នារសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធី “បិទសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤” នៅទីស្តីការក្រសួងពាណិជ្ជកម្ម។
នាឱកាសនោះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ក្រុមហ៊ុន Toyota ដែលបានមកវិនិយោគរោងចក្រដំឡើងនៅកម្ពុជា សុំឱ្យរដ្ឋាភិបាលដាក់ទិសដៅទិញរថយន្តផលិតក្នុងស្រុក ខណៈសម្ដេចធិបតីបានផ្ដល់អនុសាសន៍ថា បើលក់ថោកហើយគុណភាពល្អ គឺគេទិញហើយ។
សម្ដេចធិបតី នាយករដ្ឋមន្រ្តីបានមានប្រសាសន៍៍ថា៖ «ម្សិលមិញខ្ញុំជួបជាមួយក្រុមហ៊ុនជប៉ុនដែលមកដំឡើងរថយន្តនៅកម្ពុជា គាត់សុំឱ្យរដ្ឋាភិបាលដាក់ទិសដៅទិញរថយន្តផលិតក្នុងស្រុក ខ្ញុំថារដ្ឋាភិបាលអភិក្រមមួយ បើលក់ថោកហើយល្អ គឺទិញហើយ។ អ៉ីចឹងបើគាត់ផលិតនៅក្នុងស្រុក ក្រុមហ៊ុន Toyota ផលិតក្នុងស្រុក ហើយគុណភាពយើងដឹងហើយ ហើយតម្លៃសមរម្យដោយសារគាត់អត់ជាប់ពន្ធអី លក់មកថោក គឺគេទិញហើយ។ អ៉ីចឹងបានប្រាប់គាត់វិញ សុំខ្ញុំ ខ្ញុំសុំវិញលក់ឱ្យថោកៗមកល្អ »៕


អត្ថបទ៖ លីនី


