ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ដែលគេស្គាល់ថាជាអ្នកជំនួញដ៏ជោគជ័យលើវិស័យកសិកម្ម និងបានផ្ដល់ការងារយ៉ាងច្រើនដល់ប្រជាពលរដ្ឋខ្មែរឱ្យជៀសផុតពីការធ្វើចំណាកស្រុក បានដាំដូងប្រេងនៅលើផ្ទៃដីរហូតដល់ទៅ ១៣.៣០០ម៉ែត្រ ធំល្វឹងល្វើយដូចផ្ទៃសមុទ្ទ ទុកសម្រាប់អោយកូនចៅជំនាន់ក្រោយៗយកគំរូតាម ដេីម្បីចូលរួមចំណែកក៏សាងអភិវឌ្ឍន៍ប្រទេសជាតិ ជាមួយរាជរដ្ឋាភិបាល លេីវិស័យកសិកម្មកសិឧស្សាហកម្ម ក្នុងន័យជួយចូលរួមចំណែកផ្តល់ការងារអោយដល់ប្រជាជនក្រីក្រ។

នៅលើគណនីផ្លូវការផ្ទាល់ខ្លួន ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានលើកឡើងដូច្នេះថា៖ « ដេីម្បីបកស្រាយចម្ងល់របស់ប្រីយមិត្តយេីងមួយចំនួនដែលបានសាកសួរខ្ញុំថា នៅពីក្រោយខ្នងខ្ញុំនោះជាទឹកសមុទ្ទឬជាចំការដូងប្រេង ? នេះ គឺជាសមុទ្ទដូងប្រេងពីទីតាំង ភ្នំឫទ្ធី៥ ដែលខ្ញុំឈថតរូបនេះរហូតទៅដល់រោងចក្រផលិតចំណីសត្វផ្លូវជាតិលេខបួនមានចម្ងាយ១៣.៣០០ម៉ែត្រ ដែលយេីងអាចហៅថាសមុទ្ទដូងប្រេង ឬចំការដូងប្រេងក៏វាមិនខុសគ្នាអីប៉ុន្មានទេ ។ ទាំងអស់នេះខ្ញុំនិងបន្សល់ទុកសម្រាប់អោយកូនចៅជំនាន់ក្រោយៗយកគំរូតាម ដេីម្បីចូលរួមចំណែកក៏សាងអភិវឌ្ឍន៍ប្រទេសជាតិ ជាមួយរាជរដ្ឋាភិបាល លេីវិស័យកសិកម្មកសិឧស្សាហកម្ម ក្នុងន័យជួយចូលរួមចំណែកផ្តល់ការងារអោយដល់ប្រជាជនក្រីក្របានធ្វើ ដេីម្បីជួយកាត់បន្ថយភាពក្រីក្ររបស់ពួកគាត់ ប្រមាណជាជាង ២០.០០០នាក់ »៕
អត្ថបទ៖ លីនី