ព័ត៌មានចុងក្រោយ
  • សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផ្លូវដែក ឱ្យអាចរត់បានល្បឿន ៨០គីឡូម៉ែត្រក្នុងមួយម៉ោង សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 7, 2023 Khmernote

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានណែនាំឱ្យឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល និងឯកឧត្តម ប៉េង ពោធិ៍នា ​រៀបចំផ្លូវដែក ឱ្យអាចរត់បានល្បឿន ៨០គីឡូម៉ែត្រ ក្នុងមួយម៉ោង។ ការណែនាំបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ-និយោជិតប្រមាណ១៥,១៩៤នាក់។ កិច្ចសំណេះសំណាលនេះ ធ្វើឡើងនៅតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី អេសអ៉ីហ្សេត ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត

  • ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ដាំដូងប្រេងធំល្វឹងល្វើយដូចផ្ទៃសមុទ្ទ ទុក​ឱ្យកូន​ចៅ​ជំនាន់​ក្រោយ​ៗយកគំរូ​តាម និងដេីម្បី​ចូលរួមក៏សាង​អភិវឌ្ឍន៍​ប្រទេស​ លេី​វិស័យ​កសិកម្ម​កសិឧស្សាហកម្ម​ ផ្តល់​ការងារ​ដល់​ប្រជាជន​ក្រីក្រ​ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម November 7, 2023 Khmernote

    ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ដែលគេស្គាល់ថាជាអ្នកជំនួញ​ដ៏ជោគជ័យលើវិស័យកសិកម្ម និងបានផ្ដល់ការងារយ៉ាងច្រើនដល់ប្រជាពលរដ្ឋខ្មែរ​ឱ្យជៀសផុតពីការធ្វើចំណាកស្រុក បានដាំដូងប្រេងនៅលើផ្ទៃដីរហូតដល់ទៅ ១៣.៣០០ម៉ែត្រ​ ធំល្វឹងល្វើយដូចផ្ទៃសមុទ្ទ ​ទុក​សម្រាប់​អោយកូន​ចៅ​ជំនាន់​ក្រោយ​ៗយកគំរូ​តាម​ ដេីម្បី​ចូលរួមចំណែក​ក៏សាង​អភិវឌ្ឍន៍​ប្រទេសជាតិ​ ជាមួយ​រាជរដ្ឋាភិបាល​ លេី​វិស័យ​កសិកម្ម​កសិឧស្សាហកម្ម​ ក្នុងន័យជួយចូលរួម​ចំណែកផ្តល់​ការងារ​អោយដល់​ប្រជាជន​ក្រីក្រ​។ នៅលើគណនីផ្លូវការផ្ទាល់ខ្លួន ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានលើកឡើងដូច្នេះថា៖ « ដេីម្បី​បកស្រាយ​ចម្ងល់​របស់ប្រីយមិត្ត​យេីងមួយចំនួនដែល​បានសាកសួរ​ខ្ញុំ​ថា​ នៅពីក្រោយខ្នងខ្ញុំ​នោះជាទឹក​សមុទ្ទ​ឬជា​ចំការដូងប្រេង​ ? នេះ គឺជា​សមុទ្ទ​ដូងប្រេង​ពីទីតាំង​ ភ្នំ​ឫទ្ធី​៥​ ដែលខ្ញុំ​ឈថតរូប​នេះរហូតទៅដល់រោង​ចក្រ​ផលិត​ចំណី​សត្វ​ផ្លូវ​ជាតិ​លេខ​បួន​មានចម្ងាយ​១៣.៣០០ម៉ែត្រ​ ដែលយេីងអាច​ហៅថា​សមុទ្ទ​ដូងប្រេង​ ឬចំការដូងប្រេង​ក៏វាមិនខុសគ្នា​អី​ប៉ុន្មាន​ទេ​ ។ ទាំងអស់នេះខ្ញុំ​និង​បន្សល់​ទុក​សម្រាប់​អោយកូន​ចៅ​ជំនាន់​ក្រោយ​ៗយកគំរូ​តាម​ ដេីម្បី​ចូលរួមចំណែក​ក៏សាង​អភិវឌ្ឍន៍​ប្រទេសជាតិ​ ជាមួយ​រាជរដ្ឋាភិបាល​ លេី​វិស័យ​កសិកម្ម​កសិឧស្សាហកម្ម​ ក្នុងន័យជួយចូលរួម​ចំណែកផ្តល់​ការងារ​អោយដល់​ប្រជាជន​ក្រីក្រ​បានធ្វើ​

  • ក្ដីសង្ឃឹមថ្មី! ក្រសួងពាណិជ្ជកម្ម ជួបពិភាក្សាជាមួយសមាគមចិន ស្វែងរកលទ្ធភាពលើកិច្ចសហប្រតិបត្តិការ នាំចេញផលិតផលសាច់ស្រស់ សាច់កែច្នៃ និងផលិតផលកសិកម្មកម្ពុជាផ្សេងទៀតទៅកាន់ទីផ្សារប្រទេសចិន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 6, 2023 Khmernote

    អាចជាពន្លឺថ្មីមួយទៀត សំរាប់កសិករខ្មែរជាពិសេសអ្នកដែលប្រកបរបរចិញ្ចឹមសត្វ ខណៈក្រសួងពាណិជ្ជកម្មកម្ពុជាបានជួបពិភាក្សាជាមួយសមាគមចិន ដើម្បីស្វែងរកលទ្ធភាពលើកិច្ចសហប្រតិបត្តិការ ជំរុញការនាំចេញផលិតផលសាច់ស្រស់ សាច់កែច្នៃ និងផលិតផលកសិកម្មកម្ពុជាផ្សេងទៀត ទៅកាន់ទីផ្សារប្រទេសចិន។ នេះបើយោងតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ។ តាមការបញ្ជាក់របស់ ក្រសួងពាណិជ្ជកម្ម នៅលើផេកផ្លូវការបានឱ្យដឹងថា នាល្ងាចថ្ងៃអាទិត្យ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងសៀងហៃ លោកជំទាវ ស្វាយ ណាគ្រី អនុរដ្ឋលេខាធិការ និងឯកឧត្តម ណាំ លីណាល់ អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម រួមជាមួយ លោកអគ្គនាយករងជំរុញពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយលោក

  • ខ្លឹមច័ន្ទកម្ពុជា ពេញនិយមនៅលើទីផ្សារប្រទេសអារ៉ាប៊ីសាអូឌីត និងបានធ្វើឱ្យប្រជាជនអារ៉ាប់ស្គាល់កម្ពុជា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 6, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ដើមខ្លឹមច័ន្ទកម្ពុជា នៅតែមានភាពពេញនិយម នៅលើទីផ្សារតំបន់មជ្ឈឹមបូព៌ា ជាពិសេសប្រទេសអារ៉ាប៊ីសាអូឌីត។ ខ្លឹមច័ន្ទ បានធ្វើឱ្យប្រជាជនអារ៉ាប់ស្គាល់កម្ពុជា និងបានជំរុញទំនាក់ទំនងរវាងប្រជាជន និងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនឡើង។ ប្រជាជនអារ៉ាប់និយមប្រើប្រាស់ខ្លឹមច័ន្ទ កែច្នៃជាទឹកអប់ និងធូបក្រអូប ដែលការនិយមនេះត្រូវបានចាត់ទុកជាទំនៀមទំលាប់ប្រពៃណី និងវប្បធម៌របស់ប្រជាជនអារ៉ាប់ដ៏យូរលង់ណាស់មកហើយ។ វប្បធម៌នៃការប្រើប្រាស់ទឹកអប់ចម្រាញ់ចេញពីខ្លឹមច័ន្ទ និងការដុតធូបក្រអូបនៃឈើខ្លឹមច័ន្ទនៅក្នុងគេហដ្ឋានរបស់ប្រជាជនអារ៉ាប់ បានបង្កើតការងារដល់ប្រជាជននៅក្នុងស្រុក តាមរយៈការបើកអាជីវកម្មលក់ដើមខ្លឹមច័ន្ទ និងទឹកអប់ឬគ្រឿងក្រអូបពីដើមឈើមួយនេះ តាមទីផ្សារនានាក្នុងប្រទេស។ ជាមួយគ្នានេះ តាមរយៈការធ្វើអាជីវកម្មនេះ បានរួមចំណែកក្នុងការលើកស្ទួយ និងថែរក្សាវប្បធម៌ឱ្យបានគង់វង្ស។ យោងតាមសារព័ត៌មានអារ៉ាប់ (Arab News) ខ្លឹមច័ន្ទដែលមានវត្តមាននៅក្នុងទីផ្សារប្រទេសអារ៉ាប់ត្រូវបាននាំចូលភាគច្រើន ពីប្រទេសកម្ពុជា ឥណ្ឌា ឥណ្ឌូនេស៊ី និងបណ្តាប្រទេសមួយចំនួនទៀត។

  • ពន្លាជាតិកម្ពុជាសង់តាមលំនាំព្រះបរមរាជវាំង កំពុងឈរបង្អួតរាងយ៉ាងស្រស់ស្អាតផ្សព្វផ្សាយផលិតផលខ្មែរ បរិយាកាសវិនិយោគ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ នៅទីក្រុងសៀងហៃ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 6, 2023 Khmernote

    (ទីក្រុងសៀងហៃ)៖ ពិធីកាត់ខ្សែបូសម្ពោធពន្លាជាតិកម្ពុជា នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ទំនិញនាំចូលអន្ដរជាតិចិនលើកទី៦ (The 6th China International Import Expo) បានប្រព្រឹត្តទៅនារសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ នៃទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន ក្រោមអធិបតីភាពឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា ឯកឧត្តម Jing Chunhai អគ្គនាយករង នៃអគ្គនាយកដ្ឋានកិច្ចការអាស៊ី នៃក្រសួងពាណិជ្ជកម្មចិន និងឯកឧត្តម ងួន វិសុទ្ធ អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ ព្រមទាំងភ្ញៀវកិត្តិយសនៃបណ្តាប្រទេសនានាជាច្រើនរូប។ បន្ទាប់ពីកាត់ខ្សែបូសម្ពោធពន្លាជាតិកម្ពុជារួច គណៈធិបតីក៏បានទស្សនាផលិតផលដែលដាក់តាំងបង្ហាញនៅពន្លាជាតិកម្ពុជា និងតបតាមការអញ្ជើញរបស់គណៈកម្មការរៀបចំ

  • ឯកឧត្ដម តឹករ៉េត សំរេច៖ « ទៅថ្ងៃអនាគត នឹងមានទីក្រុងរណបទំនើបនៅតំបន់ជុំវិញអាកាសយានដ្ឋាន អន្តរជាតិ សៀមរាប-អង្គរ» សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 4, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្នុងពេលចុះពិនិត្យការងារបញ្ចប់នៃគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្ដម តឹករ៉េត សំរេច រដ្ឋលេខាធិការប្រចាំការ ក្រសួងរៀបចំ ដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មការតម្រង់ទិស សម្រាប់ការសាងសង់អាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ បានលើកឡើងថា ការងាររបស់គណៈកម្មការនៅពេលនេះ គឺបានចប់សព្វគ្រប់។ ថ្ងៃនេះ គឺជាការពិនិត្យបញ្ចប់គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្ករ មុនការសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ​នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបានរំលឹកថា

  • ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី និង ឯកឧត្ដមអភិបាល​ខេត្ត​ព្រះសីហនុ​ សហការគ្នាដាំកូនត្នោតជំហានដំបូង ១០០០ដើមអមសងខាងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដើម្បី​បង្ហាញអត្តសញ្ញាណ​ជាតិ​ខ្មែរទៅកាន់អ្នកធ្វើដំណើរ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ November 4, 2023 Khmernote

    ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី និង ឯកឧត្ដម​ គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ​ បានសហការគ្នាដាំកូនត្នោត​ អមសងខាងតាម​បណ្តោយ​ផ្លូវ​ល្បឿនលឿន ដើម្បីបង្ហាញដេីម​ត្នោត​ដែលជា​អត្តសញ្ញាណ​ជាតិ​ខ្មែរ ទៅកាន់ភ្ញៀវជាតិ និងអន្តរជាតិ និងប្រជាពលរដ្ឋ បានគយគន់អំឡុងពេលដែលធ្វើដំណើរ។ តាមរយៈខ្លឹមសារបង្ហោះនៅលើបណ្ដាញសង្គមផ្លូវការ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានលើកឡើងថា ឯកឧត្តម ​មានបំណង​ចង់ដាំដេីមត្នោត​អមសងខាងផ្លូវ​ល្បឿនលឿន​​ តាំង​ពីឯកឧត្តមបាន​ចុះមកមេីល​សកម្មភាព​ក្រុម​អ្នក​បច្ចេកទេស​ចុះមក​វាស់ស្ទង់​ សាងសង់ផ្លូវ​ល្បឿនលឿន​មកម្ល៉េះ ហើយស្រាប់តែ​កាលពីថ្ងៃទី៩​ ខែតុលា​ ឆ្នាំ​២០២៣ ឯកឧត្ដម​ អភិបាល​ខេត្ត​ព្រះសីហនុ​ បាន​បបួល​ឯកឧត្តមដាំកូនត្នោត​ តាម​បណ្តោយ​ផ្លូវ​ល្បឿនលឿន​នេះពិតប្រាកដមែន។ ឯកឧត្តមបណ្ឌិត បានឱ្យដឹងបន្ថែមទៀតថា កាលពីវេលាម៉ោង​៨ព្រឹក​

  • មានតែប៊ូសស្រ្តងទេ ហ៊ានផ្ដល់ប្រាក់លើកទឹកចិត្ត ១០០លានរៀល ដំបូងគេ ជួយដល់កីឡាករគុនខ្មែរ Boostrong
    Boostrong
    Boostrong November 4, 2023 Khmernote

    ប៊ូសស្រ្តងជាក្រុមហ៊ុនភេសជ្ជៈប៊ូវកម្លាំងដំបូងគេបង្អស់ ដែលហ៊ានផ្ដល់ប្រាក់ឧបត្ថម្ភលើកទឹកចិត្តខ្ពស់ជាងគេមិនធ្លាប់មានពីមុនមកនៃវិស័យគុនខ្មែរ ចំនួន ១០០លានរៀល ដល់ BA របស់ខ្លួន គឺកីឡាករ ព្រំ សំណាង។ ប៊ូសស្រ្តងជួយគុនខ្មែរ រៀបចំកម្មវិធីប្រគល់ប្រាក់ឧបត្ថម្ភដល់កីឡាករគុនខ្មែរ ព្រំ សំណាង ដូចដែលបានប្រកាសនៅក្នុងមហាព្រឹត្តិការណ៍ “ប៊ូសស្រ្តងជួយគុនខ្មែរ អ្នកខ្លាំងពូកែ ប៊ូសស្រ្តងឱ្យឡាន” កាលពីថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៣ នេះ ដោយប៊ូសស្រ្តងបានប្រកាសថាផ្ដល់ប្រាក់ឧបត្ថម្ភលើកទឹកចិត្ត បំប៉ន BA របស់ខ្លួន គឺកីឡាករ ព្រំ សំណាង ចំនួន ១០០លានរៀល ដើម្បីបំប៉នរាងកាយឡើងវិញ ឱ្យក្លាយជាអ្នកខ្លាំងគុនខ្មែរពិតប្រាកដ