គិតត្រឹមថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ CDC បានអនុម័តលើគម្រោងវិនិយោគចំនួន ១០ មានទុនវិនិយោគសរុបជាង ៦០លានដុល្លារ និងអាចបង្កើតការងារបានជាង ១ម៉ឺនកន្លែង
សេដ្ឋកិច្ច
January 18, 2024
Khmernote
គិតត្រឹមថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគចំនួន ១០ ដែលមានទុនវិនិយោគសរុបប្រមាណជាង ៦០លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១២,៦៩៥កន្លែង។ នេះបើយោងតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ម្សិលមិញនេះ។
ជាមួយគ្នានេះដែរ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា ក្នុងចំណោមគម្រោងវិនិយោគចំនួន ១០ នោះ គឺគម្រោងចំនួន ៥មានទីតាំងវិនិយោគនៅក្នុងខេត្តកំពង់ស្ពឺ នៅរាជធានីភ្នំពេញចំនួន ២ នៅខេត្តតាកែវមានចំនួន ២ទៀត និង ខេត្តកណ្ដាលមាន ១គម្រោង៕


អត្ថបទ៖ លីនី
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង


