រំភើប! អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ទទួលជើងហោះហើរត្រង់ជាលើកដំបូង និងជាយន្តហោះខ្នាតធំ បូអុីង 777-200 ជាមួយអ្នកដំណើរ ២០៨នាក់
ទេសចរណ៍
November 25, 2023
Khmernote
យោងតាមការចុះផ្សាយនៅលើផេកផ្លូវការ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា នៅយប់ថ្ងៃទី២៤ ខែវិច្ឆិកា មានយន្តហោះខ្នាតធំ បូអុីង៧៧៧ លើកទី១ ហោះត្រង់ពីទីក្រុងសុីដនី ប្រទេសអូស្ត្រាលី មកចុះនៅខេត្តសៀមរាប។
យន្តហោះខ្នាតធំនោះដឹកអ្នកដំណេីរ ចំនួន២០៨នាក់ និងក្រុមហោះហើរចំនួន ១៦នាក់ សរុប ២២៤នាក់ និងហោះចាកចេញពីសៀមរាបវិញនៅថ្ងៃ ២៧ ខែវិច្ឆិកា៕








