ញុំាប៊ូសស្រ្តងមានឡានជិះ កូនអ្នកទិញជូន ម្ដាយអ្នកគាស់ញុំា ត្រូវរង្វាន់ឡានខ្លាញ់គោផ្អើលមួយភូមិ
Boostrong November 2, 2023 Naren

ស្ទើរពាក់កណ្ដាលជីវិតហើយ គ្មានសង្ឃឹមថាមានឡានថ្មីខ្លាញ់គោតម្លៃរាប់ម៉ឺនដុល្លារជិះឡើយ ឥឡូវនេះកូននាំសំណាងទិញប៊ូសស្រ្តងជូន គ្រាន់តែគាស់ញុំាភ្លាម ដូចកើតថ្មីម្ដងទៀត ព្រោះត្រូវរង្វាន់ឡានថ្មី ១គ្រឿង។

បងស្រីកំពូលសំណាងពីប៊ូសស្រ្តង ឈ្មោះ សួន សម្បត្តិ អាយុ ៤៨ឆ្នាំ មុខរបរជាស្រ្តីមេផ្ទះ និងស្វាមីឈ្មោះ គង់ វាសនា អាយុ ៥២ឆ្នាំ មុខរបរជាគ្រូបង្រៀន បច្ចុប្បន្នរស់នៅភូមិបឹងអំពិល ឃុំព្រែកជឺក ស្រុករុក្ខគីរី ខេត្តបាត់ដំបង។

បងស្រីម្ចាស់រង្វាន់បាននិយាយថា ក្រោយពីធ្វើកិច្ចការងារផ្ទះរួចរាល់ កូនរបស់គាត់តែងតែទិញប៊ូសស្រ្តងត្រជាក់ៗ ១កំប៉ុងជូនគាត់ញុំាប៉ូវកម្លាំងជាប្រចាំ ចៃដន្យថ្ងៃនេះមានរាសីខ្ពស់ ត្រូវរង្វាន់ឡានថ្មីខ្លាញ់គោលេខរៀង ០៣០ ធ្វើឱ្យគាត់សប្បាយចិត្តជាខ្លាំង រត់ឱបប្ដីផង ស្រែកប្រាប់អ្នកភូមិផង រួចក៏ខលមកក្រុមការងារប៊ូសស្រ្តងភ្លាមៗ ដើម្បីឱ្យក្រុមហ៊ុនមកពិនិត្យក្រវិលកំប៉ុងដែលត្រូវរង្វាន់។

ប៊ូសស្រ្តងកាន់តែញុំា កាន់តែឆ្ងាញ់ សំបូរវីតាមីនច្រើន ផ្ដល់ថាមពលពេញមួយថ្ងៃ និងមានរង្វាន់ច្រើនជាងគេ។ ញុំាប៊ូសស្រ្តងមានឡានថ្មីជិះដូចបងស្រី សួន សម្បត្តិ៕