិនិយោគប្រមាណ ៩២,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៤៦៤កន្លែង។
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 6, 2023 Khmernote
ក្រុមហ៊ុន និងសណ្ឋាគារចំនួន ៧ នៅក្នុងខេត្តព្រះសីហនុ កំពុងត្រូវការកម្លាំងពលកម្មដើម្បីបម្រើការងារទៅតាមផ្នែកជាច្រើន នេះបើយោងតាមការបង្ហោះរបស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ នាថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣នេះ។ ដូច្នេះសម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍ចូលធ្វើការងារ សូមអានលម្អិតនៅក្នុងតារាងខាងក្រោម៖
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 6, 2023 Khmernote
ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បាននិយាយនៅក្នុងពិធីបើកវេទិកាអាស៊ាន-ឥណ្ឌូប៉ាស៊ីហ្វិក (AIPF) នៅទីក្រុងហ្សាកាតាកាលពីថ្ងៃទី០៥ ខែកញ្ញាថា សេដ្ឋកិច្ចអាស៊ានបានបង្ហាញឱ្យឃើញពីភាពធន់ និងបន្តរីកចម្រើនលើសពីកំណើនសេដ្ឋកិច្ចពិភពលោក និងតំបន់ផ្សេងទៀតដែលមានប្រជាជនចំនួន ៦៨០លាននាក់។ ទន្ទឹមនឹងនេះ លោកក៏បានមានប្រសាសន៍បន្ថែមថា អាស៊ានជាទីផ្សារដ៏មានសក្ដានុពលជាមួយនឹងឱកាសវិនិយោគដ៏ជោគជ័យ ប៉ុន្តែអាស៊ានមិនមានភាពស៊ាំពីបញ្ហាប្រឈមនានាជុំវិញពិភពលោក និងភូមិសាស្ត្រនយោបាយដែលធ្វើឲ្យមានភាពមុតស្រួច ជាពិសសគឺជម្លោះនៅឥណ្ឌូប៉ាស៊ីហ្វិក។ លើសពីនេះទៅទៀត មេដឹកនាំអស៊ាន ក៏បានបន្ថែមផងដែរថា អាស៊ាន និងដៃគូរបស់ខ្លួនបានបែងចែកទឹកប្រាក់សរុបចំនួន ៥៦ ពាន់លានដុល្លារសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការចំនួន ៩៣ និងគម្រោងសក្តានុពលចំនួន ៧៣ ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងការប្រែក្លាយឥណ្ឌូប៉ាស៊ីហ្វិកទៅជាតំបន់សន្តិភាព ស្ថិរភាព និងវិបុលភាព៕ អត្ថបទ៖ លីនី










