- BoostrongBoostrong November 22, 2023 Khmernote
បងប្រុស យ៉ុង ភក្ដី និងភរិយាឈ្មោះ ស៊ុន ស្រីភ័ស បានទៅធ្វើការនៅប្រទេសថៃ ដោយជក់ចិត្តនឹងរសជាតិឆ្ងាញ់របស់ភេសជ្ជៈប៊ូសស្រ្តង ក៏បានទិញយកទុកញុំាដល់ថៃ ចៃដន្យគាស់ត្រូវរង្វាន់ឡានថ្មីខ្លាញ់គោ បកមកខ្មែរវិញភ្លាមៗដើម្បីបើករង្វាន់។ ម្ចាស់រង្វាន់ឡានថ្មីខ្លាញ់គោពីប៊ូសស្រ្តងពីរនាក់ប្ដីប្រពន្ធនេះ មានស្រុកកំណើតនៅភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បច្ចុប្បន្នពួកគាត់តែងតែធ្វើការឆ្លងដែនញឹកញាប់ទៅធ្វើការនៅប្រទេសថៃ រយៈពេល 4ឆ្នាំហើយ។ ពួកគាត់បានប្រាប់បន្ថែមថា ប៊ូសស្រ្តងរសជាតិឆ្ងាញ់ ញុំា១កំប៉ុង ស្វាងចែស មានកម្លាំងពេញ ១ថ្ងៃ ទើបធ្វើឱ្យពួកគាត់ចូលចិត្តញុំា ទោះបីពួកគាត់ធ្វើការដល់ថៃក៏ពួកគាត់សុខចិត្តទិញពីខ្មែរយកមកទុកញុំាដែរ។ ញុំាប៊ូសស្រ្តងឆ្ងាញ់ត្រជាក់ៗ រហូតត្រូវរង្វាន់ឡានថ្មីខ្លាញ់គោ លេខរៀង 023 ធ្វើឱ្យពួកគាត់រំភើបចិត្តជាខ្លាំង ស្រែកហ៊ោផង យំផង
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 22, 2023 Khmernote
ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (Fumiaki TAKAHASHI) ប្រធានសមាគមជប៉ុន-កម្ពុជា (JCA) និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា សមាគមជប៉ុន-កម្ពុជា បាននិងកំពុងជំរុញអ្នកវិនិយោគធុនតូច និងមធ្យមរបស់ជប៉ុន មកធ្វើការវិនិយោគនៅកម្ពុជាលើវិស័យសំខាន់ៗមួយចំនួន។ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី បានលើកឡើងនៅក្នុងឱកាសជួបសម្តែងការគួរសម ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ម្សិលមិញនេះ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួបនោះ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក
- ទេសចរណ៍ទេសចរណ៍ November 22, 2023 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ បានឱ្យដឹងថា នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ មាននាវាទេសចរណ៍មួយទៀតឈ្មោះ Oceania Regatta សញ្ជាតិ Marshal Islands មកពីប្រទេសវៀតណាម ផ្ទុកភ្ញៀវទេសចរសរុប ៦២៨នាក់ ស្រី ៣៣៥ នាក់ មាននាវិក ៣៩២នាក់ ស្រី៨៧ នាក់ ភាគច្រើនភ្ញៀវជនជាតិអាមេរិក កាណាដា និងអង់គ្លេស…។ ល។ ក្រសួងបានបញ្ជាក់ឱ្យដឹងថា ភ្ញៀវបានទៅទស្សនានៅតាមតំបន់ឆ្នេរ ផ្សារលើ វត្តលើ និងវត្តក្រោមជាដើម។ ជាមួយគ្នានេះដែរ អាជ្ញាធរខេត្ត សមត្ថកិច្ច
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 22, 2023 Khmernote
យោងតាមការចុះផ្សាយរបស់ គណនីផេកផ្លូវការ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល -Chanthol Sun DPM បានឱ្យដឹងថា ផ្លូវជាតិលេខ៥ នឹងជំរុញកំណើនសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងការធ្វើដំណើរបានកាន់តែប្រសើរដល់ប្រជាពលរដ្ឋកម្ពុជា តាមរយៈការតភ្ជាប់ជាមួយផ្លូវជាតិសំខាន់ៗក្នុងប្រទេស ក៏ដូចជាតភ្ជាប់ទៅកាន់ព្រំដែនកម្ពុជា-ថៃផងដែរ។ គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ (ផ្លូវអាស៊ានហាយវ៉េលេខ១) មានប្រវែងសរុប ៣៣០,៨៩គីឡូម៉ែត្រ ឆ្លងកាត់ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ។ ផ្លូវមួយនេះ មានចំណុចចាប់ផ្ដើម ពីស្ពានព្រែកក្តាម ខេត្តកណ្ដាល រហូតដល់ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ហើយត្រូវបានបែងចែកចេញជា
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 22, 2023 Khmernote
កំណាត់ផ្លូវជាតិលេខ ៥ (ព្រែកក្តាម – បាត់ដំបង) បានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។ គួរបញ្ជាក់ផងដែរថា គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ ៥ (ផ្លូវអាស៊ានហាយវេលេខ១) ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នីតិកាលទី៦ នៃរដ្ឋសភា។ គម្រោងនេះមានប្រវែង
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 21, 2023 Khmernote
ក្រុមហ៊ុនធំមួយ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តឱ្យដំណើរការលើគម្រោងសង់វារីអគ្គិសនីចំនួន ២ នៅក្នុងខេត្តកោះកុង ក្រោមទុនវិនិយោគប្រមាណ ៤៤៧,៥លានដុល្លារអាម៉េរិក។ នេះបើយោងតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុន “KHMER ELECTRICAL POWER CO., LTD” គម្រោងសាងសង់វារីអគ្គិសនីស្ទឹងឫស្សីជ្រុំកណ្តាល អានុភាព ៧០មេហ្កាវាត់ នៅស្រុកមណ្ឌលសីមា និងគម្រោងសាងសង់វារីអគ្គិសនីវាលថ្មកំបុត អានុភាព ១០០មេហ្កាវាត់ នៅស្រុកថ្មបាំង ខេត្តកោះកុង តាមរូបភាពសាងសង់, អាជីវកម្ម, និងផ្ទេរ (BOT)
- អាជីវកម្មអាជីវកម្ម November 21, 2023 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ក្រសួងពាណិជ្ជកម្ម សហការជាមួយក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ និងភាគីពាក់ព័ន្ធ នឹងរៀបចំ វេទិកាស្វាយចន្ទី ក្រោមមូលបទ ” យើងរួមគ្នាផ្សព្វផ្សាយសក្ដានុពលស្វាចន្ទីកម្ពុជា” នៅថ្ងៃទី៦-៧ ខែធ្នូ ឆ្នាំ២០២៣ នៅសួនច្បារស្ទឹងសែន ខេត្តកំពង់ធំ។ វេទិកានេះ នឹងមានការប្រមូលផ្ដុំគ្រប់តួអង្គពាក់ព័ន្ធក្នងវិស័យស្វាយចន្ទី ការតាំងបង្ហាញផលិតផលស្វាយចន្ទី និងឧបករណ៍ សម្ភារពាក់ព័ន្ធនឹងខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី និងការផ្គូរផ្គងធុរកិច្ច ជាដើមសំដៅជំរុញ និងលើកកម្ពស់កេរ្តិ៍ឈ្មោះស្វាយចន្ទីកម្ពុជា។ ក្នុងន័័យនេះ ក្រសួងពាណិជ្ជកម្មសូមលើកទឹកចិត្តឱ្យសាធារណជន និងភាគីពាក់ព័ន្ធអញ្ជើញចូលរួមឱ្យបានច្រើនកុះករ និងលោក លោកស្រីជាផលិតករ សិប្បករ ម្ចាស់ក្រុមហ៊ុន សហគ្រាស
- អចលនទ្រព្យអចលនទ្រព្យ November 20, 2023 Khmernote
ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំមួយ នៅវៀតណាមឈ្មោះថា HDTC បានសម្រេចឱ្យបុគ្គលិករបស់ខ្លួនស្ទើរតែទាំងអស់ផ្អាកការងារបណ្ដោះអាសន្នដោយមិនមានប្រាក់ឈ្នួលចាប់ពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress។ លោក Dinh Chi Minh នាយកប្រតិបត្តិក្រុមហ៊ុនខាងលើបានបញ្ជាក់ថា ក្រុមហ៊ុនសម្រេចចិត្តបែបនេះ ដោយសារតែក្រុមហ៊ុនជួបប្រទះបញ្ហាហិរញ្ញវត្ថុ ពោលគឺក្រុមហ៊ុនអស់ថវិកាហើយ និងមិនមានប្រាក់ដើម្បីបើកឱ្យបុគ្គលិក និងអ្នកដឹកនាំក្រុមហ៊ុនឡើយ ខណៈក្រុមហ៊ុននេះមានបុគ្គលិកប្រហែល ១ពាន់នាក់។ គួរម្លឹកថា HDTC ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យមានបទពិសោធន៍ ៣៥ឆ្នាំនៅក្នុងឧស្សាហកម្មនេះ បានកំណត់គោលដៅរកប្រាក់ចំណូល ១ពាន់ពាន់លានដុង ប្រាក់ចំណេញ ២០០ពាន់លានដុង និងសមាមាត្រនៃភាគលាភ ៧% នៅឆ្នាំ ២០២៣ នេះ ប៉ុន្តែក្រុមហ៊ុនបានបរាជ័យក្នុងការសម្រេចបាននូវគោលដៅទាំងនោះ










