ធរុជនកូរ៉េ មានបំណងចង់មកបង្កើតរោងចក្រផលិតកម្មនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា ដើម្បីនាំចេញទៅទីផ្សារសក្តានុពលរបស់កម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ។
តាមរយៈការបង្ហោះនៅលើផេកផ្លូវការ ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា កាលពីព្រឹកថ្ងៃចន្ទ ទី២៥ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន លោក KIM Byung-Kwan ប្រធានសមាគមអ្នកនាំចូលនៃសាធារណរដ្ឋកូរ៉េ និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
សូមជម្រាបថា ជំនួបខាងលើនេះ ត្រូវបានរៀបចំឡើងដើម្បីផ្សារភ្ជាប់កិច្ចសហប្រតិបត្តិការរវាងក្រសួងពាណិជ្ជកម្ម និងសមាគមអ្នកនាំចូលនៃសាធារណរដ្ឋកូរ៉េ ក្នុងការបង្កើនសកម្មភាពធុរកិច្ចនិងវិនិយោគរវាងកម្ពុជានិងកូរ៉េ ជាពិសេសលើចំណាប់អារម្មណ៍របស់ធុរជនកូរ៉េដែលមានបំណងចង់មកបង្កើតរោងចក្រផលិតកម្មក្នុងតំបន់សេដ្ឋកិច្ច ពិសេសនៅកម្ពុជា ដើម្បីនាំចេញទៅទីផ្សារសក្តានុពលរបស់កម្ពុជា៕





អត្ថបទ៖ លីនី


