ព័ត៌មានចុងក្រោយ
  • ពេញមួយឆ្នាំ២០២៣ សមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ ផលិតស្ករត្នោតបានជាង១០០តោន សម្រាប់នាំចេញទៅក្រៅប្រទេសនិងផ្គត់ផ្គង់នៅក្នុងស្រុក សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 5, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ពេញមួយឆ្នាំ២០២៣ សមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ ផលិតស្ករត្នោតសម្រេចបានជាង ១០០តោន សម្រាប់នាំចេញទៅក្រៅប្រទេស និងផ្គត់ផ្គង់នៅក្នុងស្រុក ដោយមានផលិតជាប្រភេទស្ករម្សៅ និងប្រភេទស្ករសាច់។ លោក វី វាសនា ជំនួយការសមាគមស្ករត្នោតកំពង់ស្ពឺ បានមានប្រសាសន៍ថា សមាគម ផលិតស្ករត្នោតម្សៅដែលជាស្ករសម្រាប់នាំចេញ បានចំនួនជាង ៧០តោនប៉ុណ្ណោះ ដោយសារឆ្នាំនេះ ភ្លៀងធ្លាក់តាំងពីដើមឆ្នាំ ដែលធ្វើប៉ះពាល់ដល់ដំណើរការផលិត ស្ករត្នោត តែទោះជាយ៉ាងណាក៏សមាគមព្យាយាមផលិតឱ្យបានកាន់តែច្រើនបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ។ លោកបានបន្តថា សម្រាប់នៅក្នុង ២០២៣ ចំនួនអ្នកផលិតស្ករត្នោត មានជាង៥០គ្រួសារ ដែលមានភាពប្រហាក់ប្រហែលគ្នាទៅនឹងឆ្នាំ២០២២ ដូច្នេះចំពោះការផលិតស្ករម្សៅនិងស្ករសាច់

  • រដ្ឋមន្រ្តីក្រសួងកសិកម្ម ចាត់តាំងឯកឧត្តម តាន់ ផាន់ណារ៉ា ប្រជុំបន្ទាន់ជាមួយក្រុមការងារជំនាញ ដើម្បីដោះសា្រយជូនកសិករលើបញ្ហាលក់សត្វចិញ្ចឹមបានថោក សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 5, 2024 Khmernote

    ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានចាត់តាំងឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដឹកនាំកិច្ចប្រជុំបន្ទាន់ជាមួយក្រុមការងារជំនាញ និងភាគីពាក់ព័ន្ធ ស្តីពីតម្រូវការនិងការផ្គត់ផ្គង់សត្វ ការធ្វើបំណែកសាច់តាមប្រភេទនិងស្តង់ដាគុណភាព ដើម្បីទទួលបានតម្លៃបន្ថែម និងធានាស្ថិរភាពតម្លៃទីផ្សារល្អ និងធានាផលចំណេញសមរម្យសម្រាប់អ្នកផលិត ចែកចាយ និងអ្នកបរិភោគ។ ការចាត់តាំងខាងលើនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំស្តីពីបញ្ហាទីផ្សារសត្វ សាច់ និងផលិតផលសត្វនៅកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពីភាគីពាក់ព័ន្ធជាច្រើន កាលពីព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤។ កិច្ចប្រជុំនេះធ្វើឡើងដើម្បីស្វែងយល់ពីស្ថានភាពពិតប្រាកដ និងគោលជំហររបស់ភាគីពាក់ព័ន្ធទាំងអស់ រួមមានអ្នកចិញ្ចឹមសត្វ

  • ដំណឹងល្អ! កំណាត់ផ្លូវជាតិលេខ៧៦ ចន្លោះ PK94+080 – PK94+150 ដែលរអិលបាក់ ត្រូវបានស្ថាបនាឡើងវិញរួចរាល់ និងបើកឱ្យធ្វើចរាចរណ៍ជាធម្មតា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 5, 2024 Khmernote

    មណ្ឌលគិរី៖ កំណាត់ផ្លូវជាតិលេខ៧៦ ដែលបានបាក់ស្រុត ប្រមាណ១៦៦ម៉ែត្រ ត្រង់ចំណុចអូរងើយ ភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ចន្លោះ PK94+080 – PK94+150 កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ បច្ចុប្បន្ននេះការស្ថាបនាផ្លូវថ្មីតភ្ជាប់ឡើងវិញ បានសម្រេចការងារក្រាលកៅស៊ូ DBST ប្រវែង ៤២៥ម បានលទ្ធផល១០០% និងបានបើកឱ្យធ្វើចរាចរណ៍ សម្រាប់រថយន្តគ្រប់ប្រភេទវិញបានហើយ។ គួររំលឹកដែរថា ផ្លូវជាតិលេខ៧៦ (ស្នួល – សែនមនោរម្យ) មានប្រវែង ១២៧គ.ម ជាប្រភេទផ្លូវ DBST បានចាប់ផ្ដើមការស្ថាបនា

  • ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បើកកិច្ចប្រជុំពិភាក្សាពីតម្លៃសេវាប្រើប្រាស់ផ្លូវចេញចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងសម្រេចរៀបចំបេសកកម្មចុះពិនិត្យស្ថានភាពអាកាសយានដ្ឋាននាពេលឆាប់ៗខាងមុខ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 4, 2024 Khmernote

    ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបើកកិច្ចប្រជុំក្រុមការងារចំពោះកិច្ច ពិភាក្សាអំពីតម្លៃសេវាប្រើប្រាស់ផ្លូវចេញចូល អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ នៅទីស្តីការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ អង្គប្រជុំ បានជជែកពិភាក្សាយ៉ាងផុលផុស និងបានសម្រេចរៀបចំបេសកកម្ម ចុះពិនិត្យស្ថានភាពអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ នាពេលឆាប់ៗខាងមុខ។ នេះបើយោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន។ កិច្ចប្រជុំដែលត្រូវបានរៀបចំឡើងនាព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ នេះ ត្រូវបានរៀបចំឡើងបន្ទាប់ពីទទួលបានការចង្អុលបង្ហាញដោយផ្ទាល់ ពីសំណាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបង្កើតឱ្យមានក្រុមការងារចំពោះកិច្ចដោះស្រាយលើតម្លៃសេវាប្រើប្រាស់ផ្លូវចេញចូល អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ។ បន្ទាប់ពីការចុះពិនិត្យស្ថានភាពអាកាសយានដ្ឋានរួចរាល់ ក្រុមការងារចំពោះកិច្ចគ្រោងនឹងជួបជជែកពិភាក្សាជាមួយក្រុមហ៊ុន Angkor

  • ឯកអគ្គរដ្ឋទូតវៀតណាម លើកឡើងថា ចង់ឱ្យវិនិយោគិនខ្មែរ ចូលទៅវិនិយោគនៅប្រទេសវៀតណាម សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 4, 2024 Khmernote

    ឯកឧត្ដម Nguyen Huy Tang ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា ចង់ឱ្យមានវិនិយោគិនកម្ពុជា ចូលទៅវិនិយោគនៅប្រទេសវៀតណាម។ ឯកឧត្ដម Nguyen Huy Tang ឯកអគ្គរដ្ឋទូតវិសាមញ្ញ បានបង្ហាញពីគោល​បំណងខាងលើនេះ នៅក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តម ជាមួយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នារសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ ម្សិលមិញនេះ។ ក្នុងជំនួបនាឱកាសនេះ ភាគីទាំងពីរបានពិភាក្សាជុំវិញគោលបំណងជំរុញការវិនិយោគ និងពាណិជ្ជកម្ម ព្រមទាំងជជែកពិភាក្សា លើការពិនិត្យរៀបចំឱ្យវិនិយោគិនកម្ពុជា និងវិនិយោគិនវៀតណាមអាចជួបជជែកពិភាក្សាការងារ និងស្វែងយល់អំពីសក្ដានុពលសម្រាប់ការវិនិយោគក្នុងប្រទេសទាំងពីរ។ ក្នុងអង្គជំនួប

  • ប្រយ័ត្នចាញ់កលមេខ្យល់! ក្រសួងការងារ បញ្ជាក់ច្បាស់ៗថា កម្ពុជាពុំទាន់មានកិច្ចព្រមព្រៀងស្តីពីការបញ្ជូនពលករពីកម្ពុជាទៅធ្វើការនៅប្រទេសអ៉ីស្រាអែលនោះទេ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 4, 2024 Khmernote

    ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ ម្សលមិញនេះ បានចេញសេចក្ដីជូនដំណឹងបញ្ជាក់ច្បាស់ថា ប្រទេសកម្ពុជាពុំទាន់មានកិច្ចព្រមព្រៀង ស្តីពីការបញ្ជូនពលករពីកម្ពុជាទៅធ្វើការនៅប្រទេសអ៉ីស្រាអែលនោះទេ។ (រូបតំណាង) សេចក្ដីជូនដំណឹងបញ្ជាក់ខាងលើនេះ ត្រូវបានធ្វើឡើងដើម្បីដើម្បីបង្ការនូវការឆបោករបស់ជនខិលខូច ដោយក្រសួងក៏បានបញ្ជាក់បន្ថែមថា បច្ចុប្បន្ន ក្រសួងកំពុងធ្វើការជាមួយភាគីអ៉ីស្រាអែល ដើម្បីពិភាក្សាលើសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការជ្រើសរើស និងការបញ្ជូនពលករ។ ដូច្នេះក្នុងបងប្អូនបានឃើញករណី ឬ មានការផ្សព្វផ្សាយជ្រើសរើសពលករទៅបម្រើការងារនៅប្រទេសអ៉ីស្រាអែលក្នុងរូបភាពណាក៏ដោយ សូមមេត្តាជូនដំណឹង ឬរាយការណ៍មកកាន់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈតាមរយៈ Hotline ១២៩៧ ជាបន្ទាន់ ដើម្បីអាចឱ្យក្រសួងពិនិត្យ និងចាត់វិធានការតាមផ្លូវច្បាប់៕ អត្ថបទ៖ លីនី

  • ក្រសួងការងារ បានបញ្ជូនគ្រូបច្ចេកទេសទៅធ្វើការបណ្តុះបណ្តាលលើវិស័យមេកានិក រថយន្ត សំណង់ និងអគ្គិសនី នៅវិទ្យាស្ថានបច្ចេកទេស និងក្រុមហ៊ុននៅប្រទេសចិន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 4, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា នាពេលកន្លងមកនេះ បានបញ្ជូនគ្រូបច្ចេកទេសទៅធ្វើការបណ្តុះបណ្តាលលើ «វិស័យមេកានិក រថយន្ត សំណង់ និងអគ្គិសនី» ដែលបានរៀបចំរយៈពេលចំនួន ១២ថ្ងៃ នៅវិទ្យាស្ថានបច្ចេកទេសហឺណាន និងក្រុមហ៊ុន Yalong Intelligent Equipment Group Co., Ltd នៃសាធារណរដ្ឋប្រជាមានិតចិន។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណង ពង្រឹងចំណេះដឹង ជំនាញបច្ចេកទេសរបស់គ្រូបច្ចេកទេស និងពង្រឹងសមត្ថភាព នៃការបង្រៀនរបស់គ្រូបច្ចេកទេស ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការជាមួយសាធារណរដ្ឋប្រជាមានិតចិន ជាពិសេសវិទ្យាស្ថានបច្ចេកទេសហឺណាន និងក្រុមហ៊ុន Yalong Intelligent Equipment Group Co.,

  • តំណាងបងប្អូនប្រកបអាជីវកម្មដឹកភ្ញៀវទេសចរក្នុងខេត្តសៀមរាប សំណូមពររដ្ឋបាលខេត្ត សុំបញ្ឈប់ការជួលម៉ូតូ កង់ ឱ្យភ្ញៀវបរទេសជិះ ដែលធ្វើឱ្យបាត់ចំណូលរបស់បងប្អូន រ៉ឺម៉កកង់បី និងផាស្អាប់ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 4, 2024 Khmernote

    តំណាងបងប្អូនប្រកបអាជីវកម្មដឹកភ្ញៀវទេសចរក្នុងខេត្តសៀមរាប សំណូមពរទៅកាន់រដ្ឋបាលខេត្តសៀមរាប សុំបញ្ឈប់ការជួលម៉ូតូ កង់ឲ្យភ្ញៀវបរទេសចរជិះ ដែលធ្វើឲ្យបាត់ចំណូលរបស់បងប្អូន រ៉ឺម៉កកង់បី និងផាស្អាប់។ នេះបើយោងតាមការដកស្រង់ពីការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តសៀមរាប កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ ម្សិលមិញនេះ។ ការសំណូមពររបស់បងប្អូនប្រកបអាជីវកម្មដឹកភ្ញៀវទេសចរខាងលើនេះ បានធ្វើឡើងនៅក្នុងឱកាសជួបពិភាក្សាការងារ ក្រោមវត្តមានលោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប តំណាងឲ្យឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត រួមនឹងមន្ត្រីពាក់ព័ន្ធជាមួយក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ (AIAI) និងបងប្អូនប្រកបអាជីវកម្មដឹកភ្ញៀវទេសចរណ៍ (រថយន្តតាក់ស៊ី, រ៉ឺម៉កកង់បី និងផាស្អាប់) ប្រមាណ ៦០នាក់ ដើម្បីធ្វើការលើកឡើងពីបញ្ហាថ្លែសេវាដឹកភ្ញៀវចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ កាលពីព្រឹកថ្ងៃទី០៣ ខែមករា