- Khmernote
- ទេសចរណ៍
យន្តហោះគ្រឿងទី១ របស់ Air Asia Cambodia បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញហើយ និងត្រៀមហោះហើរបង្ហាញ និងហោះហើរសាកល្បង នៅថ្ងៃទី៣០ ខែមេសាខាងមុខនេះ ដើម្បីទទួលបានវិញ្ញាបនបត្រ ប្រតិបត្ដិករហោះហើរផ្លូវការ។ យោងតាមការចុះផ្សាយនៅលើ ផេកផ្លូវការរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបង្ហោះខ្លឹមសារដូចច្នេះថា៖ « សូមស្វាគមន៍យន្តហោះគ្រឿងទី១ របស់ Air Asia Cambodia ដែលបានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤នេះ ដោយបានរចនារូបប្រាសាទអង្គរវត្ត និងអក្សរ Cambodia យ៉ាងស្រស់ស្អាត ដើម្បីត្រៀមហោះហើរបង្ហាញ
April 22, 2024 - Boostrong
អបអរសាទរប៊ូសស្រ្តង ជាក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងតែ១គត់ ដែលរៀបចំមហាសង្រ្កាន្តខ្មែរនៅខេត្តកំពត បង្កើតភាពសប្បាយខ្លាំងលេចធ្លោរជាងគេរហូតកក្រើកផ្អើលអស់ភ្ញៀវអន្តរជាតិ នាំគ្នាមកលេងយ៉ាងច្រើនកុះករ និងជួយថតអួតផ្សព្វផ្សាយបន្តទៅកាន់ពិភពលោក។ ជាពិសេសមហាសង្រ្កាន្តប៊ូសស្រ្តងខេត្តកំពត បានបង្កើនចំនួនភ្ញៀវទេសចរជាតិ-អន្តរជាតិច្រើនជាងឆ្នាំមុនគុណនឹង២ ត្រឹមរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤,១៥,១៦ ខែមេសា ឆ្នាំ២០២៤។ ប៊ូសស្រ្តង លើកកម្ពស់មហាសង្រ្កាន្តខ្មែរ ជួយធ្វើឱ្យភ្ញៀវអន្តរជាតិបានស្គាល់កាន់តែច្បាស់ពីមហាសង្រ្កាន្តខ្មែរ និងផ្សព្វផ្សាយបន្តទៅកាន់ពិភពលោក។ មហាសង្រ្កាន្តប៊ូសស្រ្តងខេត្តកំពត មិនត្រឹមតែផ្ដល់ភាពសប្បាយរីករាយខ្លាំងប៉ុណ្ណោះទេ ថែមទាំងបង្កើនចំនួនភ្ញៀវទេសចរជាតិ-អន្តរជាតិច្រើនជាងឆ្នាំមុនគុណនឹង២ មកចូលរួមលេងល្បែងប្រជាប្រិយខ្មែរ រាំលេងកម្សាន្តនៅតំបន់ត្រជាក់ចិត្តរង្វង់មូលទុរេនយក្សជាមួយ DJ Remix និងកំពូលតារាល្បីៗតាំងពីថ្ងៃរហូតដល់យប់ ញុំាប៊ូសស្រ្តងត្រជាក់ៗ ឆ្ងាញ់ខ្លាំង ទស្សនាសេះសមុទ្របាញ់ទឹក និងដើរលេងតាមរមណីយដ្ឋាននានានៅខេត្តកំពត។ ល្បីដូចគេនិយាយមែន មហាសង្រ្កាន្តប៊ូសស្រ្តងទៅដល់ទីណាផ្អើលកក្រើកដល់ទីនោះ! ប៊ូសស្រ្តងត្រជាក់ៗ ឆ្ងាញ់ខ្លាំង ស្វាងចែស
April 22, 2024 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា មន្ទីរកសិកម្មខេត្តឧត្តរមានជ័យបញ្ជាក់ថា ដំណាំមានសក្តានុពល៥ប្រភេទ កំពុងមានការពេញនិយមដាំដុះ ពីកសិករក្នុងខេត្ត និងមានតម្រូវការទីផ្សារនាំចេញល្អប្រសើរ។ លោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តឧត្តរមានជ័យ បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាថា ប្រជាកសិករក្នុងមូលដ្ឋាននេះប្រមាណ៩០ភាគរយ បានពឹងអាស្រ័យលើវិស័យកសិកម្ម ខណៈផ្ទៃដីដាំដុះក្នុងទូទាំងខេត្ត មានប្រមាណជាង៣០ម៉ឺនហិកតា។ លោកថា ដោយសារទីតាំងភូមិសាស្ត្រ មានអំណោយផលល្អពីធម្មជាតិ ធ្វើឱ្យដំណាំសំខាន់ៗ៥ ប្រភេទមានសក្តានុពលខ្លាំង ដែលកសិករនិយមដាំដុះ និងអាចនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសបាន មានដូចជា៖ ដំណាំស្រូវ ចំនួនប្រមាណ១០ម៉ឺនហិកតា ដំឡូងមី ប្រមាណ៧ម៉ឺនហិកតា ស្វាយចន្ទី ប្រមាណ២ម៉ឺនហិកតា ស្វាយកែវរមៀត ប្រមាណ២ម៉ឺនហិកតា និងដំណាំកៅស៊ូ
April 21, 2024 - សេដ្ឋកិច្ច
មជ្ឈមណ្ឌលការងារចល័តរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងចុះផ្សព្វផ្សាយពីឱកាសការងារ និងផ្តល់សេវាការងារនៅតាមសាកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សានានានៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២២-៣០ ខែមេសា ឆ្នាំ២០២៤។ ដូច្នេះ យុវជន សិស្ស/និស្សិត ដែលកំពុងស្វែងរកការងារ ឬរកកន្លែងកម្មសិក្សានៅគ្រប់រាជធានី-ខេត្តទូទាំងប្រទេស សូមត្រៀមចុះឈ្មោះរកការងារ និងប្រឹក្សាយោបល់អំពីការងារ និងអាជីព និងទាក់ទងមក មជ្ឈមណ្ឌលការងារចល័តតាមរយៈលេខ ០១២ ៩០៦ ៦៦៤/០៨៦ ៨៦០ ០៦៦៕ ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រៀមខ្លួន! ចាប់ពីថ្ងៃទី២២-៣០ ខែមេសា ខាងមុខនេះ មជ្ឈមណ្ឌលការងារចល័តរបស់ទីភ្នាក់ងារជាតិមុខរបរ
April 21, 2024 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កម្ពុជា បាននាំចេញទំនិញទៅកាន់ទីផ្សារប្រទេសវៀតណាមទទួលបានទឹកប្រាក់ជាង ១,៣ពាន់លានដុល្លារ គិតត្រឹមរយៈពេល ៣ខែ ឆ្នាំ២០២៤ កើនឡើង ៥៣ភាគរយ បើធៀបនឹង រយៈពេលដូចគ្នាកាលពីឆ្នាំមុន។ យោងតាមទិន្នន័យរបស់អគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ចាប់ពី ខែមករា ដល់ខែមីនា ឆ្នាំ២០២៤ កម្ពុជា បាននាំចេញទំនិញទៅវៀតណាម សម្រេចបាន ទឹកប្រាក់ ១,៣ពាន់លានដុល្លារ កើនឡើង ៥៣ភាគរយ ខណៈការនាំចូលមានទឹកប្រាក់ចំនួន ៩៣៣លានដុល្លារ ធ្លាក់ចុះជាង ២ភាគរយ។ ប្រភពដដែលបានបញ្ជាក់ថា សម្រាប់ទំនិញដែលកម្ពុជានាំចេញរួមមាន សម្លៀកបំពាក់
April 21, 2024 - សេដ្ឋកិច្ច
ស្ថានទូតជប៉ុននៅកម្ពុជា ប្រកាសបើកទទួលពាក្យអាហារូបករណ៍រដ្ឋាភិបាលជប៉ុនក្នុងឆ្នាំសិក្សា ២០២៥ ក្នុងកម្រិតថ្នាក់ឧត្តមសិក្សា ថ្នាក់មធ្យមសិក្សាបច្ចេកទេស ថ្នាក់បណ្ដុះបណ្ដាលវិជ្ជាជីវៈ។ យោងតាមការចុះផ្សាយរបស់ ស្ថានទូតជប៉ុននៅកម្ពុជា នារសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ នេះ ស្ថានទូតជប៉ុនបានគូសបញ្ជាក់ថា ការដាក់ពាក្យសុំអាហារូបករណ៍រដ្ឋាភិបាលជប៉ុនក្នុងឆ្នាំសិក្សា ២០២៥ ក្នុងកម្រិតថ្នាក់ឧត្តមសិក្សា ថ្នាក់មធ្យមសិក្សាបច្ចេកទេស (វិទ្យាស្ថានជាតិបច្ចេកវិទ្យារបស់ជប៉ុន) ថ្នាក់បណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងចាប់ផ្តើមបើកទទួលពាក្យចាប់ពីថ្ងៃទី១៩ ខែមេសា រហូតដល់ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២៤។ សម្រាប់ព័ត៌មានលម្អិត សូមមើលតំណភ្ជាប់ខាងក្រោម។ តំណភ្ជាប់៖ https://www.kh.emb-japan.go.jp/itpr_en/11_000001_00486.html
April 19, 2024 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ នេះ បានឱ្យដឹងថា រោងចក្រ ខាតថាយអឺរ ឯ.ក ផលិតសំបកកង់រថយន្ត នៅខេត្តស្វាយរៀង ប្រកាសជ្រើសរើសបុគ្គលិកបន្ទាន់ចំនួន ៨០០នាក់។ រោងចក្រខាងលើ ត្រូវការជ្រើសរើសកម្លាំងពលកម្មដើម្បីចូលបំពេញការងារនៅតាមផ្នែកមួយចំនួនដូចជា ផ្នែកបច្ចេកទេស ,ផ្នែកផលិត PCR1 ,ផ្នែកផលិត PCR2 ,ផ្នែកផលិត PCR3 ,ផ្នែកផលិតលាយជ័រកៅស៊ូ ,ផ្នែកផែនការផលិត និងផ្នែកគុណភាព។ ដូច្នេះសម្រាប់យុវជន និងអ្នកដែលកំពុងស្វែងរកការងារ ដែលចាប់អារម្មណ៍ចង់ដាក់ពាក្យ សូមទាក់ទងមក
April 19, 2024 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ម្សិលមិញនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បានបន្តការងារថែទាំប្រចាំលើកំណាត់ផ្លូវជាតិលេខ៣ (ត្រពាំងរពៅ-វាលរេញ) ដោយឈូសឆាយ កៀរកិន បង្ហាប់ និងស្រោចទឹក ចន្លោះគ.ម១៩៩+០០០ ដល់២០១+០០០ ស្ថិតក្នុងឃុំសាមគ្គី ស្រុកព្រៃនប់ ដើម្បីជួយសម្រួលចរាចរណ៍ និងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។ កំណាត់ផ្លូវនេះនៅតែបន្តជួសជុល ជាប្រចាំក្នុងឆ្នាំ២០២៤ ដើម្បីឈានទៅដល់ការអនុវត្តការងារសាងសង់ជាក់ស្តែងឱ្យស្របទៅតាមបទដ្ឋានបច្ចេកទេសខ្ពស់នាពេលខាងមុខ។ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ ក៏សូមបងប្អូនប្រជាពលរដ្ឋធ្វើដំណើរប្រកដោយសុខសុវត្ថិភាព និងសូមមេត្តាយោគយល់អធ្យាស្រ័យ ករណីមានការរំខានក្នុងអំឡុងពេលជួសជុលនេះ៕ ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
April 19, 2024 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា បច្ចុប្បន្ននេះគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) កំពុងដំណើរការយ៉ាងរលូន ដោយសម្រេចបានលទ្ធផល ៥២.១២% ហើយ។ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចង្អុលបង្ហាញឱ្យឯកឧត្តម សូរ វ៉ិចទ័រ រដ្ឋលេខាធិការ និងជាប្រធានគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ នៅរដូវប្រាំង ត្រឹមខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ ត្រូវសម្រេចឱ្យបាន ៦០%។ ឯកឧត្តម សូរ វ៉ិចទ័រ ប្រធានគម្រោង បានបញ្ជាក់ថាពេលនេះ គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ដែលចាប់ផ្តើមពីបំបែកផ្លូវជាតិលេខ៤ រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង
April 18, 2024 - ហិរញ្ញវត្ថុ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ប្រាក់រៀលខ្មែរ ត្រូវបានដាក់បញ្ជូលទៅក្នុងតារាងជួញដូររូបិយប័ណ្ណនៅបញ្ជរប្តូរប្រាក់របស់ក្រុមហ៊ុន Travelex នៅអាកាសយានដ្ឋានអន្តរជាតិ Haneda ទីក្រុងតូក្យូ ប្រទេសជប៉ុន។ ធនាគារជាតិនៃកម្ពុជា បានចូលរួមពិធីកាត់ខ្សែបូសម្ភោធដាក់បញ្ចូលប្រាក់រៀលក្នុង តារាងជួញដូររូបិយប័ណ្ណនៅបញ្ជរប្តូរប្រាក់របស់ក្រុមហ៊ុន Travelex នៅអាកាសយានដ្ឋានអន្តរជាតិ Haneda ទីក្រុងតូក្យូ ប្រទេសជប៉ុន នៅថ្ងៃអង្គារ ៨កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាព ឯកឧត្តម គីមទី កោមលី អគ្គនាយកប្រតិបត្តិការនៃធនាគារជាតិនៃកម្ពុជា និង លោក
April 18, 2024












