ព័ត៌មានចុងក្រោយ
  • សញ្ញាល្អ! វិនិយោគិនកូរ៉េ ចាប់អារម្មណ៍ពង្រីកសកម្មភាពវិនិយោគលើវិស័យយានយន្តនៅកម្ពុជា ក្រោយគម្រោងវិនិយោគកន្លងមកទទួលបានជោគជ័យ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 10, 2024 Khmernote

    វិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍យ៉ាងក្រៃលែងក្នុងការពង្រីកសកម្មភាពវិនិយោគលើវិស័យយានយន្ត និងសកម្មភាពដែលមានសែស្រឡាយពាក់ព័ន្ធ នេះបើយោងតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ ម្សិលមិញនេះ។ កាលពីរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) បានដឹកនាំក្រុមការងារទទួលជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន Camko Infracore ក្នុងគោលបំណងបង្កើនការឈ្វេងយល់អំពីការលើកទឹកចិត្តលើគម្រោងពង្រីកសកម្មភាពវិនិយោគលើវិស័យយានយន្ត និងសកម្មភាពដែលមានសែស្រឡាយពាក់ព័ន្ធ។ មានមតិក្នុងជំនួបពិភាក្សាខាងលើ ឯកឧត្តមបានថ្លែងអំណរគុណជូនសមភាគីដែលបានសម្តែងចំណាប់អារម្មណ៍ក្នុងការបន្តពង្រីកខ្សែច្រវាក់ផលិតកម្មនៅកម្ពុជាក្រោយទទួលបានជោគជ័យប្រកបដោយផ្លែផ្កាពីគម្រោងវិនិយោគរបស់ខ្លួនកាលពីពេលកន្លងទៅ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានជម្រាបជូនតំណាងក្រុមហ៊ុនអំពីវត្តមាននៃតុកូរ៉េ (Korea Desk) ដែលជាយន្តការជួរមុខសម្រាប់ប្រចាំការផ្តល់កិច្ចសម្រួល និងផ្តល់សេវាវិនិយោគឯកជនប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈជូនវិនិយោគិនកូរ៉េ។ បន្ថែមពីនេះ ឯកឧត្តមបានគូសរំលេចអំពីកញ្ចប់លើកទឹកចិត្តសម្រាប់គម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ និងគម្រោងពង្រីកនៃគម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ដែលជ្រកក្រោមរបបវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា

  • ត្រៀមដាក់ពាក្យ! នៅថ្ងៃទី១១ មករា ខាងមុខនេះ ក្រុមហ៊ុនធំៗ៣ ផ្ដល់ឱកាសការងារជិត ១០០កន្លែង ដាក់ពាក្យភ្លាម សម្ភាសភ្លាម! សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 9, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤​ ខាងមុខនេះ ក្រុមហ៊ុនធំៗចំនួន ៣ នឹងផ្តល់ឱកាសការងារថ្មីបន្ថែមជិត ១០០កន្លែង សម្រាប់យុវជនសិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្ដូរការងារ ដើម្បីទទួលបានការងារក្នុងឆ្នាំថ្មី ២០២៤។ ក្រុមហ៊ុនចំនួន ៣ ដែលកំពុងត្រូវការកម្លាំងពលកម្មរួមមាន៖ វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា (CGTI) ក្រុមហ៊ុន CBS និង ក្រុមហ៊ុន Mekongnet។ ដូច្នេះត្រៀមខ្លួន ត្រៀមCV មកទទួលឱកាសការងារទាំងនេះនៅ NEA!

  • ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះហត្ថលេខាជាមួយមជ្ឈមណ្ឌលជាតិស្រាវជ្រាវបច្ចេកវិទ្យាវិស្វកម្មកៅស៊ូ និងសម្បកកង់រថយន្តដ៏ទំនើបមួយរបស់ចិន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 9, 2024 Khmernote

    ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះហត្ថលេខា ជាមួយមជ្ឈមណ្ឌលជាតិស្រាវជ្រាវបច្ចេកវិទ្យាវិស្វកម្មកៅស៊ូ និងសម្បកកង់រថយន្តនៃសាធារណរដ្ឋប្រជាមានិតចិន (NERCRAT) ខណៈខាង NERCRAT បានបង្ហាញឆន្ទៈយ៉ាងមោះមុត ក្នុងការវិនិយោគទឹកប្រាក់ចំនួន ១ពាន់លានដុល្លារ លើគគម្រោងអទិភាពមួយចំនួនរវាងភាគីទាំងពីរ។ យោងតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា​ ក្នុងដំណើរទស្សនកិច្ចក្នុងទីក្រុងឈីងតាវ ខេត្តសានដុង សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី៥-៨ ខែមករា ឆ្នាំ២០២៤ កន្លងទៅ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​បានអញ្ជើញចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទៅវិញទៅមក​ រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងមជ្ឈមណ្ឌលជាតិស្រាវជ្រាវបច្ចេកវិទ្យាវិស្វកម្មកៅស៊ូ និងសម្បកកង់រថយន្តនៃសាធារណរដ្ឋប្រជាមានិតចិន (NERCRAT)។ សូមជម្រាបថា អនុស្សារណៈនៃការយោគយល់គ្នានេះរៀបចំឡើងក្នុងគោលបំណងដើម្បីពង្រឹងរួមគ្នាលើគម្រោងអាទិភាពមួយចំនួនរវាងភាគីទាំងពីរ។ ក្នុងនោះ

  • សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា រយៈពេល ៣ខែកន្លងមកនេះ រដ្ឋាភិបាលចំណាយថវិកាជិត ៥លានដុល្លារ សម្រាប់ការឧបត្ថម្ភថ្មីៗជូនដល់ស្រ្ដីមានផ្ទៃពោះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 8, 2024 Khmernote

    នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានសម្តេចតេជោ ហ៊ុន សែន​ កោះយ៉” និងជួបសំណេះសំណាលជាមួយ “បងប្អូនកម្មករ និយោជិតចំនួន ១១ ០០០នាក់ ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង”​ ។ ក្នុងឱកាសនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ « កម្មវិធីឧបត្ថម្ភទឹកប្រាក់ដល់ស្រ្ដីមានផ្ទៃពោះ ទាំងមុនពេលសម្រាលកូន ពេលសម្រាលកូន និងក្រោយពេលសម្រាលកូន គឺយើងបានធ្វើរួចមកហើយ

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពាន “សម្តេចតេជោ ហ៊ុន សែន កោះយ៉” សមិទ្ធផលថ្មីនៅឃុំប៉ាក់ខ្លង ខេត្តកោះកុង តម្លៃជាង ១លានដុល្លារ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 8, 2024 Khmernote

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉” ដែលមានប្រវែង១២៦ម៉ែត្រ និងទទឹង ១១ម៉ែត្រ ស្ថិតនៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ ដោយចំណាយថវិកាសាងសង់អស់ចំនួន ១ ៣៨៧ ០០០ដុល្លារ។ ស្ពានសម្ដេចតេជោ ហ៊ុន សែន កោះយ៉ ជាសមិទ្ធផលថ្មីមួយទៀត សម្រាប់បងប្អូនប្រជាពលរដ្ឋដែលរស់នៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលជាអំណោយដ៏ថ្លៃថ្លាបំផុត របស់ សម្តេចអគ្គមហាសេនាបតីតេជោ

  • សញ្ញាល្អ! ក្រុមហ៊ុនធំៗជាច្រើននៅក្រុងឈីងតាវ ប្រទេសចិន កំពុងសម្លឹងមើលឱកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 8, 2024 Khmernote

    ក្រុមហ៊ុនធំៗជាច្រើននៅក្នុងក្រុងឈីងតាវ ប្រទេសចិន បាននិងកំពុងសម្លឹងមើលឱកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា នេះបើយោងតាមការចុះផ្សាយនៅលើផេកផ្លូវរបស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ កាលពីល្ងាចថ្ងៃសៅរ៍ ទី០៦ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Wang Luming ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនក្រុងឈីងតាវ ក្នុងដំណើរទស្សនកិច្ចទាក់ទាញវិនិយោគិន នៅក្រុងឈីងតាវ ខេត្តសានដុង សាធារណរដ្ឋប្រជាមានិតចិន។ ក្នុងកិច្ចប្រជុំនេះក៏មានការចូលរួមពីប្រធានក្រុមហ៊ុនធំជាច្រើនក្នុងក្រុងឈីងតាវដែលកំពុងសម្លឹងមើលឱកាសវិនិយោគក្នុងប្រទេសកម្ពុជា។ ក្នុងកិច្ចប្រជុំនាឱកាសនេះ ឯកឧត្តម Wang Luming បានជម្រាបជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រីនូវសក្ដានុពលសំខាន់ក្នុងក្រុងឈីងតាវ

  • រយៈពេល ១២ខែ ក្នុងឆ្នាំ២០២៣ កម្ពុជានាំចេញអង្ករបានជាង ៦៥ម៉ឺនតោន ទទួលចំណូលបានជាង ៤៦៦ លានដុល្លារ ច្រើនជាងឆ្នាំ២០២២ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 6, 2024 Khmernote

    រយៈពេល ១២ខែ ក្នុងឆ្នាំ២០២៣ ប្រទេសកម្ពុជាបាននាំចេញអង្ករបានចំនួន ៦៥៦ ៣២៣ តោន ដែលគិតជាទឹកប្រាក់បានចំនួនជាង ៤៦៦ លានដុល្លារសហរដ្ឋអាមេរិក។ ការនាំចេញអង្ករសំរាប់ឆ្នាំ២០២៣ នេះ មានកំណើនលើសបរិមាណ ៣% និងបរិមាណទឹកប្រាក់មានកំណើន ១៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ យោងតាមរបាយការណ៍របស់​សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា បរិមាណអង្ករខាងលើនេះ ត្រូវបាននាំចេញដោយក្រុមហ៊ុនចំនួន ៦៣ ទៅកាន់ប្រទេស និងគោលដៅចំនួន ៦១ ក្នុងនោះ ២៦ប្រទេសនៅក្នុងទ្វីបអឺរ៉ុប ៧ប្រទេសសមាជិកអាស៊ាន ២៦ប្រទេសផ្សេងៗទៀត នៅអាហ្វ្រិក មជ្ឈឹមបូព៌ា ល។ល សហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានបញ្ជាក់ផងដែរថា

  • ក្រសួងសេដ្ឋកិច្ច សម្រេចបន្តលើកលែងពន្ធ ការអនុគ្រោះពន្ធបន្ថែមទៀត ការពន្យារ និងការព្យួរការអនុវត្តពន្ធសម្រាប់វិស័យអចលនទ្រព្យរហូតដល់ដំណាច់ឆ្នាំ២០២៤ អចលនទ្រព្យ
    អចលនទ្រព្យ
    អចលនទ្រព្យ January 5, 2024 Khmernote

    ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការបន្តគោលការណ៍លើកលែងពន្ធ ការអនុគ្រោះពន្ធបន្ថែមទៀត ការពន្យារ និងការព្យួរការអនុវត្តពន្ធសម្រាប់វិស័យអចលនទ្រព្យ រហូតដល់ដំណាច់ឆ្នាំ២០២៤។ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា នារសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ នេះ។ សូមអានសេចក្ដីជូនដំណឹងលម្អិតនៅខាងក្រោម៖ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា