សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានណែនាំឱ្យឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល និងឯកឧត្តម ប៉េង ពោធិ៍នា រៀបចំផ្លូវដែក ឱ្យអាចរត់បានល្បឿន ៨០គីឡូម៉ែត្រ ក្នុងមួយម៉ោង។
ការណែនាំបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ-និយោជិតប្រមាណ១៥,១៩៤នាក់។ កិច្ចសំណេះសំណាលនេះ ធ្វើឡើងនៅតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី អេសអ៉ីហ្សេត ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «រឿងផ្លូវដែកដឹកទំនិញ ឥលូវផ្លូវដែករបស់យើង ពេលបច្ចុប្បន្ន បើកបានត្រឹម ៥០គីឡូម៉ែត្រ ក្នុងមួយម៉ោង ឥលូវយើងធ្វើយ៉ាងម៉េច អាប់ក្រេត (Upgrade) មួយតង់ ឱ្យអាចរត់បានល្បឿន ៨០គីឡូម៉ែត្រ ក្នុងមួយម៉ោង ដឹកទំនិញបានមួយចំនួន។ ខ្ញុំនឹងរៀបឱ្យសិក្សា អំពីការកាត់បន្ថយតម្លៃ ដឹកជញ្ជូនតាមផ្លូវ អ៉ីចឹងបើសិនជាផ្លូវដែកនេះយើងធ្វើបាន យើងនឹងដឹកទំនិញបានច្រើន»៕



អត្ថបទ៖ លីនី


