- សេដ្ឋកិច្ចសេដ្ឋកិច្ច October 10, 2023 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកទ្បើងថា ដើម្បីផ្តល់នូវការធានា និងលើកទឹកចិត្តដល់ប្រជាជនដែលប្រកបរបរមានលក្ខណៈតូច និងមធ្យម ហើយស្ថិតក្រៅប្រព័ន្ធ អាចចូលរួមក្នុងការចុះបញ្ជី និងរួមចំណែកក្នុងការអនុវត្តគោលនយោបាយបាន, រាជរដ្ឋាភិបាលបានដាក់ចេញនូវការអនុគ្រោះដែលជាអត្ថប្រយោជន៍ជាច្រើនជូនដល់សហគ្រាសធុនតូច និងមធ្យម មានជាអាទិ៍៖ ១) ផ្តល់ការលើកលែងការផាកពិន័យ និងបំណុលទាំងអស់ក្នុងឆ្នាំ២០២៣-២០២៨ ចំពោះការមិនបានបំពេញអនុលោមភាពកន្លងមក ដើម្បីបើកផ្លូវឱ្យសហគ្រាសដែលស្ថិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចធ្វើអន្តរកាល និងចាប់ផ្តើមអាជីវកម្មថ្មីនៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធដោយមិនមានការព្រួយបារម្ភ, ២) ផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ សម្រាប់សហគ្រាសធុនមីក្រូ ចំពោះការចុះបញ្ជីដោយស្ម័គ្រចិត្តក្នុងឆ្នាំ២០២៣-២០២៨ ដោយលើកលែងកម្រៃសេវាចុះបញ្ជីពន្ធដារ និងកម្រៃសេវាធ្វើបច្ចុប្បន្នភាព, ៣) ផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ សម្រាប់សហគ្រាសធុនតូច ចំពោះការចុះបញ្ជីដោយស្ម័គ្រចិត្តក្នុងឆ្នាំ២០២៣-២០២៨ តាមរយៈការលើកលែងពិន័យទោសទណ្ឌ និងបំណុលពន្ធ ចំពោះការមិនបានបំពេញ
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 9, 2023 Khmernote
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលេីកទឹកចិត្តដល់អ្នកវិនិយោគជប៉ុន ឱ្យមកដាក់ទុនវិនិយោគនៅកម្ពុជា លេីការកែច្នៃផលិតផលកសិកម្មដើម្បីនាំចេញ ទាំងទៅកាន់ទីផ្សារជប៉ុន និងទីផ្សារអន្តរជាតិ។ នេះបើយោងតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ។ ឯកឧត្តម ឌិត ទីណា បានលើកទឹកចិត្តដល់អ្នកវិនិយោគជប៉ុន នៅក្នុងជំនួបសំដែងការគួរសមនិងពិភាក្សាការងារជាមួយឯកឧត្តម Ichiro MIYASHITA រដ្ឋមន្ត្រីក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទជប៉ុន កាលពីថ្ងៃ០៥ ខែតុលា ឆ្នាំ២០២៣ កន្លងទៅនេះ។ នៅក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំពីកិច្ចសហប្រតិបត្តិការកន្លងមករវាង កម្ពុជា-ជប៉ុន ដែលបានសហការកន្លងមក
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 9, 2023 Khmernote
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ នេះ បាន បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគដល់ក្រុមហ៊ុនចំនួន ៣ ក្រោមទុនវិនិយោគសរុប ១២.៨លានដុល្លារ និងបង្កើតឱកាសការងាររាប់ពាន់កន្លែង។ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១- “JUHAI BAOSHUN (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតស្រោមជើង ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៨០៤កន្លែង។ ២- “HOME TERRACE CO., LTD.” គម្រោងគបង្កើតរោងចក្រផលិតគ្រឿងសង្ហារិមក្រៅផ្ទះ
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 7, 2023 Khmernote
ម៉ាឡេស៊ី ចាប់អារម្មណ៍លេីអនុវិស័យវារីវប្បកម្មរបស់កម្ពុជា និងបង្ហាញពីបំណងនាំចូលផលិតផលជលផលពីកម្ពុជាទៅកាន់ប្រទេសម៉ាឡេស៊ី។ ចំណាប់អារម្មណ៍ និងគោលបំណងខាងលើនេះ ត្រូវបានលើកឡើងដោយ ឯកឧត្តម Datuk Seri Haji Mohamad bin Sabu រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសន្តិសុខស្បៀងនៃប្រទេសម៉ាឡេស៊ី នៅក្នុងជំនួបសម្តែងការគួរសមជាមួយឯកឧត្តម ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣។ នៅក្នុងជំនួបពិភាក្សា អំពីកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានចូលរួមអបអរសាទរដល់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសិកម្មម៉ាឡេស៊ី ចំពោះការរៀបចំកិច្ចប្រជុំអាស៊ានលេីទី៤៥
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 6, 2023 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង បានប្រាប់ពលរដ្ឋឱ្យនាំគ្នាដាំពោតក្រហម ខណៈក្រុមហ៊ុនផលិតចំណីសត្វស៊ីភី (CPF) ប្រមូលទិញប្រមាណ ៥០ម៉ឺនតោន ក្នុងមួយឆ្នាំ។ ឯកឧត្តមអភិបាលខេត្ត បានលើកឡើងបែបនេះ ខណៈដែលឯកឧត្តម ដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរស្រុកចុះពិនិត្យ ការប្រមូលផលពោតក្រហមរបស់ក្រុមហ៊ុន យេឡូហ្វៀល ស្ថិតក្នុងភូមិអូរអញ្ចារ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នាថ្ងៃពុធ ៥រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ ។
- ទេសចរណ៍ទេសចរណ៍ October 6, 2023 Khmernote
យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា នៅរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ម្សិលមិញ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប មានការចុះចតយន្តហោះចំនួន ២គ្រឿង ដែលមានផ្ទុកអ្នកទេសចរកូរ៉េសរុបចំនួន ៤០៣នាក់ ដែលជាក្រុមទេសចរធំជាងគេដំបូង នៅក្នុងឆ្នាំ២០២៣នេះ។ តាមការឱ្យដឹងពីក្រុមហ៊ុនទេសចរណ៍ Tour Fresh ដែលមានដៃគូសហការជាមួយក្រុមហ៊ុនទេសចរណ៍នៃសាធារណរដ្ឋកូរ៉េ បញ្ជាក់ថា ក្រុមអ្នកទេសចរណ៍កូរ៉េ ដែលមកទស្សនានៅខេត្តសៀមរាបនាពេលនេះ នឹងមិនមែនក្រុមដំបូង ហើយក៏មិនមែនជាក្រុមចុងក្រោយនោះទេ។ បើតាមគម្រោង សម្រាប់ជំហានដំបូងនេះភ្ញៀវទេសចរណ៍ជនជាតិកូរ៉េអាចមានចំនួនប្រមាណ ១២០០នាក់ តែដោយសារការរៀបចំនៅពុំទាន់មានភាពរលូន ទើបធ្វើការរៀបចំជាជំហានៗ ៤០០នាក់។ ក្រុមហ៊ុនដដែល បន្ថែមថា ក្រុមភ្ញៀវទេសចរខាងលើមានលក្ខណៈចម្រុះ ដែលជាប្រភេទគ្រួសារ មិត្តភក្តិ ចាស់
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 6, 2023 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា បើប្រៀបធៀបប្រាក់ឈ្នួលអប្បបរមាកម្មករនយោជិតនៅកម្ពុជា មានប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ី មានប្រាក់ឈ្នួលអប្បបរមានៅទាបជាងកម្ពុជា ហើយការកើនឡើងប្រាក់ឈ្នួលអប្បបរមាចំនួន២០៤ដុល្លារក្នុង១ខែសម្រាប់ឆ្នាំ២០២៤ នឹងជួយសម្រួលជីវភាពកម្មករនយោជិត និងក្រុមគ្រួសារ។ ឯកឧត្តមមានប្រសាសន៍ដូច្នេះក្នុងពិធីសំណេះសំណាលរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាជាមួយកម្មករនិយោជិតចំនួនជិត២ម៉ឺននាក់នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣។ ឯកឧត្តម ហេង សួរ លើកឡើងថា គិតក្នុងឆ្នាំ២០២៣ នេះ កម្មករនិយោជិតអាចទទួលបានជាប្រាក់ឈ្នួលចន្លោះពី២១៧ដុល្លារទៅ២២៨ដុល្លារយ៉ាងតិចក្នុង១ខែ ដោយរួមទាំងអត្ថប្រយោជន៍ជាប់កាតព្វកិច្ច ដូចជាប្រាក់សោហ៊ុយធ្វើដំណើរនិងស្នាក់នៅ ប្រាក់រង្វាន់ធ្វើការទៀងទាត់ និងប្រាក់រង្វាន់អតីតភាពការងារ។ ប្រសិនបើបូកបន្ថែមប្រាក់ឈ្នួលបន្ថែមម៉ោង កម្មករនិយោជិតអាចទទួលបានប្រាក់ឈ្នួលជាមធ្យមពី២៥៩ដុល្លារ
- បុគ្គលជោគជ័យបុគ្គលជោគជ័យ October 6, 2023 Khmernote
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសផ្តល់ការគាំទ្រយ៉ាងពេញទំហឹង ក្នុងការផ្តល់ជំនួយស្វែងរកកម្លាំងពលកម្មចំនួនជាង ៦ពាន់នាក់ ដើម្បីបំពេញកង្វះខាតក្នុងខ្សែចង្វាក់ផលិតកម្ម នៃការពង្រីកការវិនិយោគរោងចក្រកាត់ដេរទី២ របស់ក្រុមហ៊ុនចិនធំមួយ នៅក្នុងខេត្តកំពង់ស្ពឺ ដែលគ្រោងនឹងដាក់ឱ្យដំណើរការចង្វាក់ផលិតកម្មនៅពេលខាងមុខនេះ។ ការលើកឡើងនេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អនុញ្ញាតិឱ្យលោក Ray Chen នាយកប្រតិបត្តិនៃក្រុមហ៊ុន ជេនេរ៉ល អេនធើប្រាយ ហ្កាមិន (ខេមបូឌា) ឯ.ក. (General Enterprise Garment (Cambodia) Co., Ltd) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥










