ព័ត៌មានចុងក្រោយ
  • ក្រសួងការងារ អំពាវនាវឱ្យយុវជនដែលទើបទទួលលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ងាកមកចាប់អារម្មណ៍លើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 25, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អំពាវនាវឱ្យយុវជនដែលទើបតែទទួលបានលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទោះបីជាប់ក្តីធ្លាក់ក្តី ឱ្យងាកមកចាប់អារម្មណ៍លើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដោយឥតបង់ថ្លៃរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ នេះ។ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីថ្ងៃទី២៤ វិច្ឆិកា បានលើកឡើងថា ប្អូនៗ និងកូនក្មួយដែលទើបតែទទួលបានលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបើទោះបីជាប់ក្តី ធ្លាក់ក្តី សូមងាកមកចាប់អារម្មណ៍លើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដែលចូលរៀនពុំបង់ថ្លៃ ជាពិសេសយុវជនដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ នឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន២៨ម៉ឺនរៀល បន្ថែមទៀតផង។ ឯកឧត្តមបន្ថែមថា នាពេលបច្ចុប្បន្ន ប្រព័ន្ធអប់រំនៅកម្ពុជាមានភាពទូលំទូលាយគឺ ប្រព័ន្ធអប់រំចំណេះទូទៅ និងឧត្កមសិក្សា និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស។ កាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ

  • រំភើប! អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ទទួលជើងហោះហើរត្រង់ជាលើកដំបូង និងជា​យន្តហោះខ្នាតធំ បូអុីង 777-200 ជាមួយអ្នកដំណើរ ២០៨នាក់ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ November 25, 2023 Khmernote

    យោងតាមការចុះផ្សាយនៅលើផេកផ្លូវការ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា នៅយប់ថ្ងៃទី២៤​ ខែវិច្ឆិកា​ មានយន្តហោះខ្នាតធំ បូអុីង៧៧៧ លើកទី១ ហោះត្រង់ពីទីក្រុងសុីដនី ប្រទេសអូស្ត្រាលី​ មកចុះនៅខេត្តសៀមរាប។ យន្តហោះខ្នាតធំនោះដឹកអ្នកដំណេីរ ចំនួន២០៨នាក់ និងក្រុមហោះហើរចំនួន ១៦នាក់ សរុប ២២៤នាក់ និងហោះចាកចេញពីសៀមរាបវិញនៅថ្ងៃ ២៧ ខែវិច្ឆិកា៕

  • ADB អនុម័តកម្ចី៥០លានដុល្លារ ដល់កម្ពុជា ដើម្បីពង្រឹងកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 24, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានអនុម័តប្រាក់កម្ចីផ្អែកលើគោលនយោបាយចំនួន៥០លានដុល្លារដើម្បីគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការកែលម្អប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ(PFM) របស់ប្រទេស ឈានទៅរកការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព និងការសម្រេចបានកំណើនប្រកបដោយបរិយាបន្ន។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ADB។ បើតាមសេចក្ដីប្រកាស កម្មវិធីរងទីពីរនៃកម្មវិធីពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនេះផ្អែកលើសមិទ្ធិផលរបស់កម្មវិធីរងទីមួយដើម្បីពង្រឹងគោលនយោបាយនិងក្របខ័ណ្ឌបទប្បញ្ញត្តិសម្រាប់ការគ្រប់គ្រងចំណាយ និងចំណូលព្រមទាំងសមត្ថភាពស្រូបយកនៃក្រសួងដែលបានជ្រើសរើសដើម្បីអនុវត្តន៍កំណែទម្រង់ PFM និងពង្រឹងទំនួលខុសត្រូវការងារត្រួតពិនិត្យរបស់អាជ្ញាធរសវនកម្មជាតិ។ សម្រាប់វិធានការកំណែទម្រង់ដែលគាំទ្រដោយកម្មវិធីរងទីពីរដើម្បីធ្វើទំនើបកម្មប្រព័ន្ធ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅកម្ពុជាត្រូវបានអនុវត្តយ៉ាងពេញលេញមុនការអនុម័ត។ ទាំងនេះរួមមាន ការកែលម្អផែនការយុទ្ធសាស្រ្ត និងការរៀបចំថវិកាដើម្បីពង្រឹងអនុលោមភាពទៅនឹងគោលដៅគោលនយោបាយ, ការជំរុញការកៀរគរចំណូលដើម្បីបង្កើនវិលាលភាពសារពើពន្ធសម្រាប់ចំណាយសាធារណៈជាអាទិភាព, ការពង្រឹងការគ្រប់គ្រងការវិនិយោគសាធារណៈសម្រាប់ការគ្រប់គ្រងចំណាយសាធារណៈប្រកបដោយប្រសិទ្ធភាព និងការពង្រឹងការគ្រប់គ្រងបំណុលសាធារណៈ។ កិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំងក្នុងការជំរុញឌីជីថលភាវូបនីយកម្មនៃប្រព័ន្ធ PFM និងការពង្រឹងសវនកម្មផ្ធៃក្នុង និងខាងក្រៅ ស្ថិតក្នុងចំណោមវិធានការកំណែទម្រង់ដើម្បីកែលម្អប្រសិទ្ធភាពប្រតិបត្តិការជំរុញគណនេយ្យភាពហិរញ្ញវត្ថុ និងលើកកម្ពស់ការត្រួតពិនិត្យការចំណាយសាធារណៈ។ លោកស្រី Jyotsana Varma

  • ប្រពន្ធលក់បាយទាំងកណ្ដាលថ្ងៃ ប្ដីល្អទិញប៊ូសស្រ្តងឆ្ងាញ់ត្រជាក់ៗឱ្យប្រពន្ធ ត្រូវរង្វាន់ឡាន ១គ្រឿង Boostrong
    Boostrong
    Boostrong November 24, 2023 Khmernote

    នរណាមិនរំភើប បើមានប្ដីល្អយល់ចិត្ត ជួយលក់បាយតាំងពីព្រឹកដល់ថ្ងៃ ថែមទាំងទិញប៊ូសស្រ្តងឆ្ងាញ់ត្រជាក់ៗឱ្យញុំា ត្រូវរង្វាន់ឡានថ្មីខ្លាញ់គោ ១គ្រឿងតម្លៃរាប់ម៉ឺនដុល្លារទៀត។ អបអរសាទរម្ចាស់រង្វាន់ឡានថ្មីខ្លាញ់គោ លេខរៀង ០៣៥ ពីប៊ូសស្រ្តង គឺបងប្រុស យិន សៅ អាយុ ៣៣ឆ្នាំ និងភរិយាឈ្មោះ ស៊ន នី អាយុ ៣២ឆ្នាំ បច្ចុប្បន្នរស់នៅភូមិទី៦ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ បើតាមសម្ដីរបស់បងប្រុស យិន សៅ បានប្រាប់ថា គាត់តែងតែជួយប្រពន្ធលក់បាយជាប្រចាំ ហើយគាត់តែងតែចូលចិត្តញុំាប៊ូសស្រ្តង និងទិញឱ្យប្រពន្ធ ព្រោះប៊ូសស្រ្តងឆ្ងាញ់ខ្លាំង ញុំា១កំប៉ុង ស្វាងចែស

  • ក្រុមហ៊ុនកង់ XDS Bicycle ស្នើ CDC ជួយសម្រួលដើម្បីបញ្ជូនបុគ្គលិកជំនាញរបស់ក្រុមហ៊ុនពីកម្ពុជាទៅបណ្ដុះបណ្ដាលរយៈពេលខ្លី នៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនក្នុងទីក្រុងសិនជិន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 24, 2023 Khmernote

    ក្រុមហ៊ុនកង់ XDS Bicycle ដែលស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុ ចាយ ក្នុងខេត្តស្វាយរៀង ស្នើសុំឱ្យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ជួយសម្របសម្រួលដើម្បីបញ្ជូនបុគ្គលិកជំនាញរបស់ក្រុមហ៊ុនពីកម្ពុជាទៅទទួលវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លី នៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន ក្នុងទីក្រុងសិនជិន សាធារណរដ្ឋប្រជាមានិតចិន។ ការស្នើរបស់ក្រុមហ៊ុនផលិតកង់ខាងលើនេះ ត្រូវបានធ្វើឡើងដោយលោកស្រី Chuqiao Li អនុប្រធានក្រុមហ៊ុន SHENZHEN XIDESHENG Bicycle Co., Ltd.ក្នុងឱកាសជួបពិភាក្សាការងារឯកឧត្តមស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។ នៅក្នុងកិច្ចប្រជុំ

  • ធនាគារពិភពលោក បន្ទាបការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាមកនៅត្រឹម ៥.៤% ក្នុងឆ្នាំនេះ ខណៈកម្ពុជាមើលឃើញពីកំណើនសេដ្ឋកិច្ចថ្មីក្នុងឆ្នាំ២០២៤ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 23, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បាន​ឱ្យដឹងថា ធនាគារពិភពលោក បន្ទាបការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជា មកនៅត្រឹម ៥.៤% ក្នុងឆ្នាំ ២០២៣នេះ ខណៈរាជរដ្ឋាភិបាល មើលឃើញពីកំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០២៤ ថានឹងកើនដល់ ៦.៦ភាគរយ ដែលបានមកពីការជំរុញពិពិធកម្មសេដ្ឋកិច្ចក្នុងវិស័យសំខាន់ៗបន្ថែម។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្នុងសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៣ បានបង្ហាញក្ដីរំពឹងថា កម្ពុជានឹងសម្រេចបាននូវកំណើនសេដ្ឋកិច្ចក្នុងអត្រា ៥.៦ភាគរយនៅឆ្នាំ២០២៣ និងបន្តនូវកំណើនកាន់តែលឿននៅឆ្នាំ ២០២៤ ជាមួយនឹងអត្រាកំណើន ៦.៦ ភាគរយ ។ សម្តេចធិបតីមានប្រសាសន៍ថា៖ «ជាមួយនិងការដាក់ចេញគោលនយោបាយអាទិភាពនិងការអនុវត្តវិធានការគន្លឹះនិងវិធានការមុតស្រួចនានាដែលត្រូវបានដាក់ចេញកន្លងមកនិងវិធានការបុរេសកម្មផ្សេងៗ នាពេលខាងមុខកម្ពុជារំពឹងថា

  • ក្រសួងពាណិជ្ជកម្ម ផ្ដល់ការលើកទឹកចិត្ត ២ចំណុចធំៗ សម្រាប់ការចុះបញ្ជីពាណិជ្ជកម្មដោយស្ម័គ្រចិត្ដរបស់វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម November 23, 2023 Khmernote

    ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ម្សិលមិញនេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីយន្ដការលើកទឹកចិត្ដនានា សម្រាប់ការចុះបញ្ជីពាណិជ្ជកម្មដោយស្ម័គ្រចិត្ដរបស់វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ តាមការបញ្ជាក់ពីសេចក្ដីជូនដំណឹង ក្រសួងពាណិជ្ជកម្ម មានកិត្តិយសសូមជម្រាបជូន លោក-លោកស្រី ដែលកំពុងប្រកបអាជីវកម្មក្នុងវិស័យ សេដ្ឋកិច្ចក្រៅប្រព័ន្ធ មេត្តាជ្រាបថា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ឱ្យអនុវត្តនូវ «យុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨» និងយោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាកម្មវិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនៃយុទ្ធសាស្ត្រជាតិនេះ ក្រសួងពាណិជ្ជកម្ម បានសម្រេចផ្ដល់ការលើកទឹកចិត្តទៅដល់ លោក-លោកស្រី ដែលមានបំណងចុះបញ្ជីប្រកបអាជីវកម្មជាសេដ្ឋកិច្ចក្នុងប្រព័ន្ធ ដើម្បីអាចទទួលបានការគាំទ្រ នានាពីរាជរដ្ឋាភិបាលដូចជា៖ ១. ការលើកលែងកាតព្វកិច្ចអនុលោមភាព និង

  • តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ កំពុងផ្ដល់ការងារជូនដល់កម្មករនិយោជិតប្រមាណ ២៥.៦០០នាក់ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 23, 2023 Khmernote

    យោងតាមការចុះផ្សាយនៅលើគណនីផ្លូវការរបស់ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ កំពុងផ្ដល់ការងារជូនដល់កម្មករនិយោជិតប្រមាណ ២៥.៦០០នាក់។ គិតត្រឹមខែសីហា ឆ្នាំ២០២៣ តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ មានគម្រោងវិនិយោគសរុបប្រមាណ ២៣១គម្រោង (ដំណើរការសកម្មភាពចំនួន ១០៤គម្រោង)។ ទុនវិនិយោគគម្រោងក្នុងតំបន់សេដ្ឋកិច្ចពិសេសប្រមាណ ១.៥៤២លានដុល្លារ ចំពោះមុខសញ្ញាវិនិយោគមានដូចជា៖ សំបកកង់រថយន្ត បន្ទះសូឡា ក្តារបន្ទះ សម្ភារៈអេឡិចត្រូនិក ខ្សែបង្គុំអគ្គិសនី គ្រឿងបន្លាស់រថយន្ត ស៊ុមទូរទស្សន៍ គ្រឿងចក្រលើកដាក់ទំនិញ ដែកទីប បរិក្ខារពេទ្យ ក្តារប៉ាកេ គ្រឿងសង្ហារឹម សម្ភារៈបរិក្ខារសម្រាប់កីឡាប្រណាំងសេះ ចំណីសត្វ