- ទេសចរណ៍ទេសចរណ៍ October 16, 2023 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅព្រឹកថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២៣នេះ អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី នឹងបើកប្រើប្រាស់ទទួលជើងហោះហើរពាណិជ្ជកម្មដំបូងគេបង្អស់ ព្រមទាំងបាននាំភ្ញៀវទេសចរណ៍ចិន ប្រមាណជាង ៣០០នាក់ មកទស្សនាខេត្តសៀមរាបអង្គរ។ សូមបញ្ជាក់ជូនថា ចាប់ពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២៣នេះតទៅ ខេត្តសៀមរាបនឹងប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិថ្មីវិញ ដែលមានចម្ងាយពីប្រាសាទអង្គរវត្ត ៤០ គីទ្បូម៉ែត្រនិង ៥១គីទ្បូម៉ែត្រពីក្រុងសៀមរាប ស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម។ អាកាសយានដ្ឋានថ្មីនេះ វិនិយោគដោយវិនិយោគគិនចិនក្នុងផ្ទៃដី ៧០០ហិកតា ដែលចំណាយទឹកប្រាក់វិនិយោគប្រមាណជាង ១០០០ លានដុល្លារ ដែលជាការវិនិយោគ BOT ក្នុងរយៈពេល
- ទេសចរណ៍ទេសចរណ៍ October 12, 2023 Khmernote
យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា បានឱ្យដឹងថា ប្រតិភូធុរជនចិនប្រមាណ ៧០រូប ដែលតំណាងឱ្យក្រុមហ៊ុនធំៗ ចំនួន៥៤ មកពីក្រុងស៊ិនជិន ខេត្តក្វាងទុង មានការចាប់អារម្មណ៍លើការវិនិយោគវិស័យទេសចរណ៍នៅប្រទេសកម្ពុជា ពិសេសនៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប ខណៈកម្ពុជាក៏កំពុងត្រូវការការវិនិយោគបង្កើនផលិតផលទេសចរណ៍ថ្មីៗ ដើម្បីទាក់ទាញភ្ញៀវទេសចរបន្ថែម។ ការបង្ហាញបំណងវិនិយោគនេះធ្វើឡើងក្នុងឱកាសគណៈប្រតិភូចិនខាងលើ ដឹកនាំដោយលោក វ៉ង សឺ (WANG Shi) ប្រធានមូលនិធិសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិក្រុងស៊ិនជិន ទទួលបានការអនុញ្ញាតឱ្យចូលជួបពិភាក្សាជាមួយឯកឧត្តម សុខ សូកេន រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ កាលពីរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងទេសចរណ៍ ដើម្បីស្វែងយល់អំពីសក្ដានុពលនានាសម្រាប់កិច្ចសហប្រតិបត្តិការជាក់ស្តែង សំដៅរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញវិស័យទេសចរណ៍ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ នាឱកាសនោះ
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 12, 2023 Khmernote
លោកជំទាវ អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានលើកឡើងថា ផលិតផលគ្រាប់ស្វាយចន្ទីខ្មែរកំពុងទទួលបានការនិយមចូលចិត្តពីសំណាក់ប្រជាជនជប៉ុន។ តាមរយៈបណ្ដាញសង្គមផ្ទាល់ខ្លួន លោកជំទាវបានបញ្ជាក់ថា៖ ផលិតផលគ្រាប់ស្វាយចន្ទីខ្មែរកំពុងទទួលបានការនិយមចូលចិត្តពីសំណាក់ប្រជាជនជប៉ុន។ ក្រុមហ៊ុនជប៉ុនកំពុងសិក្សា និងឈានទៅបើករោងចក្រកែច្នៃស្វាយចន្ទីនេះបន្ថែមទៀត នៅចុងឆ្នាំ២០២៣។ រោងចក្រថ្មីនេះ មានកម្លាំងស្រូបទាញ និងកែច្នៃស្វាយចន្ទីស្រស់បានរហូតដល់ទៅ ១ ៥០០តោន នៅក្នុងមួយឆ្នាំ។ សូមបញ្ជាក់ផងដែរថា បើយោងតាមសមាគមស្វាយចន្ទីកម្ពុជា រយៈពេល ៨ខែឆ្នាំ២០២៣នេះ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅបានប្រមាណជាង ៦៣ម៉ឺន ៤ពាន់តោន។ ប្រទេសដែលទទួលទិញគ្រាប់ស្វាយចន្ទីរបស់កម្ពុជាមាន ប្រទេសវៀតណាម ថៃ ជប៉ុន រុស្សី ចិន ហុងកុង
- ទេសចរណ៍ទេសចរណ៍ October 11, 2023 Khmernote
យោងតាមចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តសៀមរាប បានឱ្យដឹងថា បើតាមមន្ត្រីជាន់ខ្ពស់អាកាសចរណ៍ស៊ីវិល បានឲ្យដឹងថា អាកាសយានដ្ឋានអន្ដរជាតិសៀមរាប ដែលស្ថិតនៅក្បែរប្រាសទអង្គរវត្ដ នឹងត្រូវបញ្ចប់ការចុះចតជាស្ថាពរនៅវេលាម៉ោង ០០យប់ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះ ខណៈដែលអាកាសយានដ្ឋានអន្ដរជាតិសៀមរាប-អង្គរថ្មី ក៏នឹងត្រូវបានចាប់ផ្ដើមបើកជើងហោះជាផ្លូវការនៅថ្ងៃតែមួយតែម្ដង។ ឯកឧត្ដម ប៊ុន រដ្ឋា នាយកអាកាសយានដ្ឋានអន្ដរជាតិសៀមរាប និងជាទីប្រឹក្សារដ្ឋលេខាធិការដ្ឋានអាសចរណ៍ស៊ីវិល បានឱ្យដឹងថា ក្នុងរយៈពេលប្រមាណ ៣ឆ្នាំកន្លងមកនេះ អាកាសយានដ្ឋានអន្ដរជាតិសៀមរាប-អង្គរ ត្រូវបានសាងសង់រួចជាស្ថាពរ ហើយត្រូវបានបើការហោះហើរសាកល្បងទទួលបានជោគជ័យផងដែរ។ ក្នុងនោះបុគ្គលិកចំនួន ៥០០នាក់មកជាច្រើនស្ថាប័ន នឹងត្រូវទៅបំរើនៅអាកាសយានដ្ឋានថ្មី ខណៈបច្ចុប្បន្ននេះ មានបុគ្គលិកប្រមាណ ៦០ទៅ ៧០ភាគរយ បានទៅបំពេញការងារដែលស្ថិតនៅស្រុកសូទ្រនិគម មានចំងាយយជាង
- ទេសចរណ៍ទេសចរណ៍ October 11, 2023 Khmernote
យោងតាមការដកស្រង់ពីការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោក ឯកអគ្គរដ្ឋទូត អាមេរិក សន្យាជួយផ្សព្វផ្សាយពីគោលដៅទេសចរណ៍កម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរ វិនិយោគិនមកកាន់កម្ពុជា។ ការសន្យានេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សារវាងឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក ផាទ្រីក មើហ្វី (W.Partrick Muphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកកម្ពុជា នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ដើម្បីពិភាក្សាអំពីការធ្វើឱ្យប្រសើរឡើងនូវភាពជាដៃគូកម្ពុជា-អាមេរិក ជាពិសេសជំរុញរំហូរទេសចរ និងពិនិត្យកាលានុវត្តភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍។ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ភ្ញៀវទេសចរសហរដ្ឋអាមេរិកជាទីផ្សារគោលដៅធំរបស់កម្ពុជា ដោយស្ថិតក្នុងចំណោមទីផ្សារធំទាំង១០ ទាំងមុន និងក្រោយវិបត្តិកូវីដ-១៩។ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យឯកអគ្គរដ្ឋទូតជួយគាំទ្រដល់ផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិក និងជួយជំរុញភ្ញៀវទេសចរសហរដ្ឋអាមេរិកឱ្យមកទស្សនាប្រទេសកម្ពុជាឱ្យកាន់តែកើនច្រើនឡើងបន្ថែមទៀត
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 11, 2023 Khmernote
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចអនុម័តចេញវិញ្ញាបនបត្រ ចុះបញ្ជីជាស្ថាពរដល់ក្រុមហ៊ុនវិនិយោគចំនួន ៧ ទីតាំង ក្នុងទំហំទឹកប្រាក់វិនិយោគសរុប ៤០,៨ លានដុល្លារ ជាមួយឱកាសការងារខ្ទង់ម៉ឺនកន្លែង។ យោងតាមសេចក្ដីប្រកាសពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១-“DISHANG RUIHUASHENG (CAMBODIA) GARMENTS CO., LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតាឡឹក ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៧,៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៣៥៨កន្លែង។ ២-“EVERGREEN SPORTING GOODS
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 10, 2023 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបាន អំពាវនាវដល់អ្នកប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ទៅចុះបញ្ជីឱ្យបានគ្រប់គ្នា ដើម្បីទទួលបានអត្ថប្រយោជន៍រហូតដល់ ៩ចំណុច។ សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ក្នុងពិធីសម្ពោធដាក់ឱ្យអនុវត្តជាផ្លូវការ យុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ។ សម្ដេចធិបតីបានឱ្យដឹងថា យុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨» មិនមានចរិតបង្ខំឱ្យប្រជាពលរដ្ឋចូលរួមចុះបញ្ជីនោះឡើយ តែលើកទឹកចិត្តឱ្យចូលរួម ដើម្បីរាជរដ្ឋាភិបាលអាចគ្រប់គ្រងទិន្នន័យបានច្បាស់លាស់ និងអាចដាក់កិច្ចអន្តរាគមន៍នានាបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។ ដូច្នេះសហគ្រាសមីក្រូធុនតូច និងមធ្យម ដែលចុះឈ្មោះបញ្ជីដោយស្ម័គ្រចិត្តក្នុងរយៈពេលអន្តរកាលនេះ
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 10, 2023 Khmernote
ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិធំៗបានផ្អាកជើងហោះហើរទាំងទៅ និងមក ពីកាន់ទីក្រុង Tel Aviv បន្ទាប់ពីផ្ទុះការវាយប្រហារពីសំណាក់ក្រុមហាម៉ាសនៅអ៊ីស្រាអែល។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ ម្សិលមិញនេះ។ សារព័ត៌មានខាងលើបានឱ្យដឹងថា ការផ្អាកជើងហោះហើរនេះ គឺដោយសារការព្រួយបារម្ភពីសុវត្ថិភាពខណៈពេលដែលការវាយប្រហារនៅតែបន្តកើតមានឡើង។ ជាមួយគ្នានេះ ក្រុមហ៊ុនដែលមានបានផ្អាកជើងហោះហើររួមមាន៖ United Airlines , American Airlines, Delta Air Lines និងក្រុមហ៊ុនអាកាសចរណ៍អឺរ៉ុបជាច្រើនទៀតក៏បានលុបចោលជើងហោះហើរផងដែរ។ មិនត្រឹមតែជើងហោះហើរប៉ុណ្ណោះទេ ដែលត្រូវផ្អាកសូម្បីតែប្រតិបត្តិករនាវាទេសចរណ៍ Royal Caribbean និង Carnival របស់សហរដ្ឋអាមេរិក ក៏បានកែសម្រួលការធ្វើដំណើររបស់ពួកគេនៅក្នុងតំបន់អ៊ីស្រាអែល។










