Khmernote
  • ទេសចរណ៍

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា មួយរយៈចុងក្រោយនេះ នៅតាមបណ្ដាខេត្តមួយចំនួន ជាពិសេសនៅរាជធានីភ្នំពេញ កំពុងទទួលរងនូវការកើនឡើងកម្ដៅនៃអាកាសធាតុខ្ពស់ ដែលជាមធ្យមសីតុណ្ហភាពចាប់ពី ៣៧ ទៅ ៣៩ អង្សាសេ ប៉ុន្តែភ្នំបូកគោនៅតែជាតំបន់ត្រជាក់គ្រប់រដូវកាល។ យោងតាមការសិក្សាថ្មីពីគេហទំព័រ ScienceDirect នៃវិទ្យាសាស្ត្រ និង វេជ្ជសាស្ត្រ របស់ហូឡង់ បានរកឃើញថា ការកើនឡើងនៃកម្ដៅអាកាសធាតុអាចជះឥទ្ធិពលអវិជ្ជមានដល់សុខភាពផ្លូវចិត្តយ៉ាងខ្លាំង ដូចជាថប់អារម្មណ៍ និងវង្វេងស្មារតីជាដើម ។ ដូច្នេះដើម្បីគេចចេញពីអារម្មណ៍តានតឹង ដែលបណ្ដាលមកពីការឡើងកម្ដៅអាកាសធាតុ គប្បីត្រូវចំណាយពេលវេលាក្នុងថ្ងៃសម្រាករបស់អ្នក ទៅលម្ហែរកាយនៅតំបន់ដែលមានអាកាសធាតុមធ្យម ឬត្រជាក់ល្មម តាមដែលអ្នកត្រូវការ ។ ក្នុងអំឡុងពេលអាកាសធាតុកំពុងឡើងកម្ដៅខ្លាំង តើនៅកម្ពុជា មានកន្លែងណាដែលស័ក្ដិសមសម្រាប់ការលម្ហែកាយ

    April 5, 2024
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា កំណាត់ផ្លូវជាតិលេខ៣ (វាលរេញ-ត្រពាំងរពៅ) ត្រូវបានជួសជុស កិនបង្ហាប់តួផ្លូវ សម្រាប់ធ្វើចរាចរណ៍ប្រើប្រាស់បណ្តោះអាសន្ន ដើម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរ នាឱកាសថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះ។ តាមរយៈការបង្ហោះនៅលើផេកផ្លូវការ នាថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ នេះ រដ្ឋបាលខេត្ត បានបញ្ជាក់ថា មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ ក្នុងរយៈពេល ២១ថ្ងៃ បានជួលជុលកែលម្អ ភ្ជួរ កៀរ កិន បង្ហាប់ តួផ្លូវកំណាត់ផ្លូវជាតិលេខ៣ (វាលរេញ-ត្រពាំងរពៅ) លើកំណាត់ផ្លូវដែលមានប្រវែង ២០.៦២គម ត្រង់ចំណុច (PK 181+100

    April 5, 2024
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានថា ក្នុងរយៈពេល ១ត្រីមាស នៃឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន ១០៦គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ២,២ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានជាង ១០៧ពាន់កន្លែង។ សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

    April 5, 2024
  • សេដ្ឋកិច្ច

    រដ្ឋបាលខេត្តកំពង់ស្ពឺ នាល្ងាចថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ នេះ បានបង្ហាញប្លង់គំរូ នៃគម្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងកែលម្អស្ទឹងព្រែកត្នោត ក្រុងច្បារមន ដែលជាសមិទ្ធិផលថ្មីមួយបន្ថែមទៀត សម្រាប់បងប្អូនខេត្តកំពង់ស្ពឺ។ តាមរយៈប្លង់គំរូ ហេដ្ឋារចនាសម្ព័ន្ធ និងកែលម្អស្ទឹងព្រែកត្នោត ក្រុងច្បារមនថ្មីនេះ ពិតជាស្រស់ស្អាត និងមានសណ្ដាប់ធ្នាប់មែនទែន ជាពិសសេស ហេដ្ឋារចនាសម្ព័ន្ធ មានការតុបតែងលំអជាមួយនឹងដើមត្នោតអមសងខាងផ្លូវទៀតផង។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ កន្លងទៅនេះ ឯកត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល រដ្ឋមន្ត្រីក្រសួងដែនដី

    April 4, 2024
  • សេដ្ឋកិច្ច

    ក្រុមហ៊ុនជប៉ុន Marunix (Cambodia) Co.,Ltd ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ កំពុងត្រូវការជ្រើសរើសបុគ្គលិកជាច្រើននាក់ ផ្នែក វិស្វករ ផលិតកម្ម ។ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤។ ដូច្នេះ សម្រាប់ យុវជន និងអ្នកកំពុងស្វែងរកការងារ ដែលចាប់អារម្មណ៍ចង់ដាក់ពាក្យ សូមទាក់ទងមក NEA ឥឡូវនេះ៕ ប្រភព៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA)

    April 4, 2024
  • សេដ្ឋកិច្ច

    ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ បានចេញសេចក្ដីជូនដំណឹង ប្រកាសជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាចំនួន ១១រូប ដើម្បីចូលបម្រើការងារនៅមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” ដែលស្ថិតក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ថា ការទទួលពាក្យចាប់ផ្ដើមពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០២៤ វេលាម៉ោង ១៧:០០ នាទី ឬ អាចចូលទៅក្នុងគេហទំព័រសម្រាប់ដាក់ពាក្យ៖ https://career.techostartup.center ។ សូមអានសេចក្ដីជូនដំណឹងនៅខាងក្រោម៖

    April 4, 2024
  • សេដ្ឋកិច្ច

    យោងតាមនាយកដ្ឋានការពាររុក្ខជាតិ បានឱ្យដឹងថា ប្រទេសចិនបានបញ្ជូនផ្លែទុរេនទៅឱ្យវៀតណាមវិញចំនួន ៣០ជើង ដោយលើកឡើងថា បានរកឃើញសារធាតុពុលកាដមីញ៉ូម (cadmium) គិតចាប់តាំងពីប្រទេសវៀតណាម បានចាប់ផ្ដើមនាំចេញផ្លែទុរេនទៅកាន់ប្រទេសចិនជាផ្លូវការនៅក្នុងខែកញ្ញា ឆ្នាំ២០២២។ លោក Nguyen Quang Hieu ប្រធានផ្នែកសហប្រតិបត្តិការ និងទំនាក់ទំនងអន្តរជាតិនៃនាយកដ្ឋានបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទថា ទំហំផ្លែទុរេនដែលបានបញ្ចូនត្រលប់មកវិញនេះ ស្មើនឹង ០,០១% នៃការនាំចេញទុរេនសរុប ក្នុងអំឡុងពេលនោះ ហើយវាក៏មិនប៉ះពាល់ដល់ការនាំចេញទុរេននៅឡើយទេ ប៉ុន្តែជាការព្រមានធ្ងន់ធ្ងរដល់អ្នកដាំដុះ និងវេចខ្ចប់។ ទន្ទឹមនឹងនេះ លោកបានបន្តថា នាយកដ្ឋាន​នៅ​មិន​ទាន់​កំណត់​អត្តសញ្ញាណ​ប្រភព​នៃ​សារធាតុ​កាដាមមីញ៉ូម ដែល​អាច​ជា​ដី ទឹក ឬ​ការ​បំភាយ​ឧស្ម័ន​ចេញ​ពី​រោងចក្រ​ក្បែរ​នោះ​ទេ។ លោកបានបន្ថែមថា វាក៏អាចមាននៅក្នុងទឹកដែលប្រើសម្រាប់លាងសម្អាតផលិតផលផងដែរ។ ខណៈពេលដែលមន្ត្រីកំពុងធ្វើការដើម្បីកំណត់ប្រភពនោះ នាយកដ្ឋានបានណែនាំអ្នកផលិត

    April 4, 2024
  • Boostrong

    ប៊ូសស្រ្តង ១កំប៉ុង ប្ដូរបានឡានថ្មី១គ្រឿង ធ្វើឱ្យអ៊ុប្រុស ស្ងួន រ៉េន សប្បាយចិត្តខ្លាំងពេក នាំអ្នកភូមិសង់រោងដុតគោជប់លៀង ញុំាប៊ូសស្រ្តងត្រជាក់ៗ១ធុងធំ។ អបអរសាទរអ៊ុប្រុស ស្ងួន រ៉េន ព្រះជន្ម 63ឆ្នាំ ក្លាយជាម្ចាស់ឡានថ្មីពីប៊ូសស្រ្តង លេខរៀង 050 បច្ចុប្បន្នរស់នៅភូមិថ្នល់ ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។ បើតាមសម្ដីរបស់អ៊ុប្រុស បានប្រាប់កាលពីក្រុមហ៊ុនចុះទៅពិនិត្យក្រវិលកំប៉ុងដល់ផ្ទះថា ពេលថ្ងៃទទួលរង្វាន់ឡាន គាត់នឹងដុតគោមួយ ក្លាសេប៊ូសស្រ្តង១ធុងធំ បបួលអ្នកភូមិជប់លៀងឱ្យផ្អើលម្ដង ឥឡូវនេះគាត់បានធ្វើតាមសន្យាពិតមែន។ គួរបញ្ជាក់ផងដែរ ដើមហេតុត្រូវរង្វាន់ឡាន គឺគាត់កំពុងសង់ផ្ទះថ្មី មេឃក្ដៅខ្លាំងពេក កូនស្រីបានយក ប៊ូសស្រ្តងត្រជាក់

    April 3, 2024
  • សេដ្ឋកិច្ច

    ក្រចេះ៖ នាល្ងាចថ្ងៃអង្គារ ទី០២ ខែមេសា ឆ្នាំ២០២៤ បន្ទាប់ពីបានជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិក នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តចំនួន៣ រួមមាន កំពង់ចាម ត្បូងឃ្មុំ និង ក្រចេះ រួចមក ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា បានអញ្ជើញដឹកនាំគណៈប្រតិភូអមដំណើរ មន្ត្រីជំនាញបច្ចេកទេស នៃក្រុមការងារអនុវត្តគម្រោង ចុះទៅពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ ដោយមានការចូលរួមផងដែរពី តំណាងរដ្ឋបាលខេត្តក្រចេះ តំណាងក្រុមហ៊ុនសំណង់សៀងហៃ និងតំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន។ សូមបញ្ជាក់ថា គិតត្រឹមដំណាច់ខែមីនា ឆ្នាំ២០២៤ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ

    April 3, 2024
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ នេះ បានឱ្យដឹងថា ក្រុមហ៊ុន KKN Apparel Co.,Ltd នៅខេត្តកោះកុង កំពុងផ្ដលឱកាសការងារថ្មីបន្ថែមទៀត ៣០០កន្លែង។ ក្រុមហ៊ុនខាងលើនេះ ត្រូវការជ្រើសរើសកម្មករនិយោជិតជាច្រើនផ្នែកដូចជា ផ្នែកដេរ ផ្នែកអ៊ុតស្លាក ផ្នែកវេចខ្ចប់ ផ្នែកតុកាត់ ផ្នែកឃ្លាំង និងផ្នែកត្រួតពិនិត្យគុណភាព។ ដូច្នេះ សម្រាប់បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែលកំពុងស្វែងរកការងារ ឬចង់ផ្លាស់ប្តូរការងារ សូមទាក់ទងមកដាក់ពាក្យជាមួយ NEA

    April 2, 2024