ព័ត៌មានចុងក្រោយ
  • ឯកឧត្ដម តឹករ៉េត សំរេច៖ « ទៅថ្ងៃអនាគត នឹងមានទីក្រុងរណបទំនើបនៅតំបន់ជុំវិញអាកាសយានដ្ឋាន អន្តរជាតិ សៀមរាប-អង្គរ» សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 4, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្នុងពេលចុះពិនិត្យការងារបញ្ចប់នៃគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្ដម តឹករ៉េត សំរេច រដ្ឋលេខាធិការប្រចាំការ ក្រសួងរៀបចំ ដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មការតម្រង់ទិស សម្រាប់ការសាងសង់អាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ បានលើកឡើងថា ការងាររបស់គណៈកម្មការនៅពេលនេះ គឺបានចប់សព្វគ្រប់។ ថ្ងៃនេះ គឺជាការពិនិត្យបញ្ចប់គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្ករ មុនការសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ​នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបានរំលឹកថា

  • ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី និង ឯកឧត្ដមអភិបាល​ខេត្ត​ព្រះសីហនុ​ សហការគ្នាដាំកូនត្នោតជំហានដំបូង ១០០០ដើមអមសងខាងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដើម្បី​បង្ហាញអត្តសញ្ញាណ​ជាតិ​ខ្មែរទៅកាន់អ្នកធ្វើដំណើរ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ November 4, 2023 Khmernote

    ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី និង ឯកឧត្ដម​ គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ​ បានសហការគ្នាដាំកូនត្នោត​ អមសងខាងតាម​បណ្តោយ​ផ្លូវ​ល្បឿនលឿន ដើម្បីបង្ហាញដេីម​ត្នោត​ដែលជា​អត្តសញ្ញាណ​ជាតិ​ខ្មែរ ទៅកាន់ភ្ញៀវជាតិ និងអន្តរជាតិ និងប្រជាពលរដ្ឋ បានគយគន់អំឡុងពេលដែលធ្វើដំណើរ។ តាមរយៈខ្លឹមសារបង្ហោះនៅលើបណ្ដាញសង្គមផ្លូវការ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានលើកឡើងថា ឯកឧត្តម ​មានបំណង​ចង់ដាំដេីមត្នោត​អមសងខាងផ្លូវ​ល្បឿនលឿន​​ តាំង​ពីឯកឧត្តមបាន​ចុះមកមេីល​សកម្មភាព​ក្រុម​អ្នក​បច្ចេកទេស​ចុះមក​វាស់ស្ទង់​ សាងសង់ផ្លូវ​ល្បឿនលឿន​មកម្ល៉េះ ហើយស្រាប់តែ​កាលពីថ្ងៃទី៩​ ខែតុលា​ ឆ្នាំ​២០២៣ ឯកឧត្ដម​ អភិបាល​ខេត្ត​ព្រះសីហនុ​ បាន​បបួល​ឯកឧត្តមដាំកូនត្នោត​ តាម​បណ្តោយ​ផ្លូវ​ល្បឿនលឿន​នេះពិតប្រាកដមែន។ ឯកឧត្តមបណ្ឌិត បានឱ្យដឹងបន្ថែមទៀតថា កាលពីវេលាម៉ោង​៨ព្រឹក​

  • មានតែប៊ូសស្រ្តងទេ ហ៊ានផ្ដល់ប្រាក់លើកទឹកចិត្ត ១០០លានរៀល ដំបូងគេ ជួយដល់កីឡាករគុនខ្មែរ Boostrong
    Boostrong
    Boostrong November 4, 2023 Khmernote

    ប៊ូសស្រ្តងជាក្រុមហ៊ុនភេសជ្ជៈប៊ូវកម្លាំងដំបូងគេបង្អស់ ដែលហ៊ានផ្ដល់ប្រាក់ឧបត្ថម្ភលើកទឹកចិត្តខ្ពស់ជាងគេមិនធ្លាប់មានពីមុនមកនៃវិស័យគុនខ្មែរ ចំនួន ១០០លានរៀល ដល់ BA របស់ខ្លួន គឺកីឡាករ ព្រំ សំណាង។ ប៊ូសស្រ្តងជួយគុនខ្មែរ រៀបចំកម្មវិធីប្រគល់ប្រាក់ឧបត្ថម្ភដល់កីឡាករគុនខ្មែរ ព្រំ សំណាង ដូចដែលបានប្រកាសនៅក្នុងមហាព្រឹត្តិការណ៍ “ប៊ូសស្រ្តងជួយគុនខ្មែរ អ្នកខ្លាំងពូកែ ប៊ូសស្រ្តងឱ្យឡាន” កាលពីថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៣ នេះ ដោយប៊ូសស្រ្តងបានប្រកាសថាផ្ដល់ប្រាក់ឧបត្ថម្ភលើកទឹកចិត្ត បំប៉ន BA របស់ខ្លួន គឺកីឡាករ ព្រំ សំណាង ចំនួន ១០០លានរៀល ដើម្បីបំប៉នរាងកាយឡើងវិញ ឱ្យក្លាយជាអ្នកខ្លាំងគុនខ្មែរពិតប្រាកដ

  • ឯកឧត្តម ស៊ុន ចាន់ថុល អំពាវនាវដល់មន្ត្រីពាក់ព័ន្ធ ជួយទាក់ទាញអ្នកវិនិយោគមកបណ្ដាក់ទុននៅកម្ពុជា ដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 3, 2023 Khmernote

    ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអំពាវនាវដល់មន្ត្រីពាក់ព័ន្ធជួយទាក់ទាញអ្នកវិនិយោគមកបណ្ដាក់ទុននៅកម្ពុជា ព្រមទាំងជួយសម្របសម្រួល ថែទាំ និងធ្វើការជាមួយអ្នកវិនិយោគក្នុងការពង្រីកគម្រោងវិនិយោគដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងឱកាសចុះទស្សនកិច្ចតំបន់សេដ្ឋកិច្ចពិសេសចំនួន៣ ស្ថិតក្នុងខេត្តស្វាយរៀង និងក្រុមហ៊ុនចំនួន៦ដែលវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំង៣នេះ នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ថា៖ «ខ្ញុំបានណែនាំ អំពាវនាវ សំណូមពរថា យើងមន្ត្រីរាជការមានតួនាទី ទី១ ចូលរួមទាក់ទាញអ្នកវិនិយោគមកបណ្ដាក់ទុននៅកម្ពុជា ទី២សម្របសំរួល។ ពេលមកហើយ សម្របសំរួលគេឱ្យបានស្រួល។ ទី៣ មកហើយ ថែទាំឱ្យបានគង់វង្ស។ ទី៤ ធ្វើការជាមួយគ្នា ពង្រីកអ្វីៗដែលមាន»។ ឯកឧត្តមបញ្ជាក់ថា

  • ក្រសួងការងារ កំពុងសហការជាមួយក្រសួងស្ថានប័នពាក់ព័ន្ធ ដើម្បីបង្កើតទារកដ្ឋាន និងមតេ្តយ្យសហគមន៍ នៅតាមតំបន់ដែលមានរោងចក្រ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 3, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាននិងកំពុងសហការជាមួយក្រសួងស្ថានប័ន ពាក់ព័ន្ធ និយោជក កម្មករនិយោជិត រួមគ្នាសិក្សាលទ្ធភាព ដើម្បីបង្កើតទារកដ្ឋាន និងមតេ្តយ្យសហគមន៍នៅតាម តំបន់ដែលមានរោងចក្រ សម្រាប់ផ្តល់ភាពងាយស្រួលដល់កម្មករ កម្មការិនី បានយកកូនៗរបស់ខ្លួនទៅ ទទួលសេវាថែទាំ និងអប់រំបានត្រឹមត្រូវ។ ថ្លែងក្នុងពិធីសំណេះសំណាលជាមួយកម្មករជិត២ម៉ឺននាក់ នៅខេត្តកណ្តាល នាថ្ងៃទី ០២ ខែវិច្ជិកា ឆ្នាំ២០២៣នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា បន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំ

  • CDC នឹងសហការជាមួយក្រុមហ៊ុនកង់ XDS បង្កើតកម្មវិធីជិះកង់ក្នុងតំបន់អង្គរនៅឆ្នាំក្រោយ ដើម្បីផ្សព្វផ្សាយវិស័យទេសចរណ៍, ការវិនិយោគ និងផលិតផលរបស់ក្រុមហ៊ុននៅកម្ពុជា រួមទាំងរៃអង្គាសថវិកាជូនដល់មន្ទីរពេទ្យកុមារអង្គរ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 3, 2023 Khmernote

    ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងសហការជាមួយក្រុមហ៊ុនកង់ XDS រួមគ្នាបង្កើតកម្មវិធីជិះកង់ក្នុងតំបន់អង្គរ នៅឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីបង្ហាញអំពីកិត្យានុភាពនៃវប្បធម៌-អរិយធម៌ខ្មែរ ផ្សព្វផ្សាយវិស័យទេសចរណ៍របស់កម្ពុជាឱ្យដល់អតិថិជនរបស់ក្រុមហ៊ុន XDS នៅទូទាំងពិភពលោក ព្រមទាំងរៃអង្គាសថវិកាជូនមន្ទីរពេទ្យកុមារអង្គរ និងដើម្បីបង្ហាញថាកម្ពុជាមានក្រុមហ៊ុនវិនិយោគរោងចក្រដំឡើងកង់ខ្នាតធំលំដាប់អន្តរជាតិផងដែរ។ យោងតាមការលើកឡើងរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល តាមរយៈវិដេអូខ្លីមួយ បានបញ្ជាក់ថា ក្រុមហ៊ុនកង់ XDS បានឯកភាពនឹងខិតខំធ្វើការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រៀបចំកម្មវិធីធាក់កង់មួយដ៏ធំនៅអង្គរនៅឆ្នាំក្រោយ ដើម្បីផ្សព្វផ្សាយ អំពីវប្បធម៌ អារិយធម៌កម្ពុជា ផ្សព្វផ្សាយពីកង់របស់គាត់ ផ្សព្វផ្សាយឱ្យខ្មែរបានដឹងថា នៅកម្ពជាមានរោងចក្រផលិតកង់ដែលលក់នៅទូទាំងពិភពលោក។ គួររម្លឹកផងដែរថា កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ កន្លងទៅនេះ ឯកឧត្តម

  • ក្រសួងទេសចរណ៍ អំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ និងសេវាកម្មដឹកជញ្ជូនអ្នកដំណើរ កុំដំឡើងថ្លៃសេវាកម្ម ឬ សម្រួលថ្លៃសេវាកម្ម ដល់ អនុរក្ស និងសិស្សានុសិស្សក្នុងរយៈពេលប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិឆ្នាំ២០២៣ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម November 3, 2023 Khmernote

    ក្រសួងទេសចរណ៍ កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានចេញសេចក្ដីអំពាវនាវចំពោះប្រតិបត្តិករទេសចរណ៍ និងសេវាកម្មដឹកជញ្ជូនអ្នកដំណើរ កុំដំឡើងថ្លៃសេវាកម្ម ឬ សម្រួលថ្លៃសេវាកម្ម ដើម្បីសម្របសម្រួល និងបង្កលក្ខណៈងាយស្រួលដល់ អនុរក្ស និងសិស្សានុសិស្សក្នុងរយៈពេលប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិឆ្នាំ២០២៣។ ក្រសួងទេសចរណ៍ សូមជម្រាបជូនដំណឹងដល់ប្រតិបត្តិករទេសចរណ៍ ដែលជាម្ចាស់ ឬ អ្នកគ្រប់គ្រងអាជីវកម្មសេវាកម្មទេសចរណ៍ទាំងអស់នៅតាមរាជធានី-ខេត្តឱ្យបានជ្រាបថា នៅថ្ងៃចន្ទ-អង្គារ ៨-៩រោច ខែអស្សុជ ឆ្នាំថោះ បព្វាស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅទូទាំង

  • ក្រសួងកសិកម្ម៖ «អង្ករខ្មែរជើងដំបូង» បានដឹកទៅដល់កំពង់ផែឥណ្ឌូនេស៊ីជាផ្លូវការ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 2, 2023 Khmernote

    ប្រភពព័ត៌មានពីក្រសួងកសិម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងនាព្រឹកនេះថា បន្ទាប់ពីចរចាបើកទីផ្សារបានសម្រេច នៅក្នុងខែសីហា ឆ្នាំ២០២៣ អង្កររបស់កម្ពុជាបានដឹកទៅដល់កំពង់ផែឥណ្ឌូនេស៊ីហើយ។ ពិធីបើកកុងតឺន័របានរៀបចំធ្វើជាផ្លូវការ នៅថ្ងៃព្រហស្បតិ៍ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។ នេះបើយោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នាថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ។ ប្រភពដដែល បានបន្តថា នេះជាលទ្ធផលនៃកិច្ចខំប្រឹងប្រែងក្នុងការចរចាបើកទីផ្សារ និងជំរុញការនាំចេញរហូតបានសម្រេច តាមរយៈការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងការចូលរួមពីសំណាក់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ រាប់ចាប់តាំងពីក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក៏ដូចជាវិស័យឯកជនជាដៃគូ គឺសហព័ន្ធស្រូវអង្ករកម្ពុជា។ តាមក្រសួងកសិកម្ម