- សេដ្ឋកិច្ចសេដ្ឋកិច្ច October 25, 2023 Khmernote
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា នៅពេលដែលគម្រោង «ព្រែកជីកហ្វូណនតេជោ» ដែលជាគម្រោងទាញសមុទ្រឱ្យជាប់ទន្លេ លេចចេញជារូបរាងឡើង នឹងជួយបង្កើនលទ្ធភាពក្នុងការដឹកជញ្ជូន ពីខេត្តដែលជាប់ដងទន្លេសាប ជាប់ដងទន្លេមេគង្គ ចុះទៅសមុទ្របានកាន់តែលឿន ហើយសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅតាមបណ្តោយដងទន្លេនឹងកាន់តែរីកចម្រើនផងដែរ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតប្រមាណ ១២ ០៦០នាក់ នៅបណ្តារោងចក្រ សហគ្រាសចំនួន១៤ ដែលមានមូលដ្ឋាននៅក្នុងស្រុកព្រៃឈរ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «យើងសង្ឃឹមថា
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 24, 2023 Khmernote
គណៈប្រតិភូខេត្តលាវនីញ ប្រទេសចិន សន្យាផ្សព្វផ្សាយពីសក្តានុពលរបស់ខេត្តព្រះសីហនុ និងជ្រើសរើសអ្នកវិនិយោគសមស្រប មកវិនិយោគនៅខេត្តព្រះសីហនុ។ ការសន្យានេះ ត្រូវបានលើកឡើងដោយ លោក Wang Mingyu (វ៉ាង មីងយូ) អនុប្រធានគណៈកម្មា ធិការខេត្ត សភានយោបាយប្រជាជនចិន នៃខេត្តលាវនីញ ប្រទេសចិន ក្នុងឱកាសដែលលោកដឹកនាំគណ:ប្រតិភូចូលជួបសម្តែងការគួសម និងពិភាក្សាការងារជាមួយ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ រសៀលថ្ងៃចន្ទ ៩កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ នៅសាលាខេត្តព្រះសីហនុ។
- BoostrongBoostrong October 24, 2023 Khmernote
ប៊ូសស្រ្តងចិត្តល្អ ស្រលាញ់គុនខ្មែរ ជួយគុនខ្មែរច្រើនជាងគេ ហ៊ានផ្ដល់តម្លៃខ្លួនខ្ពស់ដំបូងគេមិនធ្លាប់មានពីមុនមកនៃវិស័យគុនខ្មែរ គឺទឹកប្រាក់ចំនួន ១០០លានរៀល ថែមទាំងធានារ៉ាប់រងទាំងស្រុងលើការហ្វឹកហាត់បំប៉នដល់ BA របស់ខ្លួន កីឡាករ ព្រំ សំណាង ដើម្បីឱ្យក្លាយជាកំពូលអ្នកប្រដាល់គុនខ្មែរ។ កន្លងមកប៊ូសស្រ្តងក៏ធ្លាប់ជួយកីឡាករគុនខ្មែរ ព្រំ សំណាង ឱ្យបានឡាន បានផ្ទះ និងចងដៃឡើងផ្ទះទៀតផង។ ឥឡូវនេះ ប៊ូសស្រ្តងបន្តជួយជាកន្លែងហ្វឹកហាត់លំដាប់ VIP ផ្ដល់ខនដូរទំនើបសម្រាប់ស្នាក់នៅ អញ្ជើញគ្រូបង្គោលហ្វឹកហាត់បំបែកក្បាច់ ១០នាក់ និងផ្ដល់ទឹកប្រាក់លើកទឹកចិត្តឱ្យខំហ្វឹកហាត់ ចំនួន ១០០លានរៀល បន្ថែមដល់ BA របស់ខ្លួន កីឡាករ ព្រំ សំណាង
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 23, 2023 Khmernote
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកទឹកចិត្តឱ្យក្រុមហ៊ុន BYD សិក្សាលទ្ធភាពសាងសង់រោងចក្រ សង្វាក់ផលិតកម្មគ្រឿងបង្គុំយានយន្ត នៅប្រទេសកម្ពុជា ខណៈក្រុមហ៊ុនត្រៀមបើកឱ្យប្រើប្រាស់បន្ទប់តាំងបង្ហាញរថយន្តថ្មីមួយកន្លែងទៀតនៅខេត្តសៀមរាបក្នុងឆ្នាំ២០២៤។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តនៅក្នុងជំនួបពិភាក្សាការងារ ជាមួយលោក Kading Liu នាយករងក្រុមហ៊ុន BYD Co., Ltd. កាលពីរសៀលថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០២៣ នៅសាធារណរដ្ឋប្រជាមានិតចិន ដើម្បីជជែកអំពីកិច្ចការងារវិនិយោគក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្នុងអង្គជំនួបនាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងការកោតសរសើរ និងជម្រុញលើកទឹកចិត្តឱ្យក្រុមហ៊ុន BYD ចូលរួមតម្លើងស្ថានីយសាករថយន្តអគ្គសនីក្នុងប្រទេសកម្ពុជាឱ្យបានច្រើន ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋដែលប្រើប្រាស់យានយន្តអគ្គីសនី។
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 23, 2023 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា បានឱ្យដឹងថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) អង្គការអន្តរជាតិខាងការងារ (ILO) និង អង្គការភីផលអីននិត (People in Need Cambodia) និងគាំទ្រដោយដៃគូពាក់ព័ន្ធជាច្រើនទៀត នឹងរៀបចំ “ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៣” នៅអាគារពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្រ រយៈពេល២ថ្ងៃជាប់គ្នា គឺនៅថ្ងៃទី១០-១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 23, 2023 Khmernote
ទីក្រុង Guangzhou សាធារណរដ្ឋប្រជាមានិតចិន៖ នារសៀលថ្ងៃសៅរ៍ ៧កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជួបពិភាក្សាការងារជាមួយលោក Jing Guangjun នាយករង និងជាប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន Guangzhou Industrial Investment Holdings Group ( GIIHG) ដែលជាសមាជិករបស់ក្រុមហ៊ុនធំបំផុត៥០០ នៅលើពិភពលោក (Fortune 500) និងមានក្រុមហ៊ុន
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 21, 2023 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានឱ្យដឹងថា ពូជស្រូវសែនក្រអូប០១ ជាប្រភេទស្រូវក្រអូបស្រាលដែលមានរយៈពេលខ្លី មិនប្រកាន់រដូវ ទទួលបានទិន្នផលខ្ពស់។ បច្ចុប្បន្នកសិករ ៤០%កំពុងដាំដុះ ដែលពូជស្រូវនេះមានតម្រូវការច្រើននៅទីផ្សារចិន និងនៅអឺរុប។ បើតាម លោក ឡោ ប៊ុណ្ណា នាយកវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា( CARDI) បានមានប្រសាសន៍ថា៖ «ពូជស្រូវសែនក្រអូប០១ នេះ ជាពូជស្រូវស្រាល ក្រអូបស្រាល មានអាយុកាលបើយើងពង្រោះ យើងអាចប្រើពេល ១០៥ថ្ងៃ តែបើយើងស្ទូង យើងប្រើពេលរហូតដល់ ១១៥ថ្ងៃ។ ពូជនេះ តាមពិតទៅ ត្រូវបានផលិតចេញពីពូជស្រូវ ដែលយើងធ្វើប្រជាករពីពូជស្រូវសែនក្រអូបចំនួន
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 21, 2023 Khmernote
ក្រុមហ៊ុនផលិតកញ្ចក់ធំមួយនៅប្រទេសចិន លើកសរសើរពីគុណភាពខ្សាច់របស់ប្រទេសកម្ពុជា ហើយតាំងចិត្តថានឹងមកចុះសិក្សាស្វែងរកឱកាសដើម្បីបណ្ដាក់ទុនវិនិយោគនៅកម្ពុជាផងដែរ។ នេះបើយោងតាមការចុះផ្សាយនៅលើផេកផ្លូវការរបស់ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ នារសៀលថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញបន្តបេសកកម្មក្នុងទីក្រុង Shenzhen ដោយបានជួបពិភាក្សាការងារជាមួយលោក Put Lee ប្រធានក្រុមហ៊ុន Xinyi Energy និងក៏ជាអនុប្រធានក្រុមហ៊ុន Xinyi Solar នាសាធារណរដ្ឋប្រជាមានិតចិន។ តាមរយៈជំនួបនេះ លោកប្រធានក្រុមហ៊ុន បានឆ្លៀតឱកាសលើកសរសើរអំពីគុណភាពខ្សាច់របស់ប្រទេសកម្ពុជា ដែលជាសមាសធាតុសំខាន់សម្រាប់ផលិតកម្មកញ្ចក់ ដោយក្នុងនោះក្រៅពីផលិតជាកញ្ចក់ធម្មតា










