ប៊ូសស្រ្តងជួយគុនខ្មែរ ដាក់ឡានទី៣ ឱ្យអ្នកខ្លាំងគុនខ្មែរប្រកួតដណ្ដើមយកកក្រើកពេញប្រទេស
Boostrong December 6, 2023 Khmernote

កក្រើកពេញប្រទេស ផ្អើលអស់អ្នកគាំទ្រគុនខ្មែរគ្រប់ទិសទីជាមួយមហាព្រឹត្តិការណ៍ “ប៊ូសស្រ្តងជួយគុនខ្មែរ អ្នកខ្លាំងពូកែ ប៊ូសស្រ្តងឱ្យឡាន” ប៊ូសស្រ្តងបានបង្កើតប្រវត្តិសាស្រ្តគុនខ្មែរជាលើកទី៣ ដែលធ្វើឡើងនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣នេះ ទីតាំងក្បែរវត្តស្ងួនពេជ្រ ខណ្ឌកំបូល រាជធានីភ្នំពេញ ដោយជម្រុះយកជើងខ្លាំងគុនខ្មែរ ២រូប ប្រកួតគ្នាផ្ដាច់ព្រ័ត្រដើម្បីដណ្ដើមឡានខ្លាញ់គោពីប៊ូសស្ត្រង។

ប៊ូសស្រ្តងជួយគុនខ្មែរ អ្នកខ្លាំងពូកែ ២រូបហើយ ប៊ូសស្រ្តងឱ្យឡាន រួមមាន កីឡាករគុនខ្មែរ ពេជ្រ សម្បត្តិ និងកីឡាករគុនខ្មែរ ឃីម បូរ៉ា។ ហើយថ្ងៃទី១៤ ធ្នូ ខាងមុខនេះ ប៊ូសស្រ្តងដាក់ឡានឱ្យគុនខ្មែរប្រកួតដណ្ដើមយកម្ដងទៀត ដើម្បីស្វែងរកអ្នកខ្លាំងពូកែទី៣បានឡានខ្លាញ់គោ។ ដូចនេះ កីឡាករគុនខ្មែរដែលជាបេក្ខភាពប្រកួតដណ្ដើមឡានត្រូវតែខិតខំហ្វឹកហាត់ឱ្យបានខ្លាំងក្លា និងស្ទាត់ជំនាញពីក្បាច់គុនខ្មែរ ដើម្បីប្រកួតឱ្យអស់ពីសមត្ថភាពដែលខ្លួនមានយកឈ្នះគូប្រកួតអន្តរជាតិ ទាក់ទាញសារគាំទ្រពីមហាជនឱ្យបានច្រើនជាងគេ ឆ្លងទៅវគ្គផ្ដាច់ព្រ័ត្រប្រកួតដណ្ដើមឡានខ្លាញ់គោ។

អ្នកគាំទ្រគុនខ្មែរគ្រប់រូប អាចបោះឆ្នោតគាំទ្រកីឡាករគុនខ្មែរឱ្យបានឡើងដល់វគ្គប្រកួតដណ្តើមឡាន ដោយគ្រាន់តែ Comment លេខសម្គាល់កីឡាករដែលខ្លួនពេញចិត្ត ផ្ញើមកផេកហ្វេសប៊ុក Boostrong ឬផ្ញើសារ SMS មកលេខ 096 665 5053។

កីឡាករ មឿន សុខហ៊ុច លេខសម្គាល់ “Boostrong ឆ្ងាញ់ ក”
កីឡាករ លន បញ្ញា លេខសម្គាល់ “Boostrong ឆ្ងាញ់ ខ”
កីឡាករ ផល សោភ័ណ្ឌ លេខសម្គាល់ “Boostrong ឆ្ងាញ់ គ”
កីឡាករ យ៉េន ឌីណា លេខសម្គាល់ “Boostrong ឆ្ងាញ់ ឃ”
បញ្ជាក់៖ ចាប់ទទួលសារគាំទ្រពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃបញ្ចប់ការប្រកួតទាំង៤គូ។