ព័ត៌មានចុងក្រោយ
  • ក្រសួងការងារ៖ មុខជំនាញចំនួន ៣៨មុខ ដែលនឹងបណ្តុះបណ្តាលដល់យុវជនមកពីគ្រួសារក្រីក្រ ជាជំនាញដែលទីផ្សារកំពុងត្រូវការ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 15, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកំណត់វិស័យ និងមុខជំនាញសម្រាប់ជំហានដំបូងចំនួន ៣៨មុខជំនាញ នៅក្នុងវិស័យអាទិភាពចំនួន ១០ សម្រាប់ការរៀនមិនគិតថ្លៃ ក្នុង«កម្មវិធីបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ» ដោយវិស័យអាទិភាព​ទាំង១០នោះ គឺត្រូវបានកំណត់តាមរយៈការសិក្សាលើស្ថានភាពសេដ្ឋកិច្ច តាមវិស័យនិងអនុវិស័យ, ការសិក្សាទីផ្សារការងារផ្អែកលើចំនួនរោងចក្រ សហគ្រាស និងកម្មករនិយោ​ជិត, និងគោលនយោបាយអាទិភាព ឬយុទ្ធសាស្ត្រនយោបាយនានា។ នេះបើតាមការថ្លែងបញ្ជាក់របស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ នៅក្នុងពិធីប្រកាស​ដាក់ឱ្យអនុវត្តជាផ្លូវការ «របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់ បុគ្គ​ល​​ស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស.» និង «កម្មវិធីបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ

  • ដំណឹងល្អ! ក្រុមហ៊ុនជប៉ុនធំមួយ នឹងគ្រោងផ្តល់ឱកាសការងារបន្ថែម ៧០០កន្លែងទៀតដល់ពលរដ្ឋខ្មែរនៅឆ្នាំក្រោយនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 14, 2023 Khmernote

    ក្រុមហ៊ុន Denso ដែលជាក្រុមហ៊ុនជប៉ុនដ៏ធំមួយ បោះទុនវិនិយោគនៅកម្ពុជាតាំងពីឆ្នាំ២០១៣ គ្រោងផ្តល់ឱកាសការងារបន្ថែមប្រមាណ ៧០០កន្លែងទៀត នៅឆ្នាំក្រោយនេះ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលចុះផ្សាយកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ សេចក្ដីប្រកាសព័ត៌មានខាងលើ បានឱ្យដឹងថា កាលពីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ជា ចុន្ទី អគ្គលេខាធិការគណះកម្មការវិនិយោគកម្ពុជា បានអនុញ្ញាតឱ្យលោក ម៉ីនីហ្ស៊ីកា ណាអូតូ នាយកប្រតិបត្តិ ប្រចាំតំបន់អាស៊ីនៃក្រុមហ៊ុនដេនស្ទ (Denso) និងក្រុមការងារចូលសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងជំនួបនោះ លោក អ៊ូនីហ្ស៊ីកា ណារតូ បានជម្រាបជូនឯកឧត្តមអគ្គលេខាធិការថា នាពេលបច្ចុប្បន្ន

  • កម្មវីធីលើកកម្ពស់ស្រ្តីទូទាំងប្រទេសធំជាងគេ រកឃើញម្ចាស់ឡានប៊ូសស្រ្តងកាន់កំប៉ុងយូរជាងគេហើយ Boostrong
    Boostrong
    Boostrong November 14, 2023 Khmernote

    ប៊ូសស្រ្តង សំណាបយោងដី ស្រីយោងប្រុស ទោះមានអ្នកចូលរួមប្រកួតជាង ២ពាន់គូក៏គ្មានបញ្ហាសម្រាប់អតីតអ្នកប្រដាល់គុនខ្មែរ ខំតស៊ូអត់ធ្មត់ជាមួយភរិយារហូតបានជ័យលាភី កាន់កំប៉ុងប៊ូសស្រ្តងយូរជាងគេ ជិត១០ម៉ោង។ អបអរសាទរ បងប្រុស ហ៊ុន សំណាង និងបងស្រី ទ្រី ច័ន្ទី លេខរៀងទី 177 បំបែកកំណត់ត្រាកាន់កំប៉ុងយូរជាងគេ កាន់បាន ៩ម៉ោង ៥៣នាទី និង១៨វិនាទី ក្នុងចំណោមបេក្ខភាពប្រកួតកាន់កំប៉ុងជាង២ពាន់គូ ទទួលបានឡានថ្មីខ្លាញ់គោពីប៊ូសស្រ្តង។ ប៊ូសស្រ្តងជាក្រុមហ៊ុនធំទីមួយ បង្កើតមហាព្រឹត្តិការណ៍ដ៏មានអត្ថន័យខ្លាំងបំផុត លើកតម្កើងស្រ្តី និងឱ្យតម្លៃស្រ្តីធំជាងគេ ដោយធ្លុះបញ្ចាំងពីសកម្មភាពស្រ្តីខំតស៊ូអត់ធ្មត់ ជួយជ្រោមជ្រែង និងផ្ដល់កម្លាំងចិត្តដល់បុរសឱ្យកាន់កំប៉ុងមិនឱ្យធ្លាក់រហូតដល់ទីបំផុត ដូចសុភាសិតចាស់បុរាណលោកពោលថា សំណាបយោងដី ស្រីយោងប្រុស។

  • ផលិតផលសក្តានុពលរបស់កម្ពុជាជាច្រើនមុខ ទទួលបានការចាប់អារម្មរណ៍ ក្នុងពិព័រណ៍ទំនិញនាំចូលអន្ដរជាតិចិនលើកទី៦នៅសៀងហៃ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 13, 2023 Khmernote

    យោងតាមការចុះផ្សាយ ក្រសួងព័ត៌មាន បានឱ្យដឹងថា ផលិតផលសក្តានុពលរបស់កម្ពុជាជាច្រើនមុខ ទទួលបានការចាប់អារម្មរណ៍យ៉ាងខ្លាំងពីសំណាក់អ្នកទស្សនាជនជាតិចិន និងអន្តរជាតិ ក្នុងពិព័រណ៍ទំនិញនាំចូលអន្ដរជាតិចិនលើកទី៦ នៅទីក្រុងសៀងហៃ ប្រទេសចិន។ ពិព័រណ៍ទំនិញនាំចូលអន្ដរជាតិចិនលើកទី៦ (The 6t h China International Import Expo) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥-១០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងសៀងហៃ ប្រទេសចិន បានបិទបញ្ចប់ទៅប្រកបដោយជោគជ័យ និងទទួលបានលទ្ធផលយ៉ាងល្អប្រសើរ។ ផលិតផលសក្តានុពលរបស់កម្ពុជាជាច្រើនមុខទទួលបានការចាប់អារម្មរណ៍យ៉ាងខ្លាំងពីសំណាក់អ្នកទស្សនាជនជាតិចិន និងអន្តរជាតិ។ ក្នុងព្រឹត្តិការណ៍ពិព័រណ៍ខាងលើ ក្រសួងពាណិជ្ជកម្មកម្ពុជា បានសាងសង់ពន្លាជាតិដែលមានទំហំ១៣៦ម៉ែត្រការ៉េ និងដាក់តាំងបង្ហាញផលិតផលសក្តានុពលកម្ពុជាជាច្រើនមុខដូចជា៖ អង្ករ គ្រាប់ស្វាយចន្ទីរ ម្រេច ទឹកឃ្មុំ

  • ដំណឹងល្អ! រាជរដ្ឋាភិបាលសម្រេចលើកលែងប្រាក់រំដោះពន្ធលើប្រាក់ចំណូលលើផលិតផលកសិកម្ម ចំនួន៥មុខ រួមមាន មៀនប៉ៃលិន ស្វាយ វារីវប្បកម្ម ការចិញ្ចឹមសិត្វ និងផលិតផលដូងប្រេង សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 13, 2023 Khmernote

    សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចលើកលែងប្រាក់រំដោះពន្ធលើផលិតផលកសិកម្ម ចំនួន ៥មុខបន្ថែមទៀត តាមការស្នើសុំរបស់វិស័យឯកជន ដែលក្នុងនោះរួមមាន៖ មៀនប៉ៃលិន ស្វាយ វារីវប្បកម្ម ការចិញ្ចឹមសិត្វ និងផលិតផលដូងប្រេង បន្ថែមលើផលិតផលដែលមានស្រាប់រួមមាន៖ ស្រូវ អង្ករ ពោត សណ្តែក ម្រេច ដំឡូងមី ស្វាយចន្ទី និងជ័រកៅស៊ូ។ ការសម្រេចនេះធ្វើឡើងនៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្នុងវេទិការាជរដ្ឋាភិបាល ផ្នែកឯកជន លើកទី១៩ និងប្រកាសដាក់ចេញកិច្ចអន្តរាគមន៍នានា ដើម្បីលើកកម្ពស់ការធ្វើធុរកិច្ចនៅកម្ពុជា។ សម្ដេចធិបតី

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា រដ្ឋាភិបាលសម្រេចដាក់ចេញវិធានការចំនួន២ ជួយដល់ប្រតិបត្តិករនៅក្នុងខេត្តសៀមរាប ក្នុងនោះក៏មានការផ្តល់កម្ចីចំនួន ៥០លានដុល្លារ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 13, 2023 Khmernote

    នៅក្នុងឱកាសអញ្ជើញជាអធិបតី​ ក្នុងកម្មវិធី “វេទិកា រាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩”​ នាថ្ងៃទី១៣ ខែវិច្ឆិកា​ ឆ្នាំ២០២៣ ស ម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលសម្រេចដាក់ចេញវិធានការចំនួន ២ ជួយដល់ប្រតិបត្តិករនៅក្នុងខេត្តសៀមរាប ដោយក្នុងនោះ ក្នុងនោះក៏មានការផ្តល់កម្ចីដល់ប្រតិបត្តិករទេសចរណ៍នៅខេត្តសៀមរាប ចំនួន ៥០លានដុល្លារផងដែរ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា៖ «ដោយមើលឃើញពីការលំបាករបស់ប្រតិបត្តិករទេសចរណ៍នៅក្នុងខេត្តសៀមរាប នៅក្នុងការទទួលបានហិរញ្ញប្បទាន ដើម្បីយកទៅប្រើប្រាស់ក្នុងការស្ដារបើកឡើងវិញ ឬ កែលម្អអាជីវកម្ម រាជរដ្ឋាភិបាលសម្រេចដាក់ចេញនូវវិធានការចំនួន២ ដើម្បីជួយដល់ប្រតិបត្តិករទេសចរណ៍នៅសៀមរាប ដោយទី១ អនុញ្ញាតឱ្យគ្រឹះស្ថានធនាគាររៀបចំឥណទានឡើងវិញ ជូនដល់ប្រតិបត្តិករនៅសៀមរាបដែលជួបប្រទះការលំបាកផ្នែកហិរញ្ញវត្ថុបណ្ដោះអាសន្ន

  • សម្ដេចធិបតីនាយករដ្ឋមន្ត្រី បញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលនៅអាណត្តិទី៧ នេះ មិនមានការបង្កើតពន្ធថ្មីនោះទេ ហើយពន្ធដែលមានស្រាប់ក៏មិនមានការដំឡើងអត្រានោះដែរ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 13, 2023 Khmernote

    សម្ដេចធិបតីនាយករដ្ឋមន្ត្រី បញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលនៅអាណត្តិទី៧ នេះ មិនមានការបង្កើតពន្ធថ្មីនោះទេ ចំពោះពន្ធដែលមានស្រាប់ ក៏នឹងមិនមានការដំឡើងអត្រាពន្ធនោះដែរ។ ការលើកឡើងរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ នៅវិមានសន្តិភាព នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ «ខ្ញុំសូមសង្កត់ធ្ងន់ជាថ្មីម្ដងទៀតថា នៅក្នុងនីតិកាលទី៧នេះ រាជរដ្ឋាភិបាលនឹងមិនមានការបង្កើតប្រភេទពន្ធថ្មីនោះទេ ហើយពន្ធដែលមានស្រាប់ក៏មិនមានការដំឡើងអត្រានោះដែរ។ កន្លងមករាជរដ្ឋាភិបាលនៅក្នុងអាណត្តិមុនៗបានសម្រេចលុបចោលជាបន្តបន្ទាប់នៅប្រភេទពន្ធដូចជា ពន្ធសត្តឃាទ ពន្ធលើរបបម៉ៅការ ពន្ធតែមប្រី៍សារពើពន្ធ ពន្ធតែមសារពើពន្ធលើលិខិតរដ្ឋបាល លិខិតតុលាការ និងឯកសារអត្រានុកុលដ្ឋាន ពន្ធលើមធ្យោបាយដឹកជញ្ជូនទោចក្រយានយន្ត ត្រីចក្រយានយន្ត ត្រាក់ទ័រ និងគ្រឿងយន្តប្រហាក់ប្រហែល

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ «ផ្លូវជាតិលេខ៥ នឹងជំរុញវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជាឱ្យកាន់តែខ្លាំងថែមទៀត និងផ្តល់នូវអត្ថប្រយោជន៍យ៉ាងធំធេង» សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 13, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់នៅក្នុងបណ្តាញតេឡេក្រាម របស់សម្តេច នៅល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ (ផ្លូវអាស៊ានហាយវេលេខ១) ត្រូវបានបើកការដ្ឋានសាងសងកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជា និងបានបញ្ចប់ការសាងសង់នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ដែលបានប្រើពេលសាងសង់អស់រយៈពេល ៥៥ខែ។ ផ្លូវនេះ ជាប្រភេទផ្លូវ បេតុងកៅស៊ូ (AC) ដោយបានចំណាយថវិការសាងសង់ក្នុងទំហំទឹកប្រាក់គម្រោង ប្រមាណ ៥០០លានដុល្លារសហរដ្ឋអាមេរិក សាងសង់ឡើងដោយ ក្រុមហ៊ុនសម្ព័ន្ធក្រុមហ៊ុន Tekken-Taiyo