- អាជីវកម្មអាជីវកម្ម October 27, 2023 Khmernote
ក្រសួងពាណិជ្ជកម្ម សហការជាមួយក្រុមហ៊ុន ភីធីធី (ខេមបូឌា) នឹងបន្តផ្ដល់ទីតាំងសម្រាប់អ្នកលក់ដូរផលិតផលខ្មែរបែបលក្ខណៈគ្រួសារ នៅតាមបណ្ដាស្ថានីយប្រេងឥន្ធនៈភីធីធីក្នុងរាជធានី-ខេត្ដ ចំនួន ១១។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មដែលចុះផ្សាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣នេះ។ សូមរម្លឹកថា អគ្គនាយកដ្ឋាន ជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្មបានសហការជាមួយក្រុមហ៊ុន ភីធីធី (ខេមបូឌា) បានអនុវត្ត គម្រោងជំរុញការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្តីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅ ស្ថានីយប្រេងឥន្ធនៈភីធីធី តាមបណ្តារាជធានី-ខេត្ត ក្នុងគោលបំណងជួយជ្រោមជ្រែងលើកកម្ពស់ផលិតផល ខ្មែរដែលជាផលិតផលលក្ខណៈគ្រួសារតូចៗ លើកកម្ពស់ទីផ្សារក្នុងស្រុក និងផលប្រយោជន៍សហគមន៍។ គម្រោងនេះបានអនុវត្តដោយជោគជ័យក្នុងឆ្នាំ២០២២ និងដំណាក់កាលទី២ ត្រីមាសទី១ ទី២ និងទី៣ ឆ្នាំ ២០២៣ រួចមកហើយ
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 26, 2023 Khmernote
នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្សីប្រចំាកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងជំនួបនេះ ឯកឧត្តម Anatoly Borovik បានថ្លែងអំណរគុណ សម្តេចធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាឱកាសនេះ ។ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានចូលរួមអបអរសាទរចំពោះ គណបក្សប្រជាជនកម្ពុជា ដែលទទួលបានការគាំទ្រដ៏លើសលប់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៣
- អាជីវកម្មអាជីវកម្ម October 26, 2023 Khmernote
ក្រុមហ៊ុន Minebea របស់ជប៉ុនដែលបានមកវិនិយោគនៅកម្ពុជាតាំងពីឆ្នាំ២០១១ ទទួលបានជោគជ័យខ្លាំង ពោលគឺចាប់ផ្ដើមពីទុន ២៣លានដុល្លារ រហូតកើនដល់ ៦០០លានដុល្លារ។ នេះបើយោងតាមប្រសាសន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ លោក កៃនុម៉ា យ៉ូស៊ីហ៊ីសា អគ្គនាយកក្រុមហ៊ុន Minebea នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣នេះ។ ក្នុងកិច្ចជំនួបនេះ លោក កៃនុម៉ា យ៉ូស៊ីហ៊ីសា បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 26, 2023 Khmernote
ក្រុមហ៊ុនធំៗរបស់សហភាពអឺរ៉ុបមួយចំនួន ដូចជា ក្រុមហ៊ុន Airbus, ក្រុមហ៊ុន DHL, ក្រុមហ៊ុន Roche និងក្រុមហ៊ុន Lidl & Kaufland ជាដើម ចាប់អារម្មណ៍មកស្វែងយល់ពីលទ្ធភាពបណ្ដាក់ទុន និងពង្រីកផលិតកម្មរបស់ខ្លួននៅកម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ កន្លងទៅនេះ។ នាព្រឹក ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា និងសហការី បានទទួលជួបពិភាក្សាជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន ដែលមានចំនួនប្រមាណ ៤០រូប នៅសណ្ឋាគារ
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 26, 2023 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានប្រសាសន៍ថា រាជរដ្ឋាភិបាលថៃបានសម្រេចបញ្ចុះតម្លៃទិដ្ឋាការការងារដល់កម្មករនិយោជិតកម្ពុជាពីចំនួនប្រមាណ៥២ដុល្លារអាមេរិក មកត្រឹមប្រមាណ១៣ដុល្លារអាមេរិក ដោយអត្រាថ្មីនេះនឹងចាប់ផ្តើមអនុវត្តនៅក្នុងខែធ្នូ ឆ្នាំ២០២៣។ ការសម្រេចបញ្ចុះតម្លៃនេះធ្វើឡើង បន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានលើកឡើងនូវសំណើនៅក្នុងជំនួបទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីថៃ ឯកឧត្តម សេដ្ឋា ថាវីស៊ីន (Srettha Thavisin) កាលពីចុងខែកញ្ញា ឆ្នាំ២០៣ ក្នុងឱកាសឯកឧត្តមមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។ ក្នុងពិធីជួបសំណេះសំណាលរវាងសម្តេចធិបតីជាមួយកម្មករនិយោជិតជាង១ម៉ឺននាក់ នៅខេត្តកំពង់ចាម នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ហេង សួរ មានប្រសាសន៍ថា៖
- អចលនទ្រព្យអចលនទ្រព្យ October 25, 2023 Khmernote
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ នេះ បានដាក់ឲ្យដំណើរការប្រព័ន្ធអេឡិចត្រូនិច លើគេហទំព័ររបស់ក្រសួង សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ ក្នុងសេវាសុរិយាដីតាមប្រព័ន្ធអនឡាញ ។ យោងតាមការចុះផ្សាយរបស់ ក្រសួង បងប្អូនប្រជាពលរដ្ឋ អាចមើល និងបញ្ជាក់ សេវាព័ត៌មានសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច (ព័ត៌មានពីក្បាលដី និងបន្ទុក) តាមរយៈ ៖ – QR Code នៅលើបណ្ណកម្មសិទ្ធ – លេខកូដបណ្ណ នៅលើបណ្ណ នៅលើគេហទំព័ររបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ https://www.mlmupc.gov.kh៕ ប្រភព៖
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 25, 2023 Khmernote
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានស្នើសុំឱ្យនិស្សិតវិស្វករពីវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន អាចទទួលបានឱកាសចុះទៅសិក្សាទទួលយកបទពិសោធន៍អនុវត្តការងារដោយផ្ទាល់ពីក្រុមហ៊ុនធំលំដាប់ពិភពលោក CCCC ក្នុងគោលបំណងដើម្បីបង្កើននូវសមត្ថភាពនិស្សិតវិស្វករខ្មែរបន្ថែមទៀត។ ឯកឧត្តមបនាយករដ្ឋមន្ត្រី បានធ្វើការស្នើសុំនៅក្នុង ឱកាសអញ្ជើញធ្វើទស្សនកិច្ច និងពិភាក្សាការងារ តាមការអញ្ជើញរបស់លោក Wang Haihuai នាយកប្រតិបត្តិក្រុមហ៊ុន CCCC នៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន ក្នុងប្រទេសចិន កាលពីព្រឹកថ្ងៃចន្ទ ៩កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ កន្លងទៅនេះ។ លោកនាយកប្រតិបត្តិ បានសម្ដែងការស្វាគមន៍ចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រីចំពោះដំណើរទស្សនកិច្ចមកកាន់ក្រុមហ៊ុននាឱកាសនេះ។ ក្នុងនោះ
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 25, 2023 Khmernote
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងទស្សនទានមួយថា៖ «មនុស្សមិនអាចរស់នៅលើកោះដែលពោរពេញដោយទ្រព្យសម្បត្តិហូរហៀរ ប៉ុន្តែហ៊ុំព័ទ្ធដោយសមុទ្រនៃភាពក្រីក្រនោះទេ»។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីទស្សនទានខាងលើ នាឱកាសថ្លែងសុន្ទរកថាសន្និសិទអន្តរជាតិមួយ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន។ កាលពីព្រឹកថ្ងៃអង្គារ ១០កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចូលរួមសន្និសិទអន្តរជាតិដើម្បីរម្លឹកខួបអនុស្សាវរីយ៍លើកទី១០ លើគោលការណ៍មិត្តភាព ភាពស្មោះត្រង់ ផលប្រយោជន៍ទៅវិញទៅមក និងបរិយាបន្ន លើទំនាក់ទំនងការទូតជាមួយប្រទេសជិតខាង (International










