អ្នកនាំពាក្យក្រសួងកសិកម្ម៖ ផលិតផលគ្រាប់ស្វាយចន្ទីខ្មែរ កំពុងពេញនិយមនៅទីផ្សារជប៉ុន ខណៈក្រុមហ៊ុនជប៉ុនត្រៀមបើករោងចក្រកែច្នៃស្វាយចន្ទីបន្ថែមទៀតនៅចុងឆ្នាំ២០២៣
សេដ្ឋកិច្ច October 12, 2023 Khmernote

លោកជំទាវ អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានលើកឡើងថា ផលិតផលគ្រាប់ស្វាយចន្ទីខ្មែរកំពុងទទួលបានការនិយមចូលចិត្តពីសំណាក់ប្រជាជនជប៉ុន។

តាមរយៈបណ្ដាញសង្គមផ្ទាល់ខ្លួន លោកជំទាវបានបញ្ជាក់ថា៖ ផលិតផលគ្រាប់ស្វាយចន្ទីខ្មែរកំពុងទទួលបានការនិយមចូលចិត្តពីសំណាក់ប្រជាជនជប៉ុន។ ក្រុមហ៊ុនជប៉ុនកំពុងសិក្សា និងឈានទៅបើករោងចក្រកែច្នៃស្វាយចន្ទីនេះបន្ថែមទៀត នៅចុងឆ្នាំ២០២៣។ រោងចក្រថ្មីនេះ មានកម្លាំងស្រូបទាញ និងកែច្នៃស្វាយចន្ទីស្រស់បានរហូតដល់ទៅ ១ ៥០០តោន នៅក្នុងមួយឆ្នាំ។

សូមបញ្ជាក់ផងដែរថា បើយោងតាមសមាគម​ស្វាយចន្ទីកម្ពុជា រយៈពេល ៨ខែឆ្នាំ២០២៣នេះ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅបានប្រមាណជាង ៦៣ម៉ឺន ៤ពាន់តោន។ ប្រទេសដែលទទួលទិញគ្រាប់ស្វាយចន្ទីរបស់កម្ពុជាមាន ប្រទេសវៀតណាម ថៃ ជប៉ុន រុស្សី ចិន ហុងកុង បារាំង កូរ៉េ តួគី និង បង់ក្លាដេស ជាដើម៕

អត្ថបទ៖ លីនី