ងាយស្រួល! បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. អាចបង់ភាគទាន ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ នៃរៀងរាល់ខែ និងតាមរយៈធនាគារដៃគូចំនួន ៣
សេដ្ឋកិច្ច December 7, 2023 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា សម្រាប់សមាជិក ប.ស.ស. ជាបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ទាំងអស់ អាចបង់ភាគទានមក ប.ស.ស. ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ នៃរៀងរាល់ខែ តាមរយៈធនាគារដៃគូ ប.ស.ស. ចំនួន ៣។

ក្នុងនោះ ក្រសួងការងារ បានបញ្ជាក់ថា ធនាគារចំនួន ៣នោះរួមមាន៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី (ACLEDA BANK PLC.) ,ធនាគារ វឌ្ឍនៈអាស៊ីចំកាត់ (ABA BANK) និងធនាគារ កាណាឌីយ៉ា ក.អ (CANADIA BANK PLC.)។

សូមបញ្ជាក់ផងដែរថា សម្រាប់សមាជិក ប.ស.ស. ជាបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ត្រូវបង់ភាគទានចំនួន ១៥ ៦០០៛ ក្នុងម្នាក់ ក្នុង ១ខែ។ សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកទីស្នាក់ការ ប.ស.ស.នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលនៅជិតលោកអ្នកទូទាំងប្រទេស ឬទំនាក់ទំនងមកកាន់លេខ ១២៨៦ ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្ដាញសង្គមរបស់យើង៕

អត្ថបទ៖ លីនី