ព័ត៌មានចុងក្រោយ
  • ដំណឹងល្អ! ក្រុមហ៊ុនជប៉ុនឈានមុខគេមួយនៅលើពិភពលោក ផ្នែកផ្គត់ផ្គង់គ្រឿងបន្លាស់រថយន្ត ដែលបើករោងចក្រនៅខ្មែរតាំងពីឆ្នាំ២០១៣ ត្រៀមពង្រីករោងចក្រហើយរើសបុគ្គលិកបន្ថែមនាពេលឆាប់ៗខាងមុខនេះ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម September 26, 2023 Khmernote

    លោក ម៉ាសាអូ ស៊ីអេម៉ាស៊ី អនុប្រធានជាន់ខ្ពស់នៃក្រុមហ៊ុន ដេនសូ (Denso) ដែលជាក្រុមហ៊ុនជប៉ុនឈានមុខគេមួយនៅលើពិភពលោក ផ្នែកផ្គត់ផ្គង់គ្រឿងបន្លាស់រថយន្ត និងបានបើករោងចក្រនៅកម្ពុជាតាំងពីឆ្នាំ២០១៣ លើកឡើងថា ក្រុមហ៊ុននឹងពង្រីករោងចក្របន្ថែមទៀតនៅកម្ពុជា ហើយនឹងបង្កើនការងារដល់ប្រមាណ ១០០០នាក់។ លោក ម៉ាសាអូ ស៊ីអេម៉ាស៊ី បានការលើកឡើងបែបនេះនៅក្នុងជំនួបជួបពិភាក្សាការងារជាមួយឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាវិនិយោគកម្ពុជា កាលពីរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ម្សិលមិញនេះ។ នៅក្នុងជំនួបនោះ លោក ម៉ាសាអូ ស៊ីអេម៉ាស៊ី បានជម្រាបជូនឯកឧត្តមអគ្គលេខាធិការថា ចាប់តាំងពីបើករោងចក្រនៅក្នុងតំបន់សេចដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ នៅឆ្នាំ២០១៣

  • អគ្គនាយកដ្ឋានពន្ធដារ សម្រេចពន្យារពេលផុតកំណត់ការបង់ពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ អចលនទ្រព្យ
    អចលនទ្រព្យ
    អចលនទ្រព្យ September 26, 2023 Khmernote

    អគ្គនាយកដ្ឋានពន្ធដារ សម្រេចពន្យារកាលបរិច្ឆេទផុតកំណត់ការបង់ពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។ នេះបើយោងតាម សេចក្តីជូនដំណឹង របស់អគ្គនាយកដ្ឋានពន្ធដារ ដែលបានចេញផ្សាយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣​ នេះ។ យោងតាមសេចក្ដីជូនដំណឹង ការពន្យារពេលនេះ គឺដោយសារអគ្គនាយកដ្ឋានពន្ធដារបានពិនិត្យឃើញថា រហូតមកទល់ពេលនេះ មានម្ចាស់អចលនទ្រព្យជាច្រើនបានមកប្រកាសបង់ពន្ធលើអចលនទ្រព្យ ឬពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ២០២៣ ហើយក៏នៅមានម្ចាស់អចលនទ្រព្យមួយចំនួនទៀត នៅមិនទាន់បានបំពេញកាតព្វកិច្ច ប្រកាសបង់ពន្ធប្រភេទទាំងនេះនៅឡើយ។ អនុវត្តតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន ម្ចាស់អចលនទ្រព្យត្រូវមាន កាតព្វកិច្ចប្រកាសបង់ពន្ធទាំងនេះយ៉ាងយឺតបំផុតត្រឹមថ្ងៃទី៣០ ខែកញ្ញា នៃឆ្នាំជាប់ពន្ធនីមួយៗ ផុតរយៈពេលនេះ ម្ចាស់អចលនទ្រព្យនឹងត្រូវទទួលរងទណ្ឌកម្មរដ្ឋបាល ស្របតាមច្បាប់ស្តីពីសារពើពន្ធជាធរមាន។ ដូច្នេះ ដើម្បីផ្ដល់លទ្ធភាពជូនម្ចាស់អចលនទ្រព្យ ដែលមានឆន្ទៈក្នុងការបំពេញកាតព្វកិច្ចប្រកាសបង់ពន្ធទាំងនេះ ប៉ុន្តែមិនទាន់បានមកប្រកាសបង់ពន្ធ

  • សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យក្រុមហ៊ុន Pfizer ស្វែងរកឱកាសវិនិយោគនៅកម្ពុជា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 26, 2023 Khmernote

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកទឹកចិត្តឱ្យក្រុមហ៊ុន Pfizer បន្តស្វែងរកឱកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជា។ នេះបើយោងតាមការដកស្រង់ពីការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣​ ម្សិលមិញនេះ។ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក ណិក ឡាហ្គូណូវិក (Nick Lagunowich) ប្រធានក្ដាប់រួមសកល ទទួលបន្ទុកផ្នែកទីផ្សារកំពុងអភិវឌ្ឍន៍

  • ឥណ្ឌា គាំទ្រគម្រោងអភិវឌ្ឍន៍ទេសចរណ៍ធំៗនៅកម្ពុជា និងឯកភាពជំរុញជើងហោះហើរត្រង់ រវាងទីក្រុងភ្នំពេញ និងទីក្រុងញូដេលី ដើម្បីទាក់ទាញភ្ញៀវទេសចររវាងប្រទេសទាំងពីរឱ្យកាន់តែច្រើន ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ September 26, 2023 Khmernote

    ឥណ្ឌា គាំទ្រគម្រោងអភិវឌ្ឍន៍ទេសចរណ៍ធំៗរបស់កម្ពុជា និងឯកភាពជំរុញជើងហោះហើរត្រង់ រវាងទីក្រុងភ្នំពេញ និងទីក្រុងញូដេលី តាមរយៈក្រុមហ៊ុន Cambodia Angkor Air ដើម្បីទាក់ទាញភ្ញៀវទេសចររវាងប្រទេសទាំងពីរឱ្យកាន់តែច្រើន។ នេះបើយោងតាមការសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍ដែលបានចុះផ្សាយកាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅនេះ​។ សេចក្ដីប្រកាសព័ត៌មានខាងលើបានឱ្យដឹងថា កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយ លោកជំទាវ Devyani Khobragade ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាពីកាលានុវត្តភាព និងសក្តានុពលនានាសម្រាប់កិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់ និងអភិវឌ្ឍវិស័យទេសចរណ៍ន ប្រទេសទាំងពីរ

  • កសិករខេត្តបន្ទាយមានជ័យ សម្រុកប្រមូលផលស្រូវបង្កើនរដូវ ដែលប្រឈមទឹកលិច ខណៈតម្លៃថោកបន្តិច តែនៅខ្ពស់ជាងឆ្នាំទៅ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 25, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ប្រជាកសិករក្នុងស្រុកមង្គលបូរី បាននិងកំពុងម មាញឹកចុះសម្រុកប្រមូលផលស្រូវស្រាលបង្កើនរដូវ ព្រោះតែប្រឈមខ្លាចទឹកលិចនោះ ត្រូវពួកឈ្មួញ ទិញតម្លៃថោកបន្តិច តែនៅខ្ពស់ជាងឆ្នាំមុន។ ប្រជាកសិករនៅក្នុងឃុំចំណោម បានប្រាប់ឱ្យដឹងនៅរសៀលថ្ងៃអាទិត្យ ១០កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣នេះថា រយៈពេលជិត១សប្តាហ៍ នេះ ដោយមានភ្លៀងធ្លាក់ជាប់ៗគ្នា ហើយសំណង់បវេលនិងសំណង់ព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ ដំបង បើកទឹកទម្លាក់មកក្រោម បណ្តាលស្រូវនៅខាងលិចប្រឡាយព្រែក ត្រូវបានប្រឈមទឹកលិច ហើយប្រជាកសិករបានសម្រុកច្រូតកាត់ប្រមូលផលទាំងស្រូវសើម និងមិនទាន់ទំល្អ ធ្វើយ៉ាងណា ប្រមូលផុតពីទឹកលិច។

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចុងឆ្នាំនេះ អាកាសយានដ្ឋានថ្មីនៅសៀមរាបនឹងបើកដំណើរការ ខណៈអាកាសយានដ្ឋានថ្មីនៅតាខ្មៅ នឹងបើកដំណើរការដើមឆ្នាំក្រោយ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 25, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ថ្លែងក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយ “បងប្អូនសហគមន៍ខ្មែរ នៅសហរដ្ឋអាមេរិក និងកាណាដា” នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នាល្ងាចថ្ងៃទី២៣ កញ្ញាឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា អំឡុងខែវិច្ឆិកានិងខែធ្នូ ចុងឆ្នាំ២០២៣នេះ សម្តេចនឹងអញ្ជើញសម្ពោធអាកាសយានដ្ឋានថ្មីនៅសៀមរាប ហើយនៅដើម ឆ្នាំ២០២៤ សម្តេចនឹងអញ្ជើញសម្ពោធអាកាសយានដ្ឋានថ្មីនៅក្រុងតាខ្មៅ ដែលអាចឱ្យយន្តហោះខ្នាតធំចុះចតបាន ដើម្បីតភ្ជាប់ផ្លូវអាកាសជាមួយប្រទេសនានាក្នុងតំបន់ និងសកលលោក។ តាមរយៈអាកាសយានដ្ឋានថ្មីទាំងពីរនេះ ប្រមុខរាជរដ្ឋាភិបាលសង្ឃឹមថា នឹងអាចទទួលបានភ្ញៀវទេសចរច្រើនចូលមកទស្សនាប្រទេសកម្ពុជា។ សម្ដេចបានឱ្យដឹងថា អាកាសយានដ្ឋានថ្មីទាំងពីរធំជាង អាកាសយានដ្ឋានចាស់ពីរទៅបីដង។ សូមបញ្ជាក់ថា

  • កម្ពុជា-ជប៉ុន ឯកភាពគ្នាជំរុញឱ្យមានជើងហោះហើរត្រង់ឡើងវិញ ដើម្បីជំរុញលំហូរភ្ញៀវទេសចរប្រទេសទាំងពីរឱ្យកើនឡើងថែមទៀត ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ September 23, 2023 Khmernote

    កម្ពុជា និងជប៉ុន ជំរុញឱ្យមានជើងហោះហើរត្រង់រវាងគ្នាឡើងវិញ ដើម្បីជំរុញលំហូរភ្ញៀវទេសចររវាងប្រទេសទាំងពីរឱ្យមានការកើនឡើងបន្ថែមទៀត។ នេះបើយោងតាមការសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍ដែលបានចុះផ្សាយកាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣​។ សេចក្ដីប្រកាសព័ត៌មានខាងលើបានឱ្យដឹងថា កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាពីកាលានុវត្តភាព និងសក្តានុពលនានា សម្រាប់បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍រវាងប្រទេស ទាំងពីរឱ្យកាន់តែរឹងមាំ ជាពិសេសជំរុញលំហូរភ្ញៀវទេសចរកម្ពុជា-ជប៉ុនឱ្យកាន់តែមានការកើនឡើងជាលំដាប់។ នៅក្នុងជំនួបនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរាជទូត បានឯកភាពគ្នា លើគំនិតផ្ដួច

  • កម្ពុជា-សហរដ្ឋអាមេរិក បង្ហាញការស្និទ្ធស្នាលជាមួយគ្នានិងសម្រេចផ្ដល់ជំនួយ ដល់កម្ពុជា​ក្នុង​ទំ​ហំទឹកប្រាក់ប្រមាណ១៨ លានដុល្លារអាម៉េរិក សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 23, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន អនុរដ្ឋមន្ត្រីការបរទេសស្ដីទីអាម៉េរិក ​បា​ន​គូ​​ស​ប​ញ្ជា​ក់ថា សហរដ្ឋអា​មេ​រិ​កស្វាគមន៍ឱកាសដើម្បីពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រ​ទេ​ស​ទាំ​​ង​ពី​រ​ តាមរយៈការធ្វើការជិតស្និទ្ធជាមួយ សម្ដេចធិបតី និងចង់ឃើញ សម្ដេចធិបតី ក៏ដូ​ចប្រ​ទេ​​សក​ម្ពុ​ជា​ទាំងមូល ទទួលបានជោគជ័យ។ ក្នុងជំនួបជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០​២៣ ​​ក្នុ​ងឱ​​កាសសម្ដេច​អញ្ជើ​ញចូ​ល​រួ​ម​កិ​ច្ច​ប្រ​ជុំទូទៅនៃមហាសន្និបាតអង្គ​ការស​ហប្រ​ជាជា​តិ​លើ​​ក​ទី​៧​៨ នៅទីក្រុងញូវយ៉ក នៃស​ហរ​ដ្ឋអា​មេរិក និង​លោកជំ​ទាវ វ៉ិចតូរីយ៉ា នូលែន អនុ​រដ្ឋ​ម​ន្ត្រី​ការបរទេ​សស្ដី​ទីអាម៉េរិក បានគោរពជម្រាបជូន សម្តេចធិបតីថា សហរដ្ឋអាមេ​រិ​កបា​នស​ម្រេ​​​ច​ផ្ដ​ល់​ជូ​ន​ឡើ​​ង​វិញ នូវជំនួយក្នុងទំហំទឹកប្រាក់ប្រមាណ ១៨ លានដុល្លារអាមេរិក តាម​រយៈ​​​ទីភ្នា​ក់​ងា​រ​អា​មេ​រិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ដែលសហរដ្ឋអាមេរិកបានផ្អាក