អបអរសាទរ ឃីម បូរ៉ា ក្លាយជាអ្នកខ្លាំងគុនខ្មែរម្នាក់ទៀត បានឡានពីប៊ូសស្រ្តងចារជាប្រវត្តិសាស្រ្ត
Boostrong October 20, 2023 Khmernote

មោទកភាពគុនខ្មែរ កីឡាករគុនខ្មែរម្នាក់ទៀតហើយ ក្លាយជាអ្នកខ្លាំងគុនខ្មែរ ទទួលបានជ័យលាភីប្រកួតឈ្នះបានឡានខ្លាញ់គោពីប៊ូសស្រ្តង ១គ្រឿងទៀត នោះគឺកីឡាករគុនខ្មែរ ឃីម បូរ៉ា ក្នុងព្រឹត្តិការណ៍ “ប៊ូសស្រ្តងជួយគុនខ្មែរ អ្នកខ្លាំងពូកែ ប៊ូសស្រ្តងឱ្យឡាន” កាលពីយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ប៊ូសស្រ្តងចិត្តល្អ ស្រលាញ់គុនខ្មែរ ជួយគុនខ្មែរច្រើនជាងគេបំផុត ហ៊ានបង្កើតមហាព្រឹត្តិការណ៍ប្រដាល់គុនខ្មែរ មានរង្វាន់ធំៗផ្ដល់ជូនកីឡាករគុនខ្មែរមុនគេបង្អស់មិនធ្លាប់មានពីមុនមក ព្រោះចង់ឃើញគុនខ្មែរល្បីរន្ទឺពាសពេញពិភពលោក។ ប៊ូសស្រ្តងបានបើកការប្រកួតដណ្ដើមឡានខ្លាញ់គោជាលើកទី២ឱ្យកីឡាករគុនខ្មែរប្រកួតដណ្ដើមយក រួមមានកីឡាករគុនខ្មែរ ឃីម បូរ៉ា , អេលីត សាន់, ឈុត សេរីវ៉ាន់ថង និង ទូច ដេវីត។ ក្រោយពីឆ្លងកាត់ការវាយតម្លៃដោយសារគាំទ្រពីមហាជនទាំងក្នុងហ្វេសប៊ុក និងសារ SMS ឃើញថាកីឡាករគុនខ្មែរ ឃីម បូរ៉ា និង អេលីត សាន់ ទទួលបានសារគាំទ្រច្រើនជាងគេ ដែលត្រូវប្រកួតគ្នាផ្ដាច់ព្រ័ត្រដណ្ដើមឡានពីប៊ូសស្រ្តង។ ជាលទ្ធផលចប់ការប្រកួត ប៊ូសស្រ្តងបានរកឃើញអ្នកខ្លាំងគុនខ្មែរ ដែលក្លាយជាម្ចាស់ឡានខ្លាញ់គោ គឺកីឡាករគុនខ្មែរ ឃីម បូរ៉ា។ រីឯកីឡាករគុនខ្មែរបេក្ខភាពដណ្ដើមឡាន ៣ រូបទៀត ប៊ូសស្រ្តងចិត្តល្អឧបត្ថម្ភទឹកប្រាក់ក្នុងម្នាក់ ២លានរៀលជាការលើកទឹកចិត្ត ក្នុងនោះកីឡាករគុនខ្មែរ អេលីត សាន់ ទទួលបានម៉ូតូថ្មី ១គ្រឿងបន្ថែមក្រោយប្រកួតចាញ់ ឃីម បូរ៉ា។

ស្រលាញ់គាំទ្រគុនខ្មែរ ចង់ជួយគុនខ្មែរ ញុំាប៊ូសស្រ្តង! មានតែប៊ូសស្រ្តងតែមួយគត់ដែលជួយគុនខ្មែរពិតប្រាកដ ហ៊ានផ្ដល់រង្វាន់ធំដើម្បីលើកទឹកចិត្តកីឡាករគុនខ្មែរមុនគេបង្អស់៕