ក្រុមហ៊ុនអចលនទ្រព្យវៀតណាម ១៣០០ក្រុមហ៊ុន បានក្ស័យធនក្នុងឆ្នាំ២០២៣
អាជីវកម្ម January 2, 2024 Khmernote

សារព័ត៌មាន VNExpress កាលពីថ្ងៃទី៣១​ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅនេះ បានចុះផ្សាយថា ក្រុមហ៊ុនអចលនទ្រព្យវៀតណាមប្រមាណចំនួន ១៣០០ បានក្ស័យធននៅក្នុងឆ្នាំ២០២៣ កើនឡើង ៨% បើធៀបនឹងឆ្នាំ២០២២ នេះបើយោងតាមការិយាល័យស្ថិតិទូទៅ។

សារព័ត៌មានខាងលើបានបញ្ជាក់ថា ក្នុងចំណោមក្រុមហ៊ុនដែលបានចាកចេញពីទីផ្សារ ចំនួនក្រុមហ៊ុនដែលផ្អាកអាជីវកម្មក្នុងពេលកំណត់បានកើនឡើង ២១% បើធៀបនឹងឆ្នាំ២០២២ ខណៈដែលចំនួនក្រុមហ៊ុនដែលរង់ចាំបញ្ចប់នីតិវិធីរំសាយកើនឡើង ២៩%។ ជាមួយគ្នានេះដែរ អចលនទ្រព្យជាវិស័យមួយ ដែលមានចំនួនក្រុមហ៊ុនបិទទ្វារច្រើនជាងគេក្នុងឆ្នាំ២០២៣ ជាមធ្យម អាជីវកម្មចំនួន ១០៧ បានក្ស័យធនជារៀងរាល់ខែ ខណៈដែលចំនួនអាជីវកម្មថ្មីត្រូវបានបង្កើតឡើងធ្លាក់ចុះ ៤៥% បើប្រៀបធៀបទៅនឹងឆ្នាំ២០២២។

គួរបញ្ជាក់ផងដែរថា ទីផ្សារអចលនៈទ្រព្យរបស់ប្រទេសវៀតណាម បានស្ថិតក្នុងសភាពក្តៅគគុកតាំងពីឆ្នាំ២០២២ ហើយស្ថានភាពនេះបានបន្តរហូតមកដល់បច្ចុប្បន្ន បើទោះបីជាមានជំនួយពីរដ្ឋាភិបាលក៏ដោយ។ ទន្ទឹមនឹងនេះ អ្នក​ជំនាញ​បាន​និយាយ​ថា មាន​បញ្ហា​ទាក់​ទង​នឹង​ច្បាប់ ការ​ប្រគល់​ដី ការ​កំណត់​តម្លៃ និង​ដើម​ទុន​ជា​ដើម៕

អត្ថបទ៖ លីនី
ប្រភព៖ VNExpress