- ទេសចរណ៍ទេសចរណ៍ December 12, 2023 Khmernote
នាវាទេសចរណ៍ WESTERDAM នឹងនាំភ្ញៀវទេសចរប្រមាណ ៣៥០០នាក់មកកាន់ប្រទេសកម្ពុជានៅចុងខែធ្នូនេះ នេះបើយោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣នេះ។ ក្រសួងទេសចរណ៍បានបញ្ជាក់នៅលើផេកផ្លូវការដូច្នេះថា នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានចូលរួមកិច្ចប្រជុំ ក្រោមអធិបតីភាព លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ និងមានការចូលរួមពីអាជ្ញាធរ សមត្ថកិច្ច កំពង់ផែស្វយ័ត និងផ្នែកពាក់ព័ន្ធ ស្តីពីការត្រៀមរៀបចំទទួលការមកដល់របស់នាវាទេសចរណ៍ WESTERDAM ដែលនឹងមកដល់ខេត្តព្រះសីហនុ នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ និងមានអ្នកដំណើរសរុបប្រមាណ ៣៥០០នាក់។ សូមរម្លឹកផងដែរថា
- ទេសចរណ៍ទេសចរណ៍ December 12, 2023 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កម្ពុជា-វៀតណាម បានឯកភាពគ្នាបើកដំណើរការជើងហោះហើរត្រង់ពីរដ្ឋធានីហាណូយ មកកាន់ខេត្តសៀមរាប ហើយដែលពិធីប្រកាសជាផ្លូវការនេះ ត្រូវបានប្រារព្ធធ្វើឡើងនៅក្នុងវេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-វៀតណាម ឆ្នាំ២០២៣ នៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម នារសៀលថ្ងៃចន្ទ ទី១២ ខែធ្នូ ឆ្នាំ២០២៣។ តាមរយៈការបើកឱ្យមានជើងហោះហើរត្រង់នេះ គឺនឹងផ្តល់អត្ថប្រយោជន៍ជាច្រើន តាមរយៈការទាក់ទាញភ្ញៀវទេសចរពីប្រទេសវៀតណាម និងលំហូរនៃធុរជន និងវិនិយោគិន ក៏ដូចជាការសម្រួលដល់មធ្យោយបាយធ្វើដំណើរ និងការដឹកជញ្ជូនជាដើម ។ល។ ប្រភព៖ ក្រសួងព័ត៌មាន
- សេដ្ឋកិច្ចសេដ្ឋកិច្ច December 12, 2023 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម បានសម្រេចដាក់ចេញគោលដៅពាណិជ្ជកម្មទ្វេភាគីឲ្យបាន ៥ ប៊ីលានដុល្លារនៅឆ្នាំ២០២០ ហើយពាណិជ្ជកម្មទ្វេភាគីនេះមានកំណើនទ្វេដងដល់ជិត ១១ប៊ីលានដុល្លារក្នុងឆ្នាំ២០២២ ដោយឈរលើកំណើននេះ សម្តេចធិបតី និងសមភាគី ឯកឧត្តម ផាម មិញជិញ បានដាក់គោលដៅរួមគ្នា ជំរុញឱ្យពាណិជ្ជកម្មទ្វេភាគីសម្រេចឱ្យបាន ២០ប៊ីលានដុល្លារ ក្នុងពេលដ៏ខ្លីខាងមុខ។ សម្តេចធិបតី នាយករដ្ឋមន្ត្រី បញ្ជាក់បន្ថែមថា៖ «ជាមួយនឹងទំនុកនយោបាយខ្ពស់រវាងភាគីទាំង២ កម្ពុជា-វៀតណាម យើងនឹងបន្តរួមគ្នាអនុវត្តឱ្យបានជោគជ័យនូវរាល់កិច្ចព្រមព្រៀង និងអនុស្សរណៈនៃការយោគយល់គ្នា និងទិសដៅដែលបានដាក់បន្ថែមទៀតដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងវិបុលភាពសម្រាប់ប្រទេសជាតិយើងទាំង២”៕
- សេដ្ឋកិច្ចសេដ្ឋកិច្ច December 12, 2023 Khmernote
(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ម៉េង ហុង អគ្គនាយក ប.ស.ស. ស្តីទី នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ នេះ ឯកឧត្តមបណ្ឌិតអគ្គនាយករង បានចូលប្រជុំជាមួយជំនាញការខាង អង្គការអន្តរជាតិខាងការងារ (ILO) ដែលដឹកនាំដោយ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីពិភាក្សាអំពីការប្រមូលធាតុចូលសម្រាប់ការ សិក្សាក្រុមគោលដៅនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសកម្មករក្នុងវិស័យសំណង់។ ការរៀបចំឱ្យមានកិច្ចប្រជុំពិភាក្សាពេញមួយព្រឹកនេះ គឺដើម្បីសិក្សាស្វែងយល់អំពីយន្តការ និងវិធីសាស្ត្រ នៃការពង្រីកវិសាលភាពសម្រាប់វិស័យសំណង់
- សេដ្ឋកិច្ចសេដ្ឋកិច្ច December 11, 2023 Khmernote
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣នេះ បានលើកឡើង ថាក្រសួងនឹងធ្វើការជាមួយដៃគូពាក់ព័ន្ធដើម្បីជំរុញឱ្យក្រុមហ៊ុន រោងចក្រ សហគ្រាសទទួលយកជនមានពិការភាពឱ្យបាន៣%ចូលក្នុងប្រតិបត្តិការ។ ការថ្លែងយ៉ាងដូចនេះរបស់ឯកឧត្តមរដ្ឋមន្ត្រីក្នុងពេលដែលលោកអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបិទបញ្ចប់គម្រោងស្តីពីទីផ្សាការងារប្រកបដោយបរិយាបន្នគាំទ្រដល់អ្នកស្វែងរកការងារធ្វើដែលមានពិការភាពដែលធ្វើឡើងនៅសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។ ការជំរុញរបស់ឯកឧត្តមរដ្ឋមន្ត្រីនេះ គឺស្របពេលដែលចំនួនចូលធ្វើការរបស់ជនមានពិការភាពទាំងអស់នៅទូទាំងប្រទេសនៅមានកម្រិតនៅឡើយ។ សម្រាប់ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបន្តធ្វើការជាមួយក្រុមហ៊ុន រោងចក្រ សហគ្រាសបន្តទៀតដើម្បីបង្កលក្ខណៈ បត់បែនសម្រាប់ជនមានពិការភាពអាចចូលធ្វើការបន្ថែមទៀតទៅតាមជំនាញផ្សេងទៀតដូចជាអ្នកទទួលនិងលើកទូរស័ព្ទ និងកិច្ចការងារមិនប្រើប្រាស់កម្លាំងផ្សេងៗទៀតដើម្បីអាចឱ្យបងប្អូនជនពិការទាំងអស់អាចទទួលបានការងារសមរម្យ និងមានជីវភាពកាន់តែប្រសើរ។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជំរុញឱ្យបងប្អូនមានពិការភាពអាចសម្លឹងមើលជំនាញវិជ្ជាជីវៈដែលរាជរដ្ឋាភិបាលបានប្រកាសផ្តល់ជូនបងប្អូនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យដែលស្របតាមលទ្ធភាពក្នុងការពង្រឹងសមត្ថភាពចំណេះជំនាញរបស់ខ្លួន។ ទោះបីជាបែបណាក៏ដោយ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ជនមានពិការភាពទាំងអស់មិនត្រូវអស់សង្ឃឹម
- បុគ្គលជោគជ័យបុគ្គលជោគជ័យ December 11, 2023 Khmernote
លោក Chen Lip Keong ដែលជាមហាសេដ្ឋីម៉ាឡេស៊ី និងជាស្ថាបនិក, ម្ចាស់ភាគហ៊ុនធំ និងជានាយកប្រតិបត្តិជាន់ខ្ពស់របស់ Naga Corp Ltd បានទទួលមរណភាពក្នុងវ័យ ៧៥ឆ្នាំ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Edge Malaysia ដែលដកស្រង់ចេញពីកាសែតចិន Nanyang Siang Pau ដែលជាប្រភពគួរឱ្យទុកចិត្ត កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ នេះ។ កាសែតចិនខាងលើនេះ បានរាយការណ៍ថា លោក Chen Lip Keong បានស្លាប់នៅសហរដ្ឋអាមេរិក ប៉ុន្តែមូលហេតុនៃការស្លាប់របស់គាត់
- សេដ្ឋកិច្ចសេដ្ឋកិច្ច December 11, 2023 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ក្នុងក្របខណ្ឌពាណិជ្ជកម្មរយៈពេល ២៥ឆ្នាំចុងក្រោយ ទំហំវិនិយោគទុនជប៉ុន នៅកម្ពុជា បានកើនឡើងដល់ចំនួនជាង ២,៥ពាន់លានដុល្លា ស្មើនឹង ១៣៧គម្រោង ក្នុងនោះភាគីជប៉ុនបានដាក់ទុនវិនិយោគលើវិស័យទេសចរណ៍មានចំនួន ៨គម្រោង ដែលមានទុនវិនិយោគប្រមាណជាង ១៨០០លានដុល្លារ ហើយបច្ចុប្បន្នកម្ពុជាមានពាណិជ្ជករជប៉ុនរហូតដល់ ១,៧០០នាក់។ ការលើកឡើងឲ្យដឹងបែបនេះរបស់ឯកឧត្តម គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្លែងក្នុងពិធីបើកពិព័រណ៍ទេសចរណ៍ជប៉ុន លើកទី៥ កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣ នៅផ្សារទំនើបស៊ីអនភ្នំពេញ។ ជាក់ស្តែង ក្នុងក្របខណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការផ្លូវការ គិតចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០១៨
- BoostrongBoostrong December 9, 2023 Khmernote
សំណាងមនុស្សមើលមិនឃើញមែន យល់សប្តិថាគេឱ្យត្បូងពេជ្រក្រហម ១គ្រាប់ ស្អែកឡើងយកលុយ ២៥០០៛ ទិញប៊ូសស្រ្តងត្រជាក់ៗញុំាប៉ូវកម្លាំង ត្រូវរង្វាន់ឡានថ្មីខ្លាញ់គោពណ៌ក្រហមយ៉ាងស្រស់ស្អាត ១គ្រឿង រំភើបចិត្តខ្លាំងពេក ស្រែកហ៊ោខ្លាំងៗផ្អើលមួយរោងចក្រកាណាឌីយ៉ា វែងស្រេង។ អបអរសាទរម្ចាស់រង្វាន់ឡានថ្មីខ្លាញ់គោ លេខរៀង ០៤១ ពីប៊ូសស្រ្តង គឺបងប្រុស ឡាវ រស្មី អាយុ ៣០ឆ្នាំ មុខរបរធ្វើការសំណង់ និងភរិយាឈ្មោះ ភាព ច័ន្ទ អាយុ ៣៥ឆ្នាំ មុខរបរធ្វើការរោងចក្រ បច្ចុប្បន្នរស់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បើតាមសម្ដី បងស្រីច័ន្ទ បានប្រាប់ថា










