- សេដ្ឋកិច្ចសេដ្ឋកិច្ច November 7, 2023 Khmernote
នៅសល់តែ ៣ថ្ងៃ ទៀតប៉ុណ្ណោះ ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៣ នឹងចាប់ផ្តើមហើយ។ ពិព័រណ៍ការងារ នោះ នឹងផ្ដល់ឱកាសការងារសរុបជាង ២ម៉ឺនកន្លែង ពីក្រុមហ៊ុនធំៗ ១៥០។ នេះបើយោងតាមការចុះផ្សាយរបស់ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ សូមបញ្ជាក់ផងដែរថា “ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៣” ត្រូវបានរៀបចំ ឡើងដោយការសហការគ្នារវាងក្រសួង និងស្ថាប័នជាច្រើន ក្នុងនោះរួមមាន៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC)
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 7, 2023 Khmernote
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានណែនាំឱ្យឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល និងឯកឧត្តម ប៉េង ពោធិ៍នា រៀបចំផ្លូវដែក ឱ្យអាចរត់បានល្បឿន ៨០គីឡូម៉ែត្រ ក្នុងមួយម៉ោង។ ការណែនាំបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ-និយោជិតប្រមាណ១៥,១៩៤នាក់។ កិច្ចសំណេះសំណាលនេះ ធ្វើឡើងនៅតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី អេសអ៉ីហ្សេត ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត
- អាជីវកម្មអាជីវកម្ម November 7, 2023 Khmernote
ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ដែលគេស្គាល់ថាជាអ្នកជំនួញដ៏ជោគជ័យលើវិស័យកសិកម្ម និងបានផ្ដល់ការងារយ៉ាងច្រើនដល់ប្រជាពលរដ្ឋខ្មែរឱ្យជៀសផុតពីការធ្វើចំណាកស្រុក បានដាំដូងប្រេងនៅលើផ្ទៃដីរហូតដល់ទៅ ១៣.៣០០ម៉ែត្រ ធំល្វឹងល្វើយដូចផ្ទៃសមុទ្ទ ទុកសម្រាប់អោយកូនចៅជំនាន់ក្រោយៗយកគំរូតាម ដេីម្បីចូលរួមចំណែកក៏សាងអភិវឌ្ឍន៍ប្រទេសជាតិ ជាមួយរាជរដ្ឋាភិបាល លេីវិស័យកសិកម្មកសិឧស្សាហកម្ម ក្នុងន័យជួយចូលរួមចំណែកផ្តល់ការងារអោយដល់ប្រជាជនក្រីក្រ។ នៅលើគណនីផ្លូវការផ្ទាល់ខ្លួន ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានលើកឡើងដូច្នេះថា៖ « ដេីម្បីបកស្រាយចម្ងល់របស់ប្រីយមិត្តយេីងមួយចំនួនដែលបានសាកសួរខ្ញុំថា នៅពីក្រោយខ្នងខ្ញុំនោះជាទឹកសមុទ្ទឬជាចំការដូងប្រេង ? នេះ គឺជាសមុទ្ទដូងប្រេងពីទីតាំង ភ្នំឫទ្ធី៥ ដែលខ្ញុំឈថតរូបនេះរហូតទៅដល់រោងចក្រផលិតចំណីសត្វផ្លូវជាតិលេខបួនមានចម្ងាយ១៣.៣០០ម៉ែត្រ ដែលយេីងអាចហៅថាសមុទ្ទដូងប្រេង ឬចំការដូងប្រេងក៏វាមិនខុសគ្នាអីប៉ុន្មានទេ ។ ទាំងអស់នេះខ្ញុំនិងបន្សល់ទុកសម្រាប់អោយកូនចៅជំនាន់ក្រោយៗយកគំរូតាម ដេីម្បីចូលរួមចំណែកក៏សាងអភិវឌ្ឍន៍ប្រទេសជាតិ ជាមួយរាជរដ្ឋាភិបាល លេីវិស័យកសិកម្មកសិឧស្សាហកម្ម ក្នុងន័យជួយចូលរួមចំណែកផ្តល់ការងារអោយដល់ប្រជាជនក្រីក្របានធ្វើ
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 6, 2023 Khmernote
អាចជាពន្លឺថ្មីមួយទៀត សំរាប់កសិករខ្មែរជាពិសេសអ្នកដែលប្រកបរបរចិញ្ចឹមសត្វ ខណៈក្រសួងពាណិជ្ជកម្មកម្ពុជាបានជួបពិភាក្សាជាមួយសមាគមចិន ដើម្បីស្វែងរកលទ្ធភាពលើកិច្ចសហប្រតិបត្តិការ ជំរុញការនាំចេញផលិតផលសាច់ស្រស់ សាច់កែច្នៃ និងផលិតផលកសិកម្មកម្ពុជាផ្សេងទៀត ទៅកាន់ទីផ្សារប្រទេសចិន។ នេះបើយោងតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ។ តាមការបញ្ជាក់របស់ ក្រសួងពាណិជ្ជកម្ម នៅលើផេកផ្លូវការបានឱ្យដឹងថា នាល្ងាចថ្ងៃអាទិត្យ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងសៀងហៃ លោកជំទាវ ស្វាយ ណាគ្រី អនុរដ្ឋលេខាធិការ និងឯកឧត្តម ណាំ លីណាល់ អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម រួមជាមួយ លោកអគ្គនាយករងជំរុញពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយលោក
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 6, 2023 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ដើមខ្លឹមច័ន្ទកម្ពុជា នៅតែមានភាពពេញនិយម នៅលើទីផ្សារតំបន់មជ្ឈឹមបូព៌ា ជាពិសេសប្រទេសអារ៉ាប៊ីសាអូឌីត។ ខ្លឹមច័ន្ទ បានធ្វើឱ្យប្រជាជនអារ៉ាប់ស្គាល់កម្ពុជា និងបានជំរុញទំនាក់ទំនងរវាងប្រជាជន និងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនឡើង។ ប្រជាជនអារ៉ាប់និយមប្រើប្រាស់ខ្លឹមច័ន្ទ កែច្នៃជាទឹកអប់ និងធូបក្រអូប ដែលការនិយមនេះត្រូវបានចាត់ទុកជាទំនៀមទំលាប់ប្រពៃណី និងវប្បធម៌របស់ប្រជាជនអារ៉ាប់ដ៏យូរលង់ណាស់មកហើយ។ វប្បធម៌នៃការប្រើប្រាស់ទឹកអប់ចម្រាញ់ចេញពីខ្លឹមច័ន្ទ និងការដុតធូបក្រអូបនៃឈើខ្លឹមច័ន្ទនៅក្នុងគេហដ្ឋានរបស់ប្រជាជនអារ៉ាប់ បានបង្កើតការងារដល់ប្រជាជននៅក្នុងស្រុក តាមរយៈការបើកអាជីវកម្មលក់ដើមខ្លឹមច័ន្ទ និងទឹកអប់ឬគ្រឿងក្រអូបពីដើមឈើមួយនេះ តាមទីផ្សារនានាក្នុងប្រទេស។ ជាមួយគ្នានេះ តាមរយៈការធ្វើអាជីវកម្មនេះ បានរួមចំណែកក្នុងការលើកស្ទួយ និងថែរក្សាវប្បធម៌ឱ្យបានគង់វង្ស។ យោងតាមសារព័ត៌មានអារ៉ាប់ (Arab News) ខ្លឹមច័ន្ទដែលមានវត្តមាននៅក្នុងទីផ្សារប្រទេសអារ៉ាប់ត្រូវបាននាំចូលភាគច្រើន ពីប្រទេសកម្ពុជា ឥណ្ឌា ឥណ្ឌូនេស៊ី និងបណ្តាប្រទេសមួយចំនួនទៀត។
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 6, 2023 Khmernote
(ទីក្រុងសៀងហៃ)៖ ពិធីកាត់ខ្សែបូសម្ពោធពន្លាជាតិកម្ពុជា នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ទំនិញនាំចូលអន្ដរជាតិចិនលើកទី៦ (The 6th China International Import Expo) បានប្រព្រឹត្តទៅនារសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ នៃទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន ក្រោមអធិបតីភាពឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា ឯកឧត្តម Jing Chunhai អគ្គនាយករង នៃអគ្គនាយកដ្ឋានកិច្ចការអាស៊ី នៃក្រសួងពាណិជ្ជកម្មចិន និងឯកឧត្តម ងួន វិសុទ្ធ អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ ព្រមទាំងភ្ញៀវកិត្តិយសនៃបណ្តាប្រទេសនានាជាច្រើនរូប។ បន្ទាប់ពីកាត់ខ្សែបូសម្ពោធពន្លាជាតិកម្ពុជារួច គណៈធិបតីក៏បានទស្សនាផលិតផលដែលដាក់តាំងបង្ហាញនៅពន្លាជាតិកម្ពុជា និងតបតាមការអញ្ជើញរបស់គណៈកម្មការរៀបចំ
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 4, 2023 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្នុងពេលចុះពិនិត្យការងារបញ្ចប់នៃគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្ដម តឹករ៉េត សំរេច រដ្ឋលេខាធិការប្រចាំការ ក្រសួងរៀបចំ ដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មការតម្រង់ទិស សម្រាប់ការសាងសង់អាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ បានលើកឡើងថា ការងាររបស់គណៈកម្មការនៅពេលនេះ គឺបានចប់សព្វគ្រប់។ ថ្ងៃនេះ គឺជាការពិនិត្យបញ្ចប់គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្ករ មុនការសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបានរំលឹកថា
- ទេសចរណ៍ទេសចរណ៍ November 4, 2023 Khmernote
ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី និង ឯកឧត្ដម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានសហការគ្នាដាំកូនត្នោត អមសងខាងតាមបណ្តោយផ្លូវល្បឿនលឿន ដើម្បីបង្ហាញដេីមត្នោតដែលជាអត្តសញ្ញាណជាតិខ្មែរ ទៅកាន់ភ្ញៀវជាតិ និងអន្តរជាតិ និងប្រជាពលរដ្ឋ បានគយគន់អំឡុងពេលដែលធ្វើដំណើរ។ តាមរយៈខ្លឹមសារបង្ហោះនៅលើបណ្ដាញសង្គមផ្លូវការ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានលើកឡើងថា ឯកឧត្តម មានបំណងចង់ដាំដេីមត្នោតអមសងខាងផ្លូវល្បឿនលឿន តាំងពីឯកឧត្តមបានចុះមកមេីលសកម្មភាពក្រុមអ្នកបច្ចេកទេសចុះមកវាស់ស្ទង់ សាងសង់ផ្លូវល្បឿនលឿនមកម្ល៉េះ ហើយស្រាប់តែកាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ ឯកឧត្ដម អភិបាលខេត្តព្រះសីហនុ បានបបួលឯកឧត្តមដាំកូនត្នោត តាមបណ្តោយផ្លូវល្បឿនលឿននេះពិតប្រាកដមែន។ ឯកឧត្តមបណ្ឌិត បានឱ្យដឹងបន្ថែមទៀតថា កាលពីវេលាម៉ោង៨ព្រឹក










