- សេដ្ឋកិច្ចសេដ្ឋកិច្ច September 28, 2023 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា ករណីពន្ធដារ គឺមិនទាន់មានការសម្រេចជាផ្លូវការរបស់រាជរដ្ឋាភិបាល ក្នុងការប្រមូលពន្ធចំណេញមូលធន នៅដើមឆ្នាំ២០២៤ទេ ហើយរាជរដ្ឋាភិបាលថ្មីក៏មិនមានបង្កើតពន្ធថ្មីណាមួយ ដើម្បីដាក់បន្ទុកលើប្រជាពលរដ្ឋនោះដែរ។ ក្នុងសារជាសម្លេងជិត៥នាទី នៅព្រលប់ថ្ងៃទី២៧ខែកញ្ញា ឆ្នាំ២០២៣នេះ សម្ដេចធិបតី បានថ្លែងថា ចាប់តាំងពីរាជរដ្ឋាភិបាលបង្កើតមកដល់ម៉ោងនេះ មិនមានការបង្កើតពន្ធបន្ថែមសម្រាប់ដាក់បន្ទុកទៅលើប្រជាពលរដ្ឋឬអាជីវករនោះទេ ហើយចំពោះការគិតគូររឿងនេះ រាជរដ្ឋាភិបាលគ្រោងនឹងធ្វើសម្រាប់ដាក់ចេញជាកញ្ចប់វិធានការអន្តរាគមន៍នៅខែ១១ក្នុងវេទិការាជរដ្ឋាភិបាលនិងវិស័យឯកជន ដើម្បីពិចារណាទៅលើក្របខ័ណ្ឌនៃពន្ធដែលមានស្រាប់តែប៉ុណ្ណោះ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា ករណីពន្ធដារ គឺមិនទាន់មានការសម្រេចជាផ្លូវការរបស់រាជរដ្ឋាភិបាល ក្នុងការប្រមូលពន្ធចំណេញមូលធន នៅដើមឆ្នាំ២០២៤ទេ ហើយរាជរដ្ឋាភិបាលថ្មីក៏មិនមានបង្កើតពន្ធថ្មីណាមួយ ដើម្បីដាក់បន្ទុកលើប្រជាពលរដ្ឋនោះដែរ។ ក្នុងសារជាសម្លេងជិត៥នាទី នៅព្រលប់ថ្ងៃទី២៧ខែកញ្ញា
- ទេសចរណ៍ទេសចរណ៍ September 27, 2023 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅឆ្នាំ២០២៣ កម្ពុជារំពឹងនឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៥លាននាក់ កើនឡើង ១២០ភាគរយ ខណៈដែលចំនួនភ្ញៀវទេសចរមានការកើនឡើងគួរឱ្យកត់សម្គាល់។ តាមរយៈសារលិខិត ក្នុងឱកាសអបអរសាទរទិវាទេសចរណ៍ពិភព លោកឆ្នាំ២០២៣ ក្រោមប្រធានបទ “ទេសចរណ៍ និងការវិនិយោគបៃតង” សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជាបានមានប្រសាសន៍ថា ប្រធានបទឆ្នាំ២០២៣ នេះ ពិតជាបានគូសរំលេចកាន់តែច្បាស់ថែមទៀត ពីតួនាទី នៃវិស័យទេសចរណ៍ ក្នុងការទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង ក៏ដូចជាការគិតគូរដល់គំរូនៃការវិនិយោគថ្មី ដើម្បីអភិវឌ្ឍវិស័យ ទេសចរណ៍ប្រកបដោយភាពធន់ បរិយាបន្ន និងចីរភាពកាន់តែប្រសើរ។ ជាការពិតណាស់ ក្នុងមួយទសវត្សរ៍
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 27, 2023 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រុមហ៊ុនធំៗចំនួន ៦ នឹងផ្តល់ឱកាសការងារថ្មីបន្ថែមទៀតសរុបចំនួន ៣៩៩ កន្លែង សម្រាប់យុវជនសិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើក្នុងវេទិកាការងារប្រចាំខែរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ យុវជន សិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារអាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយតំណាងក្រុមហ៊ុនទាំងនោះបាន ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ០៥:០០ល្ងាច នៅអគារ NEA ស្ថិតក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ស្អែកនេះ។
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 27, 2023 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាព្រឹក ថ្ងៃពុធ ១៣កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមានសន្តិភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ផាទ្រីក មើហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ឆ្លៀតនាឱកាសនោះ សម្តេចធិបតី បានទទួលស្វាគមន៍ចំពោះ ឯកឧត្តមឯកអគ្គរដ្ឋទូត
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 27, 2023 Khmernote
អគ្គនាយកដ្ឋានពន្ធដារ បានច្រានចោល ការលើកឡើងថា មានការអនុវត្តការប្រមូលពន្ធ ១% ពីអ្នកខ្ចីលុយពីធនាគារ នេះបើយោងតាមសេចក្ដីបំភ្លឺរបស់ អគ្គនាយកដ្ឋានពន្ធដារ ដែលបានចុះផ្សាយនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ នេះ។ នៅក្នុងសេចក្ដីបំភ្លឺ អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា៖ «ចំពោះការលើកឡើងថាមានការអនុវត្តការប្រមូលពន្ធ ១% ពីអ្នកខ្ចីលុយពីធនាគារនេះ ជាការលើកឡើងមិនត្រឹមត្រូវនោះទេ»។ ជាមួយគ្នានេះ អគ្គនាយកដ្ឋានពន្ធដារសូមបំភ្លឺបញ្ជាក់ថា យោងតាមច្បាប់ស្តីពីសារពើពន្ធជាធរមាន ពុំមានការ កំណត់ណាមួយតម្រូវឱ្យយកពន្ធ ១% លើប្រាក់កម្ចីរបស់ប្រជាពលរដ្ឋនោះទេ។ ហើយអគ្គនាយកដ្ឋានពន្ធដារ បានអំពាវនាវ និងលើកទឹកចិត្តដល់សាធារណជនទាំងអស់ សូមធ្វើការឈ្វេងយល់ពីព័ត៌មាន ដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈ ចៀសវាងទទួលបាន និងចែករំលែកបន្តនូវព័ត៌មានបំភាន់ ក្លែងបន្លំ
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 27, 2023 Khmernote
ក្រោយមានការភាន់ច្រឡំពេញបណ្ដាញសង្គម ពាក់ព័ន្ធនឹងការអនុវត្តតួនាទី ភារកិច្ចនៃការគ្រប់គ្រងការប្រមូលចំណូលពន្ធ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ នេះ បានចេញសេចក្តីបំភ្លឺ ចំពោះការភាន់ច្រឡំមួយចំនួន ពាក់ព័ន្ធនឹងការអនុវត្តតួនាទី ភារកិច្ចនៃការគ្រប់គ្រងការប្រមូលចំណូលពន្ធ។ នៅក្នុងសេចក្ដីបំភ្លឺ អគ្គនាយកដ្ឋានពន្ធដារ បានច្រានចោលការលើកឡើងថា មានការដំឡើងពន្ធព្រលានយន្តហោះ ចំពោះអ្នកដំណើរនិងភ្ញៀវទេសចរណ៍ មានការលើកឡើងថាមានការប្រមូលពន្ធ ឬ ដំឡើងពន្ធព្រលានយន្តហោះទៅក្រៅប្រទេស ឬពន្ធសំបុត្រយន្តហោះ។ អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ករណីនេះ គឺជាការលើកឡើងពុំឆ្លុះបញ្ចាំងពីការពិតនោះទេ ហើយច្បាប់ស្តីពីសារពើពន្ធជាធរមានក៏ពុំមានចែង អំពីប្រភេទពន្ធលើព្រលានយន្តហោះនោះឡើយ។ ការលើកឡើងនេះអាចជាការលើកឡើងសំដៅដល់ការស្នើដំឡើង កម្រៃសេវាកម្មអ្នកដំណើររបស់ក្រុមហ៊ុនឯកជនដែលអភិវឌ្ឍនិងគ្រប់គ្រងអាកាសយានដ្ឋាន៕ អត្ថបទ៖ លីនី
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 27, 2023 Khmernote
អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ នេះ បានចេញសេចក្តីបំភ្លឺ ចំពោះការភាន់ច្រឡំមួយចំនួន ពាក់ព័ន្ធនឹងការអនុវត្តតួនាទី ភារកិច្ចនៃការគ្រប់គ្រងការប្រមូលចំណូលពន្ធ។ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្ដីបំភ្លឺនេះ បន្ទាប់ពីបានសង្កេតឃើញថា នាពេលថ្មីៗនេះ មានការកើនឡើងតាមបណ្ដាញសង្គមមានការភាន់ច្រលំ ឬ ក្នុងចេតនាបំភាន់ មួលបង្កាច់ និងចោទប្រកាន់ដែលពុំបានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងចូលរួមចំណែកយ់ាងសស្រាក់សស្រាំរបស់អគ្គនាយកដ្ឋានពន្ធដារក្នុងការអនុវត្តតួនាទីភារកិច្ច ក្នុងការងារគ្រប់គ្រងប្រមូលចំណូលពន្ធស្របតាមច្បាប់ស្តីពីសារពើពន្ធ ក៏ដូចជាមកលើរាជរដ្ឋាភិបាលនីតិកាលថ្មី ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំ។ ដើម្បីចៀសវាងការភាន់ច្រឡំដោយប្រការណាមួយមកលើកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការរក្សាស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច កែលម្អបរិយាកាសធុរកិច្ច និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងក្នុងការបន្ត កែទម្រង់រដ្ឋបាលសារពើពន្ធ អគ្គនាយកដ្ឋានពន្ធដារសូមបំភ្លឺជូនសាធារណជន
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 26, 2023 Khmernote
នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានចូលរួមកិច្ចប្រជុំពិភាក្សាជាមួយ ឯកឧត្តម អាណាតូលី បូរ៉ូវីក (Anatoly BOROVIK) ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវការស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-រុស្ស៊ី លើវិស័យកសិកម្ម ផ្តោតសំខាន់លើការជំរុញពាណិជ្ជកម្មកសិកម្ម ជាអាទិ៍ការនាំជីកសិកម្មពីរុស្ស៊ីមកកម្ពុជា និងការនាំចេញផលិតផលកសិកម្មរបស់កម្ពុជាឆ្ពោះទៅកាន់ទីផ្សារប្រទេសរុស្ស៊ី។ សូមជម្រាប ផងដែរថា ជំនួបរវាងឯកឧត្តមរដ្ឋមន្ដ្រី និងឯកឧត្តមឯកអគ្គរដ្ឋទូតរុស្ស៊ី ក៏មានពិគ្រោះពិភាក្សាគ្នាផងដែរ អំពីការត្រៀមរៀបចំពិធីគោរពវិញ្ញាណក្ខន្ធអ្នកជំនាញការកសិកម្មជនជាតិសូវៀតចំនួន ៨រូប ដែលបានពលីជីវិតនៅក្នុងខេត្តកំពង់ចាម










