ព័ត៌មានចុងក្រោយ
  • ប៊ូសស្រ្តងជួយគុនខ្មែរ ដាក់ឡានទី៣ ឱ្យអ្នកខ្លាំងគុនខ្មែរប្រកួតដណ្ដើមយកកក្រើកពេញប្រទេស Boostrong
    Boostrong
    Boostrong December 6, 2023 Khmernote

    កក្រើកពេញប្រទេស ផ្អើលអស់អ្នកគាំទ្រគុនខ្មែរគ្រប់ទិសទីជាមួយមហាព្រឹត្តិការណ៍ “ប៊ូសស្រ្តងជួយគុនខ្មែរ អ្នកខ្លាំងពូកែ ប៊ូសស្រ្តងឱ្យឡាន” ប៊ូសស្រ្តងបានបង្កើតប្រវត្តិសាស្រ្តគុនខ្មែរជាលើកទី៣ ដែលធ្វើឡើងនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣នេះ ទីតាំងក្បែរវត្តស្ងួនពេជ្រ ខណ្ឌកំបូល រាជធានីភ្នំពេញ ដោយជម្រុះយកជើងខ្លាំងគុនខ្មែរ ២រូប ប្រកួតគ្នាផ្ដាច់ព្រ័ត្រដើម្បីដណ្ដើមឡានខ្លាញ់គោពីប៊ូសស្ត្រង។ ប៊ូសស្រ្តងជួយគុនខ្មែរ អ្នកខ្លាំងពូកែ ២រូបហើយ ប៊ូសស្រ្តងឱ្យឡាន រួមមាន កីឡាករគុនខ្មែរ ពេជ្រ សម្បត្តិ និងកីឡាករគុនខ្មែរ ឃីម បូរ៉ា។ ហើយថ្ងៃទី១៤ ធ្នូ ខាងមុខនេះ ប៊ូសស្រ្តងដាក់ឡានឱ្យគុនខ្មែរប្រកួតដណ្ដើមយកម្ដងទៀត ដើម្បីស្វែងរកអ្នកខ្លាំងពូកែទី៣បានឡានខ្លាញ់គោ។ ដូចនេះ កីឡាករគុនខ្មែរដែលជាបេក្ខភាពប្រកួតដណ្ដើមឡានត្រូវតែខិតខំហ្វឹកហាត់ឱ្យបានខ្លាំងក្លា និងស្ទាត់ជំនាញពីក្បាច់គុនខ្មែរ

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា រដ្ឋាភិបាល បានចំណាយថវិកាប្រមាណ ១៣៥៥លានដុល្លារ នៅឆ្នាំ២០២១ និងប្រមាណ ៦០០លានដុល្លារ នៅឆ្នាំ២០២២ សម្រាប់ជួយប្រជាពលរដ្ឋ រងគ្រោះដោយវិបត្តិជំងឺកូវីដ និងវិបត្តិនានា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 5, 2023 Khmernote

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ឲ្យដឹងថា រាជរដ្ឋាភិបាលបាចំណាយថវិកាជួយដល់ប្រជាពលរដ្ឋ រងគ្រោះដោយសារវិបត្តិជំងឺកូវីដ-១៩ និងវិបត្តិនានា ប្រមាណ ១៣៥៥លានដុល្លារ នៅឆ្នាំ២០២១ និងប្រមាណ ៦០០លានដុល្លារ នៅឆ្នាំ២០២២។ សម្ដេចធិបតីបានមានប្រសាសន៍បញ្ជាក់បែបនេះ នៅក្នុងឱកាសអញ្ជើញប្រកាស​ដាក់​ឲ្យអនុវត្តន៍ជាផ្លូវការ នូវគោលនយោបាយជាតិ ពាក់ព័ន្ធកម្មវិធីជាតិជំនួយសង្គម ជាគោល​នយោ​បាយ​អាទិភាពចុងក្រោយ ក្នុងចំណោមគោលនយោបាយអាទិភាពទាំង៦ ដែលប្រកាស​ដាក់ឲ្យអនុវត្តន៍ ​នៅក្នុង​ឆ្នាំ២០២៣ នាព្រឹកថ្ងៃ០៥ ខែធ្នូ ឆ្នាំ២០២៣នេះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា «ខ្ញុំសូមរំលឹកផងដែរថា ក្នុងបរិការណ៍នៃជំងឺកូវីដ-១៩ កន្លងមក រាជរដ្ឋាភិបាល បានប្រើប្រាស់ថវិកាប្រមាណ

  • សញ្ញាល្អ! ក្រុមហ៊ុនចិនធំំមួយ ចុះមកពិភាក្សាលើការបណ្ដាក់ទុនបង្កើតរោងចក្រផលិត​ ផលិតផលវេជ្ជសាស្រ្ត និងឧបករណ៍សម្រាប់ធ្វើរោគវិនិច្ឆ័យទំនើប នៅកម្ពុជា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 5, 2023 Khmernote

    ក្រុមហ៊ុនចិនធំំមួយ ចុះមកពិភាក្សាលើការបណ្ដាក់ទុនបង្កើតរោងចក្រផលិត​ ផលិតផលវេជ្ជសាស្រ្ត និងឧបករណ៍សម្រាប់ធ្វើរោគវិនិច្ឆ័យទំនើប នៅកម្ពុជា។ នេះបើយោងតាមការចុះផ្សាយនៅលើ ផេកផ្លូវការរបស់ឧបនាយរដ្ឋមន្រ្តី ស៊ុន​ ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ នាព្រឹកថ្ងៃចន្ទ ៧រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោក Li Laiqing អគ្គនាយក ក្រុមហ៊ុន Guangzhou Youdi Bio-technology Co., Ltd.។

  • ឱកាស! វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ប្រកាសផ្ដល់អាហារូបករណ៍រហូតដល់ ១០០% សម្រាប់ប្អូនៗសិស្សានុសិស្ស ក្នុងឆ្នាំសិក្សាថ្មីនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 4, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ នេះ បានឱ្យដឹងថា វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ប្រកាសផ្ដល់អាហារូករណ៍ ១០០% និង ៥០% ដល់ប្អូនៗសិស្សានុសិស្សសម្រាប់ឆ្នាំសិក្សាថ្មីនេះ។ ក្រសួងសាធារណការ បានបញ្ជាក់លម្អិតនៅលើគណនីផេកផ្លូវការថា៖ វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន សូមជូនដំណឹងដល់ប្អូនៗសិស្សានុសិស្សទាំងអស់ឱ្យបានជ្រាបថា សម្រាប់ឆ្នាំសិក្សាថ្មីនេះ វិទ្យាស្ថាននឹងមានផ្តល់អាហារូបករណ៍ដូចខាងក្រោម៖ ១. អាហារូបករណ៍១០០% ចំនួន ៥០នាក់ សម្រាប់និស្សិតឆ្នើម ដែលប្រឡងជ្រើសរើសចូលរៀនជាប់ និង បានលំដាប់ពិន្ទុខ្ពស់ ក្នុងចំណោម ៣០០នាក់ ២.

  • អ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. ដូចជាប្តី ឬប្រពន្ធ និងកូន ក៏អាចស្នើសុំធ្វើប័ណ្ណសមាជិក ប.ស.ស. បានដែរ ដោយចំណាយត្រឹមតែ ១៥៦០០រៀលប៉ុណ្ណោះក្នុង១ខែ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 4, 2023 Khmernote

    ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣ បានចុះផ្សាយថា ឥឡូវនេះអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. ដូចជាប្តី ឬប្រពន្ធ និងកូន ក៏អាចស្នើសុំធ្វើប័ណ្ណសមាជិក ប.ស.ស. បានដែរ ដោយចំណាយត្រឹមតែ ១៥ ៦០០រៀលប៉ុណ្ណោះ ក្នុង១ខែ នោះលោកអ្នក នឹងទទួលបានការថែទាំសុខភាពពេញ ២៤ម៉ោង លើ២៤ម៉ោង នៅគ្រប់មន្ទីរពេទ្យ ដែលជាដៃគូ ប.ស.ស. ទូទាំងប្រទេស រួមទាំងប្រាក់ឧបត្ថម្ភផងដែរ។ ក្រសួងការងារក៏បានបញ្ជាក់ផងដែរថា ដើម្បីអាចស្នើសុំធ្វើប័ណ្ណសមាជិក ប.ស.ស. លោកអ្នកត្រូវអនុវត្តតាមលក្ខខណ្ឌដូចខាងក្រោម៖ + សហព័ទ្ធ (ប្តី

  • កម្ពុជា ទទួលបានចំណាត់លេខ ២ ក្នុងការប្រកួតអង្ករល្អបំផុតរបស់ពិភពលោក នៅឆ្នាំ២០២៣នេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 2, 2023 Khmernote

    ការប្រកួតអង្ករល្អបំផុតរបស់ពិភពលោក ដែលរៀបចំដោយ The Rice Trader នៅហ្វីលីពីនសម្រាប់ឆ្នាំ២០២៣នេះ បានចេញលទ្ធផលហើយក្នុងនោះអង្កររបស់កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ ២ តាមពីក្រោដោយឥណ្ឌាទទួលបានចំណាត់ថ្នាក់លេខ ៣ ខណៈចំណាត់ថ្នាក់លេខ១ បានទៅលើប្រទេសវៀតណាម។ នេះបើយោងតាមការដកស្រង់ពីការចុះផ្សាយរបស់សារព័ត៌មាន VNExpress កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣។ ការ​ប្រលង​នៅឆ្នាំ​នេះ​មាន​ការ​ចូល​រួម​ពី​​ជាង​ ១០ប្រទេស ហើយ​សំណាក​អង្ករ​ចំនួន​ ៣០ប្រភេទ​ត្រូវ​បាន​ដាក់ក្នុងការប្រកួត។ ប៉ុន្តែទោះជាយ៉ាងនេះក្ដី នៅឆ្នាំនេះអ្នករៀបចំមិនបានផ្តល់រង្វាន់ខាងលើនេះផ្ដោតទៅពូជជាក់លាក់ណាមួយនោះទេ ប៉ុន្តែផ្ទុយទៅវិញបានផ្តល់ពានរង្វាន់សម្រាប់អង្ករទាំងអស់របស់ប្រទេសទាំងមូលតែម្ដង។ គួរបញ្ជាក់ផងដែរថា ការប្រកួតប្រជែងអង្ករល្អបំផុតរបស់ពិភពលោក ដែលរៀបចំដោយប្រទេសហ្វីលីពីននៅឆ្នាំនេះ ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០០៩ ដោយក្រុមហ៊ុន The Rice Trader របស់សហរដ្ឋអាមេរិក៕

  • ក្រុមហ៊ុនជំនាញខាងដំណាំស្លាធំមួយរបស់ចិន ចុះមកពិភាក្សាដើម្បីវិនិយោគដាំស្លា និងបង្កើតរោងចក្រកែច្នៃនៅកម្ពុជា នាំចេញទៅចិន និងប្រទេសផ្សេងៗទៀត សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 1, 2023 Khmernote

    ក្រុមហ៊ុនចិនធំមួយ បង្ហាញពីបំណងវិនិយោគដាំដើមស្លា និងបង្កើតរោងចក្រកែច្នៃ នៅកម្ពុជា នាំចេញទៅទីផ្សារចិន និងបណ្ដាប្រទេសផ្សេងៗទៀត។ នេះបើយោងតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ម្សិលមិញនេះ។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា កាលពីរសៀលថ្ងៃព្រហស្បតិ៍ ៣រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម យុន ហេង អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុន Hainan Taste King Investment Group

  • ត្រូវប៉ាន់ណាស់! ខេត្តស្វាយរៀង ទទួលបានគម្រោងអភិវឌ្ឍន៍ស្ថានីយ៍ផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យអានុភាព ៦០មេហ្កាវ៉ាត់ ក្រោមទុនវិនិយោគជាង ៦៥លានដុល្លារ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 30, 2023 Khmernote

    តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះ បញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុន SCHNEITEC VIBRANT CO., LTD គម្រោងវិនិយោគអភិវឌ្ឍន៍ស្ថានីយ៍ផលិតអគ្គិសនីដើរ ដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ៦០មេហ្កាវ៉ាត់ ជាមួយប្រព័ន្ធផ្ទុកថាមពលអគ្គិសនីខេត្តស្វាយរៀង។ (រូបតំណាង) បើតាមការបញ្ជាក់នៅលើគណនីផ្លូវការរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងវិនិយោគដ៏ធំខាងលើនេះ មានទីតាំងវិនិយោគស្ថិតនៅភូមិកណ្តាល ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ ៦៥,៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារ បានចំនួន ៣៥កន្លែង។ សូមបញ្ជាក់ផងដែរថា ខេត្តស្វាយរៀង នាពេលបច្ចុប្បន្ននេះ ហាក់កំពុងត្រូវប៉ាន់ខ្លាំង