ព័ត៌មានចុងក្រោយ
  • តំណាងបងប្អូនប្រកបអាជីវកម្មដឹកភ្ញៀវទេសចរក្នុងខេត្តសៀមរាប សំណូមពររដ្ឋបាលខេត្ត សុំបញ្ឈប់ការជួលម៉ូតូ កង់ ឱ្យភ្ញៀវបរទេសជិះ ដែលធ្វើឱ្យបាត់ចំណូលរបស់បងប្អូន រ៉ឺម៉កកង់បី និងផាស្អាប់ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 4, 2024 Khmernote

    តំណាងបងប្អូនប្រកបអាជីវកម្មដឹកភ្ញៀវទេសចរក្នុងខេត្តសៀមរាប សំណូមពរទៅកាន់រដ្ឋបាលខេត្តសៀមរាប សុំបញ្ឈប់ការជួលម៉ូតូ កង់ឲ្យភ្ញៀវបរទេសចរជិះ ដែលធ្វើឲ្យបាត់ចំណូលរបស់បងប្អូន រ៉ឺម៉កកង់បី និងផាស្អាប់។ នេះបើយោងតាមការដកស្រង់ពីការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តសៀមរាប កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ ម្សិលមិញនេះ។ ការសំណូមពររបស់បងប្អូនប្រកបអាជីវកម្មដឹកភ្ញៀវទេសចរខាងលើនេះ បានធ្វើឡើងនៅក្នុងឱកាសជួបពិភាក្សាការងារ ក្រោមវត្តមានលោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប តំណាងឲ្យឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត រួមនឹងមន្ត្រីពាក់ព័ន្ធជាមួយក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ (AIAI) និងបងប្អូនប្រកបអាជីវកម្មដឹកភ្ញៀវទេសចរណ៍ (រថយន្តតាក់ស៊ី, រ៉ឺម៉កកង់បី និងផាស្អាប់) ប្រមាណ ៦០នាក់ ដើម្បីធ្វើការលើកឡើងពីបញ្ហាថ្លែសេវាដឹកភ្ញៀវចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ កាលពីព្រឹកថ្ងៃទី០៣ ខែមករា

  • រដ្ឋបាលខេត្តសៀមរាប បានស្នើក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ពិចារណាលើការមិនគិតថ្លៃសេវា ចំពោះការចតនៅចំណតអាកាសយានដ្ឋានត្រឹមរយៈពេល ១៥នាទី ដើម្បីលើកទឹកចិត្ត និងសម្រួលជូនដល់អ្នកដឹកភ្ញៀវ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 4, 2024 Khmernote

    លោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាបបានលើកឡើងថា រដ្ឋបាលខេត្តបានស្នើក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ពិចារណាលើការយកថ្លៃសេវា ចំពោះការចតនៅចំណតអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ក្នុងរយៈពេល ១៥នាទី គួរពុំគិតថ្លៃ ដើម្បីលើកទឹកចិត្ត និងសម្រួលជូនដល់អ្នកដឹកភ្ញៀវចេញចូលអាកាសយានដ្ឋាន និងស្នើសុំឲ្យមានការពិចារណាលើការបន្ធូបន្ថយ ក្នុងកម្រិតណាមួយ សមស្របដែលអាចដោះស្រាយបញ្ហានេះរួមគ្នាបាន។ អភិបាលរងខេត្តសៀមរាប បានលើកឡើងបែបនេះ នៅក្នុងឱកាសដែលរូបលោកជាតំណាងឲ្យឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប រួមនឹងមន្ត្រីពាក់ព័ន្ធ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ (AIAI) និងបងប្អូនប្រកបអាជីវកម្មដឹកភ្ញៀវទេសចរ (រថយន្តតាក់ស៊ី, រ៉ឺម៉កកង់បី និងផាស្អាប់) ប្រមាណ ៦០នាក់ ដើម្បីធ្វើការលើកឡើងពីបញ្ហាថ្លែសេវាដឹកភ្ញៀវចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ កាលពីព្រឹកថ្ងៃទី០៣ ខែមករា​ ឆ្នាំ២០២៤។

  • CDC អនុម័តគម្រោងវិនិយោគចំនួន ២៦៨ ដែលមានទុនវិនិយោគសរុបជិត ៤,៩ ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ ខណៈគម្រោងវិនិយោគភាគច្រើនស្ថិតក្នុងខេត្តកំពង់ស្ពឺ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 3, 2024 Khmernote

    ក្នុងឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ​(CDC) បានអនុម័តគម្រោងវិនិយោគចំនួន ២៦៨ ដែលមានទុនវិនិយោគសរុបប្រមាណជិត ៤,៩ ពាន់លានដុល្លារអាម៉េរិក ខណៈគម្រោងវិនិយោគភាគច្រើន មានទីតាំងស្ថិតក្នុងខេត្តកំពង់ស្ពឺ។ នេះបើយោងតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ​នារសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤នេះ។ តាមរយៈការបង្ហោះនៅលើផេកផ្លូវការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា ក្នុងឆ្នាំ ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងថ្មីចំនួន ២៤៧ និងគម្រោងពង្រីកផលិតកម្មចំនួន ២១ ហើយក្នុងនោះគម្រោងវិនិយោគចំនួន ៧១ ត្រូវបានបណ្តាក់ទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។ គម្រោងទាំងនេះមានទុនវិនិយោគសរុបប្រមាណជិត ៤,៩ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ៣០៧,០០០កន្លែង។ ចំនួនគម្រោងវិនិយោគក្នុងវិស័យឧស្សាហកម្មបានចូលរួម ចំណែកដល់ទៅប្រមាណ ៩២%

  • ឯកឧត្តម ឌិត ទីណា ប្រាប់ទៅអ្នកវិនិយោគចិនថា កម្ពុជាកំពុងត្រូវការអ្នកវិនិយោគនៅកម្រិត Upstream ដែលមានតម្លៃបន្ថែមខ្ពស់ ផ្តល់ផលចំណេញដល់កសិករ និងអ្នកវិនិយោគ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 3, 2024 Khmernote

    ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ប្រាប់ទៅអ្នកវិនិយោគចិនថា កម្ពុជាកំពុងត្រូវការអ្នកវិនិយោគនៅកម្រិត Upstream ដូចជា ការកែច្នៃ វេចខ្ចប់ផលិតផលកសិកម្ម សម្រាប់ការនាំចេញទៅប្រទេសចិន និងទីផ្សារអន្តរជាតិ ជាពិសេសអង្ករប្រណិត ស្វាយចន្ទី កៅស៊ូ ផលិតផលជលផលទឹកសាប និងវារីវប្បកម្ម ព្រមទាំងផលិតផលកសិកម្មដែលមានសក្តានុពលផ្សេងៗទៀត ដែលមានតម្លៃបន្ថែមខ្ពស់ ផ្តល់ផលចំណេញដល់កសិករ និងអ្នកវិនិយោគ។ ឯកឧត្តម បានលើកឡើងបែបនេះ នៅក្នុងឱកាសដែលឯកឧត្តមអនុញ្ញាតឱ្យអ្នកវិនិយោគចិនជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសសាទ នាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ នេះ។

  • ក្រសួងការងារ៖ តម្រូវការកម្លាំងពលកម្មបច្ចុប្បន្ន មានចំនួន ២៥​ ៥៩៧កន្លែង នៅតាមបណ្ដារាជធានី-ខេត្ត សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 3, 2024 Khmernote

    ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា តម្រូវការកម្លាំងពលកម្មបច្ចុប្បន្ន មានចំនួន ២៥​ ៥៩៧កន្លែង នៅតាមបណ្ដារាជធានី-ខេត្ត ក្នុងនោះផ្នែកឧស្សាហកម្ម មានចំនួន ១៦ ៤៨៣ ផ្នែកសេវាកម្មចំនួន ២៣៣៧ និងផ្នែកកសិកម្ម មានំនួន ៦៧៧៧។ ដូច្នេះសម្រាប់បងប្អូនប្រជាពលរដ្ឋដែលចង់ស្វែងរកការងារ សូមទាក់ទងមកទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមលេខទូរស័ព្ទ 077 23 23 78 ឬ 016 78

  • ក្រុមហ៊ុនអចលនទ្រព្យវៀតណាម ១៣០០ក្រុមហ៊ុន បានក្ស័យធនក្នុងឆ្នាំ២០២៣ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម January 2, 2024 Khmernote

    សារព័ត៌មាន VNExpress កាលពីថ្ងៃទី៣១​ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅនេះ បានចុះផ្សាយថា ក្រុមហ៊ុនអចលនទ្រព្យវៀតណាមប្រមាណចំនួន ១៣០០ បានក្ស័យធននៅក្នុងឆ្នាំ២០២៣ កើនឡើង ៨% បើធៀបនឹងឆ្នាំ២០២២ នេះបើយោងតាមការិយាល័យស្ថិតិទូទៅ។ សារព័ត៌មានខាងលើបានបញ្ជាក់ថា ក្នុងចំណោមក្រុមហ៊ុនដែលបានចាកចេញពីទីផ្សារ ចំនួនក្រុមហ៊ុនដែលផ្អាកអាជីវកម្មក្នុងពេលកំណត់បានកើនឡើង ២១% បើធៀបនឹងឆ្នាំ២០២២ ខណៈដែលចំនួនក្រុមហ៊ុនដែលរង់ចាំបញ្ចប់នីតិវិធីរំសាយកើនឡើង ២៩%។ ជាមួយគ្នានេះដែរ អចលនទ្រព្យជាវិស័យមួយ ដែលមានចំនួនក្រុមហ៊ុនបិទទ្វារច្រើនជាងគេក្នុងឆ្នាំ២០២៣ ជាមធ្យម អាជីវកម្មចំនួន ១០៧ បានក្ស័យធនជារៀងរាល់ខែ ខណៈដែលចំនួនអាជីវកម្មថ្មីត្រូវបានបង្កើតឡើងធ្លាក់ចុះ ៤៥% បើប្រៀបធៀបទៅនឹងឆ្នាំ២០២២។ គួរបញ្ជាក់ផងដែរថា ទីផ្សារអចលនៈទ្រព្យរបស់ប្រទេសវៀតណាម បានស្ថិតក្នុងសភាពក្តៅគគុកតាំងពីឆ្នាំ២០២២

  • ក្រសួងការងារ បង្ហាញទីភ្នាក់ងារជ្រើសរើសឯកជនដែលបានទទួលការអនុញ្ញាតឱ្យធ្វើការជ្រើសរើសបណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងពលករខ្មែរទៅធ្វើកម្មសិក្សា និងធ្វើការនៅប្រទេស និងតំបន់ចំនួន ៨ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 2, 2024 Khmernote

    ក្រសួងការងារ និងបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ នេះ បានចេញសេចក្ដីជូនដំណឹងស្តីពីទីភ្នាក់ងារជ្រើសរើសឯកជនដែលបានទទួលការអនុញ្ញាតឱ្យធ្វើការជ្រើសរើសបណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងពលការិនីជំនួយការមេផ្ទះទៅធ្វើការនៅប្រទេស និងតំបន់ ចំនួន ៨ រួមមាន៖ ព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអូឌីត តំបន់រដ្ឋបាលពិសេសហុងកុង ប្រទេស សិង្ហបុរី រដ្ឋគូវ៉ែត រដ្ឋកាតា ប្រទេស ម៉ាឡេស៊ី ព្រះរាជាណាចក្រថៃឡង់ដ៍ និងប្រទេសជប៉ុន។ ជាមួយគ្នានេះដែរ ក្រសួងការងារក៏បានបញ្ជាក់ផងដែរថា រាល់ទីភ្នាក់ងារជ្រើសរើសឯកជនទាំងឡាយ​ណា​ដែលពុំមានឈ្នោះក្នុងបញ្ជីខាងក្រោមនេះ គឺចាត់ទុកថាជាទីភ្នាក់ងារជ្រើសរើសឯកជនខុសច្បាប់ ដូច្នេះសូមសាធារណជនរាយការណ៍ជាបន្ទាន់ មកទូរស័ព្ទលេខ 089 957 789 និងទំនាក់ទំនងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈទាំង២៥

  • ប្រតិភូចិន មកស្វែងរកឱកាសវិនិយោគនៅកម្ពុជា ផ្ដោតលើវិស័យកែច្នៃកសិផលកម្ពុជាដើម្បីនាំចេញទៅទីផ្សារប្រទេសចិន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 30, 2023 Khmernote

    ប្រតិភូចិនមួយក្រុម មកស្វែងរកឱកាសវិនិយោគនៅកម្ពុជា ដោយផ្ដោតលើវិស័យកែច្នៃកសិផលកម្ពុជាដើម្បីនាំចេញទៅទីផ្សារប្រទេសចិន។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ នេះ។ តាមរយៈការបង្ហោះនៅលើផេកផ្លូវការរបស់ខ្លួន ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ឱ្យដឹងថា កាលពីព្រឹកថ្ងៃសុក្រ ទី២៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កៅ កោសល ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ Chinese Secretariat of MLC Cross-border Economic Cooperation ដឹកនាំដោយ លោក