- សេដ្ឋកិច្ចសេដ្ឋកិច្ច November 11, 2023 Khmernote
កាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះដែរ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានចូលរួមពិភាក្សាលើការត្រៀមរៀបចំពិធីនាំចេញចំណិតដំឡូងមីក្រៀមត្រង់ទៅប្រទេសចិន ជាមួយសហភាពសហគមន៍កសិកម្មបន្លែសុវត្ថិភាពកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងកិច្ចប្រជុំនេះ សហភាពសហគមន៍កសិកម្មបន្លែសុវត្ថិភាពកម្ពុជា បានស្នើ ឯកឧត្តមរដ្ឋមន្ត្រី ចំនួន ៣ចំណុច គឺធ្វើលិខិតអញ្ជើញភាគីចិនចូលរួមដើម្បីគាំទ្រការនាំចេញ។ បន្ថែមពីការងារពាក់ព័ន្ធនឹងដំឡូងមី សហគមន៍បានស្នើឯកឧត្តមរដ្ឋមន្ដ្រី ទាក់ទាញអ្នកវិនិយោគបន្ថែមទៀតលើការងារស្រូវអង្ករ ក៏ដូចជាស្វែងរកការគាំទ្រពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានទទួលយកសំណើទាំង៣ ហើយក្រសួងនឹងជួយរៀបចំឱ្យមានការគាំទ្រលើការនាំចេញចំណិតដំឡូងមីក្រៀមនេះ។ ជាមួយគ្នានេះដែរ
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 10, 2023 Khmernote
កសិករដាំដំណាំដូង នៅតំបន់ដីសណ្ដទន្លេមេគង្គ ក្នុងប្រទេសវៀតណាមជួបប្រទះការខាតបង់ ដោយសារតែតម្លៃ និងបរិមាណនាំចេញ ផ្លែដូងធ្លាក់ចុះ។ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន តម្លៃដូង បានធ្លាក់ចុះពាក់កណ្ដាល ពោលគឺចុះមកនៅត្រឹមចន្លោះពី ១៥០០ ទៅ ២៩០០ដុង (០.០៦ ទៅ ០.១២ ដុល្លារ) ក្នុងមួយផ្លែ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress។ លោក Phan Van Dinh អាយុ ៦៨ឆ្នាំ កសិករមកពីស្រុក Giong Trom នៃខេត្ត Ben Tre ដែលជាខេត្តដាំដូងធំជាងគេរបស់វៀតណាម មានចំការដូងទំហំ
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 10, 2023 Khmernote
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានស្នើដល់ក្រុមហ៊ុនចិនពន្លឿនកិច្ចការងារសិក្សា ផ្លូវល្បឿនលឿនខ្សែទី៣ ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ដើម្បីអាចឈានទៅនីតិវិធីបន្តបន្ទាប់ទៀត សំដៅយ៉ាងណាអាចឱ្យគម្រោងនេះចេញជាលទ្ធផលសម្រាប់នីតិកាលទី៧នេះ។ ការស្នើសុំរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីខាងលើនេះ បានធ្វើឡើងនៅក្នុងពិធីអបអរសាទរខួប១ឆ្នាំ នៃការបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅនេះ ដោយក្នុងពិធីនោះក៏មានការចូលរួមពី ឯកឧត្តម វ៉ាង វ៉ិនធាន ឯកអគ្គរាជទូតចិនប្រចាំកម្ពុជា ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ចាវ យ៉ុង (Zhou Yong) នាយកសាខាក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិនប្រចាំកម្ពុជា
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 9, 2023 Khmernote
ក្រុមហ៊ុនផលិតបន្ទះឈីបយក្សរបស់អាមេរិក Intel បាននិយាយថា ខ្លួនមិនដែលប្រកាសពីការវិនិយោគបន្ថែមណាមួយក្នុងប្រទេសវៀតណាម ក្រៅពីការវិនិយោគចំនួន ១.៥ ពាន់លានដុល្លារដែលខ្លួនបានធ្វើរួចមកហើយរហូតមកដល់ពេលនេះនោះទេ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress។ ការបដិសេធរបស់ក្រុមហ៊ុន Intel បានធ្វើឡើង បន្ទាប់ពីសារព័ត៌មាន Reuters កាលពីថ្ងៃអង្គារបានរាយការណ៍ថា ក្រុមហ៊ុនផលិតបន្ទះឈីបរបស់សហរដ្ឋអាមេរិកបានលុបចោលផែនការវិនិយោគ ១ ពាន់លានដុល្លារបន្ថែមទៀតនៅក្នុងប្រទេសវៀតណាម ដោយដកស្រង់ប្រភពអនាមិក។ យ៉ាងណាមិញ អ្នកតំណាងក្រុមហ៊ុនម្នាក់បានប្រាប់សារព័ត៌មាន VnExpress កាលពីថ្ងៃពុធថា “បន្ទាប់ពីបង្កើនការវិនិយោគរបស់ក្រុមហ៊ុនដល់ ១.៥ ពាន់លានដុល្លារក្នុងឆ្នាំ២០២១ ក្រុមហ៊ុនមិនដែលបានប្រកាសជាផ្លូវការណាមួយអំពីការវិនិយោគថ្មីនោះទេ” ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Intel បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសវៀតណាមក្នុងឆ្នាំ២០០៦ ជាមួយនឹងរោងចក្រផលិត និងសាកល្បង
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 9, 2023 Khmernote
យើងតាមការចុះផ្សាយរបស់ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ បានឱ្យដឹងថា ថ្ងៃស្អែកនេះ ពិព័រណ៍ការងារ និងផលិតភាពជាតិ រយៈពេលពីរថ្ងៃដែលផ្តល់ឱកាសការងារជាង ២ម៉ឺនកន្លែង ពីក្រុមហ៊ុន រោងចក្រ និងសហគ្រាសធំៗចំនួន ១៥០ នឹងចាប់ផ្តើមបើកទ្វារទទួលស្វាគមន៍យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារធ្វើ នៅអគារពិព័រណ៍កោះពេជ្រ ហើយ។ ដូច្នេះ សូមបងប្អូនប្រជាជនខ្មែរ ជាពិសេសយុវជន អញ្ជើញទៅទស្សនាផ្ទាល់ដើម្បីស្វែងយល់ពីទីផ្សារការងារ និងក្រុមហ៊ុនដែលជាគោលដៅអាជីពរបស់ខ្លួន ហើយអាចយក CV ដើម្បីអាចដាក់ពាក្យសម្ភាសការងារទៅតាមជំនាញរៀងៗខ្លួន។ ទន្ទឹមនឹងនេះ បងប្អូន ក៏អាចចូលទស្សនាតាមអនឡាញតាមរយៈ www.careerfair.nea.gov.kh
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 9, 2023 Khmernote
គិតពីថ្ងៃទី១ វិច្ឆិកា ២០២២ ដល់ថ្ងៃទី៣១ តុលា ២០២៣ កន្លងមកនេះ មានយានយន្តប្រមាណ ៤,៦៨លានគ្រឿង បានធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ហើយថវិកាដែលក្រុមហ៊ុនទទួលបានរយៈពេល ១ឆ្នាំនេះ មានចំនួនប្រមាណ ៣៥លានដុល្លារ។ នេះបើយោងតាមការចុះផ្សាយនៅលើគណនីផ្លូវការរបស់ឯកឧត្តម ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ សូមជ្រាបថា ដើម្បីជាការអបអរសាទរនូវគម្រប់ខួប១ឆ្នាំនៃការបើកឱ្យប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងដោយមានការសម្របសម្រួលពីរាជរដ្ឋាភិបាលកម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រុមហ៊ុនផ្លូវល្បឿនលឿនបានសម្រេចបន្តរក្សាតម្លៃដដែល (បញ្ចុះតម្លៃ២០%) ក្នុងរយៈពេលពេញ១ឆ្នាំ ចំពោះអ្នកប្រើប្រាស់គន្លង ETC និងគន្លង
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 8, 2023 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា កម្ពុជាជាប្រទេសដែលធ្លាប់តែនាំចូល ប៉ុន្តែបច្ចុប្បន្នអាចផលិតសម្រាប់ផ្គត់ផ្គង់ក្នុងប្រទេស និងអាចមានលទ្ធភាពនាំចេញទៅប្រទេសក្រៅថែមទៀត។ ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត នៅតាមបណ្តារោងចក្រ សហគ្រាសចំនួន ៣០ ដែលមានមូលដ្ឋានក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ នាព្រឹកថ្ងៃអង្គារ ៩រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចធិបតី បាន ថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋដែលផ្ដល់ឱកាសឱ្យគណបក្សប្រជាជនបម្រើបងប្អូនតទៅទៀត។
- អាជីវកម្មអាជីវកម្ម November 8, 2023 Khmernote
កាលពីព្រឹកថ្ងៃអង្គារ ៩រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម គង់ វិមាន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន China MCC22 Group Corporation Ltd ដឹកនាំដោយលោក Guo KongSong អ្នកគ្រប់គ្រងទូទៅនៃនាយកដ្ឋានពាណិជ្ជកម្មក្រៅប្រទេសរបស់ក្រុមហ៊ុន។ ជំនួបនាឱកាសនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីឱ្យក្រុមហ៊ុនអាចជជែកស្វែងយល់បន្ថែមអំពីឱកាសវិនិយោគលើវិស័យនានាក្នុងប្រទេសកម្ពុជា ដែលស្របតាមមុខសញ្ញាវិនិយោគរបស់ខ្លួនដូចជាការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធចម្រោះទឹកកខ្វក់ ផ្លូវល្បឿនលឿន រោងចក្ររ៉ែ










