- Khmernote
- ទេសចរណ៍
យោងតាមការចុះផ្សាយនៅលើផេកផ្លូវការសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានឱ្យដឹងថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល ០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៤ ប្រជាពលរដ្ឋនិងទេសចរបរទេសដើរលេងកម្សាន្តក្នុងក្របខណ្ឌទូទាំងប្រទេស មានចំនួនសរុបប្រមាណ ២១.៧០ លាននាក់ ដោយក្នុងនោះទេសចរបរទេស ប្រមាណ ១១ ម៉ឺននាក់។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ជាការកំណត់សម្គាល់ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២៤ ប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងក្របខណ្ឌទូទាំងប្រទេសមានចំនួនកើនឡើងច្រើន ដោយរយៈពេលពិធីបុណ្យមានដល់០៤ថ្ងៃ ក្នុងពេលដែលពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិឆ្នាំ២០២៣ មានរយៈពេលត្រឹមតែ០៣ថ្ងៃ ដែលមានប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងក្របខណ្ឌទូទាំងប្រទេសប្រមាណ ១៣,១៣ លាននាក់ប៉ុណ្ណោះ។ ក្រៅពីនេះ
April 18, 2024 - សេដ្ឋកិច្ច
លោក Pham Minh Chinh នាយករដ្ឋមន្រ្តីវៀតណាម បានស្នើឱ្យលោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុន Apple ជួយធ្វើឱ្យប្រទេសវៀតណាមក្លាយជាមជ្ឈមណ្ឌលផលិតកម្មរបស់ក្រុមហ៊ុនសម្រាប់ទីផ្សារពិភពលោករបស់ខ្លួន។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress កាលពីថ្ងៃអង្គារ ទី១៦ ម្សិលមិញនេះបានឱ្យដឹងថា លោក Chinh បានប្រាប់ទៅកាន់នាយកប្រតិបត្តិក្រុមហ៊ុន Apple នៅការិយាល័យរដ្ឋាភិបាលនៅទីក្រុងហាណូយ ថា លោកសូមកោតសរសើរចំពោះការពង្រីករបស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសវៀតណាមក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលបានបង្កើតការងារចំនួន ២០០,០០០កន្លែង។ ទន្ទឹមនឹងនោះ លោកបានជំរុញឱ្យក្រុមហ៊ុនជួយគាំទ្រប្រទេសវៀតណាមក្នុងការផលិតផលិតកម្មបៃតង និងផលិតកម្មថាមពលស្អាត ទន្ទឹមនឹងនោះ ក៏កំពុងអភិវឌ្ឍកម្លាំងពលកម្មដែលមានជំនាញខ្ពស់ ដើម្បីធ្វើឱ្យប្រទេសក្លាយជាមជ្ឈមណ្ឌលផលិតកម្មរបស់ខ្លួន ខណៈលោកនាយករដ្ឋមន្ត្រីបានសន្យាថា
April 17, 2024 - សេដ្ឋកិច្ច
សាលារៀន ប៊ែលធី អន្តរជាតិ ត្រូវការជ្រើសរើស គ្រូបង្រៀនភាសាចិន ជាច្រើននាក់នៅគ្រប់សាខាទាំងអស់ជាបន្ទាន់ នេះបើយោងតាមការចុះផ្សាយនៅលើផេកផ្លូវការ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤។ (រូបតំណាង) ដូច្នេះ សម្រាប់ យុវជន និងអ្នកកំពុងស្វែងរកការងារ ដែលចាប់អារម្មណ៍ចង់ដាក់ពាក្យ សូមទាក់ទងមក NEA ឥឡូវនេះ។ ព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនៃ ទីភ្នាក់ងារជាតិមុខរបរ និងការងារតាមរយៈលេខទូរស័ព្ទ 077 232378 / 016 786655 និងគេហទំព័រ
April 17, 2024 - សេដ្ឋកិច្ច
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ឲ្យដឹងថា សេដ្ឋកិច្ចកម្ពុជា នៅក្នុងឆ្នាំ២០២៤នេះរំពឹងថា អាចនឹងមានកំណើនរង្វង់ ៦.៦% ខណៈផលិតផលក្នុងស្រុកសរុប (ផ.ស.ស) ជាមធ្យមសម្រាប់មនុស្សម្នាក់ ត្រូវបានរំពឹងថា កើនឡើងដល់ ២០៧១ដុល្លារអាមេរិក។ នេះបើតាមសារលិខិតរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្ញើជូនជនរួមជាតិកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤។ តាមរយៈសារលិខិត, សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងឆ្នាំ២០២៣កន្លងទៅ សេដ្ឋកិច្ចកម្ពុជា
April 12, 2024 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានប្រារព្ធពិធីបើកការដ្ឋានសាងសង់ “គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តស្វាយរៀង” ដើម្បីពង្រីកការទទួលបានសេវាទឹកស្អាតក្នុងខេត្ត។ គម្រោងនេះទទួលបានហិរញ្ញប្បទានឥតសំណងជាង៣០លានដុល្លារ ពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ដែលនេះជាដំណាក់កាលថ្មីដ៏សំខាន់មួយទៀត នៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតរបស់ខេត្តស្វាយរៀង។ ពិធីបើកការដ្ឋានសាងសង់គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តស្វាយរៀងត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា
April 12, 2024 - សេដ្ឋកិច្ច
នៅក្នុងពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ ស្ថិតភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញជំនឿចិត្តថា វិស័យអចលនទ្រព្យរបស់កម្ពុជា នឹងល្អប្រសើរឡើងវិញនាពេលខាងមុខ ហើយរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ដោះស្រាយបញ្ហាវិបត្តិអចលនទ្រព្យជូនទាំងប្រជាពលរដ្ឋ និងម្ចាស់បុរីនានា។ សម្ដេចធិបតីបានមានប្រសាសន៍ថា៖ «ខ្ញុំមិននិយាយលម្អិត ខ្ញុំមិននិយាយច្រើន យប់យន់សុបិន្តច្រើននោះទេ ខ្ញុំមិនបានដេកអេះពោះ ហើយមើលការលំបាករបស់ប្រជាជននោះទេ ក្រសួងដែនដី នគររូបនីយកម្ម ឯកឧត្តម សាយ សំអាល់ ធ្វើការប្រចាំថ្ងៃជាមួយនឹងបុរី ជាមួយនឹងប្រជាពលរដ្ឋដែលទិញផ្ទះ ដើម្បីដោះស្រាយបន្តិចម្ដងៗ រាប់ម៉ឺននាក់ដែលជាប់ យើងដោះស្រាយជូន ហើយដោះឱ្យបានល្អ
April 11, 2024 - អាជីវកម្ម
យីហោម៉ាតល្បីឈ្មោះ 7-Eleven ប្រកាសជ្រើសរើសបុគ្គលិកចូលបម្រើការងារនៅក្នុងហាងស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ និងកំពង់ចាម ដោយមិនទាមទារបទពិសោធន៍ការងារ និងមិនទាមទារឱ្យចេះភាសាអង់គ្លេស (បើអាចប្រើបានកាន់តែល្អ) និងផ្ដល់ប្រាក់ខែចាប់ពី ២២០ ដុល្លារឡើងទៅ។ (រូបតំណាង) ដូច្នេះ សម្រាប់ យុវជន និងអ្នកកំពុងស្វែងរកការងារ ដែលចាប់អារម្មណ៍ចង់ដាក់ពាក្យ សូមទាក់ទងមក NEA ឥឡូវនេះ។ ព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនៃ ទីភ្នាក់ងារជាតិមុខរបរ និងការងារតាមរយៈលេខទូរស័ព្ទ 077 232378 / 016 786655 និងគេហទំព័រ http://www.nea.gov.kh៕
April 11, 2024 - សេដ្ឋកិច្ច
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា នៅដើមអាណត្តិថ្មីនេះសម្តេចបានសម្រេចអនុម័តនូវគម្រោងមួយ ដើម្បីដោះស្រាយបញ្ហាទឹកលិចនៅភ្នំពេញ ដែលគ្រោងនឹងចំណាយថវិកាប្រមាណ ៣០០លានដុល្លារ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ ២០២៤នេះ នាឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ទាក់ទងទៅនឹងការដោះស្រាយបញ្ហាទឹកលិច នៅតាមបណ្តាទីប្រជុំជនធំៗមួយចំនួន នៅដើមអាណត្តិនេះខ្ញុំបានដាក់ចេញនូវគោលការណ៍ និងផ្តល់នូវគោលការណ៍ និងរៀបចំផែនការមួយចំនួន ក្នុងនោះនៅក្នុងរាជធានីភ្នំពេញ ខ្ញុំបានអនុម័តនូវគម្រោងមួយនៅក្នុងមួយអាណត្តិថ្មីនេះ ដើម្បីខិតខំធ្វើយ៉ាងណាដោះស្រាយបញ្ហាទឹកជំនន់នៅភ្នំពេញ ខ្ញុំអនុម័តគម្រោងជាង ៣០០លានដុល្លារ និងបានកំពុងអនុវត្តន៍»។
April 11, 2024 - Boostrong
អបអរមហាសង្រ្កាន្តឆ្នាំថ្មី មិនបាច់ជិះយន្តហោះទៅលេងដល់សឹង្ហបុរី ទស្សនាតោបាញ់ទឹកទេ មកត្រឹមកំពតក៏មានសេះសមុទ្របាញ់ទឹកដ៏ស្រស់ស្អាត ដែលជាអត្តសញ្ញាណជាតិខ្មែរដំបូងគេ មិនចាញ់ប្រទេសដទៃឡើយ។ ក្រៅពីនេះខេត្តកំពតក៏សម្បូរកន្លែងដើរលេងកម្សាន្តជាច្រើនផ្សេងទៀត ចាំទទួលបងប្អូនមកលេងសប្បាយក្នុងមហាសង្រ្កាន្តប៊ូសស្រ្តងខេត្តកំពត រយៈពេល ៣ថ្ងៃពេញ ចាប់ពីថ្ងៃទី១៤, ១៥, ១៦ ខែមេសា ឆ្នាំ២០២៤ នៅបរិវេណរង្វង់មូលទុរេនយក្ស។ លើសពីនេះ កាន់តែមោទនភាព មានរូបសំណាក់សេះសមុទ្របាញ់ទឹកបង្ហាញខ្លួនយ៉ាងស្រស់ស្អាត បង្កើនសោភ័ណភាពក្នុងក្រុងកំពត ហើយក៏មានការលេងល្បែងប្រជាប្រិយខ្មែរ ការបាញ់ទឹកនៅតំបន់ត្រជាក់ចិត្ត និងការរាំលេងសប្បាយតាមចង្វាក់ភ្លេងគ្រប់ទម្រង់តាំងពីថ្ងៃរហូតដល់យប់។ ជាពិសេស ភ្ញៀវទេសចរមកលេងមហាសង្រ្កាន្តប៊ូសស្រ្តង ក៏មានឱកាសភ្លក់រសជាតិប៊ូសស្រ្តងត្រជាក់ឆ្ងាញ់ និងអាចឈ្នះរង្វាន់ធំពីប៊ូសស្រ្តង ៣ថ្ងៃពេញ។ រកឯណាបាន ដើរលេងមួយជើង ចំណេញបានគ្រប់មុខ ដើរលេងបានច្រើនកន្លែង បានញុំាប៊ូសស្រ្តងត្រជាក់ៗ និងមានឱកាសឈ្នះរង្វាន់ធំពីប៊ូសស្រ្តង។
April 10, 2024 - សេដ្ឋកិច្ច
ផ្សារទំនើប អ៉ីអន បានជួយគាំទ្រប្រជាកសិករក្នុងខេត្តមណ្ឌលគីរី ក្នុងការរកទីផ្សារសម្រាប់ស្ពៃក្តោប ដោយបានប្រមូលទិញ និងដាក់លក់ស្ពៃក្ដោបពីប្រជាកសិករផ្ទាល់នៅក្នុងផ្សារទំនើបរបស់ខ្លួនទាំង ៣សាខាតែម្ដង។ នេះបើយោងតាមការចុះផ្សាយរបស់ផេកផ្លូវការ AEON Retail Cambodia កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ ម្សិលមិញនេះ។ ជាមួយគ្នានេះផងដែរ ផ្សារទំនើប អ៉ីអន បានបញ្ជាក់ថា នៅថ្ងៃនេះ ខាងផ្សារ បានដាក់លក់ស្ពៃក្តោបដែលបានប្រមូលទិញពីប្រជាកសិករក្នុងខេត្តមណ្ឌលគិរីហើយ និងមានការលក់បញ្ចុះពិសេស ត្រឹមតែ 5400៛ ប៉ុណ្ណោះក្នុងមួយគីឡូ។ អតិថិជនទាំងអស់ អាចចូលរួមគាំទ្រ ដើម្បីចូលរួមចំណែកស្វែងរកទីផ្សារសម្រាប់ប្រជាកសិករខ្មែរយើងទាំងអស់គ្នា តាមរយៈការទិញស្ពៃក្ដោបដែលមានដាក់លក់នៅផ្សារទំនើប អុីអន ទាំង 3 សាខាចាប់ពីថ្ងៃទី
April 10, 2024












