- ទេសចរណ៍ទេសចរណ៍ October 20, 2023 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ បានឱ្យដឹងថា ប្រទេសកម្ពុជាទទួលបានជ័យលាភីចំនួន ២ នៅក្នុងក្របខណ្ឌនៃ “ពានរង្វាន់នៃការធ្វើដំណើរពិភពលោក” សម្រាប់ឆ្នាំ២០២៣ (World Travel Awards 2023) ។ យោងតាមការចុះផ្សាយរបស់គេហទំព័រ World Travel Awards ជ័យលាភី ចំនួន ២ ខាងលើនេះរួមមាន៖ ១. កម្ពុជា ជាគោលដៅទេសចរណ៍វប្បធម៌ឈានមុខគេនៅតំបន់អាស៊ី (Asia’s Leading Cultural Destination) និង ២. កម្ពុជា ជាគោលដៅទេសចរណ៍យុវជនឈានមុខគេនៅតំបន់អាស៊ី (Asia’s Leading
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 20, 2023 Khmernote
នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ នេះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អញ្ជើញចុះទស្សនកិច្ចនៅទីក្រុង Shenzhen សាធារណរដ្ឋប្រជាមានិតចិន ដើម្បីទាក់ទាញវិនិយោគិន និងបង្ហាញជូនឱកាសវិនិយោគថ្មីៗនៅកម្ពុជា ដល់ក្រុមហ៊ុនចំនួន២រួមមាន ក្រុមហ៊ុនផលិតកង់ XDS Bicycle និងក្រុមហ៊ុន Huawei។ ជាមួយគ្នានោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានពិភាក្សាការងារជាមួយលោកស្រី Chuqiao Li អនុប្រធានក្រុមហ៊ុន SHENZHEN XIDESHENG Bicycle Co., Ltd. (XDS) និងលោក Jianlin
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 20, 2023 Khmernote
គិតត្រឹមខែសីហា ឆ្នាំ២០២៣ កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេស (ត.ស.ព.) កំពុងដំណើរការចំនួន ២៤ទីតាំង នៃ ៩រាជធានី-ខេត្ត ជាមួយគម្រោងវិនិយោគសរុបប្រមាណ ៦៥៥គម្រោង ដែលបានផ្ដល់ការងារជាង ១៧ម៉ឺនកន្លែង។ នេះបើយោងតាមការចុះផ្សាយទំព័រហ្វេសប៊ុកផ្លូវការ របស់ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ តំបន់សេដ្ឋកិច្ចពិសេស (ត.ស.ព.) កំពុងដំណើរការចំនួន ២៤ទីតាំង នៃ ៩រាជធានី-ខេត្ត ទាំងនោះរួមមាន៖ • រាជធានីភ្នំពេញ មានត.ស.ព.កំពុងដំណើរការចំនួន២ • ខេត្តកណ្ដាល មានត.ស.ព.កំពុងដំណើរការចំនួន២ • ខេត្តកំពង់ស្ពឺ មានត.ស.ព.កំពុងដំណើរការចំនួន១
- BoostrongBoostrong October 20, 2023 Khmernote
មោទកភាពគុនខ្មែរ កីឡាករគុនខ្មែរម្នាក់ទៀតហើយ ក្លាយជាអ្នកខ្លាំងគុនខ្មែរ ទទួលបានជ័យលាភីប្រកួតឈ្នះបានឡានខ្លាញ់គោពីប៊ូសស្រ្តង ១គ្រឿងទៀត នោះគឺកីឡាករគុនខ្មែរ ឃីម បូរ៉ា ក្នុងព្រឹត្តិការណ៍ “ប៊ូសស្រ្តងជួយគុនខ្មែរ អ្នកខ្លាំងពូកែ ប៊ូសស្រ្តងឱ្យឡាន” កាលពីយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ប៊ូសស្រ្តងចិត្តល្អ ស្រលាញ់គុនខ្មែរ ជួយគុនខ្មែរច្រើនជាងគេបំផុត ហ៊ានបង្កើតមហាព្រឹត្តិការណ៍ប្រដាល់គុនខ្មែរ មានរង្វាន់ធំៗផ្ដល់ជូនកីឡាករគុនខ្មែរមុនគេបង្អស់មិនធ្លាប់មានពីមុនមក ព្រោះចង់ឃើញគុនខ្មែរល្បីរន្ទឺពាសពេញពិភពលោក។ ប៊ូសស្រ្តងបានបើកការប្រកួតដណ្ដើមឡានខ្លាញ់គោជាលើកទី២ឱ្យកីឡាករគុនខ្មែរប្រកួតដណ្ដើមយក រួមមានកីឡាករគុនខ្មែរ ឃីម បូរ៉ា , អេលីត សាន់, ឈុត សេរីវ៉ាន់ថង និង ទូច ដេវីត។
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 19, 2023 Khmernote
អេមីរ៉ាតអារ៉ាប់រួម បង្ហាញពីបំណងចង់វិនិយោគស្រូវអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ នេះបើយោងតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ម្សិលមិញនេះ។ ឯកឧត្តម យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយភ្ញៀវអេមីរ៉ាតអារ៉ាប់រួម នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣។ ក្នុងជំនួបប្រជុំនេះ ឯកឧត្តម បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ភ្ញៀវអេមីរ៉ាតអារ៉ាប់រួម ដែលមានគោលបំណងចង់វិនិយោគស្រូវអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។ ឯកឧត្តមបានបង្ហាញ និងពន្យល់ពីប្រភេទពូជផ្ការំដួល និងពូជសែនក្រអូប ដែលជាអង្ករល្អនៅកម្ពុជា
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 19, 2023 Khmernote
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា (CDC) នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ នេះ បានសម្រេចអនុម័តគម្រោងវិនិយោគថ្មី ចំនួន ៥ បន្ថែមទៀត សរុបទុនវិនិយោគ ៥៣.៦លានដុល្លារ និងបង្កើតការងារដល់ប្រជាពលរដ្ឋរាប់ពាន់កន្លែង នៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួនដែលគម្រោងវិនិយោគតាំងនៅ។ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១-“TELCOTECH LTD.” គម្រោងវិនិយោគបង្កើត និងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ ដែលមានទីតាំងវិនិយោគស្ថិតនៅអគារ Kampus មហាវិថីព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ២៧,៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៤៧កន្លែង។ ២-“JINZHENG
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 19, 2023 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កំពង់ផែទេសចរណ៍នៅកោះទន្សាយ កំពុងដំណើរការសាងសង់ ក្នុងលទ្ធផលសម្រេចបានប្រមាណជិត៥០% ហើយ។ កំពង់ផែដែលកំពុងដំណើរការសាងសង់នៅកោះទន្សាយនេះ គ្រោងចំណាយថវិកាប្រមាណជាង ១,៦លានដុល្លារ ក្រោមកម្ចីឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប ធ្លាប់លើកឡើងពាក់ព័ន្ធនឹងការសាងសង់កំពង់ផែកោះទន្សាយនេះថា ជាការពង្រីកសក្តានុពល វិស័យទេសចរណ៍ និងសេដ្ឋកិច្ច របស់ខេត្តកែបតាមរយៈផ្លូវទឹកទ្វេភាគី ជាមួយប្រទេសក្នុងតំបន់ ហើយផែនេះអាចឈានទៅដល់ទទួលភ្ញៀវកម្រិតថ្នាក់អន្តរជាតិផងដែរសម្រាប់ថ្ងៃអនាគត៕ ដោយឡែកដំណើរការសាងសង់ផ្លូវប្របមាត់សមុទ្រឯណេះវិញ បានកំពុងនឹងដំណើរការដូចគ្នា ក្នុងលទ្ធផលប្រមាណ៨២%ហើយដែរ។ គម្រោងទាំងនេះក្រោមកម្ចីឥណទាន របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប ក៏បានបញ្ជាក់ដែរថា
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 18, 2023 Khmernote
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ នេះ បានប្រកាសពីតម្រូវការកម្លាំងពលកម្មជិត ៤ម៉ឺនកន្លែង នៅតាមបណ្ដារាជធានី-ខេត្ដក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ។ ចំពោះរាជធានី-ខេត្ដដែលត្រូវការកម្លាំងពលកម្មបំពេញការងារមានដូចជា រាជធានីភ្នំពេញ ខេត្ដរតនគិរី កំពង់ស្ពឺ កណ្ដាល ក្រចេះ បន្ទាយមានជ័យ កោះកុង ស្វាយរៀង ស្ទឹងត្រែង ព្រះសីហនុ និងបណ្ដាខេត្ដផ្សេងៗទៀតជាច្រើន។ ជាមួយគ្នានេះដែរចំពោះមុខជំនាញ ដែលកំពុងត្រូវការរួមមាន៖ អ្នកបញ្ជាម់ាស៊ីនដេរ កម្មករចំការដំណាំ កម្មករក្នុងផលិតកម្ម មន្រ្តីឥណទាន និងប្រាក់កម្ចី អ្នកតំណាងលក់ផ្នែកពាណិជ្ជកម្ម កម្មករខ្ចប់វេចដោយដៃ បុគ្គលិកបញ្ចូលទិន្នន័យ អ្នកបច្ចេកទេសត្រួតពិនិត្យដំណើរការផលិត គណនេយ្យករ អ្នករចនាម៉ូដផលិតផល










