ព័ត៌មានចុងក្រោយ
  • មន្រ្តីជាន់ខ្ពស់ទីក្រុងប៉េកាំង សន្យានឹងកៀរគរក្រុមហ៊ុនវិនិយោគរបស់ចិនមកវិនិយោគនៅខេត្តកំពង់ស្ពឺឱ្យបានច្រើនលើវិស័យកសិកម្ម ទេសចរណ៍ និងវិស័យសំខាន់ៗផ្សេងទៀត សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 14, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោក លូ យៀន អនុប្រធានសភាពិគ្រោះយោបល់នយោ បាយទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន បានថ្លែងថា លោកនឹងខិតខំអំពាវនាវ ជំរុញអ្នកវិនិយោគចិន មកសិក្សាអំពីសក្ដានុពល និងស្វែងរកឱកាសវិនិយោគនៅកម្ពុជា ពិសេសនៅខេត្តកំពង់ស្ពឺ កាន់តែច្រើនឡើង។ លោក លូ យៀន ថ្លែងបែបនេះក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ រួមទាំងមន្ត្រីជំនាញ ដើម្បីធ្វើទស្សនកិច្ចសិក្សាឈ្វេងយល់អំពីសក្តានុពលរបស់ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃពុធ ១កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ

  • ល្អមែនទែន! ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន ស៊ី.ភី ចុះ MoU ចំនួន ៣ ជំរុញការប្រមូលទិញផលិតផលកសិកម្មក្នុងស្រុកផលិតចំណីសត្វ និងលើកកម្ពស់សុវត្ថិភាពម្ហូបអាហារ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 14, 2023 Khmernote

    ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា កាលពីថ្ងៃទី១៣ ខែធ្នូ​ ឆ្នាំ២០២៣ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួន ៣ ដើម្បីជំរុញការប្រមូលទិញផលិតផលកសិកម្ម និងលើកកម្ពស់សុវត្ថិភាពម្ហូបអាហារនៅក្នុងស្រុក។ ដែលនេះគឺជាដំណឹងដ៏ល្អមួយសម្រាប់ប្រជាពលរដ្ឋខ្មែរ ជាពិសេសប្រជាកសិករដែលប្រកបរបរនៅក្នុងវិស័យកសិកម្ម។ ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាខាងលើនេះ ត្រូវបានធ្វើឡើងនៅទីស្តីការក្រសួងពាណិជ្ជកម្ម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួន៣ រវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា រួមមាន៖ ១. កិច្ចសហប្រតិបត្តិការជំរុញការប្រមូលទិញផលិតផលពោតក្រហម ដំឡូងមី និងវត្ថុធាតុដើមដទៃទៀតក្នុងស្រុក សម្រាប់ផលិតចំណីសត្វ រវាងអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស នៃក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន ស៊ី.ភី.

  • រោងចក្រផលិតសំបកកង់យានយន្ត អាចនឹងមានវត្តមាននៅកម្ពុជាបន្ថែមទៀត ខណៈក្រុមហ៊ុនចំនួន ២ បានចុះមកពិភាក្សាជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 14, 2023 Khmernote

    នាពេលខាងមុខនេះ រោងចក្រផលិតសំបកកង់យានយន្ត អាចនឹងមានវត្តមាននៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត ខណៈមានក្រុមហ៊ុនចំនួន ២ បានបង្ហាញគោលបំណង និងពិភាក្សាការងារលើការបង្កើតរោងចក្រផលិតសំបកកង់យានយន្ត ជាមួយឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ តាមរយៈផេកផ្លូវការ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានចុះផ្សាយនាព្រឹកថ្ងៃទី១៤ ខែធ្នូ​ ឆ្នាំ២០២៣ នេះ បានបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យក្រុមហ៊ុនអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស តាយ សេង បាវិត ដឹកនាំដោយលោក

  • អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖ នាយករដ្ឋមន្ត្រីមិនបានអនុញ្ញាតជាគោលការណ៍ណាមួយឱ្យក្រុមហ៊ុន Vingroup បើកក្រុមហ៊ុនតាក់ស៊ីប្រើអគ្គិសនីនៅកម្ពុជាទេ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 14, 2023 Khmernote

    អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល កាលពីយប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ នេះ បានចេញសេចក្តីថ្លែងការណ៍ច្រានចោលព័ត៌មានថា ក្រុមហ៊ុន Vingroup របស់វៀតណាមគ្រោងបើកក្រុមហ៊ុនតាក់ស៊ីដោយប្រើរថយន្តអគ្គិសនីចំនួន ២៥០០ គ្រឿងនៅរាជធានីភ្នំពេញ។ ការចេញសេចក្ដីថ្លែងការណ៍ច្រានចោលព័ត៌មានខាងលើនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានបណ្តាញផ្សាយព័ត៌មានមួយចំនួនបានផ្សព្វផ្សាយថា ក្រុមហ៊ុន Vingroup របស់វៀតណាមគ្រោងបើកក្រុមហ៊ុនតាក់ស៊ីដោយប្រើរថយន្តអគ្គិសនីចំនួន ២៥០០ គ្រឿងនៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប។ ព័ត៌មាននេះបានធ្វើឱ្យមានការចាប់អារម្មណ៍ពីសំណាក់អ្នកលេងបណ្តាញសង្គមមួយចំនួននិងបាននាំគ្នាចែកចាយបន្តដែលធ្វើឱ្យសាធារណជនមួយចំនួនយល់ច្រឡំថា ក្រុមហ៊ុននេះនឹងមកបើកអាជីវកម្មនៅកម្ពុជាក្នុងឆ្នាំ២០២៤។ អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមបញ្ជាក់ជូនសាធារណជនឱ្យបានជ្រាបថា នៅក្នុងជំនួបពិភាក្សាជាមួយសម្តេចធិបតី កាលពីរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅរដ្ឋធានីហាណូយ ប្រធានក្រុមហ៊ុន Vingroup ពិតជាបានលើកសំណើ និងបានបង្ហាញបំណងចង់មកវិនិយោគបើកក្រុមហ៊ុនតាក់ស៊ីដោយប្រើរថយន្តអគ្គិសនីនៅកម្ពុជាពិតមែន។ ប៉ុន្តែ

  • ផ្លូវល្បឿនលឿនខ្សែទី៣ នឹងត្រូវសង់ឆ្លងកាត់រាជធានី-ខេត្តចំនួន៦ រួមមាន រាជធានីភ្នំពេញ ខេត្ដកណ្ដាល កំពង់ចាម កំពង់ធំ សៀមរាប និងខេត្តបន្ទាយមានជ័យ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 13, 2023 Khmernote

    ផ្លូវល្បឿនលឿនខ្សែទី៣ តភ្ជាប់ពីរាជធានីភ្នំពេញ ទៅខេត្តសៀមរាប និងបន្តទៅក្រុងប៉ោយប៉ែត នឹងត្រូវសាងសង់ដោយឆ្លងកាត់រាជធានី-ខេត្តចំនួន៦ រួមមាន រាជធានីភ្នំពេញ ខេត្ដកណ្ដាល កំពង់ចាម កំពង់ធំ សៀមរាប និងខេត្តបន្ទាយមានជ័យ។ នេះបើយោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣នេះ។ នាព្រឹកថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មការអន្តរក្រសួង បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង នៃគម្រោងផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅខេត្តសៀមរាប និងបន្តទៅក្រុងប៉ោយប៉ែត ក្រោមកិច្ចដឹកនាំរបស់

  • ក្រុមហ៊ុន CRBC កំពុងសិក្សាបឋមសមិទ្ធិលទ្ធភាពលើគម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប និងក្រុងប៉ោយប៉ែត ហើយគ្រោងនឹងបញ្ចប់ការសិក្សាកំណាត់ភ្នំពេញ-សៀមរាប ក្នុងខែកុម្ភៈ ខាងមុខនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 13, 2023 Khmernote

    ក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន CRBC កំពុងអនុវត្តការសិក្សាបឋមសមិទ្ធិលទ្ធភាព (Preliminary Feasibility Study – PSF) លើគម្រោងផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅខេត្តសៀមរាប និងបន្តទៅក្រុងប៉ោយប៉ែត ហើយគ្រោងនឹងបញ្ចប់ការសិក្សាកំណាត់ភ្នំពេញ-សៀមរាប ក្នុងខែកុម្ភៈ និងកំណាត់សៀមរាប-ប៉ោយប៉ែត ក្នុងខែឧសភា ឆ្នាំ២០២៤ខាងមុខ។ នេះបើយោងតាមការចុះផ្សាយនៅលើ ផេកផ្លូវការរបស់ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ នាព្រឹកថ្ងៃពុធ ១កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល

  • គិតត្រឹមរយៈពេល ១១ខែ ឆ្នាំ២០២៣ ការនាំចេញទំនិញកម្ពុជាទៅកាន់ទីផ្សារចិនមានការកើនឡើងជិត ២០ភាគរយ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 13, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កម្ពុជា បាននាំចេញទំនិញទៅកាន់ទីផ្សារប្រទេសចិនទទួលបានទឹកប្រាក់ជាង ១៣០០ លានដុល្លារ គិតត្រឹមរយៈពេល ១១ខែ ឆ្នាំ២០២៣ កើនឡើង ១៨.៥ភាគរយ បើធៀបនឹង រយៈពេលដូចគ្នាកាលពីឆ្នាំមុន។ យោងតាមទិន្នន័យរបស់អគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ចាប់ពី ខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មរបស់កម្ពុជាជាមួយចិន សម្រេចបានទឹកប្រាក់ ១៣១៤ លានដុល្លារ កើនឡើង ១៨.៥ ភាគរយ ខណៈការនាំចូលមានទឹកប្រាក់ ៩៧៦៣ លានដុល្លារ កើនឡើង ៤៤.៤ ភាគរយ។

  • ត្រៀមខ្លួន ត្រៀម CV! នៅថ្ងៃទី១៤ ខាងមុខនេះ ក្រុមហ៊ុនធំៗ ៦ នឹងផ្តល់ឱកាសការងារថ្មីជាង ៣០០កន្លែង ដាក់ពាក្យភ្លាម សម្ភាសភ្លាម! សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 12, 2023 Khmernote

    នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ ក្រុមហ៊ុន និងសហគ្រាសចំនួន ៦ នឹងផ្ដល់ឱកាសការងារចំនួន ៣០៤កន្លែង ដល់អ្នកមានបំណងស្វែងរកការងារធ្វើ ជាពិសេសសិស្សនិស្សិតដែលទើបតែបញ្ចប់ការសិក្សាថ្នាក់ទី១២។ នេះបើយោងតាមការចុះផ្សាយនៅលើផេក ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្រុមហ៊ុន និងសហគ្រាសទាំង ៦ ដែលនឹងផ្ដល់ឱកាសការងាររួមមាន៖ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក, សហគ្រាស ហ្គូដហៀល កម្ពុជា , គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជេកស៍ (ខេមបូឌា) ម.ក ,ឌី