- សេដ្ឋកិច្ចសេដ្ឋកិច្ច November 20, 2023 Khmernote
ក្នុងឱកាសអញ្ជើញជាអធិបតីប្រកាសឱ្យអនុវត្តជាផ្លូវការ “កម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា” នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ន មៀនប៉ៃលិនកម្ពុជា បាននិងកំពុងដាក់លក់នៅលើទីផ្សារអនឡាញ អាលីបាបា។ សម្តេចធិបតីមានប្រសាសន៍ថា៖ «ក្រុមហ៊ុន អាលីបាបានេះ គាត់មានអតិថិជនគាត់រាប់រយលាននាក់នៅលើពិភពលោក ហើយការឱ្យគាត់ជួយលក់ហ្នឹងគឺអត់មានចាំបាច់ទាល់តែរកភ្នាក់គាត់ឱ្យមកជួយដើរលក់ទេ គឺគាត់សុំលក់នៅក្នុងថ្នាលបច្ចេកវិទ្យារបស់គាត់ហ្នឹងឯង ដើម្បីដាក់ផលិតផលរបស់យើងនៅលើហ្នឹង គឺអតិថិជនរាប់រយលាននាក់នៅលើពិភពលោកមាន។ ហើយកាលខ្ញុំទៅទីនោះ ខ្ញុំឃើញមៀនប៉ៃលិន លក់តាមអាលីបាបា សាកមួយកុងតៃន័រដំបូងគឺដំណើរការ បានន័យថាអ្នកលក់ផ្ទាល់មានលទ្ធភាព ដោយមិនចាំបាច់នេះទេ។ ហើយមិនមែនតែផលិតផលកសិកម្មទេ
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 18, 2023 Khmernote
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវដល់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានា គិតគូរពិចារណា ក្នុងការផ្ដល់ឥណទានដែលមានអត្រាការប្រាក់ទាប ដើម្បីសម្រួលដល់ប្រជាកសិករ សម្រាប់ជំរុញការអភិវឌ្ឍន៍វិស័យកសិកម្ម។ ឯកឧត្តមរដ្ឋមន្រ្តីបានធ្វើការអំពាវនាវនេះ នៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី ការប្រើប្រាស់ឥណទានរវាងក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ជាមួយធនាគារវីង (ខេមបូឌា) ម.ក សម្រាប់ជំរុញការអភិវឌ្ឍន៍វិស័យកសិកម្ម កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅនេះ។ ឯកឧត្តមរដ្ឋមន្ត្រីបង្ហាញក្តីសោមនស្សរីករាយដែលអ្នកឧកញ៉ា គិត ម៉េង ជាប្រធានក្រុមប្រឹក្សាភិបាលនៃ ធនាគារវីង (ខេមបូឌា) ម.ក បានចូលរួមចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងកសិកម្ម និងធនាគារវីង
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 17, 2023 Khmernote
ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ និងធនាគារ វីង (ខេមបូឌា) ម.ក បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដែលនឹងផ្ដល់កម្ចីឥណទានចំនួន ៥លានដុល្លារ ដល់ប្រជាកសិករក្នុងអត្រាការប្រាក់ទាប។ នេះបើយោងតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ។ ក្រសួងកសិកម្ម បានបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារវីង (ខេមបូឌា)
- BoostrongBoostrong November 17, 2023 Khmernote
ដំណឹងបន្ទាន់ ជួយស៊ែរឱ្យគាត់បានឃើញផង! ប៊ូសស្រ្តងចិត្តល្អ លើកទឹកចិត្តគូស្នេហ៍វ័យចំណាស់ ១លានរៀល ដែលតស៊ូកាន់កំប៉ុងប៊ូសស្រ្តងដោយក្ដីស្រលាញ់រហូត ៦ម៉ោង ក្នុងមហាព្រឹត្តិការណ៍ “ប៊ូសស្រ្តង សំណាបយោងដី ស្រីយោងប្រុស” កាលពីថ្ងៃទី១២ ខែវិច្ឆិកានេះ។ ប៊ូសស្រ្តងជាក្រុមហ៊ុនធំទីមួយ បង្កើតមហាព្រឹត្តិការណ៍ដ៏មានអត្ថន័យខ្លាំងបំផុត លើកតម្កើងស្រ្តី និងឱ្យតម្លៃស្រ្តី ដោយធ្លុះបញ្ចាំងពីសកម្មភាពស្រ្តីខំតស៊ូអត់ធ្មត់ ជួយជ្រោមជ្រែង និងផ្ដល់កម្លាំងចិត្តដល់បុរសឱ្យកាន់កំប៉ុងប៊ូសស្រ្តងកុំឱ្យធ្លាក់រហូតដល់ទីបំផុត ដូចសុភាសិតចាស់បុរាណលោកពោលថា សំណាបយោងដី ស្រីយោងប្រុស។ ជាក់ស្ដែងគូស្នេហ៍វ័យចំណាស់មួយគូនេះ តស៊ូកាន់កំប៉ុងពោរពេញដោយក្ដីស្រលាញ់ ទោះមិនបានជ័យលាភី ប៉ុន្តែពួកគាត់តស៊ូកាន់រហូតបាន ៦ម៉ោង ប៊ូសស្រ្តងចិត្តល្អ ផ្ដល់ប្រាក់លើកទឹកចិត្ត ១លានរៀល។ ប៊ូសស្រ្តង លើកតម្កើងស្រ្តី! ឱ្យតម្លៃស្រ្តី
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 17, 2023 Khmernote
អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ម្សិលមិញនេះ បាន ចេញសេចក្ដីជូនដំណឹង ស្ដីពីការរំលឹកលើកទី២ ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ២០២៣។ តាមរយៈសេចក្ដីជូនដំណឹង អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ដោយសង្កេតឃើញថាម្ចាស់យានយន្តភាគច្រើនបានប្រកាសបង់ពន្ធរួចរាល់ ខណៈម្ចាស់យានយន្តមួយចំនួនទៀតនៅមិនទាន់បង់ពន្ធ អគ្គនាយកដ្ឋានពន្ធសូមក្រើនរំលឹកដល់ម្ចាស់យានយន្តទាំងអស់ដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់ពន្ធមេត្តារួសរាន់អញ្ជើញមកដាក់លិខិតប្រកាសបង់ពន្ធឱ្យបានទាន់ពេលវេលា ត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ។ អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់បន្ថែមទៀតថា ក្នុងករណីខកខនមិនបានបង់ពន្ធទាន់ពេលវេលាកំណត់ខាងលើ ម្ចាស់យានយន្តនឹងត្រូវទទួលរងនូវពន្ធបន្ថែមចំពោះការយឺតយ៉ាវ តាមច្បាប់ស្ដីពីសារពើពន្ធជាធរមាន។ អគ្គនាយកដ្ឋានពន្ធដារ នឹងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ជាពិសេសនរគរបាលចរាចរណ៍ និងកងរាជអាវុធហត្ថ ដើម្បីចុះត្រួតពិនិត្យការអនុវត្តប្រពន្ធនេះនៅតាមដងផ្លូវនានា បន្ទាប់ពីបិទបញ្ចប់ការប្រមួលពន្ធនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។ សូមអានសេចក្ដីជូនដំណឹងនៅខាងក្រោម៖
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 17, 2023 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកំពុងសិក្សាពីគម្រោងដឹកជញ្ជូនតាមមធ្យោបាយថ្មីៗបន្ថែមទៀត។ ក្នុងឱកាសអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពាននាគភ្លោះកោះនរា និងស្ពានបេតុងខ្សែកាបតភ្ជាប់តំបន់អភិវឌ្ឍកោះនរា និងតំបន់អភិវឌ្ឍកោះពេជ្រ” នារសៀលថ្ងៃពុធ ៣កើត ខែកត្តិក ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកាឆ្នាំ២០២៣នេះ សម្ដេចធិបតីបានបង្ហើបពីគម្រោងចំនួនបី។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ « យើងកំពុងសិក្សាបន្ថែមនូវការរៀបចំផ្លូវដឹកជញ្ជូនសាធារណៈ ប្រព័ន្ធផ្លូវក្រោមដី ប្រព័ន្ធផ្លូវអាកាសបន្ថែម ជាពិសេសការពង្រីកទីក្រុង ខ្ញុំបានឱ្យឯកឧត្តម សាយ សំអាល់
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 17, 2023 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ប្រទេសទីម័រលេស្តេ បានចុះហត្ថលេខាលើកិច្ចសន្យាទិញអង្ករពីកម្ពុជាចំនួន ៤០០០តោន ជាលើកដំបូង បន្ទាប់ពីប្រទេសទាំងពីរបានចុះ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការធ្វើពាណិជ្ជកម្មអង្ករកាលពីឆ្នាំ២០២២ កន្លងទៅ។ ឯកឧត្តម ចាន់ សុខទី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជា ប្រធានអគ្គនាយកក្រុមហ៊ុនហ្រ្គីនត្រេដនៃក្រសួងពាណិជ្ជកម្ម និងលោក Anibal Carvalho Muniz តំណាងជាន់ខ្ពស់មកពីក្រសួងកិច្ចការសេដ្ឋកិច្ចនៃប្រទេសទីម័រលេស្តេ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ បានចុះហត្ថលេខាលើកិច្ចសន្យាទិញអង្ករពីកម្ពុជាចំនួន ៤០០០តោន ក្រោមអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការធ្វើពាណិជ្ជកម្មអង្ករ នៅក្នុង ជំនួបកិច្ចពិភាក្សាការងារ។ កិច្ចពិភាក្សាការងារនេះ បានធ្វើឡើងក្នុងគោលបំណងដើម្បីឈ្វេងយល់ពី សក្តានុពលក្នុងកិច្ចសហប្រតិបត្តិការធ្វើពាណិជ្ជកម្មអង្ករ រវាងក្រុមហ៊ុនហ្រ្គីនត្រេដ និងចរចាពីលក្ខខណ្ឌបច្ចេកទេស
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 15, 2023 Khmernote
នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពាននាគភ្លោះកោះនរា និងស្ពានបេតុងខ្សែកាបតភ្ជាប់តំបន់អភិវឌ្ឍកោះនរា ទៅតំបន់អភិវឌ្ឍកោះពេជ្រ” ។ នៅក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើទៅដល់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ជួយសម្រួលឥណទាន ដើម្បីសម្រាលការលំបាករបស់អ្នកខ្ចី។ សម្ដេចធិបតីបានមានប្រសាសន៍ថា៖ « ឥលូវរាជរដ្ឋាភិបាល ធនាគារជាតិ បានអនុញ្ញាតបន្ធូរលក្ខខណ្ឌមួយចំនួនជូនវិស័យធនាគារ ក៏ដូចជាក្រុមហ៊ុនមួយចំនួន អ៉ឺចឹងសុំធ្វើយ៉ាងម៉េច ប្រតិបត្តិករនៅក្នុងវិស័យនេះ ដែលបានការសម្រាលហើយ ធ្វើយ៉ាងណាជួយសម្រាលទៅដល់អតិថិជន ទៅតាមលទ្ធភាពដែលអាចធ្វើបាន










