ត្រៀមខ្លួន ត្រៀម CV! នៅថ្ងៃទី១៤ ខាងមុខនេះ ក្រុមហ៊ុនធំៗ ៦ នឹងផ្តល់ឱកាសការងារថ្មីជាង ៣០០កន្លែង ដាក់ពាក្យភ្លាម សម្ភាសភ្លាម!
សេដ្ឋកិច្ច December 12, 2023 Khmernote

នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ ក្រុមហ៊ុន និងសហគ្រាសចំនួន ៦ នឹងផ្ដល់ឱកាសការងារចំនួន ៣០៤កន្លែង ដល់អ្នកមានបំណងស្វែងរកការងារធ្វើ ជាពិសេសសិស្សនិស្សិតដែលទើបតែបញ្ចប់ការសិក្សាថ្នាក់ទី១២។ នេះបើយោងតាមការចុះផ្សាយនៅលើផេក ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្រុមហ៊ុន និងសហគ្រាសទាំង ៦ ដែលនឹងផ្ដល់ឱកាសការងាររួមមាន៖ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក, សហគ្រាស ហ្គូដហៀល កម្ពុជា , គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជេកស៍ (ខេមបូឌា) ម.ក ,ឌី អេហ្វ អាយ ឡាក់គី ប្រាយវេត លីមីតធីត​, ធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី និងធនាគារ ហត្ថា។

ដូច្នេះ សម្រាប់ប្អូនៗកំពុងស្វែងរកឱកាសការងារ ឬចង់ផ្លាស់ប្ដូរការងារថ្មី ត្រៀមខ្លួន ត្រៀម CV មកទទួលឱកាសការងារខាងលើនេះនៅ ដាក់ពាក្យភ្លាម សម្ភាសភ្លាម​ នៅទីតាំង អគារទីភ្នាក់ងារជាតិមុខរបរ និងការងារ ក្នុងបរិវេណក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អគារលេខ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឬ ទាក់ទងតាមលេខទូរស័ព្ទ 077 232378 / 016 786655 (Telegram)៕

អត្ថបទ៖ លីនី