- BoostrongBoostrong November 2, 2023 Khmernote
ប៊ូសស្ត្រងចិត្តល្អពិតជាក្រុមហ៊ុនតែមួយគត់ដែលតែងលើកតម្កើងនិងឲ្យតម្លៃដល់ស្ត្រីខ្លាំងជាងគេបំផុត ដោយសារតែក្រុមហ៊ុនប៊ូសស្ត្រងតែងបង្កើតកម្មវិធីលើកតម្លៃស្ត្រី ហើយថែមទាំងផ្ដល់រង្វាន់ធំៗមិនធ្លាប់មាននៅស្រុកខ្មែរទៀតផង។ កាលពីដើមឆ្នាំក្រុមហ៊ុនប៊ូសស្ត្រងចិត្តល្អបានរៀបចំកម្មវិធីបីស្ត្រីដ៏ធំជាងគេហើយបានផ្ដល់រង្វាន់ធំជាឡានថ្មីខ្លាញ់គោដល់ទៅ២គ្រឿង។ ឥឡូវនេះប៊ូសស្ត្រងបានរៀបចំកម្មវិធីថ្មីមួយទៀតហើយគឺ ប៊ូសស្ត្រង សំណាបយោងដី ស្រីយោងប្រុស មានរង្វាន់ធំយ៉ាងច្រើនដូចជាឡានខ្លាញ់គោ ម៉ូតូ និងលុយសុទ្ធជាច្រើនផងដែរ។ ប៊ូសស្រ្តង សំណាបយោងដី ស្រីយោងប្រុស ជាមហាព្រឹត្តិការណ៍ប្រកួត លើកតម្កើងស្រ្តី និងឱ្យតម្លៃស្រ្តីខ្លាំងបំផុត ដោយក្នុងការប្រកួតមានស្រ្តីជួយជ្រោមជ្រែងបុរសឱ្យយកជ័យលាភីឈ្នះរង្វាន់ធំពីប៊ូសស្រ្តង។ ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តិនៅថ្ងៃអាទិត្យ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ចាប់ពីម៉ោង៣រសៀលតទៅ នៅទីធ្លាមុខសាលមហោស្រពកោះពេជ្រ។ ដូច្នេះសូមកុំភ្លេចបបួលមនុស្សជាទីស្រលាញ់មកចុះឈ្មោះប្រកួតកាន់ប៊ូសស្ត្រងយកឡានថ្មីពីប៊ូសស្រ្តងទាំងអស់គ្នា។ ចុះឈ្មោះ ចុចទីនេះ៖ https://docs.google.com/forms/d/e/1FAIpQLSebrD_wYcntoYBCAH-88KfpMSu4FSjuRfcVi2W030ZJyWqDQA/viewform ឬតាមរយៈហ្វេសប៊ុកផេក BOOSTRONG ឬ ទូរស័ព្ទលេខ ០៩៦ ៦៦
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 2, 2023 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា មានក្រុមហ៊ុនធំមួយរបស់ចិន បានសម្រេចចិត្តមកវិនិយោគនៅកម្ពុជា ជាមួយទុន ប្រមាណ ៥០០លានដុល្លារ បន្ទាប់ពីឯកឧត្តម បានជួបផ្ទាល់ជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន និងបានពន្យល់ពីលក្ខខណ្ឌនិងទិដ្ឋភាព អំណោយផលមួយចំនួនពាក់ព័ន្ធការវិនិយោគនៅកម្ពុជា។ ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នាឱកាសចុះទស្សនកិច្ចតំបន់សេដ្ឋកិច្ចពិសេសស្ថិតក្នុងខេត្តស្វាយរៀង និងបណ្តាក្រុមហ៊ុនវិនិយោគមួយចំនួនក្នុងតំបន់សេដ្ឋកិច្ច កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេលទស្សនកិច្ចនៅក្នុងប្រទេសចិនចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែតុលា ឯកឧត្តម បានជួបក្រុមហ៊ុនធំៗរបស់ចិនចំនួន១២ក្រុមហ៊ុន
- BoostrongBoostrong November 2, 2023 Naren
ស្ទើរពាក់កណ្ដាលជីវិតហើយ គ្មានសង្ឃឹមថាមានឡានថ្មីខ្លាញ់គោតម្លៃរាប់ម៉ឺនដុល្លារជិះឡើយ ឥឡូវនេះកូននាំសំណាងទិញប៊ូសស្រ្តងជូន គ្រាន់តែគាស់ញុំាភ្លាម ដូចកើតថ្មីម្ដងទៀត ព្រោះត្រូវរង្វាន់ឡានថ្មី ១គ្រឿង។ បងស្រីកំពូលសំណាងពីប៊ូសស្រ្តង ឈ្មោះ សួន សម្បត្តិ អាយុ ៤៨ឆ្នាំ មុខរបរជាស្រ្តីមេផ្ទះ និងស្វាមីឈ្មោះ គង់ វាសនា អាយុ ៥២ឆ្នាំ មុខរបរជាគ្រូបង្រៀន បច្ចុប្បន្នរស់នៅភូមិបឹងអំពិល ឃុំព្រែកជឺក ស្រុករុក្ខគីរី ខេត្តបាត់ដំបង។ បងស្រីម្ចាស់រង្វាន់បាននិយាយថា ក្រោយពីធ្វើកិច្ចការងារផ្ទះរួចរាល់ កូនរបស់គាត់តែងតែទិញប៊ូសស្រ្តងត្រជាក់ៗ ១កំប៉ុងជូនគាត់ញុំាប៉ូវកម្លាំងជាប្រចាំ ចៃដន្យថ្ងៃនេះមានរាសីខ្ពស់ ត្រូវរង្វាន់ឡានថ្មីខ្លាញ់គោលេខរៀង ០៣០ ធ្វើឱ្យគាត់សប្បាយចិត្តជាខ្លាំង រត់ឱបប្ដីផង ស្រែកប្រាប់អ្នកភូមិផង
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 1, 2023 Khmernote
អង្ករម៉ាកសមូហភាព SKO ដែលផលិតចេញពីពូជស្រូវសែនក្រអូបនៅឆ្នាំ២០២៣ ត្រូវបានឈ្នះ ពានរង្វាន់មាស នៅក្នុងកម្មវិធីវាយតម្លៃគុណភាព រសជាតិ ប្រភេទអង្ករសគ្រាប់វែង ចិន-អាស៊ាន លើកទី១ (1st China-ASEAN Taste Quality Appraisal Activities of High-Quality Indica Rice Variety) កាលពីថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២៣។ អង្ករម៉ាក សមូហភាព SKO ដែលមានពូជស្រូវឈ្មោះសែនក្រអូប (SEN KRA DB) ត្រូវបានទទួលស្គាល់ដោយ គណៈកម្មាធិការ
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 1, 2023 Khmernote
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងថា ក្នុងឆ្នាំ២០២៤ អនុវិស័យកាត់ដេរ រំពឹងថានឹងមាននិន្នាការងើបឡើងវិញ ដោយសារការងើបឡើងវិញនៃតម្រូវការសកល ជាពិសេសបណ្តាប្រទេសជាដៃគូពាណិជ្ជកម្មរបស់កម្ពុជា រួមមាន សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបជាដើម។ នេះ ដោយយោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន។ ខ្លឹមសារសង្ខេបនៃសេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០២៤ ដែលផ្សព្វផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី២៧ ខែតុលាឆ្នាំ២០២៣ បានឱ្យដឹងថា៖ «វិស័យឧស្សាហកម្មត្រូវបានព្យាករថានឹងបន្តនិន្នាការកើនឡើង ក្នុងរង្វង់ ៨,៥ភាគរយក្នុងឆ្នាំ២០២៤ ពីប្រមាណ៥ភាគរយក្នុងឆ្នាំ២០២៣ ដោយសារការរំពឹងទុកការងើបឡើងវិញនៃអនុវិស័យកាត់ដេរ ស្របពេលដែលអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរនៅបន្តរក្សាបានកំណើនរឹងមាំ ខណៈដែលអនុវិស័យសំណង់នៅបន្តមានកំណើនទាប»។ ខ្លឹមសារសង្ខេបនេះបញ្ជាក់ថា ការដាក់ចេញនូវ «យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជាឆ្នាំ២០២២-២០២៧» ក៏ត្រូវបានរំពឹងថានឹងជួយជំរុញបរិយាកាសវិនិយោគ និងការប្រកួតប្រជែងបន្ថែមក្នុងអនុវិស័យនេះផងដែរក្នុងឆ្នាំ២០២៤។ យ៉ាងណាមិញ,
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 1, 2023 Khmernote
អង្ករពូជស្រូវសែនក្រអូបកម្ពុជា បានឈ្នះពានរង្វាន់មាស ក្នុងកម្មវិធីវាយតម្លៃគុណភាពរសជាតិប្រភេទអង្ករសគ្រាប់វែងចិន-អាស៊ាន លើកទី១ (1st China-ASEAN Taste Quality Appraisal Activities of High-Quality Indica Rice Variety) កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ នេះបើយោងតាមការចុះផ្សាយនៅលើបណ្ដាញសង្គមផ្លូវរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ សូមជម្រាបផងដែរថា បើតាមការលើកឡើងរបស់ ឯកឧត្តម ប៉ាន សូរស័ក្តិ កាលពីពេលកន្លងទៅនេះ អង្ករសែនក្រអូបបានដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំចេញ ហើយវាជាប្រភេទពូជមិនប្រកាន់រដូវដែលអនុញ្ញាតឱ្យកសិករកម្ពុជាដាំដុះបានរហូតដល់៣ដងក្នុងមួយឆ្នាំ ជាហេតុនាំឱ្យពូជស្រូវសែនក្រអូបក្លាយជាជម្រើសមួយថ្មីសម្រាប់កសិករ និងសម្រេចបានការចុះបញ្ជីម៉ាកសមូហភាពអង្ករ កាលពីថ្ងៃទី២០
- ទេសចរណ៍ទេសចរណ៍ November 1, 2023 Khmernote
យោងតាមការចុះផ្សាយរបស់នៅលើបណ្ដាញសង្គម ផ្លូវការរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឱ្យដឹងថា ទីក្រុងបាត់ដំបង ត្រូវបានអង្គការយូណេស្កូចុះក្នុង “បណ្តាញទីក្រុងច្នៃប្រតិដ្ឋ” (UNESCO Creative Cities Network ឬហៅកាត់ថា UCCN) ផ្នែកម្ហូបអាហារ (Gastronomy)។ គួរបញ្ជាក់ផងដែរថា យោងតាមការចុះផ្សាយនៅលើគេហទំព័រអង្គការ UNESCO ទីក្រុងបាត់ដំបង ស្ថិតក្នុងចំណោមទីក្រុងចំនួន ៥៥ ដែលត្រូវបានចុះក្នុង “បណ្តាញទីក្រុងច្នៃប្រតិដ្ឋ” របស់ អង្គការយូណេស្កូ បន្ទាប់ពីទទួលបានការជ្រើសរើសដោយអគ្គនាយកអង្គការយូណេស្កូគឺលោកស្រី Audrey Azoulay៕ ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ , www.unesco.org អត្ថបទ៖
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 31, 2023 Khmernote
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ នេះ បានសម្រេចអនុម័តគម្រោងវិនិយោគចំនួន ១២ទីតាំងបន្ថែមទៀតក្នុងទុនវិនិយោគប្រមាណ ៦៦លានដុល្លារ ក្នុងនោះខេត្តកំពង់ស្ពឺ ទទួលបានគម្រោងច្រើនជាងគេ។ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១-“WP SPORTS (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតសម្ភារៈកីទ្បា ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ ៧,២ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៧៥០កន្លែង។ ២-“SHCA GARMENT (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់










