ក្រសួងរៀបចំដែនដី ដាក់ឲ្យដំណើរការប្រព័ន្ធអេឡិចត្រូនិចលើគេហទំព័ររបស់ក្រសួង ដែលពលរដ្ឋអាចមើលនិងបញ្ជាក់សេវាព័ត៌មានសុរិយោដី តាមរយៈ QR Code នៅលើបណ្ណកម្មសិទ្ធ និងលេខកូដបណ្ណ នៅលើបណ្ណ
អចលនទ្រព្យ
October 25, 2023
Khmernote
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ នេះ បានដាក់ឲ្យដំណើរការប្រព័ន្ធអេឡិចត្រូនិច លើគេហទំព័ររបស់ក្រសួង សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ ក្នុងសេវាសុរិយាដីតាមប្រព័ន្ធអនឡាញ ។
យោងតាមការចុះផ្សាយរបស់ ក្រសួង បងប្អូនប្រជាពលរដ្ឋ អាចមើល និងបញ្ជាក់ សេវាព័ត៌មានសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច (ព័ត៌មានពីក្បាលដី និងបន្ទុក) តាមរយៈ ៖
– QR Code នៅលើបណ្ណកម្មសិទ្ធ
– លេខកូដបណ្ណ នៅលើបណ្ណ
នៅលើគេហទំព័ររបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ https://www.mlmupc.gov.kh៕
ប្រភព៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង