ព័ត៌មានចុងក្រោយ
  • ក្រសួងការងារ និងក្រុងឈុនឆន់របស់កូរ៉េខាងត្បូង ចុះអនុស្សរណៈយោគយល់ជ្រើសរើសពលកររដូវកាលពីកម្ពុជា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 28, 2023 Khmernote

    (ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣នេះ បានចុះអនុស្សរណៈយោគយល់គ្នាជាមួយនឹងអភិបាលក្រុងឈុនឆន់ ខេត្តកាំងវ៉ុននៃធារណរដ្ឋកូរ៉េ ដើម្បីផ្តល់ឱកាសជូនពលរដ្ឋកម្ពុជាដែលមានបំណងទៅធ្វើការជាពលកររដូវកាលនៅសាធារណរដ្ឋកូរ៉េ។ ពិធីចុះអនុស្សរណៈនេះ គឺធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្នុងពីធីចុះអនុស្សរណៈនោះ ឯកឧត្តម ហេង សួរ បានថ្លែងអំរណរគុណដល់លោក Yook, Dong Han (យូក ទុងហាន) អភិបាលក្រុងឈុនឆន់ចំពោះការទទួលយកពលករពីកម្ពុជានាពេលនេះ។ ក្រៅពីការជ្រើសរើសពលកររដូវកាល ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញឱ្យលោកអភិបាលក្រុងពិនិត្យក្នុងការជំរុញឱ្យរោងចក្រ សហគ្រាសក្នុងក្រុងទទួលយកពលករជំនាញរបស់កម្ពុជា (E7) ផងដែរ។ ទន្ទឹមនឹងនោះ លោកអភិបាលក្រុង បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រីសម្រាប់កិច្ចសហការប្រកបដោយទំនុកចិត្តរបស់ក្រសួងនាពេលនេះ ខណៈដែលក្រសួងធ្លាប់មានបទពិសោធន៍គ្រប់គ្រាន់លើការបញ្ជូនពលករទៅបម្រើការងារនៅសាធារណរដ្ឋកូរ៉េក្រោមប្រព័ន្ធអនុញ្ញាតមុខរបរ (EPS)

  • សម្ដេចធិបតី  ហ៊ុន ម៉ាណែត ស្វាគមន៍ការត្រឡប់មកវិញរបស់ នាវាទេសចរណ៍ខ្នាតយក្ស Westerdam មកកាន់កម្ពុជាសាជាថ្មី ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ December 28, 2023 Khmernote

    សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានស្វាគមន៍ការត្រឡប់មកវិញរបស់ នាវាទេសចរណ៍ខ្នាតយក្ស Westerdam មកកាន់កម្ពុជាសាជាថ្មី នឹងធ្វើឱ្យពិភពលោកកាន់តែស្គាល់កម្ពុជាបន្ថែមទៀត ដោយបាននាំអ្នកទេសចរជាង ២០០០នាក់ មកកាន់ព្រះរាជាណាចក្រកម្ពុជា។ នាវាទេសចរណ៍ខ្នាតយក្សរបស់សហរដ្ឋអាមេរិកមួយនេះ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ បន្ទាប់ពីទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ អតីតនាយករដ្ឋមន្ត្រី​ និងជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ​ ក្នុងអំឡុងពេលវិបត្តិកូវីដ-១៩ កំពុងរីករាលដាលធ្ងន់ធ្ងរពាសពេញពិភពលោក​ ដែលជាទង្វេីមនុស្សធម៌​ ជួយសង្គ្រោះជីវិត​ លេីកកម្ពស់សិទ្ធិរស់រានមានជីវិត​ និងផ្តល់គុណតម្លៃនៃមនុស្សជាតិ។ “កម្ពុជាតូច តែបេះដូងធំ” បានគិតគូរអំពីបញ្ហាមនុស្សធម៌ និងអាយុជីវិតអ្នកទេសចរជាង ២២០០នាក់

  • រដ្ឋាភិបាល ផ្តល់ការបង្រៀនជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃដល់ពលរដ្ឋរស់នៅតំបន់រុនតាឯក និងពាក់ស្នែង ខណៈអ្នកមានប័ណ្ណក្រីក្រ នឹងទទួលបានប្រាក់ឧបត្ថម្ភជារៀងរាល់ខែ ចំនួន ២៨ម៉ឺនរៀល សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 27, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រាជរដ្ឋាភិបាលប្រកាសផ្តល់អាហារូបករណ៍ដល់ពលរដ្ឋដែលរស់នៅតំបន់តាឯក ដែលស្ថិតនៅឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដោយឥតគិតថ្លៃដើម្បីឱ្យពួកគេមានជំនាញវិជ្ជាជីវៈមួយច្បាស់លាស់ និងអាចមានការងារសមសម្យឆាប់រហ័សសម្រាប់លើកស្ទួយជីវភាពរបស់ពួកគេនាពេលអនាគត។ ការផ្តល់នេះក្នុងអំឡុងពេលពិធីជំនួបសំណេះសំណាលរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជាមួយពលរដ្ឋដែលរស់នៅតំបន់រុនតាឯក និងពាក់ស្នែង នាថ្ងៃទី៨ ធ្នូ ឆ្នាំ២០២៣ ។ វគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេសដោយឥតគិតថ្លៃសម្រាប់ពលរដ្ឋ ដែលរស់នៅតំបន់រុនតាឯក និងពាក់ស្នែង ឱ្យបានរៀនជំនាញបច្ចេកដោយឥតគិតថ្លៃ រៀនខ្លីៗ 4ខែចប់ ឆាប់ចប់ ឆាប់មានជំនាញ និងមានការងារធ្វើ ហើយអ្វីដែលកាន់អស្ចារ្យជាងនោះទៅទៀត ប្រសិនជាបងប្អូនមានប័ណ្ណក្រីក្រ នឹងទទួលបានប្រាក់ឧបត្ថម្ភជារៀងរាល់ខែ ចំនួន ២៨ម៉ឺនរៀលរហូតដល់រៀនចប់។

  • សមិទ្ធផលគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកង្វក់ក្នុងរាជធានីភ្នំពេញ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 27, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាព្រឹក ថ្ងៃពុធ ១៥កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៧​ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ “សមិទ្ធផលគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកង្វក់ក្នុងរាជធានីភ្នំពេញ” ស្ថិតនៅក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ​។ សមិទ្ធផលក្នុងគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញដែលនឹងសម្ពោធនាពេលនេះ​ រួមមាន៖ សំណង់ស្ទាក់បូមបញ្ជូនទឹកកខ្វក់ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ដើម្បីចម្រោះទឹកកខ្វក់ និងកែលម្អបរិស្ថានទឹកក្នុងបឹងជើងឯកមុននឹងបង្ហូរចូលទន្លេបាសាក់ ដោយផ្អែកលើកម្មវិធីរយៈពេលខ្លី ក្នុងការអនុវត្តជាដំណាក់កាលនៅក្នុងគម្រោងមេ។ សូមបញ្ជាក់ជូនថា នេះគឺជាគម្រោងចាប់ផ្តើមដំបូង

  • ឱកាសការងារបន្ថែម! នៅថ្ងៃទី២៨ ខាងមុខនេះក្រុមហ៊ុនធំៗចំនួន ៣ ផ្ដល់ការងារជាង ២០០កន្លែង ដាក់ពាក្យនិងសម្ភាសន៍ផ្ទាល់ក្នុងបរិវេណក្រសួងការងារ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 26, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា នៅថ្ងៃទី២៨ ខែធ្នូ ខាងមុខនេះ ក្រុមហ៊ុនធំៗចំនួន ៣ នឹងផ្តល់ឱកាសការងារថ្មីបន្ថែមចំនួន ២០៦កន្លែង សម្រាប់យុវជនសិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ ដើម្បីទទួលបានការងារក្នុងឆ្នាំថ្មី ២០២៤។ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បានបញ្ជាក់ថា ក្រុមហ៊ុនទាំង ៣ ដែលនឹងចូលរួមក្នុងវេទិកាការងារនេះរួមមាន៖ ក្រុមហ៊ុន តេលា ក្រុមហ៊ុន DEVELOCUS និងសណ្ឋាគារ HOTEL KVL។ ចំពោះសិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ

  • គម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងធុនស្រាល តភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ទៅក្រុងសៀមរាប ត្រូវបានគណៈកម្មការអន្តរក្រសួងលើកយកមកប្រជុំពិភាក្សា ជាមួយក្រុមហ៊ុន China Metro Group សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 26, 2023 Khmernote

    គម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងធុនស្រាល (LRT) តភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ឆ្ពោះទៅក្រុងសៀមរាប ត្រូវបានគណៈកម្មការអន្តរក្រសួងលើកយកមកប្រជុំពិភាក្សា ជាមួយក្រុមហ៊ុន China Metro Group នេះបើយោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣។ កាលពីព្រឹកថ្ងៃអង្គារ ទី២៦ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការអន្តរក្រសួង បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង នៃគម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងធុនស្រាល (Urban Light Rail Transit) តភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ឆ្ពោះទៅក្រុងសៀមរាប ក្រោមកិច្ចដឹកនាំរបស់

  • នាវាទេសចរណ៍បរទេសមួយគ្រឿង នាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ជាង ៦០០នាក់ ចូលចតធ្វើទស្សនកិច្ច នៅខេត្តព្រះសីហនុ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ December 26, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាវាទេសចរណ៍បរទេសមួយគ្រឿងមានឈ្មោះ VASCO DA GAMA បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ជាង ៦០០នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ពិសេសនៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃអង្គារ ១៤កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣។ តាមការឱ្យដឹងពីមន្ត្រីនគរបាលអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិកំពង់ផែស្វយ័តក្រុងព្រះសីហនុបានឱ្យភ្នាក់ងារ AKP ដឹងថា នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ២០២៣នេះ នាវាទេសចរណ៍បរទេសមានឈ្មោះ VASCO DA GAMA មានសញ្ជាតិ PORTUGAH

  • បច្ចុប្បន្នកម្ពុជា មានរោងម៉ាស៊ីនកិនស្រូវខ្នាតមធ្យម និងធំចំនួន ២៤០ ដោយមានសមត្ថភាពកិនកែច្នៃចំនួន ១២០០តោនក្នុងមួយម៉ោង សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 26, 2023 Khmernote

    សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានបង្ហាញពីស្ថានភាពបច្ចុប្បន្ននៃវិស័យស្រូវអង្ករកម្ពុជា​ ដោយមានរោងម៉ាស៊ីនខ្នាតមធ្យម និងធំចំនួន ២៤០ ដែលក្នុងនោះ រោងម៉ាស៊ីនចំនួន ១៣០ មានសមត្ថភាពកិនកែច្នៃដែលអាចឆ្លើយតបទៅតាមបទដ្ឋានស្តង់ដានាំចេញទៅទីផ្សារអន្តរជាតិ។ ចំណែកឯសមត្ថភាពកិនកែច្នៃវិញគឺមានចំនួន ១២០០ តោនក្នុងមួយម៉ោង និងសមត្ថភាពនៃឡសម្រាប់សម្ងួតស្រូវបានចំនួនជាង ៤២០០០តោនក្នុងមួយថ្ងៃ។ លើសពីនេះទៀតរោងម៉ាស៊ីននៅកម្ពុជា អាចរក្សាស្តុកស្រូវបានចំនួន ២ លានតោនក្នុងមួយវគ្គ ដែលនេះបង្ហាញអំពីសមត្ថភាព និងសក្តានុពលរបស់កម្ពុជាក្នុងការស្តុក និងកែច្នៃស្រូវសម្រាប់ផ្គត់ផ្គង់បានរហូតដល់ចំនួនជាង ៤លានតោនក្នុងមួយឆ្នាំ៕ ប្រភព៖ សហព័ន្ធស្រូវអង្ករកម្ពុជា