ហិរញ្ញវត្ថុ
  • ធនាគារជាតិនៃកម្ពុជា៖ ក្រដាសប្រាក់រៀលចាស់ ទក់ រហែក អាចយកមកប្តូរថ្មីដោយមិនគិតកម្រៃសេវា
    ហិរញ្ញវត្ថុ
    July 14, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ធនាគារជាតិនៃកម្ពុជាប្រកាសថា ក្រដាសប្រាក់រៀលចាស់ ទក់ រហែក អាចយកមកប្តូរថ្មីដោយមិនគិតកម្រៃសេវា នៅគ្រប់បញ្ជរបេឡារបស់សាខាធនាគារជាតិនៃកម្ពុជារាជធានី-ខេត្ត លើកលែងតែស្នាក់ការកណ្តាលនៅរៀងរាល់ម៉ោងធ្វើការ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ធនាគារជាតិ នៃកម្ពុជា ដែលវិទ្យុជាតិកម្ពុជាទទួលបានឱ្យដឹងថា ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជ រដ្ឋាភិបាល ធនាគារជាតិនៃ កម្ពុជា និងភាគីពាក់ព័ន្ធទាំង អស់ ប្រាក់រៀលត្រូវបានបង្កើនតួនាទីជាលំដាប់នៅក្នុងសេដ្ឋ កិច្ចនិងសង្គម ប្រកបដោយនិរន្តរភាពនិងជំនឿទុកចិត្ត ដែលបម្រើផលប្រយោជន៍ដល់ប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ និងសេដ្ឋកិច្ចជាតិទាំងមូល។ ក្នុងស្ថានភាពនៃការរីករាល ដាលជំងឺកូវីដ-១៩ ធនាគារ ជាតិនៃកម្ពុជាសូមលើកទឹក ចិត្តឱ្យសាធារណជនទាំងអស់ប្រើប្រាស់នូវការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក និងប្រើ ប្រាស់ក្រដាសប្រាក់រៀលប្រកបដោយអនាម័យខ្ពស់។ កន្លងមក ដើម្បីបង្កើនការ យល់ដឹងនិងលើកកម្ពស់គុណតម្លៃរបស់ប្រាក់រៀល ធនាគារ

  • ក្រៅពីចិន ប្រទេសជប៉ុនមួយទៀតហើយ ដែលកំពុងចាប់ផ្ដើមសាកល្បងរូបិយប័ណ្ណឌីជីថលរបស់ខ្លួន
    ហិរញ្ញវត្ថុ
    April 6, 2021 Khmernote

    ធនាគារកណ្តាលជប៉ុន បានចាប់ផ្តើមពិនិត្យមើលលទ្ធភាពបច្ចេកទេសនៃរូបិយប័ណ្ណឌីជីថល នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន NHK កាលពីថ្ងៃច័ន្ទ ទី០៥ ខែមេសា កន្លងទៅនេះ។ បើតាមធនាគារកណ្តាលជប៉ុនបានឲ្យដឹងថា កិច្ចខិតខំប្រឹងប្រែងនេះ មានគោលបំណងដើម្បីសាកល្បងមុខងារមូលដ្ឋាន ហើយបច្ចុប្បន្នធនាគារនេះមិនមានផែនការចេញរូបិយប័ណ្ណបែបនេះទេ។ ជាក់ស្ដែងការពិសោធន៍បានចាប់ផ្តើមនៅថ្ងៃច័ន្ទ ហើយគ្រោងនឹងបន្តរហូតដល់ខែមីនាឆ្នាំក្រោយ។ បន្ទាប់ពីនោះមក ធនាគារកណ្តាលជប៉ុន នឹងពិចារណាថាតើត្រូវធ្វើការសាកល្បងដែលពាក់ព័ន្ធនឹងអាជីវកម្មឯកជន និងអតិថិជនដែរ ឬ ទេ។ គួរឲ្យដឹងថា ធនាគារកណ្តាលនៅក្នុងប្រទេសមួយចំនួនទៀតក៏កំពុងសិក្សារូបិយប័ណ្ណឌីជីថលផងដែរ។ តួយ៉ាងដូចជាប្រទេសចិនបានធ្វើការសាកល្បងជាសាធារណៈនៃប្រាក់យ័នឌីជីថលរួចទៅហើយ ហើយត្រូវបានគេនិយាយថាកំពុងនាំមុខប្រទេសដទៃទៀតនៅក្នុងវិស័យនេះផងដែរ៕ អត្ថបទ៖ លីនី ប្រភព៖ nhk

  • ក្រដាសប្រាក់ ១០០បាត និង ១០០០បាត ទើបចេញថ្មី ធំជាងមុន តែពលរដ្ឋថៃសម្តែងការត្អូញត្អែរដោយសាររឿងបែបនេះ
    ហិរញ្ញវត្ថុ
    December 14, 2020 Khmernote

    កាលពីថ្ងៃសោរិ៍៍កន្លងទៅនេះ ប្រទេសថៃបានចេញផ្សាយក្រដាសប្រាក់បាតថ្មីចំនួន ២ប្រភេទ ក្នុងនោះគឺក្រដាសប្រាក់តម្លៃ ១០០បាត និង ១០០០បាត ដែលបានរចនា និង​កំណត់ចំណាំឡើងដោយធនាគារកណ្ដាលថៃ ដើម្បីរំលឹកខួបនៃការឡើងគ្រងរាជសម្បត្តិរបស់ព្រះមហាក្សត្រ។ ខណៈការបោះផ្សាយក្រដាសប្រាក់ថ្មីនេះ មិនទាន់បានប៉ុន្មានផង ប្រជាជនថៃជាច្រើនបានសម្ដែងការមិនពេញចិត្ត និងបង្ហាញការត្អូញត្អែរយ៉ាងខ្លាំងចំពោះក្រដាសប្រាក់ថ្មីនោះ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post បានឲ្យដឹងថា មនុស្សជាច្រើនបានលើកឡើងថា ក្រដាសប្រាក់ថ្មីទាំងនេះងាយនឹងច្រលំក្នុងចាយវាយប្រចាំថ្ងៃ និងពិបាកក្នុងការទុកដាក់។   ទន្ទឹមនឹងនោះដែរ បើតាមសារព័ត៌មាន thaipbsworld អ្នកប្រើប្រាស់បណ្តាញសង្គមបាននិងកំពុងពិភាក្សាអំពីក្រដាសប្រាក់ថ្មី ដោយអះអាងថាក្រដាស ១០០បាតថ្មី មើលទៅស្រដៀងនឹងក្រដាស ១០០០ បាតចាស់។ ជាក់ស្ដែងអ្នកប្រើប្រាស់បណ្ដាញសង្គមមួយរូបបានធ្វើការប្រៀបធៀបប្រាក់ ១០០បាតថ្មី ជាមួយក្រដាសប្រាក់

  • វត្តមានវ៉ាក់សាំង Covid-19 អាចបណ្ដាលឲ្យប្រាក់ដុល្លារធ្លាក់ចុះយ៉ាងខ្លាំង
    ហិរញ្ញវត្ថុ
    November 21, 2020 Khmernote

    ក្នុងរយៈពេល ២សប្តាហ៍នេះ ក្រុមហ៊ុនឱសថអាមេរិកចំនួន ២ បានបង្ហាញលទ្ធផលនៃការសាកល្បងព្យាបាលដំណាក់កាលទី៣ នៃវ៉ាក់សាំងរបស់ពួកគេ។ ការចែកចាយពីវ៉ាក់សាំង Covid-19 យ៉ាងទូលំទូលាយនឹងក្លាយជាដំណឹងដ៏ល្អសម្រាប់ពិភពលោក ប៉ុន្តែប្រហែលជាមិនល្អប៉ុន្មានទេសម្រាប់ប្រាក់ដុល្លារ ដោយយោងតាមការព្យាកររបស់ធនាគារអាមេរិក និង Citigroup រូបិយប័ណ្ណអាមេរិកអាចនឹងធ្លាក់ចុះដល់ ២០ ភាគរយនៅឆ្នាំ ២០២១ ។ ក្រុមហ៊ុនឱសថ Pfizer កាលពីពេលកន្លងទៅនេះបានប្រកាសថា វ៉ាក់សាំងរបស់ខ្លួនដែលត្រូវបានអភិវឌ្ឍរួមគ្នាជាមួយ BioNTech របស់អាឡឺម៉ង់មានប្រសិទ្ធភាព ជាង ៩០% ខណៈថ្មីៗនេះ ក្រុមហ៊ុន Moderna របស់អាមេរិកក៏បាន​ប្រកាសថា វ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ខ្លួនមានប្រសិទ្ធភាព ៩៥%។

  • ធនាគារ ព្រីនស៍ ទទួលបានពានរង្វាន់ជា “ធនាគារពាណិជ្ជឆ្នើមប្រចាំប្រទេសកម្ពុជា ឆ្នាំ២០២០”
    ហិរញ្ញវត្ថុ
    September 1, 2020 Khmernote

    ភ្នំពេញ [ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០] – ធនាគារ ព្រីនស៍ ទទួលបានពានរង្វាន់ជា “ធនាគារពាណិជ្ជឆ្នើមប្រចាំប្រទេសកម្ពុជា ឆ្នាំ២០២០” ពីស្ថាប័នអន្តរជាតិ International Banker ហើយនេះ គឺជាពានរង្វាន់ទី៤ ដែលធនាគារនេះទទួលបាន បន្ទាប់ពីបានក្លាយជាធនាគារពាណិជ្ជពេញលេញត្រឹមរយៈពេល២ឆ្នាំតែប៉ុណ្ណោះ។ គួររំលឹកផងដែរ នៅមុននេះ ធនាគារទទួលបានពានរង្វាន់និយោជកល្អបំផុតចំនួន០៣។ Financial Publishing Limited គឺជាក្រុមហ៊ុនអាណាព្យាបាលនៃ International Banker ហើយក៏ជាប្រភពឈានមុខគេនៃការវិភាគនិងមតិយោបល់ទូទាំងពិភពលោកលើវិស័យធនាគារ ហិរញ្ញវត្ថុ និងកិច្ចការពិភពលោក។ ពានរង្វាន់ International Banker នេះ ត្រូវបានបង្កើតឡើងដើម្បីទទួលស្គាល់បុគ្គល

  • ធនាគារឯកទេសវីង និងធនាគារ កាណាឌីយ៉ាកំពុងធ្វើការរួមគ្នាដើម្បីបំពេញចន្លោះខ្វះខាតសេវាហិរញ្ញវត្ថុនៅកម្ពុជា
    ហិរញ្ញវត្ថុ
    June 23, 2020 Khmernote

    ភ្នំពេញ ខែមិថុនា ទី២៣ ២០២០: ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត និង ធនាគារ កាណាឌីយ៉ា ក.អ បានចុះកិច្ចព្រមព្រៀងធ្វើការរួមគ្នាមួយ ដើម្បីជំរុញបរិយាប័ន្នហិរញ្ញវត្ថុ និងផ្តល់ជូនប្រជាជនកម្ពុជាគ្រប់រូបអាចទទួលបានហិរញ្ញវត្ថុប្រកបដោយភាពងាយស្រួល។ ពិធីចុះហត្ថលេខានេះត្រូវបានប្រារព្ធឡើងដោយមានវត្តមានដ៏ខ្ពង់ខ្ពស់របស់ អ្នកឧកញ្ញ៉ា គិត ម៉េង ប្រធានកុ្រមបឹ្រក្សាភិបាលនៃធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត និងអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលធនាគារកាណាឌីយ៉ា ភ្ញៀវកិត្តិយស និងគណគ្រប់គ្រងនៃក្រុមហ៊ុនទាំងពីរ។ ក្រោមការផ្តួចផ្តើមភាពជាដៃគូនេះ ធនាគារឯកទេសវីង និងធនាគធនាគារកាណាឌីយ៉ា នឹងធ្វើការរួមគ្នាដើម្បីស្វែងរកឱកាសថ្មីៗដើម្បីធានាថា ប្រជាជនកម្ពុជាគ្រប់រូបទទួលបានភាពងាយស្រួល និងសុវត្ថិភាពនៅពេលពួកគេទទួលបានសេវាហិរញ្ញវត្ថុដើម្បីធ្វើឱ្យជីវភាពរស់នៅរបស់ពួកគេមានភាពកាន់តែប្រសើរឡើង។

  • ជំងឺរាតត្បាតជាសកល COVID-19 ធ្វើឱ្យពលរដ្ឋអាមេរិកចេះចាយតិច និងសន្សំច្រើន
    ហិរញ្ញវត្ថុ
    May 30, 2020 Khmernote

    យោងតាមទិន្នន័យដែលចេញផ្សាយដោយការិយាល័យវិភាគសេដ្ឋកិច្ច (BEA) កាលពីថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា អត្រាប្រាក់សន្សំគិតជាភាគរយនៃប្រាក់ចំណូលផ្ទាល់ខ្លួនរបស់ជនជាតិអាមេរិក បានកើនឡើងដល់ ៣៣% ឬ ១/៣ នៅក្នុងខែមេសា (ខែមីនាមានតែ១២.៧%) ហើយវាជាការសន្សំខ្ពស់បំផុតចាប់តាំងពី BEA បានចាប់ផ្តើមកត់ត្រានិងរាយការណ៍ទិន្នន័យសន្សំនៅចុងទសវត្សឆ្នាំ១៩៥០។ ខែមេសាក៏មានការកើនឡើងប្រាក់ចំណូលផ្ទាល់ខ្លួន ១០.៥% ធៀបនឹងខែចាស់ ដែលធ្វើឱ្យ BEA បានសន្មតថា ពលរដ្ឋអាមេរិកម្នាក់ៗបានទទួលប្រាក់ជំនួយសេដ្ឋកិច្ចពីរដ្ឋាភិបាលសហព័ន្ធ ទើបធ្វើឱ្យមានការកើនឡើងនូវភាគរយនេះ។ ប៉ុន្តែយ៉ាងណាការចំណាយផ្ទាល់ខ្លួនបានថយចុះ ១៣.៦% ឬ ១.៦ទ្រីលានដុល្លារ ដែលបង្ហាញថាពលរដ្ឋមិនមានឆន្ទៈក្នុងការចែកសាច់ប្រាក់ (ចាយ) របស់ពួកគេទេ។ ការចំណាយលើសេវាកម្មមានការថយចុះចំនួន ៩៤៣

  • ប្រទេសជប៉ុននឹងដំឡើងអាយុរឺត្រែតដល់ ៧៥ឆ្នាំ ហើយអនុញ្ញាតឱ្យអ្នកធ្វើការក្រៅម៉ោងកាន់តែច្រើន អាចមានសិទ្ធិទទួលបានប្រាក់រឺត្រែត
    ហិរញ្ញវត្ថុ
    May 29, 2020 Khmernote

    ជប៉ុនទើបតែបានកែប្រែច្បាប់ថ្មីមួយនៅថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២០ ដើម្បីអាចឱ្យអ្នកធ្វើការក្រៅម៉ោង និងកម្មករមិនទៀងទាត់ ចូលរួមក្នុងកម្មវិធីប្រាក់សោធននិវត្តន៍ (ប្រាក់រឺត្រែត) បានកាន់តែច្រើនជាងមុន ក៏ដូចជាអនុញ្ញាតឱ្យអ្នកដែលមានសិទ្ធិស្រាប់ អាចបន្តធ្វើការរហូតដល់អាយុ ៧៥ឆ្នាំ​ សឹមចូលនិវត្តន៍ក៏បាន។ ជម្រាប់ដែរថាច្បាប់ចាស់អាចឱ្យកម្មករក្រៅម៉ោងមានសិទ្ធិយកប្រាក់រឺត្រែត លុះត្រាតែពួកគេធ្វើការបាន ២០ម៉ោង ឬច្រើនជាងនេះក្នុងមួយសប្តាហ៍ នៅក្នុងក្រុមហ៊ុនដែលមានបុគ្គលិកច្រើនជាង ៥០០នាក់។ ដូច្នេះច្បាប់ថ្មីនេះនឹងអាចធានាបាននូវប្រាក់បុព្វលាភប្រសើរជាងមុន ផ្ដល់ភាពងាយស្រួលដល់បុគ្គលិកក្រៅម៉ោង ក៏ដូចជាលើកទឹកចិត្តជនជាតិជប៉ុនឱ្យបន្ដធ្វើការបានយូរកាលជាងមុន។ អ្នកធ្វើការក្រៅម៉ោងដែលអាចមានសិទ្ធិក្នុងកម្មវិធីនេះត្រូវចែកជា ២ ដំណាក់កាល៖ ទី១ ត្រូវតែជាអ្នកធ្វើការនៅក្នុងក្រុមហ៊ុនមានបុគ្គលិកច្រើនជាង​ ១០០នាក់ នៅខែតុលា ឆ្នាំ២០២២ និង ទី២ សម្រាប់អ្នកដែលធ្វើការនៅកន្លែងមានបុគ្គលិក ៥០នាក់

  • ពលរដ្ឋសាំងហ្គាពួរនឹងទទួលប្រាក់ឧបត្ថម្ភក្នុងមួយគ្រួសារ ១០០ ដុល្លារ សម្រាប់ចំណាយលើទឹកភ្លើងប្រើប្រាស់របស់ពួកគេ
    ហិរញ្ញវត្ថុ
    May 26, 2020 Khmernote

    សារព័ត៌មាន​ The Straits Times នៅថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា គ្រួសារសាំងហ្គាពួរទាំងអស់ដែលមានសមាជិកយ៉ាងតិចម្នាក់ នឹងទទួលបានប្រាក់ឧបត្ថម្ភ ១០០ដុល្លារ សម្រាប់ការបង់ថ្លៃទឹកភ្លើងប្រើប្រាស់។ វាគឺជាឥណទានឈ្មោះថា Solidarity Utilities ដែលរួមចំណែកក្នុងការសម្រាលបន្ទុកទឹកភ្លើងនៅខែកក្កដាឬសីហា ហើយគ្រួសារទាំងអស់នឹងត្រូវទទួលបានការឧបត្ថម្ភដូចៗគ្នា។ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុលោក Heng Swee Keat បាននិយាយថា វាគឺជាការថ្លែងអំណរគុណដល់ពលរដ្ឋ ដែលពួកគេបានចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ដោយការស្នាក់នៅផ្ទះទាំងអស់គ្នា។ ក្នុងនោះផងដែរទឹកប្រាក់ ៨០០ លានដុល្លារផ្សេងទៀត នឹងត្រូវទុកសម្រាប់គម្រោង COVID-19 Support Grant

  • ជំងឺរាតត្បាត COVID-19 នឹងធ្វើឱ្យបំណុលរបស់ប្រទេសបារាំង អាចមានដល់ជាង ១១៥% នៃ GDP របស់ខ្លួន
    ហិរញ្ញវត្ថុ
    May 25, 2020 Khmernote

    រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុបារាំងលោក Gerald Darmanin បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយ៍ទូរទស្សន៍ RTL ថា បំណុលរបស់ប្រទេសបារាំងនឹងមានច្រើនជាងផលិតផលក្នុងស្រុកសរុប (GDP) ដោយនឹងកើនឡើងដល់ជាង ១១៥% នៅចុងឆ្នាំនេះ ដោយសារការចំណាយលើវិធានការណ៍ទប់ទល់នឹងវិបត្តិជំងឺ COVID-19។ ប៉ុន្តែយ៉ាងណាក៏ដោយលោករដ្ឋមន្ត្រីបានបន្ថែមថា រដ្ឋាភិបាលបារាំងមិនមានផែនការដំឡើងពន្ធ ដើម្បីកាត់បន្ថយបំណុលនោះទេ។ ទីភ្នាក់ងារស្ថិតិផ្លូវការ INSEE បានឱ្យដឹងកាលពីចុងខែមីនាថា ក្នុងឆ្នាំ២០១៩ បំណុលសាធារណៈសរុបមានចំនួន ៩៨.១% នៃផលិតផលក្នុងស្រុកសរុប (GDP) ទោះបីឱនភាពថវិកាវិស័យសាធារណៈបានកើនពី ២.៣% នៅឆ្នាំ២០១៨ ឡើងដល់ ៣.០% នៃ GDP ក្នុងឆ្នាំ២០១៩ក៏ដោយ ហើយឆ្នាំនេះវាមានកាន់តែច្រើនជាងមុនទៀត។ រដ្ឋាភិបាលបារាំងក៏បាននិយាយកាលពីខែមេសាថា